អត្ថបទវិភាគ
ក្រសួងសាធារណការកំពុងសិក្សារកទីតាំងសាងសង់ស្ពានតភ្ជាប់ខេត្តក្រចេះ-កំពង់ធំ
ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ២៣ ខែកក្កដា បានចុះសិក្សាស្វែងរកទីតាំងដើម្បីសាងសង់ស្ពានតភ្ជាប់ពីខេត្តក្រចេះទៅកាន់ខេត្តកំពង់ធំដែលនឹងជួយចូលរួមចំណែកយ៉ាងខ្លាំងដល់វិស័យដឹកជញ្ជូននៅកម្ពុជា។ ថ្លែងក្នុងកិច្ចសម្ភាសន៍បន្ទាប់ពីចុះត្រួតពិនិត្យពីស្ថានភាពផ្លូវលេខ៧ ខេត្តស្ទឹងត្រែង-ក្រចេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ក្រសួងកំពុងស្វែងរកទីតាំងអំណោយផលណាមួយសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គដោយតភ្ជាប់ខេត្តក្រចេះទៅកាន់ខេត្តកំពង់ធំ។ តាមការបញ្ជាក់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ស្ពានមួយខ្សែនេះមានប្រវែង ១,៧៦១ ម៉ែត្រដែលនឹងត្រូវសាងសង់ឡើងក្រោមថវិកាកម្ចីសម្បទានពីសាធារណរដ្ឋប្រជាមានិតចិនដោយប្រើប្រាស់រយៈពេលចន្លោះពី ២ ទៅ ៣ ឆ្នាំ ក្នុងការសាងសង់។ គម្រោងនេះ គឺស្ថិតក្រោមគម្រោងអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០២០ ដោយឡែក ចំពោះការចាប់ផ្តើមសាងសង់វិញ ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា គម្រោងនេះនឹងមិនអាចបើកការដ្ឋានសាសង់មុនឆ្នាំ២០២១នោះទេ។ ចំពោះទីតាំងជាក់លាក់ ក្រសួងកំពុងសិក្សានៅឡើយ ក៏ប៉ុន្តែ ស្ពានមួយខ្សែនេះ អាចនឹងត្រូវសាងសង់ឆ្ងាយពីទីក្រុងបន្តិច ដើម្បីអាចឲ្យខេត្តក្រចេះមានឱកាសពង្រីកខ្លួនបន្ថែមទៀតនាពេលអនាគត នេះបើតាមប្រសាសន៍ដដែលរបស់ឯកឧត្តម ស៊ុន ចាន់ថុល ។ ក្រៅពីការសាងសង់ស្ពាននេះ ក្រសួងក៏បាននិងកំពុងសិក្សាលទ្ធភាពសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅតាមបណ្តាខេត្តមួយចំនួនទៀតផងដែរ។ ជាក់ស្តែង ថ្មីៗនេះក្រសួងក៏កំពុងសិក្សាលទ្ធភាពសាងសង់ស្ពានថ្មីស្រឡាងនិងវែងជាងគេនៅកម្ពុជាដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅកាន់ខេត្តកំពង់ធំ។ អានបន្ថែម
អានបន្ថែមវិស័យសណ្ឋគារនៅកម្ពុជាកំពុងទាក់ទាញក្រុមហ៊ុនលំដាប់អន្តរជាតិកាន់តែច្រើន
ឆ្លើយតបទៅនឹងការរីកចម្រើននៃសេដ្ឋកិច្ច និងកំណើននៃភ្ញៀវទេសចរ ក្រុមហ៊ុនលំដាប់អន្តរជាតិកាន់តែច្រើនបាននិងកំពុងផ្តោតការវិនិយោគបង្កើតសណ្ឋគារយ៉ាងច្រើននៅកម្ពុជាជាពិសេស សណ្ឋគារបែបប្រណិត។ យោងតាមការព្យាករណ៍របស់ក្រសួងទេសចរណ៍ កម្ពុជាត្រូវការបន្ទប់សណ្ឋាគារយ៉ាងហោចណាស់ចំនួន ១០០ ០០០ បន្ទប់បន្ថែមទៀតក្នុងឆ្នាំ ២០២៨ ដែលក្នុងនោះ ៦០ ០០០ បន្ទប់នៃចំនួនបន្ទប់សរុបគឺគឺសំដៅដល់សណ្ឋគារបែបប្រណិត។ ថ្មីៗនេះដែរ ក្រុមហ៊ុនអន្តរជាតិល្បីៗមួយចំនួនបានប្រកាសផែនការវិនិយោគសណ្ឋគារនៅកម្ពុជាជាបន្តបន្ទាប់ ដែលក្នុងនោះរួមមាន គម្រោងសណ្ឋាគារ Yoo2 Lifestyle Brand របស់ក្រុមហ៊ុនអង់គ្លេស Yoo Hotels and Resorts គម្រោងសណ្ឋាគារលំដាប់ពិភពលោក Choice Hotels Asia-Pac ក្នុងនោះដែរ ក្រុមហ៊ុនអភិវឌ្ឍន៍វិស័យកំសាន្ត និងសណ្ឋាគារ NagaCorp Ltd ក៏បាននិងកំពុងត្រៀមបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ចម្រុះតម្លៃប្រមាណជា ៤ ពាន់លានដុល្លារអាមេរិកដែលនឹងមានរួមបញ្ចូលសណ្ឋាគារបែបប្រណិតរហូតជាង ៤០០ បន្ទប់។ (អានបន្ថែម) ជាក់ស្តែង យោងតាមទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ការវិនិយោគផ្នែកសណ្ឋាគារបានឈរនៅលំដាប់លេខបីនៃការវិនិយោគសរុបក្នុងឆ្នាំ ២០១៨ ដែលមានទុនវិនិយោគប្រមាណជា ១.០៦ ពាន់លានដុលា្លរអាមេរិកនៃទុនវិនិយោគសរុបជាង ៥.៧ ពាន់ដុល្លារអាមេរិក។ ក្នុងនោះដែរ គិតត្រឹមថ្ងៃទី ២៦ […]
អានបន្ថែមអនាគតនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មសំណង់នៅប្រទេសកម្ពុជា
នៅក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជាបានចាប់ផ្តើមអនុវត្តការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយមហិច្ឆតាខ្ពស់ ដោយឆ្ពោះទៅកាន់ការកសាងអាកាសយានដ្ឋាន ស្ពាន ទំនប់អគ្គិសនី ផ្លូវ និងកំពង់ផែសមុទ្រដែលចាំបាច់នានា។ ទោះជាយ៉ាងនេះក្តី ប្រទេសកម្ពុជានៅតែជាប់ចំណាត់ថ្នាក់លេខ ១១២ ក្នុងចំណោមប្រទេសចំនួន ១៣៧ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដែលនេះគឺស្ថិតនៅពីក្រោយប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់វេទិកាសេដ្ឋកិច្ចពិភពលោកស្តីអំពីការប្រកួតប្រជែងក្នុងសកល។ របាយការណ៍មួយនេះបានបង្ហាញបន្ថែមទៀតថា ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ហើយត្រូវបានចាត់ទុកថា ជាបញ្ហាចម្បងមួយក្នុងចំណោមបញ្ហាសំខាន់បំផុតសម្រាប់ការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានផ្តល់មូលនិធិដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅប្រទេសកម្ពុជា ចាប់ពីបណ្តាញផ្លូវហាយវ៉េទៅដល់ផ្លូវដែក និងកំពង់ផែ។ ការវិនិយោគទាំងនេះបានផ្តល់ឱកាសសម្រាប់កម្ពុជាក្នុងការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក ដែលមិនត្រឹមតែធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពក្នុងស្រុកនោះទេ តែថែមទាំងបង្កើនការតភ្ជាប់ជាមួយប្រទេសជិតខាងដូចជាប្រទេសថៃ និងវៀតណាម។ រហូតមកដល់ពេលនេះ ការដឹកជញ្ជូនតាមផ្លូវគោកគឺមានចំណែកលើសពី ៨០ ភាគរយនៃទំហំដឹកជញ្ជូនសរុបរបស់កម្ពុជា។ សម្រាប់ការអភិវឌ្ឍន៍ផ្លូវដែក ប្រព័ន្ធផ្លូវដែកដែលមានប្រសិទ្ធភាពនឹងមិនត្រឹមតែជួយក្នុងការធ្វើដំណើររបស់អ្នកដំណើរទេ ប៉ុន្តែថែមទាំងជួយជំរុញការដឹកជញ្ជូនទំនិញផងដែរ។ ការកសាងហេដ្ឋារចនាសម្ព័ន្ធក៏បើកផ្លូវយ៉ាងទូលាយលើឱកាសអាជីវកម្ម និងការវិនិយោគសម្រាប់សហគ្រាសក្នុងស្រុក និងសហគ្រាសបរទេសផងដែរ។ ឱកាសពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជាកំពុងទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនបរទេស ដោយប្រទេសនេះ ទទួលបានការវិនិយោគផ្ទាល់ពីបរទេសខ្ពស់ក្នុងឆ្នាំ ២០១៨។ លើសពីនេះ ដើម្បីឱ្យកម្ពុជារក្សាតំណែងរបស់ខ្លួនជាមជ្ឈមណ្ឌលផលិតកម្ម រដ្ឋាភិបាលគួរតែសង្កត់ធ្ងន់លើការដឹកជញ្ជូន និងការអភិវឌ្ឍន៍អគ្គិសនីនៅតំបន់ឧស្សាហកម្ម។ ការវិនិយោគដោយផ្ទាល់នឹងកើនឡើង បើសិនជាវាត្រូវបានសំដៅឆ្ពោះទៅរកអគ្គីសនី សំណង់ ផលិតកម្ម និងសកម្មភាពអចលនទ្រព្យ។ ដោយសារតែឧស្សាហកម្មសំណង់របស់ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថានឹងពង្រីកបន្ថែម វាក៏បានបង្កើតឱ្យមានតម្រូវការយ៉ាងខ្លាំងសម្រាប់គ្រឿងចក្រសំណង់ដូចជា ម៉ាស៊ីនស្ទូច ម៉ាស៊ីនជីក […]
អានបន្ថែមLumiere Residence នឹងក្លាយជាស្ថាបត្យកម្មកំណត់សម្គាល់ថ្មីសម្រាប់ទីក្រុងភ្នំពេញ
បន្ទាប់ពីទទួលបានជោគជ័យលើគម្រោងទីមួយរបស់ខ្លួនរួចមក ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី Lumiere Hospitality (LH) កាលពីថ្ងៃទី ២១ ខែកក្កដា បានបើកសម្ពោធដាក់ឲ្យដំណើរការគម្រោងទី ២ របស់ខ្លួន នៅរាជធានីភ្នំពេញ ដែលនឹងក្លាយជាស្ថាបត្យកម្មកំណត់សម្គាល់ថ្មីសម្រាប់ទីក្រុងភ្នំពេញ។ មានឈ្មោះថា Lumiere Residence អគារកម្ពស់២៥ជាន់នេះ មានបន្ទប់សណ្ឋាគារប្រណីត និងបន្ទប់អាផាតមិន ដែលត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត និងបំពាក់បរិក្ខារក្នុងបន្ទប់យ៉ាងសំបូរបែប។ មានទីតាំងជិតផ្សារទំនើបភ្នំពេញម៉េហ្គាម៉លនៃខណ្ឌ ៧ មករា Lumiere Residence មានបន្ទប់ប្រណីតចំនួន ១៦៦ បន្ទប់ដោយ អាងហែលទឹកលើអាកាស ក្លឹបហាត់ប្រាណលើអាកាស និងប្រព័ន្ធចតរថយន្តដោយស្វ័យប្រវត្តិ។ លោកស្រី Celine Quek នាយកគ្រប់គ្រងនៃក្រុមហ៊ុន Lumiere Hospitality បានមានប្រសាសន៍ថា «យើងចង់បង្កើតគម្រោងមួយដែលមានគុណភាពល្អបំផុត ដែលធ្វើឲ្យមនុស្សគ្រប់គ្នាមានមោទនភាព ហើយក្លាយជាគម្រោងដ៏ទាក់ទាញបំផុតរបស់ប្រទេសកម្ពុជា»។ ជាមួយនឹងគម្រោងត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនសំណង់កម្ពុជា គីម រិទ្ធី អភិបាលរងខេត្តកណ្តាលបានស្វាគមន៍គម្រោងថ្មីនេះ។ លោកថ្លែងក្នុងពិធីសម្ពោធថា៖« ទោះបីនេះជាការវិនិយោគបរទេសក៏ដោយ ក៏ខ្ញុំមានសេចក្តីរីករាយក្នុងការនិយាយថា កម្ពុជាដើរតួយ៉ាងសំខាន់ចំពោះគម្រោងនេះ ដោយការប្រើប្រាស់អ្នកមានទេពកោសល្យក្នុងស្រុកដើម្បីសាងសង់អចលនទ្រព្យដែលទទួលបានពានរង្វាន់នេះ»។ តាមការបញ្ជាក់របស់ក្រុមហ៊ុន គម្រោង Lumiere Residence […]
