កម្ចីក្នុងវិស័យសំណង់ និងអចលនទ្រព្យកើនឡើង ១៤ពាន់លានដុល្លារ ក្នុងឆមាសទី១-២០២២
គិតត្រឹមខែមិថុនា ឆ្នាំ ២០២២ ប្រាក់កម្ចីសរុបដែលផ្តល់ដល់វិស័យឯកជនបានកើនឡើងដល់ជាង ៥១,៥ពាន់លានដុល្លារ ដែលកើនឡើងជាង ២៣% បើធៀបនឹងពេលដូចគ្នានៅឆ្នាំមុន។ ក្នុងចំណោមវិស័យទាំងអស់ កម្ចីផ្តល់ឱ្យវិស័យសំណង់ និងអចលនទ្រព្យស្រូបយកច្រើនជាងគេ ដល់ទៅជាង ៣២% ឬប្រមាណ ១៤ ពាន់លានដុល្លារ។ យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលបានចេញផ្សាយកាលពីថ្ងៃទី ២៥ ខែកក្កដា សម្រាប់គ្រឹះស្ថានធនាគារ ប្រាក់កម្ចីទិញផ្ទះផ្ទាល់ខ្លួនស្រូបយក ១៣,៧% នៃកម្ចីសរុប ខណៈដែលវិស័យសំណង់ និងការជួញដូរអចលនទ្រព្យ ស្រូបយក ៩,៣% រៀងៗគ្នា។ របាយការណ៍បានបន្ថែមថា ប្រាក់កម្ចីដែលផ្តល់ដល់វិស័យទាំង២ នេះនៅតែបន្តកើនឡើង ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ។ ក្នុងឆមាសនេះ វិស័យសំណង់កើនឡើងបន្ដិចបន្ដួច ដោយសារការកើនឡើងនៃការវិនិយោគពីបរទេស និងកំណើននៃប្រាក់ចំណូលក្នុងស្រុក ដែលបណ្តាលឱ្យតម្រូវការរីកធំធាត់។ យ៉ាងណាក្ដី គម្រោងសាងសង់ដែលបានអនុម័ត ទាំងតម្លៃវិនិយោគ ផ្ទៃក្រឡា និងចំនួនគម្រោង នៅតែធ្លាក់ចុះប្រមាណ ៣៣% ៣២% និង២១% រៀងៗគ្នា ក្នុងឆមាសនេះ។ សម្រាប់វិស័យអចលនទ្រព្យ តម្លៃលំនៅឋានក្នុងទីក្រុងភ្នំពេញនៅតែមានស្ថិរភាពក្នុងរយៈពេល៦ ខែ នេះ […]
អានបន្ថែមអ្នកជំនាញ៖ កម្ពុជានឹងមានសន្ទុះសេដ្ឋកិច្ចលឿនបំផុតលើពិភពលោក ខណៈផលិតផលក្នុងស្រុកកើនដល់ ៦,៣% ក្នុងឆ្នាំ២០២២
ផលិតក្នុងស្រុកសរុប (ផ.ស.ស) របស់ប្រទេសកម្ពុជា នឹងកើនឡើងប្រហែល៦,៣% ក្នុងឆ្នាំ២០២២ ដែលនេះជាហេតុផលមួយធ្វើឱ្យប្រទេសនេះមានសន្ទុះសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក។ នេះបើយោងតាមកាព្យារករណ៍ និងការលើកឡើងរបស់លោក Ivan Tan លើសាព័ត៌មាន fibre2fashion នៅថ្ងៃទី២៥ កក្កដា ២០២២។ ក្នុងរបាយការណ៍របស់ S&P Global Rating បានបង្ហាញពីការព្យាករណ៍ (GDP)កម្ពុជា ដែលអាចនឹងហក់ឡើងដល់ ៦,៣ភាគរយ ក្នុងឆ្នាំ២០២២នេះ។ កំណើននេះទៀតសោធគឺខ្ពស់ជាងការព្យាករណ៍របស់ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិរូបិយវត្ថុអន្តរជាតិ ព្រមទាំងស្ថាប័នអន្តរជាតិ ទៅទៀត។ ទាំងអស់នេះគឺដោយសារតែការកើនឡើងនៃតម្លៃប្រេង និងទំនិញផ្សេងៗទៀតរបស់ពិភពលោក។ របាយការណ៍ដដែល បានរំពឹងទៀតថា ចំពោះអត្រាឥណទាននៅកម្ពុជា ក៏នឹងកើនឡើងក្នុងវិស័យឯកជនផងដែរ ហើយក៏នៅតែបន្តកើនយ៉ាងលឿន