ឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ដាក់ចេញសំណើថ្មីដើម្បីលើកកម្ពស់ស្តង់ដារសំណង់

ដើម្បីលើកកម្ពស់ស្តង់ដារសំណង់នៅកម្ពុជាក៏ដូចជាបញ្ចៀសបញ្ហាជម្លោះនានា ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញសំណើចំនួនបីក្នុងឱកាសបើកសម្ពោធពិព័រណ៍សំណង់ដែលរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជាកាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅនេះ។

អាន​បន្ថែម

វិស័យសំណង់និងអចលនទ្រព្យបន្តបង្កហានិភ័យក្នុងវិស័យហិញ្ញវត្ថុនៅកម្ពុជា

ស្របពេលដែលសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនរហូតដល់ទៅ ៧,១ ភាគរយក្នុងឆ្នាំ២០១៨នេះ វិស័យសំណង់និងអចលនទ្រព្យគឺបន្តបង្កហានិភ័យដល់វិស័យហិញ្ញវត្ថុ នេះបើយោងតាមការព្យាករណ៍របស់ធនាគាពិភពលោក។ ក្នុង«របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា»ចេញកាលពីព្រឹកថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ធនាគាពិភពលោកបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«ហានិភ័យនានាក្នុងវិស័យហិរញ្ញវត្ថុបន្តកើនឡើងវានឹងពាក់ពន្ធ័ច្រើនទៅលើវិស័យសំណង់និងអចលនទ្រព្យ»។

អាន​បន្ថែម

ហេតុអ្វីប្រជាជនក្នុងខេត្តព្រះសីហនុសម្រុកខ្ចីប្រាក់ពីធនាគារក្រោយវត្តមានចិនពាសពេញ

ទីក្រុងទេសចរណ៍ដ៏ស្រស់ស្អាតនាទិសនិរតីនៃប្រទេសកម្ពុជាបាននិងកំពុងក្លាយជាទីចាប់អារម្មណ៍របស់មហាជនដោយសារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

អាន​បន្ថែម

ធនាគាពិភពលោក៖ ពិន្ទុលើ«ការសុំលិខិតអនុញ្ញាតសាងសង់»នៅកម្ពុជាគឺបានកើនឡើងសម្រាប់ឆ�

សម្រាប់ឆ្នាំ២០១៩ខាងមុខនេះ «ការសុំលិខិតអនុញ្ញាតសាងសង់» នៅកម្ពុជានឹងមានភាពប្រសើរឡើង នេះបើយោងតាមរបាយការណ៍«ការធ្វើធុរកិច្ចសម្រាប់ឆ្នាំ២០១៩»របស់ធនាគាពិភពលោក។ កាលពីចុងខែតុលា ឆ្នាំ ២០១៨ កន្លងទៅនេះ ធនាគាពិភពលោកបានចេញផ្សាយរបាយការណ៍នៃការធ្វើធុរកិច្ចនៅ១៩០ប្រទេសហើយក្នុងនោះប្រទេសកម្ពុជាបានធ្វើកំណែទម្រង់ដើម្បីសម្រួលដល់ការធ្វើធុរកិច្ចក្នុងប្រទេសយ៉ាងប្រសើរគួរឲ្យកត់សម្គាល់ដោយបានគូសបញ្ជាក់តាមរយៈការកើនឡើងនៃពិន្ទុទៅលើ«ការសុំលិខិតអនុញ្ញាតសាងសង់»។

អាន​បន្ថែម

ការធានារ៉ាប់រងបាននិងកំពុងបង្កើនភាពសំខាន់ក្នុងទីផ្សារសំណង់នៅកម្ពុជា

ស្របពេលដែលសកម្មភាពសំណង់បាននិងកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅទូទាំងប្រទេសទីផ្សារធានារ៉ាប់រងកំពុងបង្ហាញពីភាពសំខាន់របស់ខ្លួននៅប្រទេសកម្ពុជា។ ក្នុងន័យនេះ កាលពីថ្ងៃទី ០១ ខែវិច្ឆិកាឆ្នាំ ២០១៨ កិច្ចពិភាក្សាអាហារពេលព្រឹករបស់សភាពាណិជ្ជកម្មអ៊ឺរ៉ុប EuroCham បានបង្ហាញព័ត៌មានយ៉ាងលម្អិតអំពីសារៈសំខាន់នៃធានារ៉ាប់រងទៅលើគម្រោងសាងសង់នានា។

អាន​បន្ថែម

ក្រសួងការងារ៖ របាយការណ៍ទាសភាពការងារក្នុងសិប្បកម្មឡឥដ្ឋគឺមិនពិត

របាយការណ៍បង្ហាញពីទាសភាពការងារក្នុងសិប្បកម្មឡឥដ្ឋចេញផ្សាយដោយសាកលវិទ្យាល័យ Royal Hollowayកាលពីពេលថ្មីៗនេះគឺមិនពិតឡើយ នេះបើយោងតាមការអះអាងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

អាន​បន្ថែម

កែបនិងកំពតគឺជាទិសដៅបន្ទាប់នៃការអភិវឌ្ឍន៍គម្រោងធំៗក្នុងពេលដ៏ខ្លីខាងមុននេះ

ការសាងសង់នៅតំបន់ក្នុងខេត្តកែបនិងកំពតនឹងមានការកើនឡើងក្នុងរយៈពេលដ៏ខ្លីខាងមុន នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសាធារណការនិងដឹកជញ្ជូន។ កាលពីថ្ងៃទី៣០ខែតុលាឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ក្នុង«ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍សិក្សាផែនការមេភស្តុភារកម្មនៅកម្ពុជា»ថាក្រសួងបច្ចុប្បន្នកំពុងសិក្សារការបង្កើតផែនការមេសម្រាប់ទីក្រុងសំខាន់ៗនៅប្រទេសកម្ពុជាជាពិសេសខេត្តកែបនិងកំពត។

អាន​បន្ថែម

តាមការស្ទង់មតិថ្មីអចលនទ្រព្យនៅថៃមានតម្លៃថ្លៃខ្លាំង

យោងតាមការស្ទង់មតិថ្មីមួយដែលធ្វើឡើងដោយក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយរបស់ថៃឈ្មោះDDproperty ផ្ទះនៅប្រទេសថៃមានតម្លៃថ្លៃខ្លាំងហើយអតិថិជនមិនពេញចិត្តនឹងទីផ្សារនោះទេ។

អាន​បន្ថែម

អត្ថប្រយោជន៍សម្រាប់ជនជាតិខ្មែរធ្វើការវិនិយោគលើអចលនទ្រព្យនៅក្រោមកម្មវិធីទទួល

ទេសភាពដ៏ស្រស់ស្អាតពីមហាសមុទ្រអាត្លង់ទិច និង សំណង់ស្ថាបត្យកម្មចាស់ៗដែលឈរជាច្រើនសតវត្សព្រមទាំងប្រភេទរទេះធ្វើទ្បើងពីឈើគឺបាននិងកំពុងតែមានវត្តមាននៅពាសពេញទីក្រុងបុរាណនៃប្រទេសព័រទុយហ្គាល់។

អាន​បន្ថែម

អចលនទ្រព្យបីប្រភេទនៅរាជធានីភ្នំពេញមានការប្រែប្រួលខ្លាំងក្នុងឆមាសទី៣

អចលនទ្រព្យបីប្រភេទនៅរាជធានីភ្នំពេញមានការប្រែប្រួលខ្លាំងក្នុងឆមាសទី៣ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia ចុះផ្សាយកាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៨។

អាន​បន្ថែម