អ្នកជំនាញបង្ហើបពីរបៀបរកស៊ីក្នុងទីផ្សារអចលនទ្រព្យជោគជ័យរយៈពេលយូរ
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជើងចាស់ ៣ រូប បានឱ្យដឹងថា ដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យជោគជ័យបានរយៈពេលវែង គ្រប់ក្រុមហ៊ុនទាំងអស់ត្រូវផ្ដោតលើចំណុច ២ ធំៗ គឺអប់រំបណ្ដុះបណ្ដាលភ្នាក់ងារលក់របស់ខ្លួន និងអប់រំអតិថិជន។ លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម CVEA និងជាអគ្គនាយកក្រុមហ៊ុន Realtor 168 C., Ltd បានឱ្យដឹងថា ការរកស៊ីក្នុងវិស័យអចលនទ្រព្យអាចជោគជ័យបាន លុះត្រាតែរាល់ការទិញលក់ មាន ៣ សប្បាយ ពោលគឺ អ្នកទិញសប្បាយ អ្នកលក់សប្បាយ ហើយភ្នាក់ងារលក់ក៏សប្បាយ។ លោក លឹម សុជាតិ បានមានប្រសាសន៍ថា៖ «ដូច្នេះ យើងត្រូវបណ្ដុះបណ្ដាលទាំង ២ភាគី អប់រំតែភាគីណាមួយមិនបានទេ។ បញ្ហាដែលសង្កេតឃើញនាពេលបច្ចុប្បន្នគឺ អ្នកវិនិយោគខ្លាចអ្នកគួកជេ ឬភ្នាក់ងារលក់។ គេមានអារម្មណ៍ថា យើងទៅកោរគេ មិនមែនទៅជួយឱ្យគេចំណេញទេ»។ «ភ្នាក់ងារលក់ជាច្រើននៅកម្ពុជា អាចនិយាយបានថាខ្វះចំណេះដឹង ចង់តែពីលក់។ អ្នកវិនិយោគសួរពីឱកាស សួរពីសក្ដានុពល សួរពីរឿងផ្លូវច្បាប់ រឿងហិរញ្ញវត្ថុ រឿងអ្វីក៏មិនដឹងទាំងអស់។ ដូច្នេះចំណុចនេះ គ្រប់ក្រុមហ៊ុនទាំងអស់ត្រូវពង្រឹងស្ដង់ដាលើចំណុចទាំងអស់នេះ បើចង់ជោគជ័យ» […]
អានបន្ថែមវិភាគ៖ តើអនាគតដីឡូតិ៍នឹងក្លាយជាសំណង់អនាធិបតេយ្យឬយ៉ាងណា? ដោះស្រាយដូចម្ដេច?
អ្នកទិញដីឡូតិ៍ម្នាក់ដែលសុំហៅត្រឹមឈ្មោះ ដា អាយុ ៣២ ឆ្នាំ ជាកម្មកររោងចក្រ បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យថា កញ្ញាសម្រេចចិត្តទិញដីឡូតិ៍នៅម្ដុំផ្លូវជាតិលេខ ៥ ជិតឧត្ដុង ព្រោះតម្លៃទាប អាចបង់រំលោះបាន ហើយសង្ឃឹមថាថ្ងៃក្រោយទៅអាចចំណេញខ្លះ ឬទៅសង់ផ្ទះនៅទីនោះ។ កញ្ញាថា៖ «បារម្ភដែរថា ទៅអនាគតទៅ ដីឡូតិ៍នឹងក្លាយជាតំបន់អនាធិបតេយ្យ ព្រោះអ្នកណាចង់សង់អីក៏បាន ហើយគ្មានអ្នកមកគ្រប់គ្រងដូចបូរីធំៗទេ។ ប៉ុន្តែធ្វើម៉េចយើងមានលុយតិច គឺទិញតាមហ្នឹងទៅ»។ «ប៉ុន្តែអ្វីដែលត្រូវគិតពេលនេះ គឺឥឡូវមិនសូវមានចំណូល យ៉ាប់ដែរ ខុំខ្វះបង់គេ ១-២ ខែ គេចេះតែបន្ធូរបន្ថយឱ្យ តែបើយូរជាងហ្នឹងគេមិនជួយទៀតទេ មិនដឹងថាគេរឹបអូសដីវិញ ឬក៏យ៉ាងម៉េញ»។ អាជីវកម្មដីឡូតិ៍អាចនឹងក្លាយជា តំបន់អនាធិបតេយ្យទៅអនាគត បើខ្វះច្បាប់គ្រប់គ្រង ជាក់ស្ដែង អាជីវកម្មដីពុះដីឡូតិ៍លក់ បានមានសន្ទុះយ៉ាងខ្លាំងនៅកម្ពុជាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតម្លៃដីគឺទាបដែលសាកសម្យនឹងប្រជាជនភាគច្រើនដែលមានចំណូលមធ្យម និងក្រោមមធ្យម។ ប៉ុន្តែ សន្ទុះនេះក៏នាំមកនូវបញ្ហាផងដែរ។ អ្នកជំនាញមួយចំនួនបារម្ភថា ដោយសារបញ្ហាទំហំដីឡូតិ៍ដែលពុះលក់គឺតូច (ភាគច្រើន ៥x២០) បញ្ហាខ្វះហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក ភ្លើង និងពិសេសបញ្ហាកង្វះខាតការគ្រប់គ្រង ទៅអនាគត ដីឡូតិ៍នានាអាចនឹងក្លាយជាសំណង់អនាធិបតេយ្យខ្វះរបៀបរៀបរយ។ លើសពីនេះ តម្លៃដីឡូតិ៍ភាគច្រើនគឺទាបក៏ពិតមែន […]
អានបន្ថែមធនាគារជាតិ៖ ដង្ហើមវិស័យសំណង់និងអចលនទ្រព្យ អាស្រ័យថាតើរដ្ឋគ្រប់គ្រងកូរីដបានកម្រិតណា
វិស័យសំណង់ និងអចលនទ្រព្យ ធ្លាប់ត្រូវបានព្យាករណ៍ថានឹងងើបឡើងវិញជាបណ្តើរៗ ក្នុងឆ្នាំ ២០២១ នេះ ទន្ទឹមនឹងលំហូរការវិនិយោគពីបរទេស។ ប៉ុន្តែ ក្រោយព្រឹត្តិការណ៍សហគមន៍ខែកុម្ភៈ ការព្យាករណ៍បានប្រែប្រួល ហើយកំណើនគឺអាស្រ័យទាំងស្រុងថាតើរដ្ឋាភិបាលទប់ទល់នឹងជំងឺកូវីដបានល្អកម្រិតណា ហើយតើសកម្មភាពសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់នឹងរីកចម្រើនកម្រិតណា។ នេះបើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី ៣១ ឧសភា។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា គម្រោងសំណង់ដែលត្រូវបានអនុម័តនៅឆ្នាំ ២០២០ បានកើនឡើងត្រឹមតែ ១% ប៉ុណ្ណោះ តម្លៃទុនវិនិយោគវិញ គឺធ្លាក់ចុះដល់ទៅ ៣២,១%។ លើសពីនេះ ផ្ទៃគម្រោងសាងសង់សរុបដែលបានអនុម័តក្នុងឆ្នាំ ២០២០ ក៏បានធ្លាក់ចុះ ២៦,៩% ផងដែរ (សល់ត្រឹម១៧ លានម៉ែត្រការ៉េ)។ កត្តានេះ បានធ្វើឱ្យវិស័យសំណង់ បង្អាក់កំណើនសេដ្ឋកិច្ច -០,២% នៅឆ្នាំ ២០២០។ របាយការណ៍ដដែល បានបន្ថែមទៀតថា ការធ្លាក់ចុះនៅក្នុងវិស័យទាំង ២ នេះ គឺដោយសារតែចំនួនការផ្អាកគម្រោង ការវិនិយោគថយចុះ និងការធ្លាក់ចុះនូវការនាំចូលសម្ភារៈសំណង់ ដែលភាគច្រើនបណ្ដាលមកពីវិបត្តិកូវីដ។ ដូច្នេះ សង្ឈឹមធំបំផុតរបស់វិស័យទាំង ២ នេះ គឺស្ថិតក្នុងដៃរបស់រដ្ឋាភិបាលថាអាចគ្រប់គ្រងស្ថានភាពកូវីដបានកម្រិតណា។ […]
អានបន្ថែមទំហំលំហូរវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យសំណង់និងអចលនទ្រព្យក្នុងឆ្នាំ ២០២០ ថយចុះ ១០,៦%
