តើវិនិយោគិនចិនបាត់ពីទីផ្សារអចលនទ្រព្យកម្ពុជាដូចម្ដេចនិងប៉ះពាល់អ្នកក្នុងស្រុកយ៉ាងណា?
ដោយៈ Eric Wong Chon Lap ការរីករាលដាលនៃវីរុសកូវីដ១៩ មិនត្រឹមតែបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចប៉ុណ្ណោះទេ វាក៏បានធ្វើឱ្យវិនិយោគិនចិនផ្អាកធ្វើដំណើរមកប្រទេសកម្ពុជាផងដែរ។ នេះជាកត្ដាចំបងធ្វើឱ្យទីផ្សារអចលនទ្រព្យកម្ពុជាបាត់បង់ប្រភពវិនិយោគសំខាន់បំផុតរបស់ខ្លួន។ ផ្ទុយស្រឡះពីប៉ុន្មានឆ្នាំមុន ដែលវិនិយោគិនចិនសម្រុកទិញខុនដូនៅកម្ពុជា បច្ចុប្បន្នដោយសារតែវិបត្តិកូវីដ វិនិយោគិនភាគច្រើនបានផ្អាកការទិញលក់។ លើសពីនេះ គោលនយោបាយគ្រប់លំហូរសាច់ប្រាក់ចេញពីប្រទេសចិន ក៏ជាកត្តាអវិជ្ជមានមួយទៀតសម្រាប់ ទីផ្សារអចលនទ្រព្យនៅកម្ពុជា ក៏ដូចជានៅជុំវិញពិភពលោកផងដែរ ។ វិបត្តិកូវីដ បានប៉ះពាល់ដល់វិស័យសណ្ឋាគារ និងខុនដូដែលបម្រើដល់ភ្ញៀវទេសចរ និងពិសេសវិនិយោគិនក្នុងវិស័យអចលនទ្រព្យយ៉ាងខ្លាំង ហើយការដាក់កំហិតលើការធ្វើដំណើររបស់ចិន ក៏ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា ខ្លាំងណាស់ដែរ ដោយសារតែអតិថិជនចិនមិនអាច ឬមិនចង់ហោះហើរចូលមកកម្ពុជាឡើយ។ លើសពីនេះ ការដែលរដ្ឋាភិបាលបានបញ្ឈប់ការចេញទិដ្ឋាការទេសចរណ៍ ក៏បានធ្វើឱ្យអ្នកទិញ ឬ ម្ចាស់អចលនទ្រព្យរឹតមិនអាចចូលពិនិត្យការដ្ឋានសាងសង់របស់គម្រោងឡើយ។ ទន្ទឹមនឹងនេះ មានគម្រោងខុនជាច្រើនបានបញ្ចប់ការសាងសង់ ប៉ុន្តែ អ្នកទិញគម្រោង ដែលជាជនជាតិចិនទាំងនោះ ភាគច្រើនមិនអាច ឬមិនចង់បង់ប្រាក់ផ្តាច់ក្នុងការផ្ទេរកម្មសិទ្ធនោះទេ។ ពួកគេសុខចិត្តឱ្យម្ចាស់គម្រោងដកហូតប្រាក់កក់ ឬស្នើសុំប្រាក់ដែលបានបង់វិញ។ នេះជាបញ្ហាធំបំផុតដែលប៉ះពាល់យ៉ាងខ្លាំងដល់ហិរញ្ញវត្ថុរបស់អ្នកអភិវឌ្ឍន៍។ ដូច្នេះ ក្នុងកាលៈទេសៈនេះ អ្នកអភិវឌ្ឍន៍អចលនទ្រព្យគួរតែពង្រឹង និងពង្រីកការផ្សព្វផ្សាយទីផ្សារ ដើម្បីទាក់ទាញអ្នកទិញក្នុងស្រុក ហើយនេះក៏ជាឱកាសសម្រាប់អតិថិជនក្នុងស្រុកក្នុងការទិញយូនីតខុនដូក្នុងតម្លៃសមរម្យ ឬទាបជាងតម្លៃទីផ្សារ។ ម៉្យាងវិញទៀត វិបត្តិកូវីដនេះក៏បានធ្វើឱ្យ អ្នកលក់អចលនទ្រព្យមួយចំនួនកំពុងខ្វះសាច់ប្រាក់ខ្លាំង ព្រោះពួកគេបានសុំកម្ចីហួសពីលទ្ធភាពរបស់ខ្លួនយកមកទិញអចលទ្រព្យថ្លៃ ក្នុងគោលបំណងចង់ចំណេញច្រើន […]
