ម្ចាស់ផ្សារទំនើបនានា បន្តប្ដូរយុទ្ធសាស្រ្តទីផ្សារថ្មីៗជាបន្តបន្ទាប់ ដើម្បីរក្សាលំនឹងអាជីវកម្ម

អត្ថបទដោយលោក Eric Wong Chon Lap វិស័យផ្សារទំនើបនៅកម្ពុជា បន្តរងសម្ពាធ និងជួបផលលំបាកក្នុងការទ្រទ្រង់អាជីវកម្ម ដោយសារវិបត្តិកូវីដ និងការធ្លាក់ចុះនៃការចំណាយរបស់ប្រជាជនទូទៅ។ និន្ននាអវិជ្ជមាននេះត្រូវបានព្យាករថា នឹងនៅតែបន្តនៅត្រីមាសបន្តបន្ទាប់ក្នុងឆ្នាំ២០២១ នេះ។ ដោយសារចំនួនករណីឆ្លងប្រចាំថ្ងៃនៅកម្ពុជាកើនឡើងជាលំដាប់ ម្ចាស់អាជីវកម្មផ្សារទំនើបទាំងអស់ក៏បាន និងកំពុងចាត់វិធានការណ៍ និងយុទ្ធសាស្ត្រថ្មីៗជាច្រើន ដើម្បីបន្ដស្ដារអាជីវកម្មរបស់ពួកគេឱ្យដំណើរការទៅមុខឱ្យបាន។ ជាក់ស្ដែងឃើញថា ក្នុងអំឡុងពេលនេះ ម្ចាស់ផ្សារទំនើបជាច្រើន ត្រូវបង្ខំចិត្តបញ្ចុះតម្លៃតូបជួល ដើម្បីបញ្ជៀសហានិភ័យគ្មានអ្នកជួល ហើយទុកតូបនៅទំនេរ។ អ្នកអភិវឌ្ឍផ្សារទំនើបខ្លះទៀត បង្ខំចិត្តបញ្ឈប់ ឬពន្យារផែនការវិនិយោគរបស់ពួកគេ ហើយងាកមកអនុវត្តគោលនយោបាយសន្សំសំចៃ ដូចជាការបិទហាងដែលមិនសូវចំណេញ និងការផ្លាស់ប្តូរគំរូអាជីវកម្មជាដើម។ ដោយឡែក សម្រាប់ម្ចាស់ផ្សារទំនើបខ្លះទៀត ឆ្លៀតយកឱកាសនេះ ដើម្បីពង្រឹងសក្ដានុពលផ្សាររបស់ពួកគេ។ ឧទាហរណ៍ដូចជា ក្រុមហ៊ុន AEON Mall (Cambodia) ទោះក្នុងអំឡុងវិបត្តិកូវីដក្ដី ក៏បានទាញយកប្រេនអន្តរជាតិល្បីៗថ្មីៗជាច្រើនចូលមកផ្សារទំនើបអ៊ីអន១ របស់ខ្លួន ដូចជាប្រេន Calvin Klein, Champion និង Michael Kors ជាដើម។ លើសពីនេះ ផ្សារទំនើបអ៊ីអន១ ក៏បានពង្រីកជាន់ផ្ទាល់ដី ២៧ ០០០ […]

អាន​បន្ថែម

ការសិក្សាអន្តរជាតិបង្ហាញថា រោងចក្រថាមពលនៅល្វាឯម អាចដុតឧស្ម័នធម្មជាតិជំនួសប្រេងខ្មៅបាន