លំហូរវិនិយោគផ្ទាល់ពីបរទេស ឬ FDI សរុបក្នុងឆ្នាំ ២០២០ មានទំហំប្រមាណ ៣,៥ ពាន់លានដុល្លារនៅឆ្នាំ ២០២០ ដែលធ្លាក់ចុះ ១%។ ដោយឡែក លំហូរ FDI ក្នុងវិស័យសំណង់ និងអចលនទ្រព្យដែលមានចំណែក ១៧% នៃFDI សរុប បានថយចុះដល់ទៅ ១០,៦% ។ នេះបើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី ៣១ ឧសភា។ ប្រទេសចិននៅតែជាប្រភពលំហូរ FDI ទី១ សម្រាប់កម្ពុជា។ នៅឆ្នាំ ២០២០ FDI ពីប្រទេសចិនមានដល់ទៅ ៥១% នៃ FDI សរុប បន្ទាប់មកគឺសិង្ហបុរី (៨,២%) កូរ៉េ (៧,៩%) ជប៉ុន (៥,៨%) អង់គ្លេស (៤,៤%) ម៉ាឡេស៊ី (៤,២%) និងថៃ (៣.៣%) ។ លំហូរ FDI ពីប្រទេសចិនភាគច្រើន […]
អានបន្ថែមកូនបំណុលក្នុងវិស័យសំណង់ប៉ះពាល់ដោយវិបត្តិកូវីដកំពុងស្នើរៀបចំកម្ចីឡើងវិញ មានជាង ២ម៉ឺនគណនី
ចំនួនកូនបំណុលដែលប៉ះពាល់ដោយវិបត្តិកូវីដ ហើយស្នើរៀបចំកម្ចីឡើងវិញ នៅឆ្នាំ ២០២០ (សុំសងតែការប្រាក់ មិនសងប្រាក់ដើមមួយរយៈ) មានជាង ២៤០,០០០ គណនី ដែលក្នុងនោះកូនបំណុលក្នុងវិស័យសំណង់ស្ថិតលំដាប់ទី ៤ ដែលមានគណនីសរុបចំនួន ២០ ៦០៩ គណនី។ នេះបើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០ ដែលចេញផ្សាយនៅថ្ងៃទី ៣១ ឧសភា។ របាយការណ៍ដដែលបានបន្ថែមថា រៀបចំកម្ចីឡើងវិញនេះបានជួយដល់កូនបំណុលដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ ១៩ បានយ៉ាងច្រើន។ គួរបញ្ជាក់ផងដែរ ធនាគារជាតិនៃកម្ពុជា បានចេញសារាចរស្តីពីការរៀបចំកម្ចីឡើងវិញនេះ តាំងពីខែមីនាឆ្នាំ ២០២០ មកម្លេះ ដើម្បីឱ្យធនាគារពាណិជ្ជកម្ម និងស្ថាប័នហិរញ្ញវត្ថុនានា បន្ធូរបន្ថយការសងដល់អតិថិជនដែលបាត់បង់ចំណូល។ កម្មវិធីនេះផ្តល់អាទិភាពដល់វិស័យធំៗ ចំនួន៤ គឺវិស័យកាត់ដែរ ដឹកជញ្ជូន និងព័ស្តុភារ ទេសចរណ៍ និងសំណង់។ បើយោងតាមរបាយការណ៍ដដែល ត្រឹមចុងឆ្នាំ ២០២០ ប្រាក់កម្ចីដែលបានរៀបចំឡើងវិញមានចំនួន ៤ពាន់លានដុល្លារអាមេរិក ឬស្មើនឹង ១០,៧% នៃប្រាក់កម្ចីសរុប។ ហើយបើគិតជាចំនួនគណនីគឺមានដល់ទៅ ២៤២ ៨៤១ គណនី។
អានបន្ថែមធនាគារជាតិ៖ កំណើនឥណទានវិស័យសំណង់ និងអចលនទ្រព្យថមថយមកត្រឹម ២៣% ក្នុងឆ្នាំ ២០២០
កំណើននៃកម្ចីសម្រាប់វិស័យសំណង់ និងអចលនទ្រព្យក្នុងឆ្នាំ ២០២០ ថមថយមកត្រឹមប្រមាណ ២៣% ដោយសារតែគម្រោងសំណង់មួយចំនួនត្រូវបានផ្អាកដោយសារវិបត្តិកូវីដ។ ប៉ុន្តែ ធនាគារជាតិវិភាគថា ការថយចុះនៃឥណទាននេះ ជាកត្តាវិជ្ជមានពោលគឺ ជាការជួយកាត់បន្ថយហានិភ័យកំណើនទីផ្សារអចលនទ្រព្យហួសកំណត់។ នេះ បើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុរបស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយនៅថ្ងៃទី ៣១ ឧសភា។ របាយការណ៍បានបន្តថា ក្នុងចំណោមកំណើនមធ្យម ២៣% នោះ វិស័យសំណង់មានអត្រាកំណើន ២៦,៣% ដែលជាការធ្លាក់ចុះបន្តិចបន្តួចបើធៀបនឹងកំណើនប្រមាណ ២៩,១% ក្នុងឆ្នាំ ២០១៩ ។ ដោយឡែក ឥណទានក្នុងវិស័យអចលនទ្រព្យវិញ មានអត្រាកំណើនត្រឹមតែ ២០,១% ដែលធ្លាក់ចុះខ្លាំងបើធៀបកំណើនប្រមាណ ៤០,៣% ក្នុងឆ្នាំ ២០១៩ ។ យោងតាមធនាគារជាតិ ការធ្លាក់ចុះនៃកំណើននេះ គឺជាការជួយកាត់បន្ថយហានិភ័យកំណើនទីផ្សារអចលនទ្រព្យហួសកំណត់ ដែលតែងតែជាកង្វល់របស់អ្នកវិភាគអន្តរជាតិដូចជា ADB, IMF, និង WorldBank ជាដើម។ (អានបន្ថែម) គួរបញ្ជាក់ផងដែរ ក្នុងឆ្នាំ ២០២០ ឥណទានដែលផ្ដល់ឱ្យវិស័យសំណង់ និងអចលនទ្រព្យ នៅតែមានចំណែកច្រើនក្នុងកម្ចីសរុបទាំងអស់ ពោលគឺមានចំណែកប្រមាណ ៣២% នៃកម្ចីសរុប។ ក្នុងនោះ […]
អានបន្ថែមហេតុអ្វីបានជាចិនគឺជាក្តីសង្ឃឹមធំបំផុតដែលនឹងមកជួយស្ដារទីផ្សារអចលនទ្រព្យកម្ពុជា?
អ្នកជំនាញអចលនទ្រព្យបានវិភាគថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងប្រសើរឡើង ហើយនឹងមានសន្ទុះខ្លាំងជាងមុន ចាប់ពីដើមឆ្នាំ ២០២២ តទៅ ហើយអ្នកវិនិយោគចិនគឺជាក្តីសង្ឃឹមដ៏ធំបំផុតនៃការងើបឡើងវិញនេះ។ លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម CVEA និងជាអគ្គនាយកក្រុមហ៊ុន Realtor 168 C., Ltd បានឱ្យដឹងថា ហេតុផលទី១ គឺ ដោយសារតែចិននឹងក្លាយជាក្រុមអ្នកវិនិយោគដំបូងដែលនឹងប្រឡប់មកវិញ ក្រោយស្ថានភាពកូវីដប្រសើរឡើង បើធៀបនឹងប្រទេសផ្សេងៗទៀត។ លោកបន្តថា៖ «ជាក់ស្ដែង នៅឆ្នាំ ២០២២ គិតថា ការរឹតបន្តឹងបិទការចេញចូលសម្រាប់ប្រទេសនីមួយៗ នឹងនៅតែបន្ត ពិសេសសម្រាប់ប្រទេសធំៗ ដែលជាកត្តាធ្វើឱ្យលំហូរវិនិយោគិនមកកម្ពុជានឹងត្រូវពន្យារពេលដែរ។ ប៉ុន្តែ សម្រាប់ចិន ទីផ្សារចិនគឺទូលំទូលាយ ហើយអ្នកវិនិយោគមានភាពស្រេកឃ្លានខ្លាំងក្នុងការរកចំណូល»។ «កត្តាទី២ ដែលជំរុញកត្តាទី១ គឺ ៧៨% នៃប្រជាជនចិនសរុប គឺមានអាយុ ៣០ ដល់ ៤៩ឆ្នាំ ដែលជាវ័យដែលចង់ និងហ៊ានវិនិយោគ ហើយជាវ័យដែលចង់ស្វែងរកទិសដៅវិនិយោគថ្មីៗនៅក្រៅប្រទេស។ ជាងនេះទៀត ៦៧% នៃប្រជាជនចិន គឺមានជីវភាពជាមធ្យម ឬ middle class […]
អានបន្ថែមអ្នកវិភាគ៖ ឆ្នាំ២០២១ទីផ្សារអចលនទ្រព្យអាចនឹងមិនងើបឡើងទេ តែសង្ឃឹមដើមឆ្នាំ២០២២
កាលពីចុងឆ្នាំ ២០២០ អ្នកជំនាញ និងអ្នកវិភាគជាច្រើនបានព្យាករណ៍ថា ទីផ្សារអចលនទ្រព្យ ក៏ដូចជាសេដ្ឋកិច្ច អាចនឹងប្រសើរឡើងវិញនៅក្នុងឆ្នាំ ២០២១ នេះ។ ប៉ុន្តែ ដោយសារតែព្រឹត្តិការណ៍ ២០ កុម្ភៈ បានធ្វើឱ្យការព្យាករណ៍កំណើនត្រូវបានផ្លាស់ប្ដូរទៅដើមឆ្នាំ២០២២ វិញ។ លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម