អ្នកជំនាញ៖ ខេត្តព្រះសីហនុនឹងមានសន្ទុះលឿនជាងមុន ៥ដង ក្រោយស្ថានភាពសេដ្ឋកិច្ចនឹងនរ
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជាច្រើនបានវិភាគថា ភាពស្ងប់ស្ងាត់នៃការវិនិយោគនៅខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន គ្រាន់តែជាការអស់ខ្យល់នៃរលកវិនិយោគទីមួយប៉ុណ្ណោះ ប៉ុន្តែរលកវិនិយោគទីពីរ និងទីបី ពីប្រទេសចិននឹងហូរចូលមកឆាប់ៗ ក្នុងទ្រង់ទ្រាយធំ និងមានគុណភាពជាងមុន ពោលគឺ ចរន្តវិនិយោគខេត្តនេះទៅអនាគត អាចស្ទុះលឿនជាងមុន ៥ដង។ អ្នកជំនាញបានឱ្យដឹងដូច្នេះ ក្នុងវេទិកាពិភាក្សាស្ថានភាពអចលនទ្រព្យ ដែលរៀបចំឡើងដោយសមាគមសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុនៅកម្ពុជា (CVEA) កាលពីព្រឹកថ្ងៃទី ២០ ឧសភា នេះ។ លោក លឹម សុជាតិ ប្រធានក្រុមហ៊ុនប្រឹក្សាភិបាលនៃសមាគម CVEA និងជាអគ្គនាយកក្រុមហ៊ុន Realtor 168 C., Ltd បានឱ្យដឹងថា ការរីកចម្រើនរបស់កំពង់សោមគឺឋិតនៅកម្រិតដំបូង ឬ រលកទី ១ របស់អ្នកវិនិយោគចិននៅឡើយទេ។ រលកទី១ នេះទៀតសោត គឺផ្ដោតលើវិស័យទេសចរណ៍ រួមមានគម្រោងវិនិយោគសណ្ឋាគារ និងកាស៊ីណូជាដើម។ «បច្ចុប្បន្នការវិនិយោគប្រភេទនេះ អាចនឹងស្ងប់ស្ងាត់ក៏ពិតមែន។ តែបើយើងមើលលើផែនការជារួមរបស់ប្រទេសចិន និងរបស់រដ្ឋាភិបាលកម្ពុជាវិញ ក្រុងព្រះសីហនុត្រូវបានតម្រង់ទិសឱ្យទៅជាប៉ូលនៃវិស័យឧស្សាហកម្មមួយថែមទៀត»។ «បើធ្វើដំណើរពីភ្នំពេញទៅកំពង់សោម ខាងស្ដាំផ្លូវជាតិលេខ ៤ រដ្ឋាភិបាលទុកសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឧស្សាហកម្ម។ ដោយឡែកប៉ែកខាងឆ្វេងដៃ ចាប់ពីរាមទៅ រដ្ឋទុកសម្រាប់អភិវឌ្ឍវិស័យទេសចរណ៍» លោកបន្ត។ […]
អានបន្ថែមចំនួនពាក្យស្នើសុំកម្ចីទិញអចលនទ្រព្យក្នុងត្រីមាសទី១ កើន១៥%
ចំនួនការដាក់ពាក្យសុំកម្ចីទិញអចលនទ្រព្យនៅកម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ២០២១ បានកើនឡើង ១៥% បើប្រៀបធៀបទៅនឹងត្រីមាសទី៤ ក្នុងឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) ចេញផ្សាយកាលពីម្សិលមិញនេះ។ របាយការណ៍បានបន្ថែមទៀតថា ទោះបីមានការកើនឡើងនៃចំនួនពាក្យស្នើសុំក្ដី ទំហំទឹកប្រាក់កម្ចីដែលបានស្នើសុំសរុប បែរជាធ្លាក់ចុះប្រមាណ ៤% ទៅវិញ ។ ទន្ទឹមនឹងនេះ គិតត្រឹមចុងខែមីនា ឆ្នាំ២០២១ ចំនួនគណនីកម្ចីទិញអចលនទ្រព្យ មានដល់ទៅជាង ១៤ម៉ឺនគណនី ឬស្មើនឹងប្រមាណ ១១% នៃគណនីឥណទានអតិថិជនសរុបចំនួន ១,៣លានគណនី។ ដូចគ្នានេះ គិតត្រឹមខែចុងមីនាឆ្នាំ២០២១ ទំហំកម្ចីទិញអចលនទ្រព្យប្រមាណជាង ៥,៣ប៊ីលានដុល្លារអាមេរិក ឬស្មើនឹង ៥១,៧២% នៅទំហំទឹកប្រាក់កម្ចីសរុបជាង ១០,៣ប៊ីលានដុល្លារ។ គួរបញ្ជាក់ផងដែរ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាបាន និងកំពុងរងសម្ពាធពីវិបត្តិកូវីដ ដោយសកម្មភាពការទិញលក់បានថមថយមួយកម្រិតធំ។ ជាក់ស្ដែង ទំហំនៃការវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេសក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០២១ មានសរុបជាង ១ ៦៦២ លានដុល្លារ ដែលធ្លាក់ចុះប្រមាណ ៣៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។ (អានបន្ថែម)
អានបន្ថែមភោជនីយដ្ឋានគ្មានទីតាំង ឬ Cloud Kitchen គឺជាអ្វី? អ្នកជំនាញថាវាជាឱកាសវិនិយោគចំណេញខ្លាំង
អ្នកជំនាញវិស័យអចលនទ្រព្យបានវិភាគថាទីផ្សារ គំរូអាជីវកម្មប្រភេទភោជនីយដ្ឋានគ្មានទីតាំង ឬ Cloud Kitchen នឹងក្លាយជានិន្នការវិនិយោគដែលមានសក្ដានុពលនាពេលអនាគត ខណៈវិបត្តិកូវីដនៅតែបន្ត ហើយគ្មាននរណាដឹងថានឹងបញ្ចប់នៅពេលណាឡើយ។ ប្រធានបទនេះត្រូវបានលើកយកមកពិភាក្សាក្នុងសិក្ខាសិលាអនឡាញរួមមួយ រវាងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនPointer លោក ងួន ឆាយលាង និងនាយកប្រតិបត្តិនៃក្រុមហ៊ុន International Property Advisor ពីប្រទេសសិង្ហបូរី លោក Ku Swee Yong កាលពីចុងសប្ដាហ៍កន្លងមកនេះ។ ភោជនីយដ្ឋានគ្មានទីតាំង ឬ Cloud Kitchen គឺភោជនីយដ្ឋានដែលផ្ដល់តែសេវាកម្មដឹកជញ្ជូនពីការកុម្ម៉ង់ទិញអនឡាញតែប៉ុណ្ណោះ ដោយមិនមានហាងឱ្យអតិថិជនទៅបរិភោគនោះឡើយ។ ភោជនីយដ្ឋានបែបនេះ ភាគច្រើនជាប្រភេទរោងចក្រខ្នាតធំ ដែលធ្វើម្ហូបក្រោយមានការកុម្ម៉ង់ប៉ុណ្ណោះ។ ចំណុចល្អរបស់ Cloud Kitchen គឺទី១ សាកសម្យបំផុតក្នុងកាលៈទេសៈកូវីដបែបនេះ ដោយសារការបិទខ្ទប់ និងការរក្សាគម្លាតសង្គម ដែលមនុស្សភាគច្រើនតែងតែកុម្ម៉ង់ម្ហូបតាមអនឡាញ។ ហើយដោយសារតែគ្មាននរណាដឹងថាស្ថានភាពកូវីដនឹងប្រសើរនៅពេលណា កាលៈទេសៈនេះគឺសាកសម្យបំផុតសម្រាប់ការបើកអាជីវកម្ម Cloud Kitchen ។ លើសពីនេះ គុណសម្បត្តិទី ២ របស់ Cloud Kitchen គឺការចំណាយទាប ព្រោះម្ចាស់ភោជនីយដ្ឋានមិនចាំបាច់មានចំណាយថ្លៃជួលទីតាំងភោជនីយដ្ឋាន ឬចំណាយលើបុគ្គលិកបម្រើសេវាកម្មឡើយ។ លើសពីនេះ […]
អានបន្ថែមសេវាកម្មដឹកជញ្ជូន និងការទិញអនឡាញកំពុងមានសន្ទុះ ដូច្នេះតើម្ចាស់ផ្សារទំនើបគួរផ្លាស់ប្ដូរខ្លួនយ៉ាងណា?