ជាមធ្យម២០% ជាប្រចាំឆ្នាំក្នុងរយៈពេល១២ ទៅ១៨ ខែបន្ទាប់នេះ។ លោក Ivan Tan អ្នកវិភាគឥណទានរបស់ S&P បានលើកឡើងយ៉ាងដូច្នេះថា «…យើងជឿជាក់ថា រឿងរ៉ាវនៃកំណើនរយៈពេលវែងរបស់កម្ពុជានៅតែអាចរក្សាបានយ៉ាងល្អដដែល ដោយសាររចនាសម្ព័ន្ធនៃថ្លៃដើមមានការប្រកួតប្រជែងខ្លាំង ព្រមទាំងមានចំនួនប្រជាជនវ័យក្មេងច្រើន ដែលជាចលករមួយអាចរុញច្រានប្រទេសមួយនេះឱ្យក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក” ។
អានបន្ថែមត្រីមាសទី២-២០២២ ចំនួនការិយាល័យ និងផ្សារលក់រាយមានការកើនឡើង ខណៈអត្រាជួលធ្លាក់ចុះខ្លាំង
គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២២ នេះ ចំនួនការិយាល័យ និងផ្សារលក់រាយ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយឡែកអត្រាតម្លៃជួលនៅបន្តធ្លាក់ចុះ បើធៀបទៅនឹងត្រីមាសទី១ឆ្នាំដដែល។ នេះបើតាមរបាយការណ៍របស់ CBRE Cambodia ចុះផ្សាយកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។ ក្នុងត្រីមាសទី២នេះ ចំនួនបន្ទប់ការិយាល័យ បានកើនឡើងប្រមាណ ៦៦,៩% នៃចំនួនសរុប ៤០០០០ ម៉ែត្រក្រឡា ដែលរំពឹងថានឹងសាងសង់រួចរាល់ក្នុងឆ្នាំ២០២២នេះ។ សម្រាប់អត្រាជួលការិយាល័យវិញ មានការធ្លាក់ចុះ -៨,៧%, -៣,១% រៀងគ្នាចំពោះការិយាល័យប្រភេទ B (NCBD) និងប្រភេទ C (NCBD) តែការិយាល័យប្រភេទ A ប្រភេទ B (CBD) និងប្រភេទ C (CBD) ស្ថិតក្នុងអត្រាថេរ ០.០% បើធៀបទៅនឹងត្រីមាសទី១។ ដោយឡែកចំនួនផ្សារលក់រាយ ត្រូវបានគេមើលឃើញថាកើនឡើងចំនួន ៦៨,៤% ដែលនៅសល់ប្រមាណជាង ១៩០០០០ ម៉ែត្រក្រឡានៃការផ្គត់ផ្គង់ រំពឹងថានឹងសម្រេចបានត្រឹម ឆ្នាំ២០២២ នេះផងដែរ។ រីឯអត្រាជួលវិញ មានការធ្លាក់ចុះចំនួន -១,៤% […]
អានបន្ថែមឆមាសទី១-២០២២ វិស័យសំណង់ និងអចលនទ្រព្យកើនបន្តិចបន្តួចក្នុងអត្រា២,៥%, ៣% រៀងគ្នា
គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ វិស័យអចលនទ្រព្យ មានសន្ទុះកើនឡើងដែរ តែស្ថិតក្នុងល្បឿនយឺត ក្នុងអត្រា ២,៥% ដោយសារការថមថយនៃសកម្មភាពទិញ-លក់ អចលនទ្រព្យថ្លៃខ្ពស់ ជាពិសេសខុនដូ និងអាផាតមិន។ នេះបើតាមរបាយការណ៍លទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ នៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ខណៈសកម្មភាពទិញ-លក់/ជួលអចលនទ្រព្យតម្លៃទាប និងមធ្យម ជាពិសេសលំនៅឋាន រំពឹងថានៅបន្តមានសកម្មភាព។ ជាក់ស្តែង គិតត្រឹម៤ ខែដើមឆ្នាំ ចំនួនលក់លំនៅឋាន (ផ្ទះល្វែង និងវីឡា) បានកើនឡើងក្នុងអត្រា ៦,៧% ក្នុងឆ្នាំ២០២២។ សម្រាប់វិស័យសំណង់វិញ ក៏មានសន្ទុះកើនឡើងដែរ ហើយក៏ស្ថិតក្នុងល្បឿនតិចតួច ក្នុងអត្រា ៣,០% ដោយសារការបន្តថមថយសកម្មភាពសំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ខណៈដែលសកម្មភាពសំណង់លំនៅឋានថ្លៃទាប និងមធ្យម នៅបន្តអត្រាកំណើនទាប។ ជាក់ស្ដែង ផ្អែកលើទិន្នន័យ ៥ខែដើមឆ្នាំ ចំនួនគម្រោងសំណង់ដែល បានអនុម័តបម្រើឱ្យវិស័យពាណិជ្ជកម្ម និងទេសចរណ៍បានធ្លាក់ចុះ ក្នុងអត្រា -៣៦,១% និង -២០,០% រៀងគ្នា។ យ៉ាងណាមិញ, ចំនួនសកម្មភាពសំណង់លំនៅឋាន ជាពិសេសសំណង់ផ្ទះល្វែង និងវីឡា បានកើនឡើង ប្រមាណ ១៨៣,២% និង […]
អានបន្ថែមក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ តើកម្ពុជាទទួលបានអ្វីខ្លះ?
កម្ពុជា និងចិន បានចាប់ដៃគ្នាអស់រយៈពេលជាយូរមកហើយ ទំនាក់ទំនងមួយនេះរីកដុះដាលរឹតឆាប់រហ័សនៅពេលដែលគម្រោងខ្សែក្រវាត់និងផ្លូវ (BRI) បានឈានជើងចូលមកកាន់កាប់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្តើមមានទំនាក់ទំនងពាណិជ្ជកម្មសេរីរវាងចិន-កម្ពុជា។ ដំបូងគឺផ្តើមចេញពីការអភិវឌ្ឍកាស៊ីណូ ដែលរីកលូតលាស់ដូចផ្សិត បានបង្កើតរំហូរដើមទុនហិរញ្ញវត្ថុដ៏សន្ធឹកសន្ធាប់ពីចិនដីគោកដែលមកលេងល្បែងលាងលុយកខ្វក់។ បើយោងតាមការវិភាគរបស់លោក Chris Devonshire-Ellis ក្នុងគេហទំព័រ aseanbriefing តែទោះយ៉ាងណា រដ្ឋាភិបាលកម្ពុជា ក៏នៅតែអាចគ្រប់គ្រងបានយ៉ាងល្អដោយបានរៀបចំផែនការយ៉ាងប្រុងប្រយ័ត្នឡើងវិញ ដោយរុញច្រានទុនវិនិយោគទាំងអស់នោះចាក់បញ្ជូលទៅក្នុងវិស័យផលិតកម្ម កសិ-ឧស្សាហ៍កម្ម ការលក់រាយ ការអប់រំ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ទាំងអស់នេះគឺសុទ្ធសឹងជាការពិតមួយដែរគ្រប់គ្នាក៏ទទួលស្គាល់រួចមកហើយថា វាគឺជារំហូរហិរញ្ញវត្ថុដ៏គួរឱ្យភ្ញាក់ផ្អើលដែលមិនធ្លាប់មានពីមុនមក។ ជាក់ស្តែងក្នុងអំឡុងឆ្នាំ ២០១២-២០១៧ ចិនបានវិនិយោគជាង ១៥ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ ១១ពាន់លានដុល្លារអាមេរិក ត្រូវបានវិនិយោគក្នុងវិស័យថាមពល និងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា រួមមានផ្លូវថ្នល់ ផ្លូវល្បឿនលឿន កំពង់ផែ និងព្រលានយន្តហោះផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ aseanbriefing កម្ពុជាទទួលបានគម្រោងផ្លូវល្បឿនលឿនដំបូងបង្អស់តម្លៃជាង ២ពាន់លានដុល្លារអាមេរិក