World Bank នៅតែរក្សារការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរង្វង់ ៤,៥ភាគរយ ដដែល

ធនាគារពិភពលោក បានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ ៤,៥ភាគរយ ក្នុងឆ្នាំ២០២២នេះ ជាអាត្រាកំណើនដូចនឹងការព្យាករណ៍កាលពីខែមករា ដើមឆ្នាំ ហើយកំណើននេះ នឹងកើនឡើង ក្នុងរង្វង់ ៥,៨ភាគរយ ក្នុងឆ្នាំ២០២៣ខាងមុខ។​ នៅក្នុងរបាយការណ៍​ ដែលមានចំណងជើងថា Global Economic Prospects ចេញផ្សាយកាលពីថ្ងៃទី ៨ ខែមិថុនា ធនាគារពិភពលោក បានព្យាករថា ​ឆ្នាំ​នេះការព្យាករណ៍កំណើនសេដ្ឋកិច្ច​សម្រាប់​ប្រទេស​កម្ពុជា​ មិន​មាន​ការ​ផ្លាស់ប្តូរ​ពីកំណើនដែលត្រូវបាន​ព្យាករ​កាលពី​ខែ​មករា​ទេ។ ក្នុងចំណោមសេដ្ឋកិច្ចអាស៊ានដែលកំពុងអភិវឌ្ឍន៍ផ្សេងទៀត ប្រទេសហ្វីលីពីន ត្រូវបានគេរំពឹងថានឹងកើនឡើង ៥,៦ ភាគរយនៅឆ្នាំក្រោយ ធ្លាក់ចុះបន្តិចពី ៥,៧ ភាគរយនៅឆ្នាំនេះ។ ធនាគារពិភពលោកលើកឡើងក្នុងរបាយការណ៍ថា បន្ថែមពីលើការខូចខាតដែលជំងឺរាតត្បាតកូវីដ-១៩ បានបង្កឡើង សង្គ្រាមឈ្លានពានរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន បានធ្វើឱ្យមានការថមថយនៃសេដ្ឋកិច្ចសកលលោកកាន់តែធ្លាក់លឿន រហូតដល់គ្រាមួយដែលអាចក្លាយជាដំណាក់កាលអូសបន្លាយ ក្នុងនោះកំណើនសេដ្ឋកិច្ចកាន់តែខ្សោយថាមពល ហើយអតិផរណាចេះតែកើនឥតឈប់ឈរ។​ នៅក្នុងកម្រិតជាសកល កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងទុកថា នឹងស្រុតចុះពី ៥,៧ភាគរយ ក្នុងឆ្នាំ២០២១ មកត្រឹម ២,៩ភាគរយ ក្នុងឆ្នាំ២០២២ ដែលទាបជាងជាឆ្នាំមុន បើប្រៀបធៀបទៅនឹង ៤,១ភាគរយ ដែលត្រូវបាន ប្រមើលទុកកាលពីខែមករា ដើមឆ្នាំនេះ។

អាន​បន្ថែម

ក្រសួងសេដ្ឋកិច្ចសហការជាមួយកូរ៉េដើម្បីសិក្សាពីហានិភ័យទីផ្សារអចលនទ្រព្យកម្ពុជា

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) នៃសាធារណៈរដ្ឋកូរ៉េ កំពុងសិក្សា​ស្រាវជ្រាវ​រៀប​ចំ​ក្របខណ្ឌ​ត្រួត​ពិនិត្យហានិភ័យទីផ្សារអចលនទ្រព្យកម្ពុជា ក្នុងគោលបំណងត្រួតពិនិត្យ និ​ងវាយ​តម្លៃ​​ហានិភ័យអចលនទ្រព្យ​ និងសំណង់នៅកម្ពុជា។ នេះបើតាមសិក្ខាសាលា រៀបចំឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០២២។​ គម្រោងសិក្សានេះ បានដាក់ឲ្យដំណើរការតាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ក្រោមកម្មវិធីចែករំលែក​ចំណេះដឹង (២០២១-២០២២)។ នៅក្នុងសិក្ខាខាងលើ បានឲ្យដឹងថា គម្រោងនេះ នឹងសិក្សាដោយផោ្តតជាសំខាន់ទៅលើ៖ ១. ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ២. វិភាគលើលក្ខខណ្ឌខាងក្រៅ និងរំហូរវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា ៣.​ វិភាគលើភាពប្រែប្រួល និងហានិភ័យទីផ្សារអចលនទ្រព្យនៅកម្ពុជា ៤. បង្កើតឲ្យមានក្របខណ្ឌគោលនយោបាយ ដើម្បីរក្សាស្ថិរភាពអចលនទ្រព្យកម្ពុជា ក្រៅពីនេះ ការសិក្សានេះទៀតសោត នឹងប្រៀបធៀបជាមួយនឹងបទពិសោធន៍ទីផ្សារអចលនទ្រព្យនៅកូរ៉េ ដែលធ្លាប់​កើត​មាន​កន្លងមក ជាពិសេសទីផ្សារលំនៅឋានរបស់ប្រទេសទាំងពីរ។