អានបន្ថែមCEO សណ្ឋាគារអន្ដរជាតិកំពូលៗ បង្ហាញពីយុទ្ធសាស្រ្តសំខាន់ៗ ៣ ចំណុច ដើម្បីឆ្លងផុតពីវិបត្តិកូវីដ
ឧស្សាហកម្មបដិសណ្ឋារកិច្ចគឺ ជាវិស័យមួយដែលទទួលរងគ្រោះខ្លាំងបំផុតពីការរាតត្បាតនៃមេរោគកូវីដ១៩។ គិតត្រឹម៤ខែ ដំបូងនៃ ២០២០ ភ្ញៀវទេសចបរទេសមកកម្ពុជា ធ្លាក់ចុះជាង៧០% អាជីវកម្មទេសចរណ៍ជិត ៣០០០ កន្លែងបានផ្អាកដំណើរការ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីដ្ឋានជាងសរុប ១០០០ កន្លែងបានបិទទ្វា ដែលបង្កឲ្យប្រជាជនរាប់ម៉ឺននាក់បាត់បងការងារ នេះបើយោងតាមសារព័ត៌មានកោះសន្តិភាពចុះផ្សាយកាលពី ខែមិថុនានេះ។ ជាលទ្ធផល វិបត្តិនេះអាចនឹងធ្វើវិស័យនេះខាតបងចំណូលប្រមាណ ៣ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ផលប៉ះពាល់នេះរំពឹងថានឹងកាន់តែធ្ងន់ធ្ងរថែមទៀត បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាកាលពីថ្មីៗនេះ បានតម្រូវឱ្យជនបរទេសទាំងអស់ដែលចូលមកប្រទេសកម្ពុជា ត្រូវតម្កល់ប្រាក់ ៣០០០ ដុល្លារ សម្រាប់ចំណាយទាក់ទងនឹងការធ្វើតេស្ត ការព្យាបាល និងកន្លែងស្នាក់នៅ ដើម្បីបង្កាក្នុងករណីរកឃើញថាវិជ្ជមាន។ ទោះបីជាធ្វើឡើងដើម្បីទប់ស្កាត់រលកទី២ ក៏ដោយ ប៉ុន្តែវិធានការនេះក៏នឹងប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ព្រោះថាជាក់ស្ដែងមិនមែនគ្រប់ភ្ញៀវទេសចរនឹងមាន ៣០០០ ដុល្លារសម្រាប់តម្កល់នោះទេ។ ទោះជាយ៉ាងណាក្តី ប្រតិបត្តិករឧស្សាហកម្មបដិសណ្ឋារកិច្ច គឺត្រូវតែបន្តតស៊ូ យកឈ្នះលើបញ្ហានេះ។ តើប្រតិបត្តិករឧស្សាហកម្មបដិសណ្ឋារកិច្ចគួរធ្វើយ៉ាងណា ដើម្បីឲ្យខ្លូនអាចឆ្លងផុតពីវិបត្តិនេះបាន? នាយកប្រតិបត្តិ ឬ CEO នៃបណ្តាញសណ្ឋាគារអន្តរជាតិធំ ៗ ជាច្រើនរួមមាន Hilton, Best Western, Minor […]
អានបន្ថែមវិភាគ៖ វិបត្តិកូវីដនឹងធ្វើឲ្យអ្នករកស៊ីដីវណ្ណករ និងវិស័យធនាគារដួលរលំ តើពិតឬទេ?
ធនាគារជាតិនៃកម្ពុជា សមាគមមីក្រ៉ូហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាស្ថាប័នពាក់ព័ន្ធ បានច្រានចោលការលើកឡើងថា វិបត្តិកូវីដ-១៩ អាចនឹងធ្វើឲ្យធនាគារនៅកម្ពុជាមួយចំនួនធំដួលរលំ ដោយគូសបញ្ជាក់ថា ទោះបីជាមេរោគកូវីដ-១៩ ជះឥទ្ធិពលដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរក្ដី ប៉ុន្តែលទ្ធភាពនៃការដួលរលំនៃវិស័យធនាគារ គឺនៅទាប។ នេះគឺដោយសារតែ វិស័យហិរញ្ញវត្ថុនៅកម្ពុជានៅមានភាពរឹងមាំ ចំនួនអ្នកគ្មានលទ្ធភាពសងបំណុលគឺនៅទាប និងជាពិសេសតម្លៃទ្រព្យតម្កល់ ដែលភាគច្រើនជាអចលនទ្រព្យ នៅមិនទាន់ធ្លាក់ថ្លៃខ្លាំងនោះទេ។ កាលពីថ្មីៗនេះ មានមតិមួយចំនួន បានលើកឡើងថា វិបត្តិសេដ្ឋកិច្ចដែលបង្កដោយជំងឺកូវីដ-១៩ អាចនឹងធ្វើឲ្យធនាគារនៅកម្ពុជាមួយចំនួនធំដួលរលំ។ ប្រភពដដែលបានបន្តថា មានកូនបំណុលតូចៗ ជិត ៣ លាននាក់ មិនអាចសងបំណុលរបស់ខ្លួនបានទេ ហើយអតិថិជនដែលផ្ញើលុយនៅធនាគារ ក៏កំពុងភ័យស្លន់ស្លោ ព្រោះមិនអាចដកលុយបាន ដោយសារតែធនាគារខ្វះសាច់ប្រាក់។ លើសពីនេះ អ្នករកស៊ីលក់ដូរដីធ្លីធំៗ បានខ្ចីលុយពីធនាគារយ៉ាងសន្ធឹកសន្ធាប់មកទិញដី តែពេលនេះពួកគេក៏មិនអាចសងបំណុលបានទេ។ ឆ្លើយតបទៅនឹងបញ្ហានេះ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារអភិបាលនៃធនាគារជាតិនៃកម្ពុជា បានថ្លែងកាលពីថ្មីៗនេះ ថា៖ «ទោះបីការរីករាលដាលនៃជំងឺកូវីដ១៩ បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចក្ដី វិស័យធនាគារនៅតែមានការរីកចម្រើនរឹងមាំ និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់សាច់ប្រាក់ដល់សេដ្ឋកិច្ច»។ បើយោងតាមរបាយការណ៍ប្រចាំឆមាសទី ១ នៃធនាគារជាតិនៃកម្ពុជា ក្នុង ៦ខែ ដំបូងនៃ ឆ្នាំ ២០២០ […]
អានបន្ថែមCBRE: ស្ថានភាពផ្សារទំនើប ក្នុងត្រីមាសទី ២ ស្ថិតនៅដក ១៩% ក្រោមបន្ទាត់គោល តែចាប់ផ្ដើមងើបឡើងវិញបណ្ដើរៗ
