វិស័យសំណង់នឹងកើនត្រឹម ៣%ប៉ុណ្ណោះ ក្នុងឆ្នាំ២០២២ ដោយផ្អែកលើហេតុផល ២នេះ

នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២  គម្រោងសំណង់ដែលទទួលបានការអនុម័តមានសរុប ១០០១ គម្រោង ដែលធ្លាក់ចុះ ៦,១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២១។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយថ្មីៗនេះ របស់ក្រសួងសេដ្ឋកិច្ច។ ការធ្លាក់ចុះនេះ កើតមានស្ទើរគ្រប់ប្រភេទសំណង់ រួមមាន សំណង់សាធារណៈ សំណង់លំនៅឋាន ភូមិគ្រឹះ សំណង់ពាណិជ្ជកម្ម សំណង់ឧស្សាហកម្ម និងសំណងស់ទេសចរណ៍។ យ៉ាងណាក្ដី តាមការព្យាករក្នុងរបាយការណ៍នេះ បានរំពឹងថាវិស័យសំណង់អាចនឹងងើបឡើងវិញ ក្នុងអត្រា ៣% ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២២ នេះ។ កំណើននៃការងើបឡើងវិញដ៏តិចតួចនេះ គឺដោយសារតែឥទ្ធិពលអវិជ្ជមានពីសេដ្ឋកិច្ចពិភពលោក និងការមិនទាន់ត្រឡប់មកវិញនៃវិនិយោគិនធំៗពីបរទស។ តែទោះជាយ៉ាងណា វិស័យសំណង់ក៏នៅតែមានសក្ដានុពល សឱ្យឃើញតាមរយៈ កំណើនឥណទានផ្ដល់ឱ្យវិស័យនេះ និងគោលនយោបាយរបស់រដ្ឋាភិបាលនៃការជួយបញ្ចៀស និងអន្តរាគមន៍លើហានិភ័យផ្សេងៗ។ (អានបន្ថែម)​ ទាក់ទិននឹងគោលនយោបាយក្នុងវិស័យសំណង់នេះដែរ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ កាលពីថ្មីៗនេះ បានកែប្រែខ្លឹមសារមួយចំនួន នៃបែបបទក្នុងការផ្ដល់លិខិតអនុញ្ញាតសាងសង់ ដើម្បីសម្រួលដល់នីតិវីធីស្នើសុំលិខិតអនុញ្ញាតសាងសង់។ (អានបន្ថែម)​ គួរបញ្ជាក់ថា​ បើយោងតាមរបាយការណ៍ដដែល សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងកើតឡើង ៥,៦%  ក្នុងឆ្នាំ ២០២២ បើទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមបញ្ហាក្ដី។ […]

អាន​បន្ថែម

ឥណទានវិស័យសំណង់មាន ១៣ពាន់លានដុល្លារ ត្រឹមត្រីមាសទី១ កើនជាង២៩%

គិតត្រឹមចុងត្រីមាសទី១ នៃឆ្នាំ ២០២២ ប្រាក់កម្ចីដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ដល់វិស័យឯកជន មានសរុបដល់ជាង ៥០ពាន់លានដុល្លារអាមេរិក ដែលកើនជាង២៤% បើធៀបនឹងឆ្នាំមុន។ ក្នុង​នោះ ឥណទាន​ដែល​ផ្ដល់ឱ្យ​វិស័យ​សំណង់​មាន​ចំនួន​ច្រើន​បំផុត​​ បើ​យោង​តាម​របាយការណ៍ចេញផ្សាយកាលពីថ្ងៃទី ៣០ មិថុនា ​​របស់​ធនាគារជាតិ​នៃ​កម្ពុជា។ ឥណទានដែលផ្តល់ដល់វិស័យសំណង់គិតត្រឹមត្រីមាសទី ១ នេះ មានដល់ ១៣,៧ ពាន់លានដុល្លារ ដែលស្មើនឹង ២៧% នៃឥណទានសរុប។ បរិមាណឥណទាននេះ កើនឡើង ២៩,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍ដដែលបន្ដថា កម្ចីក្នុងវិស័យពាណិជ្ជកម្មលក់ដុំ និងរាយ ច្រើនលំដាប់ទី ២ ដែលមានដល់ ១២,៦  ពាន់លានដុល្លារ តាមដោយវិស័យសេវាកម្ម កសិកម្ម និងកម្ចីគ្រួសារ ដែលមាន ៥ ពាន់លាន  ៤,៨ ពាន់លាន និង២,៧  ពាន់លាន រៀងៗគ្នា។ លោកជំទាវ ជា សិរី ឧបការីទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា វិស័យហិរញ្ញវត្ថុកម្ពុជា នៅតែមានបញ្ហាប្រឈមផ្សេងៗដូចជា ការពិបាកក្នុងការស្នើសុំកម្ចីរបស់សហគ្រាសធុនតូច […]