អាន​បន្ថែម

ត្រីមាសទី១ ឆ្នាំ២០២២ មានបុរី (​ផ្ទះល្វែង) ៣១០គម្រោង និងអគារខ្ពស់ ១៦០៣អគារ ក្នុងរាជធានីភ្នំពេញ

ត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និងអគារ​ខ្ពស់​ៗ​​ ចំនួន ១៦០៣អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥អគារ។ នេះបើតាម​ការ​លើ​ក​​ឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុង​ពិធីសម្ពោធ​ជាផ្លូវការ​នៃ​ផ្សារ​ទំនើប ព្រីនស៍ថាមស៍សឃ្វែរ នាថ្ងៃទី០៧ ខែមិថុនា​ ឆ្នាំ២០២២។ ឯកឧត្តមអភិបាលបានបន្តថា បើទោះបីជាក្នុងឆ្នាំ២០២១ មានវិបត្តិជំងឺកូវីដ១៩ ក៏ដោយ ក៏រាជធានីភ្នំពេញ​នៅតែបន្ត​ទ​ទួ​លបាន​គម្រោងសាងសង់ថ្មីៗចំនួន ១០៥០ គម្រោង លើផ្ទៃ​ក្រឡា​សំណង់​សរុប​ប្រមាណ​ជា​ង ៤,៦៣លាន​ម៉ែត្រ​ក្រឡា ដែលមានទុនវិនិយោគប្រមាណជាង ២,២៦ ពាន់លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​។​​ ឯកឧត្តមបានបន្ថែមថា បើយោងតាមកំណើនសេដ្ឋកិច្ច កម្ពុជានឹងបន្តងើបឡើងវិញ​នៅប៉ុន្មានឆ្នាំខាងមុខនេះ ស្របតាមការកើនឡើងនូវតម្រូវការសកល និងទំនុកចិត្តរបស់​វិនិយោ​គិនទាំង​ក្នុងស្រុក និងបរទេស ដែល​ជា​សក្តា​នុពលដ៏ធំសម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ជាពិសេស អគារ​ពាណិជ្ជ​​កម្ម សណ្ឋាគារ សំណង់បុរី អគារស្នាក់នៅរួម ខុនដូ និងផ្សារទំនើប។ ជាមួយគ្នានេះផងដែរ បើតាមរបាយការណ៍របស់ទីភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ចេញផ្សាយកាល​ពីថ្ងៃ​ទី ៧ មេសា […]

អាន​បន្ថែម

ធនាគារជាតិនៃកម្ពុជា វិទ្យាស្ថានជាតិស្ថិតិ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សន្ទស្សន៍ថ្លៃលំនៅឋាន

ធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សន្ទស្សន៍ថ្លៃលំនៅឋាន ដែលជាម៉ែត្រវាស់ស្ទង់ និងកំណត់ការវាយតម្លៃអចលនទ្រព្យ និងសំណង់ ឲ្យបានជាក់លាក់ សម្រាប់ជាមូលដ្ឋានវាយតម្លៃរបស់គ្រឹះស្ថានធនាគារនានា ដើម្បីចៀសវាងនូវហានីភ័យផ្សេងៗ។ ពិធីដាក់ឱ្យប្រើប្រាស់សន្ទស្សន៍ថ្លៃលំនៅឋាន ត្រូវបានធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ក្រោមវត្តមាន លោកជំទាវ ជា សិរី អគ្គនាយកធនាគារជាតិនៃកម្ពុជា លោកជំទាវ ហង់ លីណា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ថ្លែងក្នុងពិធីខាងលើនេះ លោកជំទាវ ជា សិរី មានប្រសាសន៍ថា ការដាក់ឲ្យប្រើប្រាស់សន្ទស្សន៍ថ្លៃលំនៅឋាន នឹងរួមចំណែកសំខាន់ ក្នុងការតាមដាន វាយតម្លៃ និងរៀបចំគោលនយោបាយអភិវឌ្ឍន៍ ក៏ដូចជាវិធានការនានា ដើម្បីកាត់បន្ថយហានិភ័យជាអតិបរិមា ក្នុងគោដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ លោកជំទាវ ហង់ លីណា បានថ្លែងថា សន្ទស្សន៍ថ្លៃលំនៅឋាន នឹងជាសូចនាករមួយដ៏សំខាន់ ក្នុងការតាមដានការវិវត្តនៃវិស័យអចលនទ្រព្យ និងលំនៅឋានដែលកំពុងរីកចម្រើនខ្លាំង ក្នុងពេលពីរទសវត្សកន្លងមកនេះ។ លោកជំទាវ ហង់ លីណា បានបន្ថែមថា លើសពីនេះសន្ទស្សន៍ថ្លៃលំនៅឋាន នឹងតាមដាន និងត្រួតពិនិត្យទាន់ពេល និងជៀសផុតវិបត្តិសេដ្ឋកិច្ចទាំងឡាយដែលអាចកើតឡើងចេញពីវិបត្តិនៃវិស័យអចលនទ្រព្យនេះ ដូចប្រទេសមួយចំនួនជួបប្រទះក្នុងពេលកន្លងមក៕

អាន​បន្ថែម

អ្នកអភិវឌ្ឍថ្មីៗ សម្រុកចូលទីផ្សារបូរីយ៉ាងគំហុក! តើវានឹងបង្ករឱកាស ឬ ហានិភ័យអ្វីខ្លះ?

រយៈពេល ៦ ខែ ចុងក្រោយនេះ មានគម្រោងបូរីប្រកាសលក់ថ្មីៗដល់ទៅ ៣៩គម្រោង ខណៈចំនួនបូរីសរុបត្រូវបានព្យាករថានឹងកើនឡើងដល់ជាង ៣០០គម្រោង ត្រឹមចុងឆ្នាំនេះ ហើយនឹងស្ទុះទៅ ៤០០ គម្រោង នៅចុងឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ចេញផ្សាយកាលពីថ្ងៃទី ៧ មេសា នេះ។ ប៉ុន្តែចំណុចដែលគួរចាប់អារម្មណ៍ គឺជិតពាក់កណ្ដាលនៃអ្នកអភិវឌ្ឍបូរីថ្មីៗ ខាងលើ សុទ្ធសឹងតែជាអ្នកប្រឡូកក្នុងទីផ្សារថ្មី ខណៈនិន្នាការនេះនឹងបន្ដកើនឡើង ព្រោះទីផ្សារបូរីចាត់ទុកថាមានហានិភ័យទាប ងាយស្រួលជ្រាតចូល និងទទួលបានប្រាក់ចំណេញខ្ពស់។ តើការកើនឡើងនៃអ្នកអភិវឌ្ឍថ្មីនេះ ដែលខ្លះនៅខ្វះបទពិសោធន៍ នឹងប៉ះពាល់ទីផ្សារយ៉ាងដូចម្ដេច? នាយកផ្នែកសិក្សាស្រាវជ្រាវរបស់ CBRE Cambodia កញ្ញា គីម គីនកេសា បានឱ្យដឹងថា ការដែលមានអ្នកអភិវឌ្ឍថ្មីៗច្រើន នឹងធ្វើឱ្យទីផ្សារកាន់តែមានការប្រកួតប្រជែងខ្ពស់ ដែលនឹងប៉ះពាល់ដល់តម្លៃ និងការផ្គត់ផ្គង់។ បើមានអ្នកអភិវឌ្ឍថ្មីៗច្រើន ការផ្គត់ផ្គង់ក៏កាន់តែច្រើនផងដែរ ដែលធ្វើឱ្យទីផ្សារអាចនឹងផ្គត់ផ្គង់លើសកម្រិត ក្នុងរយៈពេលវែង។ ពេលមានការផ្គត់ផ្គង់ច្រើន តម្លៃក៏នឹងចុះទាបផងដែរ អាស្រ័យទៅលើសមតុល្យរវាងតម្រូវការ ដែលធ្វើឱ្យទីផ្សារកាន់តែប្រកួតប្រជែង។ បើតាមការវិភាគខ្លះ ដើម្បីទទួលបានប្រាក់ចំណេញក្នុងទីផ្សារដែលប្រកួតប្រជែងតម្លៃ អ្នកអភិវឌ្ឍអាចនឹងកាត់បន្ថយគុណភាព និងផ្នែកខ្លះនៃសំណង់ […]