ទីផ្សារតូបជួលក្នុងផ្សារទំនើប ឬ Retail នៅកម្ពុជា គិតត្រឹមចុងខែមិថុនា គឺនៅអវិជ្ជមាន ពោលគឺ ដក១៩% ក្រោមបន្ទាត់គោល ប៉ុន្តែទីផ្សារនេះត្រូវបានព្យាករណ៍ថា នឹងមានសន្ទុះឡើងវិញ នៅឆមាសទី ២ នៃឆ្នាំ២០២០។ នេះបើយោងតាមរបាយកាណ៍ របស់ភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ចេញផ្សាយ កាលពីថ្ងៃទី ៧ ខែកក្កដានេះ។ បើយោងតាម Google Mobility Tracker ទីផ្សារតូបជួល បានធ្លាក់ចុះដល់ ដក៤៥% ក្រោមបន្ទាត់គោល កាលពីដើមខែមេសា និង ដក២២% នៅអំឡុងពាក់កណ្តាលខែឧសភា និងឡើងមកត្រឹម ដក ១៩% នៅចុងខែមិថុនានេះ។ ទោះជាតួរលេខនៅអវិជ្ជមានក្ដី ក៏ឃើញថាមានការកើនឡើងសន្សឹមៗដែលជាសញ្ញាណល្អនៃការងើបឡើងវិញនៃទីផ្សារមួយនេះនាថ្ងៃខាងមុខ។ ទោះបីទីផ្សារនេះស្ថិតក្រោមបន្ទាត់គោលយ៉ាងណាក្ដី របាយការណ៍ដដែលក៏បានឱ្យដឹងថា តូបជួលដែលទំនេរក្នុងផ្សារទំនើប ក្នុងត្រីមាសទី ២ នេះ គឺមានប្រមាណ ១០,២% ប៉ុណ្ណោះ កើនឡើងត្រឹមតែ ០,១% បើធៀបទៅនឹងឆ្នាំ ២០១៩។ យ៉ាងណាមិញភ្នាក់ងារអចលនទ្រព្យ ក៏បានព្យាករណ៍ថា […]
អានបន្ថែមCBRE៖ អត្រាជួល/លក់ការិយាល័យ ចាប់ផ្តើមធ្លាក់ចុះជាបន្តបន្ទាប់ចាប់ពីខែនេះទៅ
អត្រាការិយាល័យលក់/ជួលរួច (occupancy rate) ចាប់ផ្តើមធ្លាក់ចុះចាប់ពីខែនេះទៅ បន្ទាប់ពីនៅថេរ ក្នុងត្រីមាសដំបូង។ ចំណែកអត្រាជួលថ្មី (Rent Rate) ក៏នឹងចាប់ផ្តើមថយខ្លាំងរហូតជិតដល់ចុងឆ្នាំ ក្រោយពីទើបតែបានងើបឡើងតែបន្តិចប៉ុណ្ណោះ កាលពីមុនផ្ទុះកូវីដ១៩ មួយខែ។ អត្រាជួលធ្លាក់ចុះខ្លាំងនេះ មាននិន្នាការបញ្ច្រាសពីអត្រាផ្គត់ផ្គង់ការិយាល័យថ្មី ដែលមានស្ថានភាពថេរ កាលពីដើមឆ្នាំ ហើយនឹងកើនចំនួនច្រើនខ្លាំង រហូតឆ្នាំក្រោយតែម្តង។ កំណើនការផ្គត់ផ្គង់ច្រើននេះ នឹងធ្វើឱ្យអត្រាកាន់កាប់ការិយាល័យនៅសល់កន្លែងទំនេរច្រើន ជាលទ្ធផលនឹងនាំឱ្យមានសម្ពាធខ្លាំងទៅលើតម្លៃទីផ្សារជួល និងលក់ការិយាល័យពាណិជ្ជកម្ម ពោលគឺនឹងបង្ខំឱ្យម្ចាស់អគារ បង្ខំចិត្តបន្ថយថ្លៃជួល។ នេះ បើយោងតាមរបាយការណ៍របស់ CBRE ដែលបានព្យាករទីផ្សារអចលនទ្រព្យកាលពីពេលថ្មីៗនេះ។ សម្រាប់ស្ថានភាព ការិយាល័យលក់/ជួលរួច របាយការណ៍នេះ បានឱ្យដឹងថា ការរីករាលដាលនៃជំងឺកូវីដ ១៩ បានធ្វើឱ្យចំនួនអ្នកកាន់កាន់ (កំពុងជួល ឬទិញ) ការិយាល័យ មានការធ្លាក់ចុះបន្តិច ហើយនៅទ្រឹងត្រឹមត្រីមាសទី១។ ពោលគឺប្រមាណតែតិចជាង ១% បើប្រៀបធៀបនឹងត្រីមាសដូចគ្នាពីឆ្នាំមុន។ ទោះយ៉ាងណាក្ដី អត្រានេះ ត្រូវបានគេព្យាករថា នឹងមានការធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងអត្រាមួយយ៉ាងលឿននៃឆ្នាំ ២០២០ ដោយសារការពន្យារគម្រោងមួយចំនួន និងដោយសារការធ្លាក់ចុះទំនុកចិត្តវិនិយោគដោយសារស្ថានភាពប៉ះពាល់ពីមេរោគ។ និយាយពីអត្រាជួលថ្មី (Rental rate) […]
អានបន្ថែមCBRE៖ តម្លៃជួលតូប ធ្លាក់ចុះយ៉ាងគំហុក ខណៈការផ្គត់ផ្គង់កើនឡើងខ្ពស់ ក្នុងដើមឆ្នាំ២០២០
ទីភ្នាក់ងារអចលនទ្រព្យ CBRE បានព្យាករថា តម្លៃទីផ្សារ Retail ឬតូបជួលប្រកបអាជីវកម្មក្នុងផ្សារទំនើប មានការធ្លាក់ចុះយ៉ាងគំហុក ស្របពេលដែលការផ្គត់ផ្គង់ទីផ្សារកើនឡើងខ្លាំង ក្នុងកំឡុងដើម ឆ្នាំ២០២០ ដោយសារបញ្ហាជំងឺឆ្លងកូវីដ ១៩។ របាយការណ៍ព្យាករណ៍ទីផ្សាររបស់ទីភ្នាក់ងារអចលនទ្រព្យ CBRE បានបង្ហាញថា ក្នុងកំឡុងពាក់កណ្តាលខែកុម្ភៈ តម្លៃទីផ្សារ Retail ឬតូបជួលប្រកបអាជីវកម្មក្នុងផ្សារទំនើបមានការធ្លាក់ចុះ ប្រមាណ ៩,២% សម្រាប់ថ្លៃជួលតាមផ្សារសហគមន៍ និង ១០,៥% សម្រាប់ថ្លៃជួលប្រភេទតូបជួលផឌៀម (Retail Podium) តាមផ្សារទំនើបធំៗ។ ការធ្លាក់ចុះនេះបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលធ្វើឲ្យចំនួនអ្នកដើរផ្សារ និងសកម្មភាពនៃការលក់រាយមានការធ្លាក់ចុះ ដែលបង្អាក់ការពង្រីកគម្រោងសាងសង់តូបជួលក្នុងផ្សារទំនើបផ្សេងៗ។ ទោះយ៉ាងណាក៏ដោយ ទីផ្សារនេះនឹងងើបឡើងវិញ ក្នុងកំឡុងត្រីមាសទី ២ និងទី ៣ ក្នុងឆ្នាំ ២០២០ នេះ បន្ទាប់ពីអតិថិជន និងអ្នកជួលតូបចាប់មានទំនុកចិត្តវិនិយោគឡើងវិញ ក្រោយស្ថានភាពបានធូរស្រាល។ ទន្ទឹមនឹងតម្លៃតូបជួលធ្លាក់ចុះ តែការផ្គត់ផ្គង់តូបមានការកើនឡើងខ្លាំង។ មូលហេតុធំមួយនោះគឺ ដោយសារក្នុងអំឡុងត្រីមាសទី ១ នេះ មានគម្រោងផ្សារទំនើបពីរ គឺផ្សារ Samai Square […]
អានបន្ថែមវិភាគ៖ តេីការទម្លាក់អត្រាការប្រាក់របស់ធនាគារជាតិនឹងប៉ះពាល់កម្ចីទិញអចលនទ្រព្យដូចម្ដេច?
