CBRE៖ ២០២២ ផ្ទៃក្រឡាផ្សារទំនើបនឹងកើនដល់ ១៩ម៉ឺនម៉ែត្រការ៉េ ត្រៀមប្រឈមនិន្នាការ ៣ ធំៗ
បញ្ហាការផ្គត់ផ្គង់ច្រើនហួសតម្រូវការ និងភាពមិនប្រាកដប្រជានៃវិបត្តិកូវីដ នៅតែជាឧបសគ្គសម្រាប់ទីផ្សារលក់រាយ ឬផ្សារទំនើបសម្រាប់ឆ្នាំ ២០២២។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ CBRE ។ ឆ្នាំ២០២២ នឹងមានផ្សារទំនើបធំៗ យ៉ាងហោច ៤ កន្លែង បើកដំណើរការ រួមមាន ផ្សារChip Mong Sen Sok ផ្សារChip Mong 271 ផ្សារ Prince International Plaza និងផ្សារ Lucky Pavilion Mall។ ផ្សារទាំងនេះនឹងបង្កើតផ្ទៃក្រឡាផ្គត់ផ្គង់ដល់ទៅ ១៩០ ០០០ ម៉ែត្រការ៉េ នៅឆ្នាំ ២០២២ ដែលនឹងធ្វើឱ្យទីផ្សារកាន់តែប្រកួតប្រជែង។ កត្តានេះនឹងធ្វើឱ្យម្ចាស់អាជីវកម្មផ្សារត្រូវតែងាកទៅរកការឌីស៉ាញផ្សារ និងសកម្មភាពក្នុងផ្សារឱ្យទាក់ទាញជាងមុន។ លើសពីនេះ និន្នាការបញ្ចុះតម្លៃជួលនឹងនៅតែបន្ដ ជាមួយនឹងកិច្ចសន្យារយៈពេលវែង។ និន្នាការមួយទៀតដែលនឹងកើតឡើងគឺតម្រូវការធនធានមនុស្សជំនាញច្រើនជាងមុនពិសេសលើវិស័យ mini-mart ឬ convenient store និងផ្សារលក់ទំនើបបែបរហ័សជាដើម។ គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២១ កន្លងមក ផ្សារទំនើបថ្មី ១២ ឬស្មើនឹង […]
អានបន្ថែមCBRE ថាវិស័យឧស្សាហកម្ម និងភស្តុភារនៅកម្ពុជានឹងផ្លាស់ប្ដូរខ្លាំងលើ ៣ ចំណុចធំៗ
វិស័យឧស្សាហកម្ម និងភស្តុភារនៅកម្ពុជា រំពឹងថានឹងមានសន្ទុះខ្លាំងនៅឆ្នាំ ២០២២ ដោយសារតែតម្លៃនៃការប្រតិបត្តិការធ្លាក់ទាបជាងមុន ខណៈគម្រោងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់តភ្ជាប់នានាក៏បាន និងកំពុងរីកដុះដាលឥតឈប់ឈរ។ នេះបើយោងតាមរបាយការណ៍ព្យករណ៍របស់ភ្នាក់ងារអចលនទ្រព្យCBRE Cambodia កាលពីថ្មីៗនេះ។ របាយការណ៍បានបន្ថែមថា ដោយសារតែសក្តានុពលនៃកំណើនខ្ពស់ វិស័យឧស្សាហកម្ម នឹងផ្លាស់ប្ដូរខ្លួនទៅរកភាពស៊ីជម្រៅ និងផ្ដោតលើជំនាញជាន់ខ្ពស់ជាងមុន។ ឧទាហរណ៍ ក្រៅពីរោងចក្រកាត់ដេរធម្មតាៗ កម្ពុជានឹងមានរោងចក្រដែលប្រើបច្ចេកវិទ្យាខ្ពស់ៗដូចជា កសិឧស្សាហកម្ម ការកែច្នៃ ផលិតផលសរីរាង្គ កន្លែងស្ដុកត្រជាក់ និងរោងចក្រផលិតថយន្ត ជាដើម។ និន្នាការសំខាន់មួយទៀតដែលនឹងកើតឡើងក្នុងវិស័យនេះ គឺខ្សែសង្វាក់ផលិតកម្មស្អាត និងបៃតង។ មានន័យថា រោងចក្រនានានឹងគិតគូរពីបរិស្ថាន