CVEA និងជាអគ្គនាយកក្រុមហ៊ុន Realtor 168 C., Ltd បានឱ្យដឹងថា ជាក់ស្ដែង ADB បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងប្រមាណ ៤% នៅឆ្នាំ២០២១ ហើយវិស័យសំណង់ និងអចលនទ្រព្យក៏ត្រូវបានព្យាករថា នឹងងើបឡើងវិញដែរ។ «ប៉ុន្តែការព្យាករណ៍នេះត្រូវបានធ្វើឡើង មុនពេលព្រឹត្តិការណ៍ ២០ កុម្ភៈ កើតឡើង។ ក្រោយព្រឹត្តិការណ៍ ២០ កុម្ភៈ សកម្មភាពសេដ្ឋកិច្ច និងការទិញលក់អចលនទ្រព្យជាច្រើន ត្រូវបានបង្អាក់មួយកម្រិតធំ»។ លោកបន្តថា ឆ្នាំ២០២១ នេះ យើងមានចំណុចអវិជ្ជមានច្រើនជាងចំណុចវិជ្ជមាន ដែលធ្វើឱ្យទីផ្សារនឹងមិនប្រសើរឡើងខ្លាំងទេ។ «ចំណុចអវិជ្ជមានដែលអាចនឹងបន្តកើតមានក្នុងឆ្នាំ ២០២១ នេះ រួមមាន […]
អានបន្ថែមអាជីវកម្មលក់សម្ភារៈតុបតែងផ្ទះ និងគ្រឿងសង្ហារិម កំពុងមានសក្ដានុពល
អ្នកវិភាគអចលនទ្រព្យ លោក Eric Wong Chon Lap បានបង្ហាញថា អាជីវកម្មលក់សម្ភារៈតុបតែងផ្ទះ និងគ្រឿងសង្ហារិម បានក្លាយជាទីផ្សារដ៏ពេញនិយមនៅកម្ពុជានាពេលបច្ចុប្បន្ន ហើយទីផ្សារនេះក៏នឹងមានសក្ដានុពលខ្លាំងជាងនេះ នាពេលអនាគត។ លោកបានបន្តថា កត្តាដែលធ្វើឱ្យទីផ្សារនេះ ពេញនិយមខ្លាំងក្នុងពេលនេះ ទី១ គឺដោយសារតែវិបត្តិកូវីដ ដែលធ្វើឱ្យប្រជាពលរដ្ឋភាគច្រើនមានពេលនៅផ្ទះ និងទំនេរច្រើនជាងមុន ដែលធ្វើឱ្យតម្រូវការកែលម្អតុបតែងផ្ទះ ក៏កើនឡើងដែរ។ លើសពីនេះ បើវិភាគជារួម តម្រូវការតុបតែងផ្ទះកើនឡើង ក៏ដោយសារមានពីរកត្តាផ្សេងទៀតផងដែរ ដូចជាការកើននៃអតិថិជនដែលមានចំណូលមធ្យមដែលបានទិញគេហដ្ឋានថ្មី កំណើននៃនគរូបនីយកម្មទីក្រុង និងពិសេសកំណើននៃគម្រោងបូរី និងខុនដូនានា ដែលសុទ្ធសឹងតែត្រូវការការតុបតែងផ្នែកខាងក្នុង។ ជាមួយគ្នានេះដែរ រសនិយមរបស់មនុស្សជំនាន់ក្រោយ ក៏ចាប់ផ្ដើមផ្លាស់ប្ដូរផងដែរ ដែលធ្វើឱ្យពួកគេត្រូវការសម្ភារៈតុបតែងផ្ទះ និងគ្រឿងសង្ហារិម ដែលសម្បូរបែប និងទាន់សម័យជាងមុន។ កត្តានេះ បានធ្វើឱ្យក្រុមហ៊ុនមួយចំនួនបានចាប់យកឱកាស ជាក់ស្ដែងដូចជាក្រុមហ៊ុនក្នុងស្រុកជាច្រើនដែលបានបើក និងពង្រីកអាជីវកម្មប្រភេទនេះ ពិសេសនៅតាមដងមហាវិថីម៉ៅសេទុង ដែលសុទ្ធសឹងតែជាហាងលក់សម្ភារៈតុបតែងផ្ទះ និងគ្រឿងសង្ហារិម។ យ៉ាងណាក្ដី ក៏នៅមានក្រុមហ៊ុមក្រៅស្រុកមួយចំនួន ដូចជា Index Living Mall និង SB Furniture ក៏មកបង្ហាញខ្លួននៅកម្ពុជាផងដែរ។ លើសពីនេះ […]
អានបន្ថែមតើអាជីវកម្មអចលនទ្រព្យគួរសម្របខ្លួនដូចម្ដេចដើម្បីរស់ក្នុងអំឡុងពេលរង់ចាំឱ្យស្ថានភាពប្រសើរឡើង?