ដើម្បីជាការឆ្លើយតបទៅនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលបណ្តាលមកពីការរីករាលដាលនៃមេរោគ Covid-19 ធនាគារជាតិនៅជុំវិញពិភពលោក បាននឹងកំពុងដាក់ចេញនូវគោលនយោបាយ ក៏ដូចជាវិធានការហិរញ្ញវត្ថុនានាជាបន្តបន្ទាប់ ដែលក្នុងនោះ ការទម្លាក់អត្រាការប្រាក់ គឺជាវិធានការចម្បងមួយដែលត្រូវបានអនុវត្តជាទូទៅ។ តួយ៉ាងដូចជាសហរដ្ឋអាមេរិក កាលពីថ្មីៗនេះ បានកាត់បន្ថយអត្រាការប្រាក់ស្ទើរតែស្មើ ០ ភាគរយ។ ដូចគ្នានេះដែរ ធនាគារជាតិអង់គ្លេសក៏បានកាត់បន្ថយអត្រាការប្រាក់របស់ខ្លួនមកនៅត្រឹម ០,១ ភាគរយ ខណៈដែលធនាគារជាតិអូស្ត្រាលី ក៏បានកាត់បន្ថយអត្រាមកនៅត្រឹម ០,២៥ ភាគរយ ផងដែរ។ ស្រដៀងគ្នានេះដែរ ធនាគារជាតិនៃកម្ពុជា ក៏បានអនុវត្តវិធានការណ៍ទកាត់បន្ថយអត្រាការប្រាក់សម្រាប់កម្ចីផ្សេងៗផងដែរ ដើម្បីចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ តើការកាត់អត្រាការប្រាក់ទាំងនេះ មានន័យដូចម្ដេច ហើយនិងជួយជំរុញសេដ្ឋកិច្ចបានយ៉ាងណា? ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារជាតិ មិនមានន័យថាជាការកាត់បន្ថយអត្រាការប្រាក់នៅក្នុងទីផ្សារហិរញ្ញវត្ថុសម្រាប់អ្នកខ្ចីទូទៅនោះទេ ប៉ុន្តែគឺមានន័យថា ធនាគារពាណិជ្ជកម្ម ឬស្ថាប័នហិរញ្ញវត្ថុ អាចខ្ចីប្រាក់ពីធនាគារជាតិ ឬ ពីអ្នកវិនិយោគ ក្នុងអត្រាការប្រាក់ទាបជាងមុន។ បើវិភាគតាមទ្រឹស្តីម៉ាក្រូសេដ្ឋកិច្ច ការកាត់បន្ថយអត្រាការប្រាក់ នឹងជួយជំរុញកំណើនសេដ្ឋកិច្ច។ ដោយសារទទួលបានអត្ថប្រយោជន៍ច្រើនពីអត្រាការប្រាក់ទាបដូច្នេះ ទើបជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុ ឬ ធនាគារពាណិជ្ជកម្ម មានទំនោរខ្ចីប្រាក់ពីធនាគារជាតិកាន់តែច្រើនជាងមុន។ ដូចគ្នាដែរ តាមលំនាំនេះ ស្ថាប័នហិរញ្ញវត្ថុ ក៏នឹងទម្លាក់អត្រាការប្រាក់ទាបសម្រាប់អ្នកខ្ចីទូទៅផងដែរ ដែលនេះជាការលើកទឹកចិត្តឱ្យមានអ្នកខ្ចីកាន់តែច្រើន សម្រាប់ទាំងការចំណាយទូទៅ និងជាពិសេសការវិនិយោគ។ ជាលទ្ធផល ការកើនឡើងនៃសកម្មភាពការវិនិយោគ […]
អានបន្ថែមCBRE: ទីផ្សារអចលនទ្រព្យធំៗ ៣ ប្រភេទ អាចនឹងប៉ះពាល់ខ្លាំង ក្រោយការដក EBA