អាន​បន្ថែម

ទីផ្សារខូនដូនៅជាប់គាំង ពិសេសខុនដូលំដាប់ខ្ពស់ដែលតម្លៃបន្ដធ្លាក់ចុះ

ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២២ នេះ ទីផ្សារខុនដូនៅកម្ពុជា នៅតែជាប់គាំង ដោយគ្មានគម្រោងថ្មីណាមួយបើកលក់នោះទេ ខណៈតម្លៃ ពិសេសខុនដូលំដាប់ខ្ពស់ ក៏បន្ដធ្លាក់ចុះ។ នេះបើយោងតាមរបាយការណ៍របស់ CBRE Cambodia ចេញផ្សាយថ្ងៃទី ៧មេសា នេះ។ ជាមួយនឹងភាពជាប់គាំងនេះ CBRE បានសង្កេតឃើញនិន្នការថ្មី៣ ដែលកំពុងកើតឡើង គឺទី១ អ្នកទិញមានអំណាច និងជម្រើសច្រើនជាងមុន ហើយនឹងអាចទិញបានខុនដូក្នុងទីតាំងល្អ ទំហំធំ ក្នុងតម្លៃសមរម្យ ដោយសារតែប្រូម៉ូសិនពីអ្នកអភិវឌ្ឍដើម្បីបញ្ចេញស្ដុកចាស់។ ទី២ អ្នកទិញភាគច្រើន នឹងងាកទៅទិញគម្រោងដែលសង់រួច ឬគម្រោងចាស់ ដែលសង់រួច ហើយមានមនុស្សរស់នៅស្រាប់ ជាជាងគម្រោងថ្មី ដើម្បីកាត់បន្ថយហានិភ័យគម្រោងថ្មីតែសាងសង់មិនចប់។ ទី៣ អ្នកអភិវឌ្ឍទំនងនឹងមិនបើកលក់គម្រោងថ្មីនោះទេក្នុងឆ្នាំ ២០២២ ព្រោះការផ្គត់ផ្គង់គឺលើសតម្រូវការខ្លាំង។ របាយការណ៍បានបន្តថា ក្នុងត្រីមាសនេះ មានគម្រោង ៣ ដែលបានបញ្ចប់ការសាងសង់ រួមមាន Picasso City Garden នៅបឹងកេងកង The Peninsular Private Residences នៅជ្រោយចង្វា […]

អាន​បន្ថែម

ទីផ្សារបូរីនៅតែមានសន្ទុះ ខណៈ៦ ខែចុងក្រោយ មានគម្រោងថ្មីបើកលក់សរុប ៣៩ គម្រោង

ទោះជាវិបត្តិកូវីដនៅតែបន្ដក្ដី ទីផ្សារបូរីនៅតែមានភាពរឹងមាំជាងគេ បើធៀបនឹងប្រភេទអលចនទ្រព្យផ្សេងទៀត ពិសេសសម្រាប់គម្រោងតម្លៃទាប ទៅមធ្យម ខណៈ ៦ ខែ ចុងក្រោយនេះ ឃើញថាមានគម្រោងប្រកាសលក់ថ្មីដល់ទៅ ៣៩ គម្រោង។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ចេញផ្សាយកាលពីថ្ងៃទី ៧ មេសា នេះ។ របាយការណ៍ដដែលបន្ដថា ចំនួនគម្រោងបូរីនៅកម្ពុជា នឹងបន្ដកើនឡើង ដោយព្យាករថានឹងមានដល់ទៅជាង ៣០០ គម្រោង ត្រឹមចុងឆ្នាំនេះ ហើយនឹងកើនដល់ជិត ៤០០ គម្រោង នៅចុងឆ្នាំ ២០២៣។ ដោយឡែក ទាក់ទងនឹងតម្លៃ មានការធ្លាក់ចុះបន្ដិចបន្ដួចសម្រាប់ផ្ទះប្រភេទល្វែង និង វីឡាភ្លោះ ប៉ុន្តែឃើញថាតម្លៃលក់ផ្ទះអាជីវកម្មមានការកើនឡើង ៤% ក្នុងអំឡុងពេល ៦ ខែនេះ។ របាយការណ៍បញ្ជាក់ទៀតថា មូលហេតុដែលធ្វើឱ្យទីផ្សារនេះពេញនិយម និងនៅមានភាពរឹងមាំគឺ ដោយសារតែកត្ដាហានិភ័យទាបក្នុងការអភិវឌ្ឍ។ ជាក់ស្ដែង ការសង់បូរី អ្នកអភិវឌ្ឍគឺអាចសង់បានជាដំណាក់កាលៗ តាមទុនដែលប្រមូលបានពីអ្នកទិញ ដែលធ្វើឱ្យលំហូរសាច់ប្រាក់អ្នកអភិវឌ្ឍមិនគាំងស្ទះ។ ខុសពីខុនដូ ដែលម្ចាស់គម្រោងត្រូវសាងសង់គម្រោងឱ្យរួចរាល់ម្ដងទាំងអស់ ទើបអាចលក់ចេញបាន។ ដូច្នេះ ជិតពាក់កណ្ដាលនៃអ្នកអភិវឌ្ឍបូរីថ្មីៗ […]

