កាតាលីករបីជំរុញកំណើនទីផ្សារភាគហ៊ុនអាស៊ី ក្នុងឆមាសទី២ ឆ្នាំ ២០២៣
ខណៈដែលទីផ្សារភាគហ៊ុនសកល កំពុងស្ថិតក្នុងស្ថានភាពនៅថេរ ដែលជំរុញដោយភាពធន់នៃទីផ្សារការងារ និងវិស័យសេវាកម្ម អ្នកវិភាគទូទៅហាក់មានជំហរប្រុងប្រយ័ត្នជាងមុន ទាំងនៅមានសុទិដ្ឋិនិយម។ ខណៈពេលដែលភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចនៅតែបន្តកើតមាន ហើយនិន្នាការម៉ាក្រូសេដ្ឋកិច្ចនៅតែពិបាកកំណត់ទិសដៅឱ្យបានជាក់លាក់ អ្នកជំនាញបានមើលឃើញថាមានកាតាលីករដ៏មានសក្តានុពលធំៗចំនួន០៣ ដែលអាចជម្រុញទីផ្សារភាគហ៊ុនអាស៊ី យ៉ាងហោចនៅត្រឹមពាក់កណ្តាលចុងក្រោយនៃឆ្នាំ ២០២៣ នេះបើយោងតាមរបាយការណ៍វិភាគទីផ្សារភាគហ៊ុនរបស់សារព័ត៌មាន Schroders កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣។ ទីមួយ សន្ទុះកំណើនប្រាក់ចំណូលសាជីវកម្មអាស៊ីកំពុងលេចឡើងជាសញ្ញានៃក្តីសង្ឃឹម។ ជាដំបូង ផលប៉ះពាល់នៃអតិផរណាលើប្រាក់ចំណេញបានថមថយសន្ទុះ ដោយសារក្រុមហ៊ុនទូទៅហាក់មានបទពិសោធន៍ចាស់ទុំជាងមុន ក្នុងការសម្របខ្លួនជាមួយបញ្ហាប្រឈមថ្មីៗ។ កត្តាគួរឱ្យកត់សម្គាល់មួយទៀត គឺសមត្ថភាពរបស់ពួកគេក្នុងការផ្ទេរបន្ទុកនៃការចំណាយកើនឡើងទៅដល់អ្នកប្រើប្រាស់។ សន្ទុះវិជ្ជមាននៃប្រាក់ចំណូលនេះ អាចជាដើមទុនថ្មីក្នុងការបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគឡើងវិញ។ ទីពីរ ការទាក់ទាញនៃទីផ្សារភាគហ៊ុនចិន A-shares និងទីផ្សារភាគហ៊ុនហុងកុង នៅតែមានតម្លៃខ្ពស់និងបន្តទាក់ទាញវិនិយោគក្នុងកម្រិតមធ្យមគួរឱ្យកត់សម្គាល់មួយ ទោះបីជាមិនច្រើនរហូតដល់អាចស្តារសេដ្ឋកិច្ចបានវិញភ្លាមៗក៏ដោយ។ ប្រសិនបើចិនដីគោកអនុវត្តវិធានការជំរុញសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពណាមួយ ដែលអាចជួយពង្រឹងទំនុកចិត្តវិនិយោគិនឡើងវិញបាន ឧទាហរណ៍ដូចជាការបើកឱ្យមានការទិញភាគហ៊ុន A-shares ពីសំណាក់វិនិយោគិនបរទេសបាននោះ ពេលនោះទីផ្សារភាគហ៊ុនក្នុងតំបន់ អាចនឹងមានការកើនឡើងនៅចុងឆមាសចុងក្រោយនៃឆ្នាំ ២០២៣។ ស្រដៀងគ្នានេះដែរ ទីផ្សារភាគហ៊ុនជប៉ុនបង្ហាញពីភាពទាក់ទាញពិសេសរបស់ខ្លួន ដែលជំរុញដោយការកែលម្អសេដ្ឋកិច្ចក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយ ដោយសារការកើនឡើងនាពេលថ្មីៗនេះ គេសង្កេតឃើញនៅតែមានការប្រុងប្រយ័ត្នខ្ពស់ទាំងក្នុងចំណោមអ្នកវិភាគផ្សារភាគហ៊ុន