ដែលតភ្ជាប់រាជធានីភ្នំពេញជាមួយក្រុងព្រះសីហនុ ដោយគម្រោងវិនិយោគនេះនឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុងក្នុងខែកញ្ញា ខាងមុខនេះ។ (អានបន្ថែម) ឆ្នាំ២០២០ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយតម្លៃប្រមាណ ១៥០០លានដុល្លារ បានលេចជារូបរាងឡើងនៅក្នុងខេត្តកណ្តាល ភាគខាងត្បូងនៃរាជធានីភ្នំពេញ។ (អានបន្ថែម) នៅឆ្នាំដដែល ក៏មានគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) តម្លៃប្រមាណ […]
អានបន្ថែមធនាគារពិភពលោកផ្តល់អនុសាសន៍ដើម្បីកាត់បន្ថយថ្លៃឡូជីស្ទីក នៅកម្ពុជា
ធនាគារពិភពលោក (WB) បានដាក់ចេញនូវអនុសាសន៍សំខាន់ៗមួយចំនួន ដល់កម្ពុជាក្នុងការកាត់បន្ថយតម្លៃឡូជីស្ទីកក្នុងរយៈពេលខ្លី និងរយៈពេលវែង ខណៈការចំណាយថ្លៃដើម ទៅលើឡូហ្ស៊ីស្ទិក ធៀបទៅនឹងផលិតផលក្នុងស្រុក(GDP) គឺនៅខ្ពស់ជាងគេខ្លាំង នេះបើធៀបទៅនឹងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។ របាយការណ៍ដដែលបានបង្ហាញអំពីអនុសាសន៍សំខាន់ៗមួយចំនួនរបស់ WB សម្រាប់ដំណោះស្រាយ រយៈពេលខ្លី និងរយៈពេលវែង ដើម្បីដោះស្រាយបញ្ហាតម្លៃឡូជីស្ទីក និងខ្សែសង្វាក់ផ្គត់ផ្គង់នៅកម្ពុជាមានដូចខាងក្រោម៖ បង្កើតប្រព័ន្ធត្រួតពិនិត្យមួយ ដើម្បីអាចអនុវត្តនៅកំពង់ផែ ដោយប្រៀបធៀបនឹងប្រព័ន្ធត្រួតពិនិត្យរបស់ប្រទេសជិតខាង បង្កើតផែនការអាជីវកម្ម និងផែនការកែទម្រង់វិស័យដឹកជញ្ជូនតាមរថភ្លើងសម្រាប់រយៈពេល១០ ឆ្នាំ ដែលត្រូវចូលរួមធ្វើដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន និងវិស័យឯកជនផងដែរ ដើម្បីធានាឱ្យបានថាការដឹកជញ្ជូនតាមរថភ្លើង ជាសេវាដ៏មានប្រសិទ្ធភាពបំផុត និងអាចជឿទុកចិត្តបានដល់អតិថិជន កាត់បន្ថយតម្រូវការក្នុងនីតិវិធីនៃការត្រួតពិនិត្យច្រើនរបៀប ដោយប្រើប្រាស់នូវហត្ថលេខាឌីថល និងប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យហានិភ័យស្វ័យប្រវត្តិកម្មជំនួសវិញ ប្រើប្រាស់រថយន្តកុងតាន័រទំនើបៗ ដោយផ្សារភ្ជាប់ជាមួយនឹងគោលការណ៍លើកទឹកចិត្តពន្ធនាំចូល លើកកម្ពស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងភស្តុភារកម្មដែលមានជំនាញច្បាស់លាស់ ធានាការធ្វើបច្ចុប្បន្នភាពឱ្យបានជាប្រចាំ ពង្រឹងច្បាប់បទដ្ឋានពាក់ព័ន្ធនឹងវិស័យឡូជីស្ទីក ជំរុញតាក់តែងបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយមួយសម្រាប់អភិវឌ្ឍវិស័យដឹកជញ្ជូន និងឡូជីស្ទីក (២០២២-២០២៣) ដោយផ្តោតទៅលើដំណោះស្រាយឡូជីស្ទីកឆ្លាតវៃ និងពង្រឹកការដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាង។ WB មានសុទិដ្ឋិនិយមយ៉ាងខ្លាំងលើអនុសាសន៍ទាំងអស់នេះ ដោយរំពឹងថានឹងអាចជួយបណ្តាក្រុមហ៊ុនដឹកជញ្ជូនទាំងអសង់នៅកម្ពុជា អាចធ្វើអាជីវកម្មរបស់ខ្លួនប្រកបដោយតម្លាភាពនិងប្រសិទ្ធិភាពខ្ពស់ ជាពិសេសទទួលបានតម្លៃថោក និងភាពងាយស្រួលជាងមុន។ (អានបន្ថែម) ឆ្នាំ២០៣០ WB ជឿថាចរន្តនៃការដឹកជញ្ជូននៅកម្ពុជានឹងអាចកើនទំហំរហូតដល់ទៅបួនដងលើសពីទំហំក្នុងពេលបច្ចុប្បន្ននេះ។
អានបន្ថែមអគារជាង ១០០០កន្លែង កំពុងជាប់គាំងការសាងសង់ នៅក្រុងព្រះសីហនុ
ភាគីពាក់ព័ន្ធ កំពុងរកដំណោះស្រាយលើអគារជាង ១០០០កន្លែង ដែលកំពុងជាប់គាំងការសាងសង់នៅខេត្តព្រះសីហនុ ។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅថ្ងៃទី១៤ ខែកក្កដា នេះថា ការចាកចេញរបស់វិនិយោគិនចិន ព្រោះតែការបិទហ្គេមអនឡាញ និងវិបត្តិកូវីដ-១៩ នារយៈពេល៣ឆ្នាំមកនេះ បានបន្សល់នូវការជាប់គាំងការដ្ឋានសំណង់តូច-ធំជាច្រើនកន្លែងដែលរាយប៉ាយជុំវិញក្រុងព្រះសីហនុ។ លោក ឡុង ឌីម៉ង់ បន្ថែមថា៖ “កាលពីប្រជុំគ្នាថ្ងៃមុន យើងសង្កេតឃើញថា មានអ្នកវិនិយោគថ្មីៗ ដែលមានបំណងវិនិយោគ ដូចជាក្រុមហ៊ុនអចលនទ្រព្យសឹង្ហបុរី ពួកគេកំពុងពិចារណា ម្តងមួយករណីៗ ហើយអាជ្ញាធររដ្ឋបាលខេត្ត ក៏កំពុងតែប្រមូលបញ្ហាទាំងអស់មកពិភាក្សា និងពិចារណាផងដែរ”។ លោកបន្តថា បញ្ហាសំណង់ដែលនៅជាប់គាំងទាំងនេះ ធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពក្រុង ព្រះសីហនុ ពិសេសប៉ះពាល់ដល់សុវត្ថិភាពសំណង់ដែលអាចនឹងបង្កគ្រោះថ្នាក់នាពេលអនាគត រួមទាំងប៉ះពាល់ខ្លាំងដល់ស្ថានភាពសេដ្ឋកិច្ច និងសង្គមផ្សេងៗទៀត។ កិច្ចប្រជុំពិគ្រោះយោបល់រវាងវិស័យឯកជន និងភាគីពាក់ព័ន្ធនៅក្នុងផែនការស្ដារវិស័យអចលនទ្រព្យក្នុងក្រុងព្រះសីហនុ ត្រូវបានធ្វើឡើងកាលពីដើមខែកក្កដា ដើម្បីប្រមូលធាតុចូល សម្រាប់ដាក់ជូនរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត និងវិស័យឯកជនរួមគ្នាដោះស្រាយវិបត្តិមួយនេះដែលបាននឹងកំពុងកើតឡើង ហើយវាក៏ប៉ះពាល់ដល់សេដ្ឋកិច្ច-សង្គម។ លោក ឡុង ឌីម៉ង់ ថ្លែងថា៖ “ខ្ញុំនៅតែជឿជាក់ថា ដរាបណាមានការពិភាក្សាគ្នាត្រង់ទៅត្រង់មក ផ្ដល់សម្បទានឲ្យគ្នាទៅវិញទៅមក នោះបញ្ហានឹងត្រូវបានដោះស្រាយដោយទទួលបានលទ្ធផលឈ្នះឈ្នះទាំងអស់គ្នា”។’ […]