អានបន្ថែមការសាងសង់ផ្លូវជាតិលេខ៥៥ឆ្ពោះទៅខេត្តត្រាតប្រទេសថៃសម្រេចបាន១០០ភាគរយហើយ
បន្ទាប់ពីធ្វើការសាងសង់អស់រយៈពេលចំនួន៤២ខែរួចមក ផ្លូវជាតិលេខ៥៥ដែលតភា្ជប់ចាប់ពីផ្លូវជាតិលេខ ៥ ឆ្ពោះទៅកាន់ខេត្តត្រាតប្រទេសថៃ គឺសម្រេចបាន១០០ភាគរយហើយ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៩។ ក្រោមការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ផ្លូវប្រវែង ១៨០ គីឡូម៉ែត្រ និងទទឹង៩ម៉ែត្រនេះ នឹងត្រូវតភ្ជាប់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រ ១៩១+១៥០ រហូតដល់ភ្នំក្រវាញ-ទីរួមស្រុកវាលវែង-ថ្មដា ខេត្តពោធិសាត់ (ព្រំដែនកម្ពុជា-ថៃ ខេត្តត្រាត)។ ការសាងសង់ផ្លូវនេះគឺធ្វើឡើងក្រោមហិរញ្ញប្បទានសម្ប ទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ១៣២.៨០ លានដុល្លារអាមេរិក។ យ៉ាងណាមិញ ក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាបន័ពាក់ពន្ធ័កាលពីថ្ងៃទី ២២ ខែ កក្កដា បានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃផ្លូវ ហើយបើមានចំណុចខ្វះខាតអ្វីមួយក្រសួង នឹងជំរុញឱ្យក្រុមហ៊ុនម៉ៅការសាងសង់ធ្វើការកែសម្រួលបំពេញបន្ថែមឱ្យបានត្រឹមត្រូវសំដៅធ្វើឱ្យផ្លូវនេះមានគុណភាព រឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង មុនពេលស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការដាក់ដំណើរការជាផ្លូវការ។ តាមការបញ្ជាក់របស់ក្រសួង ផ្លូវនេះជាសសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង សមាហរណកម្មផ្ទៃក្នុង ក៏ដូចជាការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានងាយស្រួលនិងឆាប់រហ័ស និងរួមចំណែក ដល់ការប្រែក្លាយតំបន់សក្តានុពលផ្នែកកសិកម្ម ពិសេសតំបន់ដាច់ស្រយាលជាប់ព្រំដែនកម្ពុជាថៃ ដែលអាចតភ្ជាប់មកកាន់ទីប្រជុំជនបានងាយស្រួល។
អានបន្ថែមទុនវិនិយោគសំណង់កើនឡើងជាង៣ពាន់លានដុល្លារក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១៩