ទាំងចំណោមអ្នកវិនិយោគផ្ទាល់ ដើម្បីជៀសវាងការប្រមើលលឿនជាងពេលវេលាដែលទីផ្សារងើបឡើងពិតប្រាកដខ្លាំងពេក។ ជាងនេះទៅទៀត យុទ្ធសាស្ត្រគាំទ្រផ្នែកឧស្សាហកម្មរបស់ចិនដីគោក បានកំណត់យកវិស័យអចលនទ្រព្យធ្វើជាកត្តាចម្បងដើម្បីជំរុញកំណើនសេដ្ឋកិច្ចទាំងមូលរាប់ទាំងទីផ្សារភាគហ៊ុនផង ។ […]
អានបន្ថែមការក្ស័យធនរបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំទីពីររបស់ចិន Evergrande និងការរីករាលដាលនៃវិបត្តិអចលនទ្រព្យសាកល
វិបត្តិជាប់គាំងគម្រោងសំណង់ ឬបរាជ័យក្នុងការជំរុញគម្រោងសាងសង់ដោយសារតែអសមត្ថភាពក្នុងការបង់ថ្លៃសាងសង់ កំពុងក្លាយជាបញ្ហាដែលអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងប្រទេសចិនកំពុងប្រឈម រហូតដល់ក្លាយជាដំបៅដែលអ្នកជំនាញនាំគ្នាហៅថា “Zombification” ពោលគឺរាលដាលឆ្លងបន្តគ្នាពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀតដូចជាស៊ុមប៊ី Zombie។ បញ្ហានេះកំពុងបង្អាក់ឆន្ទៈរបស់អតិថិជនលែងចង់ទិញផ្ទះ ជាលទ្ធផលអត្រាការលក់ផ្ទះដាច់បានធ្លាក់ចុះ នេះបើយើងតាមការចុះផ្សាយកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៣របស់សារៈព័ត៌មាន NikkeiAsia។ ឥឡូវនេះ ចំនួនប្រជាជនរបស់ប្រទេសចិនបានចាប់ផ្តើមថយចុះ ហើយអ្នកជំនាញជាច្រើនបានព្យាករថា “វាគឺជារឿងមិនទំនងនោះទេ ដែលថាតម្រូវការផ្ទះ អាចនឹងងើបឡើងវិញក្នុងយៈពេលវែងនោះ។ ផលប៉ះពាល់នៃវិបត្តិអចលនទ្រព្យនេះ គឺមានទំហំធំធេង។ គេអាចមើលឃើញឧទាហរណ៍ជាក់ស្តែង ពីករណីបច្ចុប្បន្នអំពីក្រុមហ៊ុន China Evergrande Group ដែលធ្លាប់ជាអ្នកអភិវឌ្ឍអចលនទ្រព្យធំជាងគេទីពីររបស់ប្រទេសចិន កំពុងប្រឈមនឹងពាក្យបណ្តឹងចំនួន ១.៥១៩បណ្តឹង ដែលទារបង់តម្លៃ ៣៩៥ ពាន់លានយន់នៅចុងឆ្នាំ ២០២២ ដែលភាគច្រើនទាមទារឱ្យបង់ប្រាក់សម្រាប់ការចំណាយលើការសាងសង់ និងសម្ភារៈដែលជំពាក់។ ប្រភពបញ្ហាគឺមកពីក្រុមហ៊ុនអចលនទ្រព្យយក្សនេះ មិនអាចបង្ហើយនិងប្រគល់ផ្ទះទៅឱ្យអ្នកទិញបាន ដោយសារវិបត្តិបំណុលចាក់ស្រែះ បានធ្វើឱ្យគម្រោងសាងសង់របស់ខ្លួនវាមិនអាចបន្តទៅរួចទៀតបាន។ ការខាតបង់រួមគ្នារបស់ក្រុមហ៊ុន Evergrande ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា (២០២១ និង២០២២) បានឈានដល់តម្លៃប្រហែល ៥៨០ ពាន់លានយន់ (៨០ ពាន់លានដុល្លារ) ដែលបណ្តាលឱ្យក្រុមហ៊ុនធ្លាក់ចូលទៅក្នុងបំណុលវណ្ឌក ដែលមានតម្លៃបំណុលសរុបចំនួន ២៤៣៧ ពាន់លានយន់ (៣៣៤,៦៨ […]