អ្នកវិភាគអចលនទ្រព្យជាច្រើន មានសុទិដ្ឋិនិយមថា ស្ថានភាពទីផ្សារអចលនទ្រព្យ ក៏ដូចជាសេដ្ឋកិច្ចទាំងមូលអាចនឹងប្រសើរឡើងវិញនៅដើមឆ្នាំ ២០២២ ក្រោយស្ថានភាពកូវីដត្រូវបានគ្រប់គ្រង។ យ៉ាងណាក្ដី ដើមឆ្នាំ ២០២២ គឺជារយៈពេលវែងឆ្ងាយមួយ ពិសេសសម្រាប់អាជីវកម្មដែលកំពុងរងសម្ពាធ។ ម្យ៉ាងវិញទៀត ដើមឆ្នាំ២០២២ ត្រឹមតែជាការព្យាករណ៍ប៉ុណ្ណោះ ហើយទីផ្សារអាចនឹងមិនប្រសើរឡើងដូចការគិតក៏ថាបាន។ ដូច្នេះ ចំណុចសំខាន់បំផុតគឺវិធីសាស្រ្តសម្របខ្លួនដើម្បីរស់ក្នុងអំឡុងពេលរង់ចាំឱ្យស្ថានភាពប្រសើរឡើង។ អ្នកជំនាញបានចែករំលែកវិធីសាស្រ្ត ៦ ចំណុចធំៗដូចខាងក្រោម៖ ១) ប្រើទុនបម្រុង លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម CVEA និងជាអគ្គនាយកក្រុមហ៊ុន Realtor 168 C., Ltd បានឱ្យដឹងថា វិធីសាស្រ្តដំបូងបង្អស់ដើម្បីរក្សាលំនឹងអាជីវកម្ម ក្នុងអំឡុងពេលនេះ គឺការប្រើទុនសន្សំ ឬទុនបម្រុង មកជួយក្នុងការដំណើរការអាជីវកម្ម។ ទុនបំរុងនេះនឹងអាចជួយឱ្យអាជីវកម្មដើរទៅមុខបានមួយជំហ៊ានទៀត។ ២) សហការជាមួយបុគ្គលិក និងលក់ភាគហ៊ុន លោក សុជាតិ បន្តថា ក្នុងករណីដែលមិនមានទុនបម្រុង ឬទុនបម្រុងត្រូវបានប្រើអស់។ ចំណុចបន្ទាប់គឺត្រូវសុំការសហការពីបុគ្គលិក។ ចំណុចនេះ ក្រុមហ៊ុនភាគច្រើនគឺបង្ខំចិត្តកាត់បន្ថយប្រាក់ខែរបស់បុគ្គលិក ប៉ុន្តែក៏នៅមានវិធីសាស្ត្រមួយទៀតក្រៅពីការកាត់ប្រាក់ខែរបស់បុគ្គលិក។ ក្រុមហ៊ុនអាចគិតគូរលក់ភាគហ៊ុនមួយចំនួនឱ្យទៅបុគ្គលិក ដើម្បីប្រមូលទុនមកបន្តអាជីវកម្ម។ ការលក់ភាគហ៊ុននេះទៀតសោត មិនត្រឹមតែលក់ឱ្យបុគ្គលិកប៉ុណ្ណោះទេ […]
អានបន្ថែម