ទុនវិនិយោគសំណង់បានកើនឡើងជាង ៣ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ ២០១៩ ដែលបាននាំមុខដោយគម្រោងលំនៅដ្ឋាន និងពាណិជ្ជកម្ម នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ គិតត្រឹមខែមិថុនាឆ្នាំ ២០១៩ ក្រសួងបានអនុម័តគម្រោងសាងសង់ចំនួន ២០៤៧ គម្រោង ដោយមានទុនវិនិយោគប្រមាណជាង ៣.៣ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ២៤.៥ ភាគរយគិតជាចំនួនគម្រោង និងកើនឡើង ៥៧.៥៧ ភាគរយគិតជាទុនវិនិយោគ នេះបើប្រៀបធៀបទៅនឹងគម្រោងចំនួន ១៦៤៣ និងទុនវិនិយោគ ២.១ ពាន់លានដុល្លារអាមេរិក ដែលបានអនុម័តក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះដែរ គម្រោងលំនៅដ្ឋាន និងពាណិជ្ជកម្មគឺជាគម្រោងដែលបាននាំមុខគេក្នុងការកើនឡើងនេះ ដោយក្នុងនោះ គម្រោងលំនៅដ្ឋានមានទុនវិនិយោគជាង ១.៥ ពាន់លានដុល្លារអាមេរិក (១៧៤៤គម្រោង) និងគម្រោងពាណិជ្ជកម្មមានទុនវិនិយោគជាង ១.០៧ ពាន់លានដុល្លារអាមេរិក (១២៣ទីតាំង)។ ការកើនឡើងយ៉ាងគំហុកនេះ គឺស្របពេលដែលមានការកើនឡើងនៃការវិនិយោគឆ្ពោះទៅទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ ប៉ោយប៉ែត និងទីក្រុងបាវិត ទៅលើគម្រោងសណ្ឋាគារ កាស៊ីណូ និងសេវាកម្មដឹកជញ្ជូន។ (អានបន្ថែម) យោងតាមទិន្នន័យដដែលរបស់ក្រសួងបានឱ្យដឹងថា ការងារជាង៦៩ពាន់កន្លែងត្រូវបានបង្កើតឡើងជារៀងរាល់ថ្ងៃពីវិស័យសំណង់ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០១៩ […]
អានបន្ថែមក្រុមហ៊ុនចិនឈ្នះគម្រោងសាងសង់ផ្នែក២នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
ក្រុមហ៊ុនសាងសង់ដែលមានមូលដ្ឋាននៅប្រទេសចិន Shanxi Construction Mechanization Group បានឈ្នះការដេញថ្លៃចំនួន ២៩០ លានយ័ន (ប្រមាណជា ៤២.១៦ លានដុល្លារអាមេរិក)
អានបន្ថែមព្រលានយន្តហោះកោះកុងចាស់នឹងត្រូវសាងសង់ឡើងវិញដោយក្រុមហ៊ុនថៃក្នុងពេលឆាប់ៗនេះ
ក្រុមហ៊ុនអាកាសចរណ៍ថៃ Bangkok Airways នឹងសាងសង់ឡើងវិញព្រលានយន្តហោះកោះកុងចាស់ដែលមានទីតាំងស្ថិតក្នុងក្រុងខេមរៈភូមិន្ទ ក្នុងពេលឆាប់ៗខាងមុននេះ បន្ទាប់ពីរដ្ឋាភិបាលបានប្រជុំសម្រេចឲ្យមានការសាងសង់
អានបន្ថែមរដ្ឋាភិបាលសម្រេចឲ្យវិនិយោគបន្ថែមថាមពលពន្លឺព្រះអាទិត្យអនុភាព១៤០មេហ្គាវ៉ាត
រដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យមានការវិនិយោគបន្ថែម លើថាមពលដើរដោយពន្លឺព្រះអាទិត្យ ឬថាមពលសូឡា ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការប្រើប្រាស់ថាមពល ដែលកំពុងខ្វះខាត។
អានបន្ថែមរដ្ឋាភិបាលឥណ្ឌូនេស៊ីបង្កើនកម្រិតបង់ពន្ធដំបូងលើអចលនទ្រព្យប្រណីត
នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញវិស័យអចលនទ្រព្យ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីកំពុងបង្កើនកម្រិតបង់ពន្ធដំបូងលើការលក់អចលនទ្រព្យលំនៅដ្ឋានប្រណិត។
អានបន្ថែម