អ្នកជំនាញផ្នែកអចលនទ្រព្យមកពីសិង្ហបូរីបានណែនាំថា ម្ចាស់ផ្សារទំនើបនៅកម្ពុជា គួរពិចារណារៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សារ និងគំរូអាជីវកម្មឡើងវិញ ដើម្បីសម្របខ្លួនទៅនឹងការរីកចម្រើននៃការលក់ទំនិញអនឡាញ និងសេវាកម្មដឹកជញ្ជូន។ នាយកប្រតិបត្តិនៃក្រុមហ៊ុន International Property Advisor លោក Ku Swee Yong បានឱ្យដឹងនៅក្នុងសិក្ខាសាលាអនឡាញដែលរៀបចំដោយក្រុមហ៊ុន Pointer កាលពីថ្ងៃសៅរ៍ កន្លងមកនេះថា ចំនួនអ្នកដើរផ្សារទំនើបនាពេលបច្ចុប្បន្នបានថមថយយ៉ាងខ្លាំង។ ហើយនាពេលអនាគត ទោះបីការបិទខ្ទប់ ឬវិបត្តិកូវីដធូរស្បើយក្ដី ចំនួនអ្នកដើរផ្សារទំនើបក៏មិនច្រើនដូចមុនដែរ ព្រោះភាពងាយស្រួលក្នុងការកុំម្ម៉ង់ទំនិញអនឡាញបានក្លាយជាទម្លាប់ថ្មីរបស់អតិថិជនទៅហើយ។ ដូច្នេះម្ចាស់ផ្សារទំនើបត្រូវតែចេះសម្របខ្លួន។ លោកបន្តថា៖ «ទំនិញជាច្រើនដូចជាម្ហូបអាហារ និងផលិតផលគ្រឿងទេសដែលមានទំងន់ធ្ងន់នានាៗ នឹងត្រូវកុម៉្មង់បានតាមអនឡាញច្រើនជាងមុន។ អាជីវកម្មដែលអាចនឹងនៅមានលំនឹង គឺប្រភេទសេវាកម្ម ដូចជាងហាងធ្វើសក់ ហាងម៉ាស្សា រោងកុន និងកន្លែងកម្សាន្ត ដែលមនុស្សត្រូវការដើម្បីជួបជុំគ្នាជាដើម»។ «ដូច្នេះ ម្ចាស់អាជីវកម្មដែលមិនមែនជាប្រភេទសេវាកម្មគួរពិចារណាកាត់បន្ថយចំណាយ ដោយជួលកន្លែងដែលតូចជាងមុន ហើយប្រើប្រាស់បច្ចេកវិទ្យាដើម្បីចូលប្រឡូកក្នុងទីផ្សារអនឡាញឱ្យបានច្រើនជាងមុន»។ ដោយឡែក សម្រាប់ម្ចាស់ផ្សារទំនើបវិញ លោកណែនាំថា ពួកគេក៏ត្រូវតែសម្របខ្លួនដែរ ពោលគឺគួររចនាប្លង់ផ្សារថ្មី ដោយមានកន្លែងចតម៉ូតូសម្រាប់អ្នកដឹកជញ្ជូនដែលធំទូលាយ និងងាយស្រួលជាងមុន។ បើទៅរួច ម្ចាស់ហាងគួរតែសាងសង់ចំណតវែងមួយខ្សែមានដំបូល ហើយមានតូបហាងផ្សេងៗនៅសងខាងចំណតនោះ ដែលងាយស្រួលក្នុងការចេញចូលយកទំនិញ។ ការធ្វើបែបនេះ មិនត្រឹមត្រូវជួយឱ្យអ្នកដឹកជញ្ជូនងាយស្រួលប៉ុណ្ណោះទេ តែនឹងធ្វើឱ្យការដឹកជញ្ជូនលឿនជាងមុន ហើយទំនិញដូចជាម្ហូបអាហារក៏នឹងនៅស្រស់ […]
អានបន្ថែមតើអនាគតទីផ្សារការិយាល័យនៅកម្ពុជានឹងទៅជាយ៉ាងណា បើគ្រប់គ្នាធ្វើការពីផ្ទះដូច្នេះ?