អាន​បន្ថែម

ត្រីមាសទី១-២០២២ រដ្ឋអនុម័តគម្រោងវិនិយោគ ៤៧គម្រោង កើនឡើង៦,៨% ធៀបនឹងឆ្នាំ២០២១

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ គម្រោងវិនិយោតដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សរុបមានចំនួន ៤៧ គម្រោង បានកើនឡើង ៣គម្រោង ស្មើនឹង ៦,៨%  ដែលមានទុនវិនិយោគសរុបចំនួន ២ ៥២០,៦ លានដុល្លារអាមេរិក បានកើនឡើង ១៤,២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ នេះបើតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ប្រចាំត្រីមាសទី១ ឆ្នាំ២០២២។ ក្នុងនោះ គម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានត្រឹមតែ ៤គម្រោងប៉ុណ្ណោះ ធ្លាក់ចុះ ៧៥% ដែលមានទុនវិនិយោគសរុបចំនួន ៣០១,១៨ លានដុល្លារអាមេរិក ធ្លាក់ចុះ ៧៩,៨% បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២១។​ ទន្ទឹមនឹងនេះ គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៤៣ គម្រោង បានកើនឡើង ១៥ គម្រោង ស្មើនឹង ៥៣,៦% និងទុនវិនិយោគសរុបចំនួន ២ ២១៩,៤លានដុល្លារអាមេរិក បានកើនឡើង ២១០,៣% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១។ គម្រោងវិនិយោគទាំងនេះ រួមមាន មណ្ឌលភ័ស្តុភារកម្មនិងកំពង់ផែពហុបំណង វារីអគ្គិសនី […]

អាន​បន្ថែម

ត្រីមាសទី១ ឆ្នាំ២០២២ កម្ចីក្នុងវិស័យសំណង់កើន២១,៥% ខណៈអចលនទ្រព្យ៣៧,២% ធៀបនឹងឆ្នាំ២០២១

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ នេះ ឥណទានផ្តល់ដោយធនាគារពាណិជ្ជសម្រាប់វិស័យសំណង់​គិតជាទឹកប្រាក់ប្រមាណ ១៥៩​៦៧​,៩១​ ប៊ីលានរៀល កើនឡើងចំនួន២១,៥ %  ខណៈកម្ចីសម្រាប់ការជួញដូរអចលនទ្រព្យវិញមានទឹកប្រាក់ប្រមាណ​ ១៥ ៨៦៧,០៣ ប៊ីលានរៀល កើនឡើង៣៧,២% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១។ នេះបើតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។ ចំពោះកម្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ធនាគារពាណិជ្ជក៏បានបង្ហាញថាមានការកើនឡើងដែរ ដោយមានទឹកប្រាក់សរុបប្រមាណ ២៣ ៥៦៤,៦៦ ប៊ីលានរៀល កើនបាន២៩,៩ %។ ដោយឡែក ឥណទានផ្តល់ដោយមីក្រូហិរញ្ញវត្ថុក្នុងវិស័យសំណង់មានចំនួនទឹកប្រាក់សរុបប្រមាណ១ ៥០៣,៨៧ ប៊ីលានរៀល កើនឡើងប្រមាណ៣៩,៨ % ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១។ ក្នុងរបាយការណ៍ដដែលនេះ បានលើកឡើងទៀតថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ការនាំចូលបរិក្ខារសំណ​ង់​មានទឹកប្រាក់សរុបប្រមាណ ៤៧១,៩២ លានដុល្លារអាមេរិក កើនឡើង១៨,១% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១។

អាន​បន្ថែម

ក្រុមហ៊ុនសាងសង់សាងសង់ផ្លូវ អាចនឹងសុំបង្កើនថវិកាបន្ថែម ព្រោះតម្លៃប្រេងហក់ឡើងរាល់ថ្ងៃ