រោងចក្រថាមពលដុតប្រេងខ្មៅ នៅស្រុកល្វាឯម ខេត្តកណ្តាល អាចប្រើប្រាស់ឧស្ម័នធម្មជាតិ (LNG) ដុតជាចំហេះជំនួសបាន នាពេលអនាគត ដែលជាការជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ នេះបើយោងតាមក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនភ្លើងសម្រាប់រោងចក្រថាមពលនេះ។ យោងតាមគេហទំព័រព័ត៌មាន Power Magazine ចុះផ្សាយកាលពីថ្ងៃទី១ ខែកញ្ញា ការប្តូរពីការដុតប្រេងខ្មៅ ទៅឧស្ម័នធម្មជាតិ អាចដំណើរការទៅបាន លុះត្រាតែ ត្រូវមានការដំឡើងនៅហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសចាំបាច់មួយចំនួនទៀត។ បច្ចេកវិទ្យានេះមានលក្ខណៈពិសេសប្លែកសម្រាប់ប្រទេសកំពុងអភិវឌ្ឍដែលចង់សម្រេចបានគោលដៅកាត់បន្ថយឧស្ម័នពុល ប៉ុន្តែក៏ចង់ពង្រីកសេដ្ឋកិច្ច។ គួរបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចវិនិយោគបង្កើតរោងចក្រថាមពលនៅស្រុកល្វាឯមកាលពីឆ្នាំ២០២០ បន្ទាប់ពីកម្ពុជា បានជួបនឹងវិបត្តិថាមពលផ្គត់ផ្គង់ទាបជាងតម្រូវការកាលពីឆ្នាំ២០១៩។ បើតាមក្រសួងរ៉ែ និងថាមពល រោងចក្រថាមពលនេះ បានបញ្ចប់ការសាងសង់ និងត្រៀមដាក់ដំណើរការផលិតថាមពល នៅពេលតម្រូវការប្រើប្រាស់ថាមពលនៅភ្នំពេញកើនឡើង៕

អាន​បន្ថែម

បើកម្ពុជាចង់មានកំណើនសេដ្ឋកិច្ចរយៈពេលវែង ADB ណែនាំឱ្យអនុវត្តគោលនយោបាយ៤

អត្ថបទវិភាគរបស់ ADB បានណែនាំថា បើកម្ពុជាចង់មានកំណើនសេដ្ឋកិច្ចដែលស្ថិរភាព និងចីរភាព ក្នុងរយៈពេលវែង រដ្ឋាភិបាលគួរជំរុញឱ្យមានការវិនិយោគបៃតង និងការផលិតថាមពលស្អាតក្នុងស្រុកឱ្យបានច្រើនជាងមុន។ អត្ថបទវិភាគនេះ សរសរឡើងដោយនាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា អ្នកស្រី Sunniya Durrani-Jamal និង សេដ្ឋវិទូផ្នែកថាមពល Darren Byers ដោយចេញផ្សាយកាលពីថ្ងៃទី ២៥ សីហា កន្លងទៅនេះ។ អត្ថបទនេះបានរំលេចនូវវិធីសាស្ត្រសំខាន់ៗ ៤ ដើម្បីឱ្យរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ គួរពិចារណាអនុវត្ត រួមមាន៖ ទី១ ការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ការដាំដើមឈើឡើងវិញ និងការលើកកម្ពស់ការគ្រប់គ្រងធនធាន និងឥន្ធនៈស្អាត។ គោលនយោបាយទាំងនេះ មិនត្រឹមតែជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុលនៅកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយកាត់បន្ថយគ្រោះធម្មជាតិ និងចំណាយស្តារហេដ្ឋារចនាសម្ព័ន្ធខូចខាតពីគ្រោះធម្មជាតិទាំងនោះទៀតផង។ ទី២ កម្ពុជាគួរពិចារណាបន្ថែមចំណាយលើការវិនិយោគដែលបញ្ចេញឧស្ម័នពុលខ្លាំង ឬពន្យល់ឱ្យងាយយល់គឺការគិតលុយលើរាល់ការបញ្ចេញឧស្ម័នពុលពីរោងចក្រនានា។ គោលនយោបាយនេះត្រូវមានការចូលរួមទាំងរដ្ឋ ឯកជន និងអ្នកប្រើប្រាស់ទូទៅ។ ជាក់ស្ដែង គោលនយោបាយស្រដៀងគ្នានេះត្រូវបានអនុវត្តខ្លះហើយ ដូចជាការលក់ឥណទានកាបូនជាដើម។ (អានបន្ថែម) ទី៣ ការពិចារណាយកពន្ធលើការបញ្ចេញឧស្ម័នពុលរបស់រោងចក្រនានា ដើម្បីជំរុញឱ្យពួកគេអនុវត្តបច្ចេកវិទ្យាថ្មី កាត់បន្ថយការបញ្ចេញឧស្ម័នពុលរបស់ពួកគេ។ ទី៤ ការងាកពីការប្រើប្រាស់រោងចក្រថាមពលដុតធ្បូងថ្ម មកប្រើថាមពលបៃតង ឬថាមពលកកើតឡើងវិញ។ តម្លៃនៃបច្ចេកវិទ្យាក្នុងការវិនិយោគថាមពលកកើតឡើងវិញ […]