អានបន្ថែមឆមាសទី១-២០២២ តម្លៃជួលអាផាតមិន កើនបន្តិចបន្តួច ខណៈការផ្គត់ផ្គង់ហក់ខ្ពស់រហូតដល់ ២១%
ឆមាសទី១-២០២២ តម្លៃជួលអាផាតមិន មានការកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ ខណៈការផ្គត់ផ្គង់ហក់ឡើងខ្លាំងគួឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងឆមាសទី២ ឆ្នាំ២០២១។ នេះបើតាម CBRE Cambodia កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ យោងតាមរបាយការណ៍ដដែលបានបង្ហាញថា តម្លៃជួល បានកើនឡើងប្រមាណ២,៤% សម្រាប់អាផាតមិនកម្រិត A (តម្លៃខ្ពស់) និងប្រមាណ១,៥% សម្រាប់អាផាតមិនកម្រិត B (តម្លៃមធ្យម)។ ចំពោះការផ្គត់ផ្គង់ក្នុងឆមាសទី១ នេះ មានប្រមាណជាង៤០០ យូនីត ត្រូវបានសាងសង់រួចរាល់ និងដាក់ដំណើរការ ដែលស្មើនឹង២១% នៃការផ្គត់ផ្គង់សរុបនៃអាផាតមិន លំដាប់A និងលំដាប់B បើប្រៀបធៀបនឹងឆមាសទី២ ឆ្នាំ២០២១ ដែលបើកដំណើរការដោយអ្នកវិនិយោគបរទេស។ ជាមួយគ្នានេះផងដែរ ក្នុងអំឡុងពេល ៦ខែចុងក្រោយនេះ គម្រោងសាងសង់អាផាតមិនចំនួន៣ បានសាងសង់រួចរាល់រួមមាន គម្រោង Citadines Flatiron Phnom Penh ស្ថិតនៅក្នុងខណ្ឌដូនពេញ និងគម្រោង Jasmine Residents ស្ថិតក្នុងខណ្ឌបឹងកេងកង ដែលគម្រោងទាំងពីរនេះ ជាប្រភេទលំដាប់ A។ ក្រៅពីនេះ គម្រោង […]
អានបន្ថែមត្រីមាសទីII-២០២២ ការផ្គត់ផ្គង់ខុនកើន៣២% ខណៈតម្លៃក៏ហក់ឡើងដែរ
តម្លៃលក់ និងតម្លៃជួលទីផ្សារខុនដូនៅកម្ពុជា ក្នុងអំឡុងត្រីមាសទី ២ ឆ្នាំ ២០២២ នេះ មានការកើនឡើង គួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងត្រីមាសដំបូងក្នុងឆ្នាំដដែល នេះក៏ដោយសារការថមថយនៃវិបត្តិកូវីដ១៩ ឯការផ្គត់ផ្គង់កើនឡើង ៣២% ផងដែរ។ យោងតាមរបាយការណ៍របស់ CBRE Cambodia ថ្ងៃទី៧ ខែកក្កដានេះ តម្លៃលក់ខុនដូបានកើនឡើង ០,៧%, ២,៧%, ១,៤% រៀងៗគ្នា សម្រាប់ខុនដូប្រភេទតម្លៃសមរម្យ ប្រភេទមធ្យម និងលំដាប់ខ្ពស់។ ទន្ទឹមនឹងនេះដែរ តម្លៃជួល ក៏មានការកើនឡើងដែរ គឺ១,២%, ៣,៣%, ២,៣% រៀងគ្នា សម្រាប់ខុនដូទាំងបីប្រភេទនេះ។ រហូតដល់បច្ចុប្បន្នចំនួនខុនដូបានសាងសង់រួចរាល់ក្នុងត្រីមាសទី២នេះ កើនឡើងបានចំនួនជាង៤៧០០ យូនីត ស្មើនឹង៣៧% នៃចំនួនសរុប ដែលបានគ្រោងទុកសម្រាប់ផ្គត់ផ្គង់ឆ្នាំ២០២២។ ចំណែកគម្រោងសាងសង់ជាង ១២០០យូនីត ដែលបានពន្យារពេល ឥឡូវចាប់ផ្តើមបន្ត និងបើកដំណើរការឡើងវិញហើយ។
អានបន្ថែមWB ថាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជានៅខ្សោយ។ ហេតុអ្វី? WB នឹងឱ្យដំណោះស្រាយអ្វី?