វិបត្តិកូវីដបានដាក់សម្ពាធយ៉ាងខ្លាំងលើទីផ្សារការិយាល័យ ពិសេសលើអត្រាជួល និងតម្លៃជួល ដែលឃើញថាធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេលជាង១ ឆ្នាំ កន្លងមកនេះ។ ក្នុងអំឡុងពេលបិទខ្ទប់ បុគ្គលិកជាច្រើនត្រូវធ្វើការពីផ្ទះ ដែលធ្វើឱ្យសកម្មភាពទីផ្សារការិយាល័យរឹតតែធ្លាក់ចុះ។ បើយោងតាម Google Mobility Tracker សកម្មភាពក្នុងទីផ្សារការិយាល័យនៅកម្ពុជាសម្រាប់ខែមេសាស្ថិតនៅ -៨០% ក្រោមបន្ទាត់គោលមុនថ្ងៃ ២០ កុម្ភៈ។ បើស្ថានភាពនៅតែដូច្នេះ តើអនាគតទីផ្សារការិយាល័យនៅកម្ពុជានឹងទៅជាយ៉ាងណា? ទីភ្នាក់ងារអចលនទ្រព្យ CBRE Cambodia បានវិភាគថា ការធ្វើការពីផ្ទះ គឺមិនសូវសមស្របនឹងបរបទនៃប្រទេសកម្ពុជាឡើយ ដោយសារកត្តាច្រើនយ៉ាង។ ទី១) របៀបនៃការធ្វើការនៅកម្ពុជា នៅមិនទាន់ទាន់សម័យ ពិសេសបុគ្គលិកស្ថាប័នរដ្ឋ ផ្នែកបម្រើអតិថិជន និងផ្នែកគ្រប់គ្រង ដែលត្រូវការជួបគ្នាដើម្បីធ្វើឱ្យការងារដើរទៅមុខ។ ទី ២) បញ្ហាបច្ចេកវិទ្យាដែលនៅមានកម្រិត បូកផ្សំនិងបរិយាកាសនៅផ្ទះដែលមិនសូវមានផាសុខភាព បញ្ហាអិនធើណែត និងបញ្ហាអគ្គិសនីរអាក់រអួលជាដើម។ ដូច្នេះ មិនយូរមិនឆាប់ ក្រោយកូវីដធូរស្បើយបន្តិច បុគ្គលិកនឹងត្រឡប់មកធ្វើការនៅការិយាល័យវិញ។ ប៉ុន្តែ ការត្រឡប់មកវិញនេះ គ្រប់ការិយាល័យនឹងប្រុងប្រយ័ត្នជាងមុន។ ក្រៅពីការវាស់កម្តៅ ពាក់ម៉ាស់ និងសម្អាតញឹកញាប់ បរិយាកាសនីមួយៗ នឹងចាប់ផ្ដើមបណ្ដុះបណ្ដាលបច្ចេកវិទ្យាថ្មីដល់បុគ្គលិកជាបន្តបន្ទាប់ ផ្លាស់ប្តូរទីធ្លាធ្វើការងារឱ្យទូលាយជាងមុន និងការប្ដូរវេនគ្នាធ្វើការនៅការិយាល័យជាដើម។ ដោយសារតែកម្ពុជាតម្រូវឲ្យបុគ្គលិកទាំងត្រូវវិលត្រឡប់មកធ្វើការនៅការិយាល័យវិញដូច្នេះ […]
អានបន្ថែមចង់ទិញផ្ទះដំបូង គួរទិញនៅភាគខាងណានៃរាជធានីភ្នំពេញ? គួរជ្រើសរើសដូចម្ដេច?