វិបត្តិកូវីដមិនទាន់បញ្ចាប់ស្រួលបួលផង ឥឡូវវិបត្តិតម្លៃប្រេងសាំងឡើងថ្លៃ កំពុងតែក្រឡុកទីផ្សារ ជាពិសេសគឺទីផ្សារសម្ភារសំណង់ ដែលនេះអាចនឹងជំរុញឱ្យក្រុមហ៊ុនទទួលបានគម្រោងសាងសង់ផ្លូវជាតិ ស្នើសុំថវិកាបន្ថែម ដោយសារប៉ះពាល់ដល់គម្រោងចំណាយលើការសាងសង់របស់ពួកគេ។​ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន​ក្នុងដំ ណើរចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវជាតិលេខ៤៨ នៅថ្ងៃទី២៣ ខែមិថុនា។​ ឯកឧត្តម​ ស៊ុន ចាន់ថុល ថ្លែងថា៖ “ពេលយើងដេញថ្លៃគម្រោងសាងសង់ផ្លូវជាតិលេខ៤៨ យើងមានថវិកានៅសេសសល់ដែរ​ ក៏ប៉ុន្តែពេលសព្វថ្ងៃ តម្លៃប្រេងឡើងថ្លៃ ដូច្នេះក្រុមហ៊ុនអាចនឹងទាមទារបន្ថែមលើតម្លសាងសង់ផ្លូវ៤៨។ ដូច្នេះ យើងត្រូវទុកថវិកាមួយកញ្ចប់នឹង​ដើម្បីត្រៀមនឹងការកែ ផ្លូវមួយចំនួនផង ក៏ដូចជាការដំឡើងថ្លៃដោយសារប្រេងឡើងថ្លៃដែរ”។ សូមបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ តភ្ជាប់ពីស្រែអំបិល ទៅកោះកុង មានប្រវែង ១៤៨គីឡូម៉ែត្រ។ ផ្លូវនេះ​សាងសង់សម្រេចបាន ៨ភាគរយ​ ហើយគិតចាប់ពីថ្ងៃបើកការដ្ឋាន ខែមីនា ឆ្នាំ២០២២នេះ។​

អាន​បន្ថែម

សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅឋានមានស្ថិរភាពល្អក្នុងឆ្នាំ២០២១ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ក្តី

សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅដ្ឋាន (RPPI) ត្រូវបានចងក្រងដើម្បីតាមដានស្ថានភាពទីផ្សារអចលនទ្រព្យ លំនៅឋាន ហើយលទ្ធផលបានបង្ហាញថា ទីផ្សារនេះមានស្ថិរភាពទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ យោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១ ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា តម្លៃលំនៅដ្ឋានសរុប ក្នុងឆ្នាំ ២០២១ កើនឡើង ១០,៩ភាគរយ បើធៀបនឹងឆ្នាំ ២០២០ ដែលបង្ហាញថាទីផ្សារលំនៅដ្ឋាននៅតែបន្ត មានភាពទាក់ទាញសម្រាប់អ្នកទិញ ទោះបីជាមានការរីករាតត្បាតនៃជំងឺកូវីដក៏ដោយ។ ការកើនឡើងនៃតម្លៃសរុបជាទូទៅ អាចកើតឡើងដោយសារតែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់ ក្នុងការតភ្ជាប់តំបន់ផ្សេងៗនៅកម្ពុជា និងតម្រូវការខ្ពស់សម្រាប់ផ្នែកដែលមានតម្លៃសមរម្យ និងមធ្យមនៅក្នុងតំបន់ ជុំវិញទីក្រុងភ្នំពេញ ដែលជាលទ្ធផលនៃការកើនឡើងនៃការផ្លាស់ប្តូរលំនៅដ្ឋានរបស់ប្រជាជនពីខេត្តមកធ្វើការ និង សិក្សានៅទីក្រុង។