អាន​បន្ថែម

ឆមាសទី១ ក្រសួងអនុម័តសំណង់ជាង ២ពាន់គម្រោង តម្លៃសរុប ២,៥ ប៊ីលានដុល្លារ ធ្លាក់ចុះ២៨%

ក្នុងត្រីមាសទី១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតឱ្យគម្រោងសាងសង់សរុប ២ ២៣៥គម្រោង ឬស្មើនឹងទុនវិនិយោគជាង ២,៥ ប៊ីលានដុល្លារ ដែលថយចុះ ២៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងដូច្នេះទៅទូរទស្សន៍ PNN កាលពីថ្ងៃទី២៣ ខែសីហា។ ជុំវិញការធ្លាក់ចុះនេះ ឯកឧត្តម មានប្រសាសន៍ថា ទាំងការស្នើសុំគម្រោងសាងសង់ ផ្ទៃក្រឡាសំណង់ ទុនវិនិយោគ និងសម្ភារៈសំណង់នាំចូល គឺបានថយចុះទាំងអស់ ដោយសារវិបត្តិកូវីដ១៩។ ជាក់ស្ដែង ធនាគារជាតិធ្លាប់ចេញរបាយការណ៍ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ ចំនួនគម្រោងសំណង់ តម្លៃទុនវិនិយោគ និងផ្ទៃក្រឡា បានធ្លាក់ចុះ ១១,៤%-៣៤,៣% និង ២៩,៩% រៀងគ្នាៗ បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០។ (អានបន្ថែម) យ៉ាងណាក្ដី ឯកឧត្តមរំពឹងថា វិស័យសំណង់នឹងកើនឡើងវិញ នៅពេលស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ប្រសើរឡើង។ ទន្ទឹមនឹងនេះ ទោះក្នុងវិបត្តិកូវីដក្ដី […]

អាន​បន្ថែម

មេរៀនដ៏លំបាកដែលអ្នកអភិវឌ្ឍនិងអ្នកទិញអចលនទ្រព្យនៅកម្ពុជាជួបប្រទះក្នុងអំឡុងវិបត្តិកូវីដ