ធនាគារពិភពលោកបានស្នើថា កម្ពុជាត្រូវបង្កើតប្រព័ន្ធគ្រប់គ្រងគ្រប់ជ្រុងជ្រោយថ្មីមួយ បន្ថែមពីលើការខំប្រឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធតែមួយមុខ ដើម្បីពង្រឹងវិស័យដឹកជញ្ជូន និងការប្រកួតប្រជែងពាណិជ្ជកម្មក្នុងតំបន់។ របាយការណ៍ចេញផ្សាយកាលពីចុងខែ មិថុនា ២០២២ បានលើកឡើងថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា នៅខ្សោយខ្លាំង ខណៈវិស័យភស្តុភារក៏នៅមានស្ដង់ដាទាបជាងប្រទេសជិតខាងខ្លាំង ដែលបណ្តាលឱ្យការដឹកជញ្ជូនក្នុងស្រុកមានតម្លៃខ្ពស់។ WorldBank ណែនាំថាកម្ពុជាត្រូវតែដោះស្រាយបញ្ហានេះជាបន្ទាន់ ដើម្បីបង្កើនភាពប្រកួតប្រជែង ទិសដៅស្ដារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ។ ការបង្កើនភាពជឿជាក់នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងគុណភាពសេវាកម្ម គឺជាគន្លឹះសំខាន់។ មានន័យថា កម្ពុជាត្រូវធ្វើយ៉ាងណាឱ្យប្រព័ន្ធដឹកជញ្ជូន រហ័សទាន់វេលា មានតម្លៃទាប ហើយមានស្ដង់ដាខ្ពស់។ ដើម្បីធ្វើដូច្នោះបាន ការសាងសង់ស្ពានថ្នល់បន្ថែមតែមួយមុខគឺមិនគ្រប់គ្រាន់ទេ កម្ពុជាត្រូវមានប្រព័ន្ធគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន បែបគ្រប់ជ្រុងជ្រោយថ្មីមួយ។ ប្រព័ន្ធនេះគួរតែអនុវត្តដោយស្ថាប័នកំពូលណាមួយរបស់រដ្ឋ ព្រមនឹងច្បាប់ ក៏ដូចជាគោលនយោបាយថ្មីៗ។ ប្រព័ន្ធនេះរួមមាន ការត្រួតពិនិត្យប្រសិទ្ធភាពនៃច្រកផ្លូវពាណិជ្ជកម្មទាំងផ្លូវគោក ផ្លូវទឹក និងអាកាសជាប្រចាំ ការអនុវត្តផែនការពង្រីកវិស័យដឹកកជញ្ជូនឱ្យកាន់តែទូលំទូលាយ ការរៀបចំឡើងវិញនូវប្រព័ន្ធផ្លូវដែក ព្រមនឹងផែនការរយៈពេលវែង និងការបង្កើតកម្មវិធីខ្សែទូរស័ព្ទទាន់ហេតុការណ៍ ដែលអ្នកដឹកជញ្ជូនអាចរាយការណ៍ពីបញ្ហាបានភ្លាមៗ ជាដើម។ គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍ដដែល សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងកើតឡើង ៥,៦% ក្នុងឆ្នាំ ២០២២ បើទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមបញ្ហាក្ដី។ ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក គឺបណ្ដាលមកពី ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន ការរឹតបន្ដឹងគោលនយោបាយរូបិយវត្ថុរបស់អាមេរិក ការអូសបន្លាយនៃសង្រ្គាមរុស្សីអ៊ុយក្រែន […]
អានបន្ថែម