អាន​បន្ថែម

សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើន៦,៦ភាគរយឆ្នាំ២០២៣

សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦ភាគរយ ដោយសារការរំពឹងទុកការបន្តនិន្នាការល្អប្រសើរនៃតម្រូវការសកល​ និងទំនុកចិត្តវិនិយោគ ស្របពេលដែលវិបត្តិជំងឺកូវីដ១៩ មានភាពស្រាកស្រាន្ត​ និងអាចគ្រប់គ្រងបាន។ រាជរដ្ឋាភិបាល បានដាក់ការព្យារកកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣ នេះ នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រងគ្រងឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា។ ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ នឹងបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ​ និងការបង្កើនតម្លៃបន្ថែមទៀតដល់អនុវិស័យជំរុញកំណើនដែលមានស្រាប់។ ក្របខ័ណ្ឌនេះ នឹងលើកកម្ពស់អនុវិស័យសក្តានុពល ដែលជាចន្ទល់កំណើនថ្មី រួមមានអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងអនុវិស័យគមនាគមន៍ ព្រមទាំងការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម។​

អាន​បន្ថែម

វិស័យសំណង់ និងអចលនទ្រព្យ រំពឹងបន្តងើបឡើងក្នុងឆ្នាំ២០២៣

វិស័យសំណង់ និងអចលនទ្រព្យ រំពឹងថានឹងបន្តងើបឡើង ក្នុងឆ្នាំ២០២៣ ដោយសាររំហូរចូលវិនិយោគទុនពីរបទេស និងតម្រូវការលំនៅឋានមានតម្លៃទាប និងមធ្យមរបស់ប្រជាពលរដ្ឋ។ នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រងគ្រងឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា រាជរដ្ឋភិបាល បានលើកឡើងថា អនុវិស័យសំណង់ត្រូវបានព្យាករនឹងបន្តងើបឡើងវិញក្នុងអត្រា ៧,២ភាគរយ ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកនូវការងើបឡើងវិញនៃរំហូរវិនិយោគទុនពីបរទេសសម្រាប់សំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម. ប្រភពខាងលើ បន្តថា សំណង់លំនៅឋានតម្លៃទាប និងមធ្យម រំពឹងថានៅបន្តរក្សាកំណើនល្អប្រសើរ ដោយសារការកើនឡើងនៃតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ក្នុងការរៀបចំគ្រួសារ ស្របគ្នានឹងនិន្នាការនៃការកើនឡើងការវិនិយោគក្នុងស្រុក។ ដោយឡែក អនុវិស័យអចលនទ្រព្យ ត្រូវបានព្យាករ នឹងបន្តងើបឡើងវិញក្នុងអត្រា ៥,២ ភាគរយ ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកនូវការងើបឡើងវិញនៃសកម្មភាពទិញ-លក់ និងជួលអចលនទ្រព្យតម្លៃខ្ពស់ រួមមានខុនដូរ និងអាផាតមិន ស្របពេលដែលការវិនិយោគ និងតម្រូវការក្នុងស្រុកលើអចលនទ្រព្យផ្នែកលំនៅឋានតម្លៃទាប និងមធ្យម ត្រូវបានរំពឹងទុកថារក្សាកំណើនល្អ។ ទោះជាយ៉ាងនេះក្តី ការបន្តកើនឡើងខ្ពស់នៃឥណទានផ្តល់ទៅលើវិស័យសំណង់ក្នុងស្រុក គឺជាហានិភ័យមួយសម្រាប់អនុវិស័យសំណង់ និងវិស័យហិរញ្ញវត្ថុទាំងមូល។ “អនុវិស័យអចលនទ្រព្យ នៅតែប្រឈមនឹងហានិភ័យខ្ពស់ស្រដៀងគ្នាទៅនឹងអនុវិស័យសំណង់ ដោយហេតុថាអនុវិស័យអចលនទ្រព្យមានទំនាក់ទំនងខ្ពស់ជាមួយនឹងវិស័យហិរញ្ញវត្ថុក្នុងនិងក្រៅប្រព័ន្ធធនាគារ (កម្ចីផ្តល់ដោយក្រុមហ៊ុនអភិវឌ្ឍន៍)។

អាន​បន្ថែម

ពិភពលោកនឹងចំណេញបានជិត ៧៨ទ្រីលានដុល្លារ ពីការប្តូរមកប្រើថាមពលកកើតឡើងវិញ សម្រាប់ ២០-២០ឆ្នាំខាងមុខ