មុនកូវីដ អ្នករកស៊ីភាគច្រើនគិតថាការទិញលក់ដីធ្លីជាវិធីរកចំណូលដោយងាយស្រួលបំផុត អ្នកខ្លះទៀតហ៊ានខ្ចីប្រាក់ពីធនាគារដើម្បីយកមកបង្វិលទិញលក់អចលនទ្រព្យដើម្បីចំណេញ ប៉ុន្តែវិបត្តិកូវីដបានផ្លាស់ប្ដូរគ្រប់យ៉ាង។ តើការទិញលក់នៅតែចំណេញទៀតទេក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន? ដោយសារវិបត្តិ ទីផ្សារអចលនទ្រព្យក្នុងស្រុកបានជាប់គាំង ប៉ុន្តែតម្លៃរំពឹងថានឹងមិនធ្លាក់ចុះជាងនេះទៀតឡើយ ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍ខ្លះផ្អាកការដ្ឋាន ឬពន្យារពេលបញ្ចប់ការសាងសង់។ លើសពីនេះ ដោយសារព្រឹត្តិការណ៍ ២០ កុម្ភៈ ទំនុកចិត្តរបស់វិនិយោគិនក៏បានថមថយជាងមុនមួយកម្រិតធំ ដែលបណ្ដាលមកពីការបាត់បង់ប្រាក់ចំណូលរបស់អ្នកទិញ និងការធ្លាក់ចុះនៃតម្រូវការលំនៅឋាន។ ជាក់ស្ដែង វិស័យលំនៅឋានមាននិន្នាការធ្លាក់ចុះរួចទៅហើយ មុនវិបត្តិកូវីដទៅទៀត ដោយសារតែការផ្គត់ផ្គង់លើសតម្រូវការ ការកើនឡើងនៃកម្ចីគ្រួសារ និងតម្លៃអលចនទ្រព្យដែលប៉ោងឡើងហួសការពិតក្នុងតំបន់មួយចំនួន។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ អ្នកអភិវឌ្ឍន៍សម្រេចលក់យូនីតក្នុងតម្លៃទាបឱ្យស្របតាមតម្រូវការរបស់អតិថិជន។ លើសពីនេះ ការបាត់បង់វិនិយោគិនចិនពីវិធានការបិទខ្ទប់ ក៏ជាមូលហេតុធ្វើឱ្យអ្នកអភិវឌ្ឍន៍ត្រូវតែកាត់បន្ថយតម្លៃបន្ថែមទៀត ដើម្បីបង្កើនការលក់ក្នុងស្រុក។ យុទ្ធសាស្រ្តបញ្ចុះតម្លៃដើម្បីបញ្ចេញយូនីតជាប់គាំងនេះ នឹងធ្វើឱ្យប្រាក់ចំណេញរបស់អ្នកអភិវឌ្ឍន៍ថមថយជាងមុន ដោយយូនីតដែលជាប់គាំងភាគច្រើនគឺជាខុនដូលំដាប់ខ្ពស់។ លើសពីនេះ សម្រាប់អ្នកទិញដែលមានការងារ និងស្ថិរភាពហិរញ្ញវត្ថុវិញ ក៏គិតគូរជាងមុនដែរ មុននឹងសម្រេចចិត្តទិញអចលនទ្រព្យ។ ដូចគ្នានេះ ធនាគារក៏មានគោលនយោបាយតឹងរ៉ឹងជាងមុនលើការផ្ដល់កម្ចី ដោយឃើញថាមានការបដិសេធកម្ចីអចលនទ្រព្យជាច្រើនករណី។ ស្ថានភាពមិនល្អនេះ ព្យាករថានឹងបន្តពេញមួយឆ្នាំ ២០២១ ដែលនឹងដាក់សម្ពាធដល់ ទាំងអ្នកទិញ និងអ្នកអភិវឌ្ឍន៍។ សម្រាប់អ្នកអភិវឌ្ឍន៍ត្រូវតែទ្រាំយកប្រាក់ចំណេញទាបជាងមុន។ ខណៈអ្នករកស៊ីដីធ្លី ក៏អាចនឹងប្រឈមនឹងហានិភ័យលក់អចលនទ្រព្យក្នុងតម្លៃស្មើដើម ឬអាចទាបជាងមុន។ – លោក Eric Wong Chon […]

អាន​បន្ថែម

ក្រសួងសេដ្ឋកិច្ច៖ កម្ពុជានឹងមានកំណើន ៤,៨% នៅឆ្នាំ២០២២

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករកំណើនថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៤,៨% ក្នុងឆ្នាំ២០២២ ព្រោះសង្កេតឃើញថាលទ្ធភាពស្តារសេដ្ឋកិច្ចកំពុងឃើញសញ្ញាវិជ្ជមានបន្តិចម្ដងៗ ខណៈយុទ្ធនាការចាក់វ៉ាក់សំាងបង្កើនភាពសាំកំពុងបន្តយ៉ាងសកម្ម។ ថ្លែងនៅក្នុងសិក្ខារសាលាគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី១៧ ខែសីហា នេះ ឯកឧត្តមរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា សម្រាប់ឆ្នាំ២០២១ ដោយសារព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងវីរុសបំប្លែងថ្មី បានធ្វើឱ្យកំណើនសេដ្ឋកិច្ចមានត្រឹម២,៤%។ ឯកឧត្តមបន្តថា កន្លងមក រដ្ឋាភិបាលបានបញ្ចេញថវិកាអន្តរាគមន៍ប្រមាណ ៧១៩លានដុល្លារ ដើម្បីទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ និងអាជីវកម្ម ប៉ុន្តែដោយសារមានព្រឹត្តិការណ៍ ២០កុម្ភៈ ទំហំថវិកា កើនដល់ ១៤៥៤លានដុល្លារ។ ដូចគ្នានេះ សម្រាប់ឆ្នាំ ២០២១ ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែបន្តរងសម្ពាធ និងមានភាពមិនប្រាកដប្រជាទេ។ យោងតាមរបាយការណ៍ ភ្នាក់ងារអចលនទ្រព្យ CBRE ទីផ្សារខុនដូ មានតែ ៥ ក្នុងចំណោម ១៧ គម្រោងប៉ុណ្ណោះ ដែលបានបញ្ចប់ការដ្ឋានតាមផែនការ។ ដូចគ្នា ទីផ្សារលក់រាយ ឬទីផ្សារទំនើប ក៏នៅតែជួបបញ្ហាធ្ងន់ធ្ងរជាងគេ ដោយអត្រាអ្នកជួលតូបក្នុងផ្សារទំនើបធ្លាក់ចុះ ៤,៦% ជាមធ្យម ខណៈអត្រាជួលទីផ្សារការិយាល័យ […]

អាន​បន្ថែម

CBRE៖ ដីភាគខាងត្បូងភ្នំពេញនឹងបន្តឡើងថ្លៃ បច្ចុប្បន្ននៅចន្លោះពី១០០-២២០០ ដុល្លារ/ការ៉េ

CBRE Cambodia បានព្យាករថា តម្លៃដីនៅភាគខាងត្បូងភ្នំពេញនឹងមាននិន្នការឡើងថ្លៃជាបន្តបន្ទាប់ ខណៈតម្លៃដីក្នុងតំបន់នេះចាប់ផ្តើមឡើងថ្លៃតាំងពីឆ្នាំ ២០១១ មកម្ល៉េះ បន្ទាប់ពីរដ្ឋាភិបាលប្រកាសគម្រោងកសាងមហាវិថីសម្តេចតេជោ និងក្រោយមកគម្រោងព្រលានយន្តហោះ។ យោងតាមរបាយការណ៍របស់ CBRE ចេញផ្សាយកាលពីថ្ងទី ១២ សីហា កន្លងទៅនេះ នៅតំបន់សងខាងមហាវិថីសម្តេចតេជោ តម្លៃដីខ្ពស់បំផុតកើនដល់ប្រមាណ ២២០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ក្នុងឆ្នាំ២០២១ នេះ ដែលកើនឡើងជាង ១១ដង បើធៀបនឹងតម្លៃត្រឹម ២០០ ដុល្លារ កាលពីឆ្នាំ២០១៣។ ដោយឡែក សម្រាប់តម្លៃអចលនទ្រព្យប្រភេទលំនៅឋានវិញ នៅតំបន់ផ្លូវមហាវិថីសម្តេចតេជោ មានតម្លៃចាប់ពី ៥០០ដុល្លារ ក្នុងមួយការ៉េ ទៅ ២០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ យ៉ាងណាមិញ សម្រាប់តម្លៃដីក្នុងតំបន់ក្នុងខណ្ឌដង្កោ ជាទូទៅ មានចាប់ពី ៨០ដុល្លារ ដល់ ២៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈដីនៅក្រុងតាខ្មៅមានតម្លៃចាប់ពី ៥០០ដុល្លារ ទៅ ២០០០ ដុល្លារក្នុងមួយការ៉េ។ សម្រាប់តម្លៃអចលនទ្រព្យឧស្សាហកម្មវិញ ថ្លៃចាប់ពី ៥០ដុល្លារ ទៅ១០០ដុល្លារ […]

អាន​បន្ថែម

CBRE ថាភាគខាងត្បូងភ្នំពេញ តាខ្មៅ ស្អាង និងកណ្ដាលស្ទឹង នឹងក្លាយជារបៀងសេដ្ឋកិច្ចថ្មី ហេតុអ្វី?

ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានព្យាករណ៍ថា ខណ្ឌភាគខាងត្បូងនៃទីក្រុងភ្នំពេញ និងស្រុកមួយចំនួននៃខេត្តកណ្តាល នឹងក្លាយទៅជាច្រករបៀងសេដ្ឋកិច្ចថ្មីរបស់ប្រទេសកម្ពុជានៅពេលអនាគត ដែលរួមផ្ដុំទៅដោយគម្រោងលំនៅឋាន ពាណិជ្ជកម្ម និងឧស្សាហកម្ម។ យោងតាមរបាយការណ៍ CBRE ចេញផ្សាយកាលពីថ្ងៃទី ១២ សីហា នេះ ទីតាំងភាគត្បូងនេះរួមមាន ខណ្ឌដង្កោ និងខណ្ឌមានជ័យនៃរាជធានីភ្នំពេញ ក៏ដូចជាក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង និងស្រុកស្អាង នៃខេត្តកណ្តាល។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់នេះបានអភិវឌ្ឍយ៉ាងលឿន ព្រមជាមួយនឹងកំណើនប្រជាជន និងសកម្មភាពសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ ប្រភពដដែលបានឱ្យដឹង ភាពរីកចម្រើននេះ គឺជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធយ៉ាងសន្ធឹកសន្ធាប់ ឬស្មើនឹងទឹកប្រាក់សរុបប្រមាណយ៉ាងហោច ២,២ ពាន់លានដុល្លារ ជាក់ស្ដែងដូចជាផ្លូវសម្ដេចហ៊ុន សែន និងគម្រោងព្រលានថ្មីជាដើម។ កំណើននៃហេដ្ឋរចនាសម្ព័ន្ធនេះ ជាមូលហេតុធំទាក់ទាញគម្រោងវិនិយោគអចលនទ្រព្យធំ ៗ ចូលទៅក្នុងតំបន់ភាគខាងត្បូងភ្នំពេញនេះ កាន់ច្រើនឡើងៗ។ គិតត្រឹមឆមាសទី ១ ឆ្នាំ២០២១ គម្រោងទាំងនោះមាន ខុនដូសរុប ១៣គម្រោង ដែលក្នុងនោះ ៤ បានបញ្ចប់សាងសង់ គម្រោងឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ៧កន្លែង អគារការិយាល័យ ២កន្លែង […]