សង្គម និងអភិបាលកិច្ច ជាងមុន ដើម្បីឆ្លើយតបទៅនឹងនិន្នការប្រែម្រួលអាកាសធាតុសកលោក។ គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២១ ប្រទេសកម្ពុជាមានគម្រោងតំបន់សេដ្ឋកិច្ចពិសេស ៣៩ទីតាំង គ្របដណ្តប់លើផ្ទៃដីសរុប ១៣០០០ ហិកតា នៅទូទាំងប្រទេស ឬស្មើនឹងទុនវិនិយោគសរុប ២,៧ប៊ីលានដុល្លារ។ ខេត្តព្រះសីហនុបានចុះបញ្ជីតំបន់សេដ្ឋកិច្ចពិសេសជាង ៧០០ លានដុល្លារអាមេរិក បន្ទាប់មកខេត្តស្វាយរៀងមានជាង ៤០០ លានដុល្លារ ខណៈខេត្តកោះកុង និងកំពង់ឆ្នាំង ៣០០ ដុល្លារ រៀងៗខ្លួន។ […]
អានបន្ថែមសរុបមេរៀន និងឧបសគ្គរបស់ទីផ្សារអចលនទ្រព្យឆ្នាំ ២០២១ និងនិន្នាការឆ្នាំ ២០២២
សរសរដោយ អ្នកវិភាគឯករាជ្យលោក Eric Wong Chon Lap នៅទីបំផុតឆ្នាំ ២០២១ ដែលជាឆ្នាំដ៏លំបាកមួយរបស់វិស័យអលចនទ្រព្យបានបញ្ចប់ ព្រមនឹងហេតុការណ៍មិនរំពឹងទុកជាច្រើនបានកើត។ បញ្ហាចំបងដែលគ្រប់គ្នាសង្កេតឃើញគឺការដាំក្បាលចុះរបស់ទីផ្សារខុនដូ។ ក្នុងឆ្នាំ ២០២១ នេះ មិនមានការបើកលក់ខុនដូថ្មីនោះទេ ប៉ុន្តែមានគម្រោងខ្លះដែលនៅជាយក្នុងបានបើកលក់តែ ក៏មិនច្រើនដែរដូចពីមុនដែរ។ ទីផ្សារនឹងក្រុងព្រះសីហនុរងសម្ពាធខ្លាំងបំផុត ព្រោះរំពឹងខ្លាំងលើវិនិយោគិនក្រៅប្រទេស។ ប៉ុន្តែវិបត្តិនេះបានធ្វើឱ្យកម្ពុជាមើលឃើញឱកាសថ្មី គឺទីផ្សារលំនៅឋានតម្លៃសមរម្យ និងមធ្យមដែលបាន និងកំពុងកើនឡើង ទោះស្ថិតក្នុងវិបត្តិ។ វិបត្តិកូវីដ ធ្វើឱ្យមនុស្សផ្ដោតសំខាន់លើទីធ្លា និងលំហរធម្មជាតិ ច្រើនជាងមុនដែលធ្វើឱ្យលំនៅឋានតម្លៃមធ្យមនៅជាយក្រុង មានតម្រូវការខ្ពស់ ជាជាងខុនដូតូចៗនៅក្នុងក្រុង។ ត្រង់ចំណុចនេះ សង្កេតឃើញថា ម្ចាស់គម្រោងជាច្រើន ចាប់យកឱកាសនេះបានទាន់ពេល ដោយបន្ថែមគម្រោងប្រភេទជាច្រើនទៅក្នុងទីផ្សារ។ ទីផ្សារលក់រាយ ឬផ្សារទំនើប រងសម្ពាធខ្លាំង ពិសេសនៅឆមាសទី ១ នៃឆ្នាំ២០២១ ប៉ុន្តែចាប់ផ្ដើមមានដង្ហើមដកឡើងវិញដោយមានការប្រកាសបើកប្រទេសកាលពីខែវិច្ឆិកា។ ក្រោយបើកប្រទេស វិនិយោគិនខ្លះបានចាប់យកឱកាស ដោយបើកផ្សារទំនើបថ្មីៗ ក៏ដូចជានាំចូលប្រេនទំនិញថ្មីៗជាច្រើន ដើម្បីត្រៀមវាយលុកទីផ្សារ។ ដូចគ្នានេះ ស្ថានភាពលំបាកក៏បានបង្រៀនឱ្យម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ដាស់ប្ដូរផ្នត់គំនិត និងមានភាពច្នៃប្រឌិតជាងមុនក្នុងការធ្វើអាជីវកម្ម ដើម្បីទ្រទ្រង់អាជីវកម្មឱ្យទៅមុខ រង់ចាំការត្រឡប់មកវិញនៃភ្ញៀវទេសចរអន្តរជាតិ។ សណ្ឋាគារខ្លះ បានផ្លាស់ប្ដូរគោលនយោបាយមកផ្ដោតលើទីផ្សារក្នុងស្រុកទាំងស្រុង […]