អាន​បន្ថែម

ធនាគារពិភពលោកបង្ហាញពីហានិភ័យ ៧ ចំណុច ដែលនឹងបង្អាក់សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២

កំណើនកម្ចីដ៏ច្រើនលើសលុបក្នុងវិស័យសំណង់ និងអចលនទ្រព្យ នៅតែជាហានិភ័យចម្បងសម្រាប់ស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា បើទោះជាកំណើនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានព្យាករថាកើនពី ៣,៨ ទៅ ៤,៥% ក្ដី។ ក្រៅពីឥណទានខ្ពស់ក្នុងវិស័យទាំង២  WorldBank ក៏បានក្រើនពីហានិភ័យដែលអាចនឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជា ផ្សេងទៀតដូចជា ភាពមិនច្បាស់លាស់នៃជំងឺកូវីដ ការឡើងថ្លៃនៃថាមពល និងស្បៀង ការធ្លាក់ចុះនៃតម្រូវការសកល សង្គ្រាមអ៊ុយក្រែន បម្រែបម្រួលសេដ្ឋកិច្ចប្រទេសចិន និងការបន្ដឹងទីផ្សារហិរញ្ញវត្ថុនៅអាមេរិកជាដើម។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី ៥ ខែមេសា។ គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២១ ឥណទានសម្រាប់សកម្មភាពសំណង់ និងអចលនទ្រព្យមានដល់ ៦,៩ ពាន់លានដុល្លារឬ ស្មើនឹង ១៨% នៃឥណទានអ្នកប្រើប្រាស់សរុបចំនួន ៣៨,៦ ពាន់លានដុល្លារ។ ក្នុងនោះ ឥណទានសម្រាប់វិស័យសំណង់មានចំនួន ៣,៥ ពាន់លានដុល្លារ  ខណៈឥណទានដល់អចលនទ្រព្យមាន  ៣,៣ ពាន់លានដុល្លារ។  

អាន​បន្ថែម

សម្ដេច៖ រកស៊ីអចលនទ្រព្យនៅសៀមរាប កុំសម្លឹងដើមឈើ១ ដើម ត្រូវសម្លឹងព្រៃទាំងមូល

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានក្រើនដល់វិនិយោគិនក្នុងវិស័យអចលទ្រព្យទាំងអស់ដែលចង់មកវិនិយោគក្នុងខេត្តសៀមរាប ឱ្យសម្លឹងមើលប្រយោជន៍រួម ឬតម្លៃវប្បធម៌នៃប្រាសាទអង្គរវត្តជាធំ ជាជាងចង់តែអភិវឌ្ឍ ឬសង់អគារខ្ពស់ៗ ដើម្បីចំណេញច្រើន។ សម្ដេច បានលើកឡើងដូច្នេះ ក្នុងពិធីសម្ពោធបើកឱ្យដំណើរការផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាប កាលពីថ្ងៃទី ៤ មេសា នេះ។ សម្ដេច បានប្រើសុភាសិតថា កុំសម្លឹងដើមឈើ ១ដើម ត្រូវសម្លឹងព្រៃទាំងមូល ដោយបានន័យថា កុំចង់តែចំណេញ ហើយភ្លេចមើលប្រយោជន៍រួមនៃប្រទេសជាតិ ចុងក្រោយមិនចំណេញ តែបែជាខាតធំទៅវិញ។ ការលើកឡើងនេះ គឺឆ្លើយតបទៅហ្នឹង អ្នកវិភាគអចលនទ្រព្យក្នុងស្រុកមួយរូប ដែលធ្លាប់និយាយថា ទីផ្សារអចលនទ្រព្យនៅសៀមរាបមិនសូវមានសក្ដានុពល វិនិយោគិនមិនសូវចង់មកបោះទុន ហើយដីមិនឡើងថ្លៃ ព្រោះខេត្តសៀមរាបមានច្បាប់ និងបទបញ្ជារតឹងរឹងពេកទាក់ទងនឹងសំណង់អគារនានា។ អ្នកវិភាគនេះ ថាការហាមសង់អគារខ្ពស់ៗ លើសពី ៥ ជាន់ គួរហាមនៅតំបន់ជិតអង្គរ តែមិនគួរហាមទេនៅតំបន់ក្នុងក្រុង ព្រោះជាឱកាសសេដ្ឋកិច្ច។ ជាការឆ្លើយតប សម្ដេច ហ៊ុន សែន ថា៖ «ទីក្រុងសៀមរាបអង្គរត្រូវបានការពារ និងមើលការខុសត្រូវដោយអ្នកជំនាញ ICC Angkor មានបារាំង […]