អាន​បន្ថែម

រដ្ឋច្រានចោលរបាយការណ៍ដែលថាទំនប់វារីអគ្គិសនីសេសានប៉ះពាល់ខ្លាំងដល់ពលរដ្ឋក្នុងតំបន់

រដ្ឋាភិបាលកម្ពុជា បានច្រានចោលរបាយការណ៍របស់អង្គការសិទ្ធមនុស្ស Human Rights Watch ដែលថាទំនប់វារីអគ្គិសនីសេសាន២ ប៉ះពាល់ខ្លាំងដល់ជីវភាពពលរដ្ឋក្នុងតំបន់ ដោយបញ្ជាក់ថាវារីអគ្គិសនីនេះ ផ្ទុយទៅវិញបានផ្តល់ការរីកចម្រើន ស្ដារជីវភាពពលរដ្ឋ បង្កើតការងារ និងពិសេសផ្ដល់ថាមពលអគ្គិសនីក្នុងតំបន់។ ការច្រានចោលនេះគឺធ្វើឡើងបន្ទាប់ពី Human Rights Watch បានចេញរបាយការណ៍កម្រាស់ ១៣៧ទំព័រ កាលពីថ្ងៃទី១០ ខែសីហា ដោយប្រកាសថាទំនប់វារីអគ្គិសនីបង្កផលអវិជ្ជមានយ៉ាងខ្លាំងដល់សេដ្ឋកិច្ច ជីវភាព បរិស្ថាន ទិន្នផលត្រី និងការបន្លាស់ទីរបស់ពលរដ្ឋក្នុងតំបន់។ របាយការណ៍នេះបានសង្កត់ធ្ងន់ទៅលើការគៀបសង្កត់ បង្ខិតបង្ខំប្រជាជនក្នុងតំបន់ ដោយថាជនជាតិដើមភាគតិចជាង ៥ ០០០នាក់ ត្រូវបានបញ្ជាឱ្យប្តូរទីលំនៅដោយអយុត្តិធម៌។ លើសពីនេះ ជីវិតមនុស្សរាប់ម៉ឺននាក់ទៀត ក៏ប៉ះពាល់ដោយសារការផ្លាស់ប្ដូររំហូរទឹកទន្លេ ដែលកន្លែងខ្លះជន់ខ្លាំង និងកន្លែងខ្លះទៀតរាំងស្ងួត។ ជាការឆ្លើយតប ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលលើកឡើងថា របាយការណ៍នេះមិនឆ្លុះបញ្ជាំងពីទិដ្ឋភាពជាក់ស្តែងនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ខ្មែរថាមស៍ ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា។ ឯកឧត្តម ផៃ ស៊ីផាន ថ្លែងថា៖ «ការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសាន២ ផ្តល់ចំណូលដល់ប្រជាពលរដ្ឋ។ បន្ទាប់ពីដូរទីលំនៅចេញ ប្រជាពលរដ្ឋទទួលបានផ្ទះថ្មី និងដីចម្ការ […]

អាន​បន្ថែម

ត្រីមាសទី២ ពាក្យស្នើសុំកម្ចីទិញអចលនទ្រព្យធ្លាក់ចុះ ៣២% ខណៈទឹកប្រាក់កម្ចីធ្លាក់ ១៧%

ចំនួនការដាក់ពាក្យស្នើសុំកម្ចីអចលនទ្រព្យនៅកម្ពុជា ក្នុងត្រីមាសទី២ ឆ្នាំ២០២១ បានធ្លាក់ចុះ ៣២% ខណៈទំហំទឹកលុយកម្ចីក៏បានធ្លាក់ចុះ ១៧% ផងដែរ បើធៀបនឹងត្រីមាសទី១ ក្នុងឆ្នាំដដែលនេះ។ នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) កាលពីថ្មីៗនេះ។ របាយការណ៍ដដែលបន្តថា គិតត្រឹមខែមិថុនា ឆ្នាំ២០២១ ចំនួនពាក្យស្នើសុំកម្ចីអចលនទ្រព្យមានសរុប ១៤៦.៣៨០សំណើ ឬស្មើនឹងប្រមាណ ១១,២៦% នៃពាក្យស្នើសុំឥណទានសរុប ១,៣លានគណនី។ ដូចគ្នានេះ គិតត្រឹមត្រីមាសទី២នេះ ទំហំកម្ចីទិញអចលនទ្រព្យ មានទឹកប្រាក់សរុបប្រមាណ ៥,៦ ពាន់លានដុល្លារ ឬស្មើនឹង ៥២,៤៧% ទំហំទឹកប្រាក់កម្ចីសរុប ១០,៧៥ ប៊ីលានដុល្លារ។ ក្រៅពីបូកសរុបកម្ចីទិញអចលនទ្រព្យ របាយការណ៍បានបង្ហាញថា ចំនួនគណនីកម្ចីសរុបរបស់អតិថិជនសរុបលើគ្រប់វិស័យ ក៏ធ្លាក់ចុះ ៣៤% ដែរ។ គួរបញ្ជាក់ថា វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជានៅតែបន្តរងសម្ពាធពីវិបត្តិកូវីដ។ នៅក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ ចំនួនគម្រោងសំណង់ តម្លៃទុនវិនិយោគ និងផ្ទៃក្រឡា បានធ្លាក់ចុះ ១១,៤%-៣៤,៣% និង […]

អាន​បន្ថែម