ទីតាំង និងកាលៈទេសៈ គឺជាចំណុចស្នូលដ៏សំខាន់បំផុតដែលអ្នកត្រូវពិចារណា មុននឹងសម្រេចចិត្តទិញអចលនទ្រព្យណាមួយ។ បើទិញនៅទីតាំងល្អ ហើយចំពេលវេលាល្អទៀត អ្នកអាចនឹងចំណេញកប់ក្ដោង។ ចុះបើនេះជាលើកទីមួយដែលអ្នកចង់ទិញផ្ទះវិញ អ្នកនឹងមានជាសំណួរដែលត្រូវចោទឡើងជាច្រើនដូចជា គួរទិញនៅម្ដុំណា? ភាគខាងណានៃទីក្រុងភ្នំពេញ? ទិញពេលណា? ហើយជ្រើសរើសយ៉ាងដូចម្ដេច? យោងតាម លោក David Pen អ្នកជំនាញផ្នែកលំនៅដ្ឋានរបស់ក្រុមហ៊ុន CBRE Cambodia ភាគខាងត្បូងនៃទីក្រុង គឺជាទីសក្ដានុពលដែលអ្នកមិនមើលគួររំលង។ លោកបានមានប្រសាសន៍ថា៖ «ភាគខាងត្បូងហ៊ុមព័ន្ធដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ជាច្រើន ដូចជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី គម្រោង Aeon 3 ផ្លូវក្រវាត់ក្រុងទី៣ និងវត្តមាននៃអាជីវកម្មធំៗ ជាច្រើនទៀត»។ «លើសពីនេះ ភាគខាងត្បូងនឹងមានសន្ទុះកាន់តែខ្លាំងនៅពេលអនាគត ព្រោះសកម្មភាពសេដ្ឋកិច្ចជាច្រើនទៀតក៏កំពុងឆ្ពោះទៅភាគខាងត្បូងនេះដែរ»។ ក្រោយពីដឹងពីទីតាំងហើយ លោកពន្យល់ថា របៀបជ្រើសរើសទិញផ្ទះសំខាន់បំផុតគឺអាស្រ័យលើចំណុចសំខាន់ៗទាំង៣នេះ ១) កញ្ចប់ថវិការបស់អ្នក ២) ការជ្រើសរើសម្ចាស់គម្រោងដែលជឿទុកចិត្ត និង ៣) ចំណង់ចំណូលចិត្ត។ បើថវិកាខ្ពស់ គួរទិញនៅចំណុចដែលជាប់នឹងផ្លូវធំៗ ព្រោះថ្ងៃអនាគតអាចនឹងលក់បានចំណេញច្រើន។ ដោយឡែកទាក់ទិននឹងពេលវេលាថាគួរទិញពេលណាវិញ លោកសង្កត់ធ្ងន់ថា ស្ថានភាពបច្ចុប្បន្នគឺជាឱកាសទិញអចលនទ្រព្យបានក្នុងតម្លៃទាប។ អ្នកអភិវឌ្ឍន៍ខ្លះអាចឱ្យអ្នកបង់រំលស់គ្មានការប្រាក់បានរយៈពេលវែង ដូចគ្នានេះ ធនាគារក៏កំពុងផ្តល់កម្ចីអត្រាទាបផងដែរ។ លោកពន្យល់ថា៖ […]
អានបន្ថែមADB ត្រៀមផ្ដល់កម្ចីនិងជំនួយដល់កម្ពុជាសរុបជាង ១,៣ប៊ីលានដុល្លារសម្រាប់ឆ្នាំ២០២១-២០២៣
ធនាគារអភិវឌ្ឍន៍អាស៊ី ឬ ADB បានត្រៀមកម្ចី និងជំនួយដល់កម្ពុជាសរុបជាង ១,៣ ពាន់លានដុល្លារ សម្រាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ ដើម្បីយកមកគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចជាតិពីការរីករាលដាលនៃជំងឺកូវីដ១៩។ យោងតាមរបាយការណ៍របស់ ADB ចេញផ្សាយពីកាលពីថ្ងៃទី ២៨ មេសា កន្លងមកនេះ ក្នុងចំណោមថវិកាត្រៀមសម្រាប់កម្ពុជាសរុបនេះ ទឹកប្រាក់ ១,៣៥ប៊ីលានដុល្លារ គឺជាកម្ចីសម្បទាន ហើយកញ្ចប់ ៣២,៤ លានដុល្លារទៀត គឺជាជំនួយឥតសំណង។ ប្រភពដដែលបានឱ្យដឹងទៀតថា បច្ចុប្បន្ន ADB ក៏កំពុងអនុវត្តគម្រោងវិនិយោគ ដែលមានតម្លៃជាង ២,១ ប៊ីលានដុល្លារ នៅកម្ពុជា។ លើសពីនេះ សម្រាប់ឆ្នាំ ២០២០ កន្លងទៅនេះ ADB ក៏បានអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយ ឥតសំណងចំនួន ៤៧៧លានដុល្លារ ហើយបានកៀងគរថវិកាបន្ថែមចំនួន ២៨១,៣ លានដុល្លារ តាមរយៈសហហិរញ្ញប្បទាន សម្រាប់កម្ពុជាផងដែរ។ គួរបញ្ជាក់ផងដែរថា ក្នុងរបាយការណ៍ដដែលនេះ ADB ក៏ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៤,០% […]
អានបន្ថែមមកស្វែងយល់ពីតម្លៃដីនៅខណ្ឌសំខាន់ៗចំនួន៤ ក្នុងរាជធានីភ្នំពេញ
របាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន Z1 Data Co., LTD (Cambodia) បានបង្ហាញថា ខណ្ឌជាច្រើននៅរាជធានីភ្នំពេញ កំពុងក្លាយទីតាំងវិនិយោគដ៏មានសក្តានុពលសម្រាប់គម្រោងអភិវឌ្ឍន៍ននានា ដែលធ្វើឱ្យតម្លៃដីក៏មាននិន្នាការវិជ្ជមានផងដែរ។ របាយការណ៍ដដែល ក៏បានបង្ហាញតម្លៃដីធ្លីនៅក្នុងខណ្ឌចំនួនសំខាន់ៗ ៤ រួមមាន៖ ១) ខណ្ឌ ៧ មករា ខណ្ឌនេះ មានផ្ទះជាប់ដី និងលំនៅឋានខុនដូរតិចតួច ដោយសារតែជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម។ ខណ្ឌនេះទៀតសោត មានតម្លៃដីខ្ពស់ជាងគេនៅភ្នំពេញ ពោលគឺអតិប្បរមាដល់ទៅ៩០០០ដុល្លារ/ម៉ែត្រការ៉េ។ ទីតាំងដីដែលមានតម្លៃដីខ្ពស់ គឺនៅតាមបណ្តោយមហាវិថីព្រះសីហនុ (274) និងផ្លូវឧកញ៉ាទេពផន (182) ដែលមានតម្លៃចន្លោះពី ៦ ៥០០ ទៅ ៩០០០ ដុល្លារ/ម៉ែត្រការ៉េ។ ដោយឡែក ទីតាំងដីមានតម្លៃទាបវិញ គឺស្ថិតនៅតាមបណ្តោយមហាវិថីសាធារណរដ្ឋប៉ូឡូញ (163) និងផ្លូវ 164 ដែលមានតម្លៃចន្លោះពី ៣ ៥០០ ទៅ ៥០០០ ដុល្លារ/ម៉ែត្រការ៉េ។ ២) ខណ្ឌព្រែកព្នៅ តម្លៃដីនៅតំបន់នេះ គឺនៅធូរថ្លៃ ព្រោះជាតំបន់ជាយក្រុងដែលទើបតែមានសន្ទុះនៃការអភិវឌ្ឍ។ ប៉ុន្តែតំបន់មានសក្ដានុពលខ្លាំងណាស់ ព្រោះអាចស្រូបកយកចំណែកទីផ្សារបានច្រើនបន្ថែមទៀត។ […]
អានបន្ថែមសរុបស្ថានភាព ខុនដូ និងផ្ទះជាប់ដី នៅខណ្ឌនីមួយៗ ក្នុងរាជធានីភ្នំពេញ