អានបន្ថែមCBRE ព្យាករថានឹងមានរឿងថ្មីៗ ១០យ៉ាង កើតឡើងនៅក្នុងទីផ្សារអចលនទ្រព្យ ក្នុងឆ្នាំ ២០២២
ភ្នាក់ងារអលចនទ្រព្យអន្តរជាតិ CBRE Cambodia កាលពីថ្ងៃទី២០ មករា កន្លងទៅ បានរៀបចំកម្មវិធី ‘Fearless Forecast 2022: Foundations of a Tiger’ ឬ ការព្យាករលើវិស័យអចលនទ្រព្យនៅកម្ពុជាសម្រាប់ ឆ្នាំ ២០២២ ។ លោក Lawrence Lennon នាយកគ្រប់គ្រងថ្មីរបស់ បានឱ្យដឹងក្នុងការធ្វើបទបង្ហាញថា សម្រាប់ឆ្នាំ ២០២២ នឹងមាននិន្នាការថ្មីៗ ១០ចំណុចដែលនឹងកើតឡើង។ ១) បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុកនៃទីផ្សារខុនដូកម្រិតខ្ពស់ក្នុង ២ ឆ្នាំកន្លងមក ក្នុងឆ្នាំ២០២២នេះ នឹងមិនមានគម្រោងថ្មីប្រកាស ឬសាងសង់នោះទេ។ ឆ្នាំនេះ អចលនទ្រព្យដែលនឹងមានសន្ទុះគឺ លំនៅឋានតម្លៃសមរម្យ និងមធ្យម ព្រោះតម្រូវការនៅខ្ពស់ ពិសេសសម្រាប់ប្រជាជនអាយុ ២២ ដល់ ៥៥ ឆ្នាំ។ ២) CBRE ក៏បានព្យាករនិន្នាការភ្ញៀវទេសចរបរទេសដែលនឹងចូលមកកម្ពុជានៅឆ្នាំនេះ នឹងមានត្រឹមតែ ២០% ប៉ុណ្ណោះបើធៀបនឹងចំនួនកាលពីឆ្នាំ ២០១៩ ដែលមានជាង ៦លាននាក់។ យ៉ាងណាក្ដី […]
អានបន្ថែមអលចនទ្រព្យខេត្តព្រះសីហនុ ងើបឡើងវិញសន្សឹមៗ ទោះវិនិយោគិនបរទេសមិនទាន់មានច្រើនក្ដី
សរសរដោយអ្នកជំនាញអចលនទ្រព្យឯករាជ្យ លោក Eric Wong Chon Lap អ្នកជំនាញអចលនទ្រព្យ បានឱ្យដឹងថា ទីផ្សារខេត្តព្រះសីហនុកំពុងងើបឡើងសន្សឹមៗវិញហើយ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាសម្រេចបើកប្រទេសឡើងវិញ។ ទោះបីជាចំនួនអ្នកទេសចរណ៍ និងអ្នកវិនិយោគមិនទាន់មានច្រើនក្ដី តែសង្កេតឃើញថាទីផ្សារមានសកម្មភាពជាងមុន ពិសេសលើផ្នែកលំនៅឋាន។ ក្នុងអំឡុងពេលជិត ២ ឆ្នាំ កន្លងទៅ ទីផ្សារស្ងប់ស្ងាត់ខ្លាំង ដោយមានត្រឹមតែអ្នកទិញក្នុងស្រុកមួយចំនួនតូចប៉ុណ្ណោះដែលសាកសួរព័ត៌មានដើម្បីទិញជាការវិនិយោគ ឬផ្ទះលំហែរជាដើម។ ប៉ុន្តែ ២ ទៅ ៣ ខែ កន្លងមកនេះ ឃើញថាមានជនជាតិចិន និងបរទេសមួយចំនួនធំៗ ចាប់ផ្ដើមសាកសួរព័ត៌មានអំពីអចលនទ្រព្យពីភ្នាក់ងារលក់ច្រើនជាងមុន។ ទោះមិនទាន់មានការទិញលក់ កើតឡើងច្រើនក្ដី នេះគឺសញ្ញាវិជ្ជមានប្រាប់ថា វិនិយោគិនមានបំណងចង់ទិញ តែរង់ចាំតែការបើកប្រទេសពេញលេញតែប៉ុណ្ណោះ ទាំងប្រទេសរបស់គេ និងប្រទេសរបស់យើង។ វិបត្តិកូវីដក៏បានពង្រីកទីផ្សារលំនៅឋានខេត្តព្រះសីហនុឱ្យធំជាងមុនផងដែរ ដែលពីមុនគឺមានតែជនជាតិចិន។ ប៉ុន្តែ ទីផ្សារបច្ចុប្បន្នបើកទំលាយជាងមុនដល់ជនបរទេសផ្សេងទៀតដែលរស់នៅកម្ពុជា និង ពិសេសទីផ្សារក្នុងស្រុក។ ដោយសារតែ វិបត្តិកូវីដ ម្ចាស់គម្រោងបានទំលាក់តម្លៃ ឬផ្ដល់ជាប្រូម៉ូសិនពិសេស ដើម្បីទាក់ទាញអ្នកទិញក្នុងស្រុក ហើយនិន្នាការនេះនឹងនៅតែបន្ត រហូតដល់ការផ្គត់ផ្គង់សមាមាត្រនឹងតម្រូវការ។ ប៉ុន្តែ អ្នកជំនាញព្យាករថា នឹងប្រើពេលយូរព្រោះការផ្គត់ផ្គង់ គឺលើសតម្រូវការខ្លាំង ពិសេស […]
អានបន្ថែមសំណង់ជិត ៤000គម្រោង តម្លៃ ៥,៤ប៊ីលានដុល្លារ ត្រូវបានអនុម័ត ក្នុងពេល ១១ខែ ឆ្នាំ២០២១
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ដល់លិខិតអនុញ្ញាតដល់គម្រោងសំណង់សរុប ៣ ៩២៥គម្រោង ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១ ដែលធ្លាក់ចុះ ៤០៣ គម្រោង បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តម្លៃសរុបនៃគម្រោងទាំងនោះមាន ៥ ៤៥៦ លានដុល្លារ ដែលធ្លាក់ចុះ ២២,១%។ របាយការណ៍ដដែលបញ្ជាក់ថា ប្រភេទសំណង់លំនៅឋានមាន ៣ ២៨៤ គម្រោង ស្មើនឹង ៨៦,២% នៃសំណើសុំសាងសង់សរុប ធ្លាក់ចុះ ២៦៨គម្រោង។ ដោយឡែក ទំហំទឹកប្រាក់នាំចូលគ្រឿងសំណង់ បានកើនឡើង ២២,៥% ក្នុងរយៈពេល ១១ខែនេះ បើទោះជាមិនបានបញ្ជាក់ពីទំហំទឹកប្រាក់នៃការនាំចូលក្ដី។
អានបន្ថែមវិភាគ៖ ឧទាហរណ៍បើចិនមិនត្រឡប់មកកម្ពុជាវិញ តើទីផ្សារអលចនទ្រព្យនឹងទៅជាយ៉ាងណា?
អ្នកជំនាញអចលនទ្រព្យ និងសេដ្ឋកិច្ចនៅកម្ពុជា បានបង្ហាញក្តីព្រួយបារម្ភពីវិស័យអចលនទ្រព្យ ពិសេសនៅខេត្តព្រះសីហនុ ដែលកំពុងដង្ហើយហៅចិនឱ្យត្រឡប់មកវិញ ខណៈទីផ្សារអចលនទ្រព្យនៅទីនោះជាប់គាំងគ្មានប្រតិបត្តិការទិញលក់។ អ្នកជំនាញរូបនេះ ថាស្ថានភាពនេះជាមេរៀនដ៏សំខាន់មួយរបស់ទីផ្សារអចលនទ្រព្យកម្ពុជាទាំងមូល ដែលធ្លាប់តែរំពឹងខ្លាំងពេកលើវិនិយោគិនពីក្រៅប្រទេសពេក ហើយភ្លេចគិតពីតម្រូវការជាក់ស្ដែងក្នុងស្រុក។ លោក ង៉ែត ជូ អ្នកជំនាញអចលនទ្រព្យ និងជាទីប្រឹក្សាសេដ្ឋកិច្ចមួយរូបនៅកម្ពុជា បានឱ្យដឹងកាលពីថ្ងៃទី៥ ខែមករា នេះ ពីមុនវិបត្តិកូវីដ វិនិយោគិនចិនបានចាក់លុយយ៉ាងគំហុកចូលមកសង់គម្រោងជាច្រើននៅខេត្តព្រះសីហនុ។ កត្តានេះបានធ្វើឱ្យអ្នករកស៊ីដីធ្លីជាច្រើនហ៊ានហក់លោតវិនិយោគលើដីធ្លីដែលមានតម្លៃខ្ពស់ខ្លាំង ព្រោះរំពឹងថានឹងចំណេញច្រើន ឆាប់មាន ដោយមិនបានគិតថានឹងមានហេតុការណ៍មិនរំពឹងទុកកើតឡើងដូចជាកូវីដ១៩ ជាដើម។ ជាលទ្ធផល អ្នករកស៊ីភាគច្រើនគឺជាប់លុយ ហើយអាគារខ្ពស់ៗ ប្រមាណ ៧០% ទៅ៨០% បានផ្អាកមិនបន្តការសាងសង់។ លោកថា៖ «បើរំពឹងលើកម្លាំងនៃការវិនិយោគក្នុងស្រុក ពេលនេះ គឺហួសនឹងសមត្ថភាពហើយ ព្រោះតម្លៃអចលនទ្រព្យនៅទីនោះបានហក់ខ្ពស់ហួសឆ្ងាយពីតម្រូវការ និងកម្រិតសេដ្ឋកិច្ចជាក់ស្តែង។ និយាយឱ្យចំគឺថា អ្នកក្រមិនហ៊ាន ដេករង់ចាំអ្នកមានមកម្តងទៀត»។ លោក ង៉ែត ជូ ពន្យល់ថា នេះជាហានិភ័យជាក់ស្តែងនៃការវិនិយោគដោយព្រោះតែចង់មានឆាប់ ឬហៅថាជាការវិនិយោគដោយគ្មាននិរន្តរភាព និងមានហានិភ័យខ្ពស់។ ជាមួយនឹងស្ថានភាពបែបនេះ សំណួរបន្ទាប់សំខាន់បំផុតគឺ បើចិនមិនត្រឡប់មកកម្ពុជាវិញ តើទីផ្សារអលចនទ្រព្យនឹងទៅជាយ៉ាងណា? លោក ង៉ែត ជូ […]
អានបន្ថែមអ្នកជំនាញបង្ហាញដី ២ប្រភេទ ដែលមានសក្ដានុពល ទិញហើយឱកាសចំណេញខ្ពស់
បច្ចុប្បន្នមានសំណួរជាច្រើនសួរថា តើទិញដីប្រភេទណា ទើបមិនខាត? តើទិញដីប្រភេទណា បានចំណេញ? អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា ថាដើម្បីវិភាគឱ្យដឹងពីឱកាសចំណេញ ឬខាត ជំហានដំបូងអ្នកត្រូវដឹងពីប្រភេទដីជាមុនសិន។ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានលើកឡើងថា ជារួមដីត្រូវបានបែងចែកជា ៤ ប្រភេទធំៗ រួមមាន ដីសម្រាប់កសិកម្ម ដីសម្រាប់ទេសចរណ៍ ដីសម្រាប់ឧស្សាហកម្ម និង ដីសម្រាប់លំនៅឋាន។ ដីទាំង៤ ប្រភេទនេះ មានសក្ដានុពលផ្សេងៗគ្នា ប៉ុន្តែលោកឧកញ៉ាថា បើចង់ចំណេញឆាប់ៗ ត្រូវផ្តោតលើដីឧស្សាហកម្ម និងដីលំនៅឋាន ព្រោះប្រភេទដីនេះមានការអភិវឌ្ឍន៍ឆាប់ មានមុខរបរការងារ និងមានចរន្តមនុស្សរស់នៅច្រើន។ ប៉ុន្តែ អ្នកទិញក៏ត្រូវគិតពីកត្ដាផ្សេងៗទៀត ដូចជាទីតាំង សកម្មភាពសេដ្ឋកិច្ចនៅជុំវិញ ក៏ដូចជាស្ថានភាពទីផ្សារផងដែរ។ ដោយឡែក សម្រាប់ដីកសិកម្ម និងដីសម្រាប់ទេសចរណ៍វិញ លោកថា បើអ្នកទិញ ហើយរំពឹងថាចំណេញឆាប់ៗ គឺជាកំហុសមួយ ព្រោះប្រភេទដីទាំង២ នេះមានទំហំធំ និងត្រូវការអភិវឌ្ឍន៍រយៈពេលវែង៕
អានបន្ថែមឆ្នាំ២០២២ ទីផ្សារអលចនទ្រព្យទៅជាយ៉ាងណា? គួរវិនិយោគលើអ្វី? នៅកន្លែងណា?