ក្នុងរយៈពេលពីរបីទស្សវត្សខាងមុខនេះ ពិភពលោកនឹងអាចទទួលបានប្រាក់ចំណេញប្រមាណជា ៧៧,៨៩ ទ្រីលានដុល្លារ ដោយ​គ្រាន់​តែជំនួសថាមពលកាបូន (ធ្យូងថ្ម) ជាមួយនឹងថាមពលកកើតឡើងវិញ។ នេះ​បើ​តាម​​កា​រ​ចុះផ្សាយរបស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។ តាមរយៈការចុះផ្សាយនេះ ទឹកប្រាក់បានពីការជំនួសថាមពលនេះ ស្មើប្រហែល១,២% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកនាពេលបច្ចុប្បន្ន ដែលកើតមានជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២១០០។ មូលនិធីរូបិយវត្ថុអន្តរជាតិ បានឲ្យដឹងទៀតថា ទឹកប្រាក់នេះ គឺបានមកពីការគណនាការ​ចំណាយ​នៃ​ការជំនួស​ថាមពល​កាបូន (ធ្យូងថ្ម) ជាមួយនឹងថាមពលកកើតឡើងវិញ រួមទាំងអត្ថប្រយោជន៍​ដែលសង្គម​នឹងទទួលបាន​ផងដែរ។ មិនត្រឹមតែប៉ុណ្នោះ តាមរយៈការជំនួសនេះផងដែរ ពិភពលោកនឹងជៀសផុត​ពីការខូច​ខាត​ដោយ​សារ​ការ​ឡើង​កំដៅ​ផែនដី និងបញ្ហាសុខភាពរបស់មនុស្សលើផែនដី។ ចំណែកនៅប្រទេសកម្ពុជាវិញ ក្រសួងរ៉ែ និងថាមពល ក៏ធ្លាប់បានបញ្ជាក់ដែរថា រដ្ឋាភិបាលនឹងមិនអនុញ្ញាត​ឱ្យមាន​ការ​សាង​​សង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មថ្មីៗទៀតទេ ដោយបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និង​ប្រភព​ថាមពលផ្សេងទៀតដែលមិនគ្រោះថ្នាក់ដល់បរិស្ថាន។ (អានបន្ថែម) មួយវិញទៀត ក្រសួងរ៉ែ និងថាមពល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កំពុងរៀប​ចំផែន​ទីបង្ហាញផ្លូ​វ​អន្តរកាលថាមពលស្អាតឆ្ពោះទៅរកអព្យាក្រឹតកាបូន គឺសំដៅការប្រើប្រាស់ថាមពលស្អាត ដូចជា ថាមពលពន្លឺ​ព្រះអាទិត្យ ខ្យល់ជាដើម និងកាត់បន្ថយការប្រើប្រាស់​ថាមពលដែលកើត​ចេញពីការប្រើ​ប្រាស់​កាបូន​ដូច​ជា ធ្យូងថ្មជាដើម ជាអប្បបរមា។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋាភិបាល​ដកថវិកាជិត ១៧០លានដុល្លារ ប្រើសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្នុងត្រីមាសទី១

ក្នុងត្រីមាសទី១ រាជរដ្ឋាភិបាលកម្ពុជា បានដកសាច់ប្រាក់ ពីឥណទានសម្បទាន​ ដែលបានចុះកិច្ចព្រមព្រៀងកន្លងមក សរុបចំនួន ៥២៩,៧៩លានដុល្លារ សម្រាប់ប្រើប្រាស់ជាក់ស្តែងទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអាទិភាពចំពោះមុខផ្សេងទៀត។​ យោងតាមរបាយការណ៍ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី៩​ ខែមិថុនា ឥណទានសម្បទាន បានមកពីក្របខណ្ឌទ្វេភាគី មានប្រមាណ ៤៧ភាគរយ និងក្របខណ្ឌពហុភាគីមានប្រមាណ ៥៣ភាគរយ។​ របាយការណ៍បង្ហាញទៀតថា ថិវកាប្រមាណ ១៦៩,៥៣លានដុល្លារ ឬស្មើនឹង ៣២ភាគរយ នៃឥណទានសម្បទាន ត្រូវបានយកទៅប្រើប្រាស់​លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។​ ថវិកាប្រមាណ ៦៣ភាគរយ ឬស្នើនឹង ៣៦០,២៦លានដុល្លារ ត្រូវបាន​ប្រើសម្រាប់វិស័យអាទិភាពផ្សេងទៀត។​ ដោយឡែក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ការដកសាច់ប្រាក់ជាក់ស្តែងក្នុងត្រីមាសទី១ ឆ្នាំ២០២២ នេះ មានកំណើនប្រមាណ ២១ភាគរយ។

អាន​បន្ថែម