គិតត្រឹមដំណាច់ឆ្នាំ២០២០ ចំនួនផ្ទះជាប់ដីនៅទូទាំងរាជធានីភ្នំពេញបានកើនដល់ ១៨៦ ៣០៩ខ្នង ស្របពេលដែលខុនដូវិញបានកើនដល់ជាង ១០៩ ០៣៥ យូនីត។ នេះបើទិន្នន័យស្រាវជ្រាវពីក្រុមហ៊ុន Z1 Data Co., LTD (Cambodia) ។ ទិន្នន័យដដែល ក៏បានបង្ហាញថា បើធៀបឆ្នាំ ២០១៨ ដល់ដំណាច់ឆ្នាំ ២០២០ ចំនួនផ្ទះជាប់ដីបានកើនឡើង ២១% ចំណែកឯខុនដូកើនដល់ជាង ៧៨%។ ក្នុងចំណោមការផ្គត់ផ្គង់សរុប ផ្ទះជាប់ដីលក់ដាច់បានជាង ៨៤% (១៥៧ ៨៤៣ ផ្ទះ) ចំណែកឯងខុនដូវិញ សម្រេចបានការលក់បានត្រឹមប្រមាណ ៥០% ប៉ុណ្ណោះ (ប្រមាណ ៥១ ០០០ ពាន់យូនីត)។ ការស្រាវជ្រាវដដែល ក៏បង្ហាញពីស្ថានភាពការផ្គត់ផ្គង់ តាមខណ្ឌនីមួយៗ ត្រឹមចុងឆ្នាំ ២០២០ ផងដែរ៖ ទួលគោក៖ មានខុនដូចំនួន ៣៩គម្រោងបានប្រកាសបើកលក់ ឬស្មើនឹង ៩ ១៤១ យូនីត។ ចំណែកការ ផ្ទះជាប់ដីវិញមានត្រឹមតែ ២០០០ខ្នង […]
អានបន្ថែមស្ថានទូតចិន៖ កម្ចី និងជំនួយស្ដារស្ពានថ្នល់រាប់ពាន់គីឡូម៉ែត្រ មិនមែនជាអន្ទាក់បំណុលទេ តែជាការសហការស្អាតស្អំ
ស្ថានទូតចិននៅកម្ពុជា កាលពីថ្ងៃទី ១១ មេសា កន្លងមកនេះ ចេញលិខិតមួយបញ្ជាក់ថា ប្រទេសចិនគ្មានគោលបំណងចង់ដាក់អន្ទាក់បំណុល ឬចង់រឹបអូសអធិបតេយ្យភាពពីកម្ពុជាឡើយ តែផ្ទុយទៅវិញកម្ចីនានាពីប្រទេសចិន គឺដើម្បីជំរុញការអភិវឌ្ឍន៍នៅកម្ពុជា តួយ៉ាងដូចជាហេដ្ឋារចនាសម្ព័ន្ធរាប់ពាន់គីឡូម៉ែត្រទូទាំងប្រទេសដូចដែលបានឃើញស្រាប់។ ការចេញលិខិតនេះគឺដើម្បីឆ្លើយទៅនឹងវិទ្យុអាស៊ីសេរី ដែលបានលើកឡើងកាលពីថ្មីៗនេះថា កម្ចីចិនដែលផ្ដល់ឱ្យកម្ពុជា គឺល្មើសសិទ្ធិមនុស្ស ហើយនឹងធ្វើឱ្យកម្ពុជាធ្លាក់ក្នុងអន្ទាក់បំណុល។ ជាការឆ្លើយតបក្នុងលិខិតស្ថានទូតចិន បានបកស្រាយដោយហេតុផល ៣ ចំណុចសំខាន់ៗ ដូចខាងក្រោម៖ ទី១ ជំនួយ និងកម្ចីរបស់ចិន ល្មើសសិទ្ធិមនុស្សត្រង់ណា? តែផ្ទុយទៅវិញ កម្ចីទាំងនេះ បានជួយស្ដារសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពប្រជាជនក្នុងស្រុកបានមួយចំណែកធំ។ កន្លងមក ចិនបានជួយស្ថាបនាផ្លូវជាង ៣០០០ គីឡូម៉ែត្រ ស្ពាន ៨ខ្សែ ផ្លូវជនបទ ២៥ខ្សែ ប្រវែងសរុបជាង ១៥៥ គីឡូម៉ែត្រ ជីកអណ្ដូង ១៨១០ កន្លែង និងស្រះទឹក ១២៧កន្លែង ផងដែរ។ ទាំងនេះសុទ្ធសឹងតែជួយដល់ការអភិវឌ្ឍន៍។ ទី ២ ប្រាក់កម្ចីរបស់ចិនដល់កម្ពុជាមិនមែនជាអន្ទាក់បំណុលទេ។ កន្លងមកចិន មិនធ្លាប់ប្រើកម្ចីជាលេសក្នុងការជ្រៀតជ្រែកការងារផ្ទៃក្នុង ឬគាបសង្កត់ប្រទេសណាមួយឡើយ។ ហើយមកទល់ពេលនេះ […]
អានបន្ថែម