ការដកសិទ្ធិពាណិជ្ជកម្ម EBA ពីកម្ពុជាដោយសហភាពអឺរ៉ុប ដែលរំពឹងថានឹងមានសុពលភាពនៅខែសីហាខាងមុខនេះ អាចនឹងបង្កហានិភ័យដល់វិស័យអចលនទ្រព្យកម្ពុជា ជាពិសេសលើ តម្លៃជួលដីសម្រាប់សាងសង់រោងចក្រ ទីផ្សារលក់រាយ និងការធ្លាក់ចុះនៃកម្ចីទិញអចលនទ្រព្យប្រភេទលំនៅដ្ឋាន។ នេះបើយោងតាមការព្យាករណ៍របស់ភ្នាក់ងារអចលនទ្រព្យ CBRE Cambodia។ ផ្អែកលើរបាយការណ៍ដែលចេញផ្សាយដោយក្រុមហ៊ុន CBRE កម្ពុជាកាលពីខែកុម្ភៈនេះ ការដក EBA អាចបណ្តាលឱ្យមានការផ្លាស់ប្តូរទីតាំងរោងចក្រពីកម្ពុជាទៅប្រទេសផ្សេងៗ ឬអាចនឹងកាត់បន្ថយការវិនិយោគថ្មីៗមកកាន់ប្រទេសកម្ពុជា ដែលវានឹងអាចប៉ះពាល់ដល់វិស័យអចលនទ្រព្យ ២ ករណី។ ចំពោះករណីប៉ះពាល់ស្រាល ការធ្លាក់ចុះនៃការវិនិយោគថ្មីៗ ឬការផ្លាស់ប្តូរទីតាំងរោងចក្រចេញពីប្រទេសកម្ពុជា គឺធ្វើឱ្យតម្លៃទិញឬជួលដីសម្រាប់សាងសង់រោងចក្រឧស្សាហកម្មធ្លាក់ចុះ។ ការធ្លាក់ចុះនៃតម្លៃនេះ គឺបណ្ដាលមកពី ការផ្គត់ផ្គង់លើស តម្រូវការ ដែលជាហេតុធ្វើឱ្យមានដីនៅទំនេរច្រើន។ ទោះយ៉ាងណាក្ដី CBRE រំពឹងថា ការប៉ះពាល់នេះ គឺនឹងមានតិចតួចបំផុត ដោយសារតែនាពេលបច្ចុប្បន្នដីទំនេរ គឺមានត្រឹមតែ ២% ប៉ុណ្ណោះ ។ ដោយឡែក សម្រាប់ករណីដែលធ្ងន់ធ្ងរ ការដក EBA អាចបណ្តាលឱ្យមានការក្ស័យធន ឬភាពគ្មានការងារធ្វើជាច្រើន។ បូកបន្ថែមជាមួយកត្តាផ្សេងទៀតដូចជា ការរាត្បាតនៃមេរោគកូរ៉ណា សង្គ្រាមពាណិជ្ជកម្ម និងបញ្ហាភូមិសាស្ត្រនយោបាយដទៃទៀតនៅជុំវិញពិភពលោក ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចទាំងមូលនៅកម្ពុជាធ្លាក់ចុះក្នុងឆ្នាំ ២០២០ ការដក EBA […]
អានបន្ថែមភាពលេចធ្លោនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី
ជាផ្លូវធំទូលាយមួយ មានសាលារៀន មានសាកលវិទ្យាល័យ មានអគារការិយាល័យដែលកំពុងដុះឡើង រួមនឹងមជ្ឈមណ្ឌលកំសាន្តនានា ដែលស្ថិតនៅជិតបំផុតទៅនឹងអាកាយានដ្ឋានអន្តរជាតិភ្នំពេញ ហើយនឹងងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ទៅកាន់ផ្លូវសំខាន់ៗផ្សេងទៀត
អានបន្ថែមបទសម្ភាសន៍៖ស្វែងយល់ពីបំណុលបរទេសរបស់កម្ពុជានិងការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច
កម្ពុជាមិនគួរបារម្ភណ៍ ខ្លាំងពេកទេចំពោះកម្ចីបរទេសសរុបប្រមាណជាជាង ២០% នេះបើយោងតាមការវិភាគ និងប្រសាសន៍អះអាងរបស់សម្តេចនាយករដ្ឋមន្រ្តី និង រដ្ឋមន្រ្តី
អានបន្ថែម