អាន​បន្ថែម

ហេតុអ្វីបានជាគម្រោងខុនដូមួយចំនួននៅតែជោគជ័យទោះស្ថិតក្នុងវិបត្តិកូវីដ១៩?

សរសរដោយ Harbor Property ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ គម្រោងខុនដូមួយចំនួនក្នុងទីក្រុងភ្នំពេញជួបការលំបាកក្នុងការលក់ ខណៈគម្រោងខ្លះទៀតត្រូវបានពន្យារពេល ដោយសារអ្នកអភិវឌ្ឍន៍ភាគច្រើនពឹងផ្អែកខ្លាំងលើអ្នកទិញជនជាតិបរទេស។ យ៉ាងណាក្ដី គម្រោងខុនដូមួយចំនួននៅតែដំណើរការល្អទោះស្ថិតក្នុងវិបត្តិកូវីដក្ដី។ តើហេតុអ្វីបានជាគម្រោងខុនដូមួយចំនួនលក់បានជោគជ័យ ខណៈខ្លះទៀតលក់មិនសូវដាច់? លោក អៀ ចរិយា នាយកប្រតិបត្តិនៃក្រុមហ៊ុន AP Real Estate បានប្រាប់ Harbor Property ថា មូលហេតុដែលគម្រោងខុនដូមួយចំនួននៅតែទទួលបានជោគជ័យ គឺដោយសារវាមានលក្ខណៈពិសេសប្លែកពីគេ មានទីតាំងល្អ ផ្តល់ការបញ្ចុះតម្លៃ និងលក្ខខណ្ឌបង់ប្រាក់ងាយស្រួល។ គម្រោងទាំងនោះមានទីតាំងនៅកណ្តាលទីក្រុង ជាប់នឹងភោជនីយដ្ឋាន ហាងកាហ្វេ សាលារៀន មន្ទីរពេទ្យ និងផ្សារ ដែលបង្កលក្ខណៈងាយស្រួលសម្រាប់អ្នករស់នៅ។ លើសពីនេះ គម្រោងស្ថិតនៅទល់មុខផ្លូវធំៗដែលមានដង់ស៊ីតេប្រជាជនខ្ពស់ ហើយតម្លៃក៏ប្រកួតប្រជែងផងដែរ។ លោកបានបន្ថែមថា៖ «គម្រោងខុនដូដែលទទួលបានជោគជ័យ បានផ្តល់ការបញ្ចុះតម្លៃ និងជម្រើសទូទាត់ប្រាក់ងាយស្រួល ដោយសារប្រជាជនកម្ពុជាមួយចំនួនមិនអាចមានលទ្ធភាពបង់ប្រាក់ពេញលេញ ឬបង់រំលោះពី ២000-៣000 ដុល្លារក្នុងមួយខែបាននោះទេ។ ដូច្នេះដើម្បីទទួលបានភាពជោគជ័យ អ្នកអភិវឌ្ឍន៍បានអនុញ្ញាតឱ្យពួកគេបង់រំលោះត្រឹមតែ ៥00 ទៅ ១000 ដុល្លារក្នុងមួយខែ។ ចំណុចនេះនឹងធ្វើឱ្យប្រជាជនក្នុងស្រុកដែលមានប្រាក់ខែលើសពី ១000 ដុល្លារក្នុងមួយខែអាចទិញខុនដូបាន»។ ដោយសារវិបត្តិកូវីដ […]

អាន​បន្ថែម