វិស័យអចលនទ្រព្យនៅកម្ពុជាបានរងផលប៉ះពាល់យ៉ាងខ្លាំងនៅឆ្នាំ ២០២០ ពីវិបត្តិកូវីដ១៩។ នៅឆ្នាំ ២០២១ ផ្ទុយទៅនឹងការរំពឹងទុកទីផ្សារបានរងប៉ះពាល់កាន់តែធ្ងន់ធ្ងរ ដោយសារការបិទខ្ទប់ និងមេរោគបំប្លែងថ្មី ។ យ៉ាងណាក្ដី ការបើកបើកប្រទេសឡើងវិញកាលពីខែវិច្ឆិកា បានធ្វើឱ្យអ្នកវិភាគអចលនទ្រព្យជាច្រើនរូបមានក្ដីសង្ឃឹមឡើងវិញសម្រាប់ឆ្នាំ ២០២២ នេះ។ នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia លោក James Hodge មានប្រសាសន៍ថា គោលនយោបាយថ្មីនេះ នឹងជួយជំរុញការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យនៅកម្ពុជាបានមួយកម្រិតធំ ប៉ុន្តែសន្ទុះនៅមិនទាន់ខ្លាំងទេ នៅក្នុងដំណាក់កាលដំបូង។ លោក James បានលើកឡើងថា៖ «ការបើកឱ្យចូលដោយមិនធ្វើចត្តាឡីស័ករបស់ប្រទេសកម្ពុជាគឺល្អ ប៉ុន្តែបើប្រទេសដៃគូនៅតែមានលក្ខខណ្ឌចត្តាឡីស័ក ចំនួនវិនិយោគិនចូលមកកម្ពុជាគឺនឹងមានតិចតួចប៉ុណ្ណោះ។ ជាក់ស្ដែង ទីផ្សារវិនិយោគិនសំខាន់ៗជាច្រើន មានដូចជាសិង្ហបុរី ហុងកុង និងចិន នៅតែជាតម្រូវឱ្យអ្នកដំណើរពេលដែលត្រឡប់ពីកម្ពុជាធ្វើចត្តាឡីស័ក។ កត្តានេះហើយ ដែលធ្វើឱ្យចំនួនវិនិយោគិនចូលមកកម្ពុជា នៅមិនទាន់ស្ទុះខ្លាំង»។ ដូចគ្នានេះដែរ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម ក៏បានលើកឡើងដែរថា ការលុបចោល និងការកាត់បន្ថយចត្តាឡីស័កនេះ គឺជាជំហានដំបូងឆ្ពោះទៅរកការងើបឡើងវិញនៃសេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យ។ «ជាមួយនឹងគោលការណ៍ថ្មីនេះ វិនិយោគិននឹងចាប់ផ្តើមពិចារណាការត្រឡប់មកកម្ពុជាវិញ ខណៈដែលពួកគេមិនចាំបាច់ខ្ជះខ្ជាយពេលវេលា […]
អានបន្ថែម៩ ខែ ឆ្នាំនេះ រដ្ឋអនុម័តគម្រោងសំណង់សរុបជាង ៣២០០ គម្រោង តម្លៃសរុប ៤,៦ពាន់លានដុល្លារ
គម្រោងស្នើសុំសាងសង់ចំនួន ៣ ២៦៣ គម្រោង ទទួលបានការអនុញ្ញាតសាងសង់ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២១ នេះ ដែលធ្លាក់ចុះ ចំនួន៤៧៦គម្រោង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីពេលថ្មីៗនេះ ទុនវិនិយោគវិស័យសំណង់កម្ពុជា រយៈពេល ៣ ត្រីមាស ឆ្នាំ ២០២១ នេះ សម្រេចបានជាង ៤,៦ ពាន់លានដុល្លារ ធ្លាក់ចុះជាង ២០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ ក្នុងចំណោមគម្រោងសាងសង់ដែលទទួលការអនុញ្ញាតទាំង មានគម្រោងសាងសង់ប្រភេទលំនៅឋានមាន ២ ៩០៩ គម្រោង ឬស្មើនឹង ៨៦% នៃគម្រោងសរុប ដែលធ្លាក់ចុះ ៣៤៤ គម្រោង។
អានបន្ថែម