អានបន្ថែមវិស័យអចលនទ្រព្យនៅកោះត្រល់ ឬPhu Quoc កំពុងជួបបញ្ហា ផ្គត់ផ្គង់លើសតម្រូវការ
កោះត្រល់ ឬកោះ Phu Quoc ដែលគេប្រសិទ្ធនាមថាជាត្បូងនៃសម្រស់ធម្មជាតិ និងឆ្នេរ ទេសចរណ៍ល្អបំផុតរបស់វៀតណាម កំពុងជួបបញ្ហាផ្គត់ផ្គង់លើសតម្រូវការក្នុងវិស័យអចលនទ្រព្យរបស់ខ្លួន។ គិតត្រឹមខែមិថុនា អចលនទ្រព្យជាប់មាត់សមុទ្រទាំងអស់លើកោះនេះ ដែលមានជាង ១៧.៦០០កន្លែង ស្មើនឹង ២៤% នៃវីឡា ផ្ទះអាជីកម្ម និងខុនដូមាត់សមុទ្រដែលលក់មិនដាច់ទាំងអស់របស់វៀតណាម បានបង្ហាញរូបភាពច្បាស់លាស់ពីការផ្គត់ផ្គង់លើសនៅក្នុងទីផ្សារ យោងតាមការផ្សាយរបស់សារៈព័ត៌មានវៀតណាម e.vnexpress.net កាលពីថ្ងៃទី ១៦ ខែថ្មីៗនេះ។ កំណើននៃការផ្គត់ផ្គង់នេះ ត្រូវបានកើនឡើងជាមធ្យមប្រចាំឆ្នាំ ៧០-៨០% ដែលជាសញ្ញាបង្ហាញពីតម្រូវការសម្រាប់ការកែតម្រូវឡើងវិញនៅក្នុងឧស្សាហកម្មមួយនេះ។ យោងតាមអ្នកជំនាញបានឱ្យដឹងថា មូលហេតុចម្បងនៃការធ្លាក់ចុះទីផ្សារ និងការកើនឡើងនៃសារពើភ័ណ្ឌអចលនទ្រព្យនេះ គឺមកពីមានការផ្គត់ផ្គង់ដ៏ច្រើន និងកង្វះភាពសម្បូរបែប ក្នុងចំណោមអចលនទ្រព្យភាគច្រើន។ ជាក់ស្តែងក្នុងឆ្នាំ ២០១៩ អចលនទ្រព្យជាប់ឆ្នេរមានជាង ៤.០០០កន្លែង ដែលកើនឡើងប្រាំដងធៀបនឹងឆ្នាំមុន។ លោក Mauro Gasparotti នាយកនៃ Savills Hotels Asia-Pacific បានសង្កត់ធ្ងន់ទៅលើការផ្គត់ផ្គង់ដ៏លើសលុប និងគួរឱ្យព្រួយបារម្ភនៅលើកោះ ជាពិសេសនៅក្នុងតំបន់ពាណិជ្ជកម្ម។ លើសពីនេះ អចលនទ្រព្យជាច្រើនខ្វះលក្ខណៈពិសេស ដែលជារឿយៗឆ្លុះបញ្ចាំងពីរចនាបថស្ថាបត្យកម្មអ៊ឺរ៉ុប ព្រោះដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស។ ក្រុមហ៊ុន DKRA ដែលជាក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យវៀតណាម […]
អានបន្ថែមទីផ្សារអចលនទ្រព្យចិនច្របូកច្របល់៖ ក្រុមហ៊ុនឯកជនបង្ហាញការធ្លាក់ចុះ ខណៈតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនគាំទ្រដោយរដ្ឋមានការកើនឡើង
វិស័យអចលនទ្រព្យរបស់ប្រទេសចិន បានជួបប្រទះនឹងភាពច្របូកច្របល់ក្នុងមួយរយៈនេះ ខណៈដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនៈទ្រព្យដ៏លេចធ្លោ Country Garden Holdings បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងប្រវត្តិរបស់ខ្លួន ហើយការធ្លាក់ចុះនេះបានបណ្តាលឱ្យមានការធ្លាក់ចុះតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធនិងក្រុមហ៊ុនពាក់ព័ន្ធផ្សេងទៀតបន្តកន្ទុយគ្នា។ កាលពីថ្ងៃ១៤ សីហា ភាគហ៊ុនរបស់ក្រុមហ៊ុន Country Garden ធ្លាក់ចុះ ១៨,៤% គឺធ្លាក់ទៅដល់តម្លៃ ០,៨០ ដុល្លារហុងកុង និងបានបង្ខំឱ្យក្រុមហ៊ុនប្រកាសកាលពីចុងសប្តាហ៍ អំពីការផ្អាកការជួញដូរតម្លៃភាគហ៊ុនចំនួន ១១ សញ្ញាប័ណ្ណ ដែលមានតម្លៃបូករួមបញ្ចូលគ្នាប្រហែល ១៦ ពាន់លានយ័ន (២,២៣ ពាន់លានដុល្លារ)យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Nikkei Asia កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៣។ ការវិវត្តដ៏គួរឱ្យព្រួយបារម្ភនេះ កើតឡើងដោយសារស្ថានភាពប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ ដោយសន្ទស្សន៍មូលបត្រ Hang Seng របស់ហុងកុង បានធ្លាក់ចុះ ១,៥៨% ទៅដល់តម្លៃ ១៨.៧៧៣,៥៥ ហើយសន្ទស្សន៍ CSI300 របស់ប្រទេសចិន បានធ្លាក់ចុះ ០,៧% មកទើរត្រឹមតម្លៃ ៣.៨៥៥,៩១។ លោក Mo Bin ប្រធានក្រុមហ៊ុន Country […]
អានបន្ថែមភាពជាប់គាំងនយោបាយ ប៉ះពាល់អារម្មណ៍វិនិយោគថៃមួយរយៈពេលខ្លី ខណៈអ្នករកស៊ីអចលនទ្រព្យ រំពឹងការផ្លាស់ប្តូរពីរដ្ឋាភិបាលថ្មី
ទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃ កំពុងស្ថិតត្រង់ផ្លូវបំបែកមួយ ព្រោះថ្វីត្បិតថាប្រទេសនេះកំពុងជួបវិបត្តិនយោបាយជាប់គាំងអស់មួយរយៈហើយក្តី ប៉ុន្តែខណៈនេះវិស័យអចលនទ្រព្យរបស់ខ្លួនកំពុងស្ថិតក្នុងស្ថានភាពនៃការរំពឹងទុកយ៉ាងយកចិត្តទុកដាក់ ដោយសារក្តីសង្ឃឹមលើនាយករដ្ឋមន្ត្រីជាប់ឆ្នោតថ្មី។ ជាមួយនឹងក្តីសង្ឃឹមនេះ អ្នករកស៊ីក្នុងវិស័យនេះ កំពុងប្រាថ្នាចង់បានវិធានការគោលនយោបាយថ្មីដើម្បីជំរុញទីផ្សារអចលនទ្រព្យ ជាពិសេសបន្ទាប់ពីការកាត់បន្ថយថ្លៃសេវារបស់រដ្ឋាភិបាល សម្រាប់ការចុះបញ្ជីកម្ចីទិញផ្ទះ និងការផ្ទេរកម្មសិទ្ធិ ហើយវិធានការនេះ នឹងផុតកំណត់នៅចុងឆ្នាំ ២០២៥។ ភាពមិនប្រាកដប្រជានេះ អ្នកវិភាគកំពុងយកចិត្តទុកដាក់លើផលប៉ះពាល់ដែលអាចកើតមាននៃភាពជាប់គាំងនយោបាយនៅលើទីផ្សារអចលនទ្រព្យ ខណៈដែលឆ្នាំនេះអាចមើលឃើញការចេញលក់ផ្ទះល្វែងចំនួន ៥០.០០០ល្វែង ហើយបើពិតជាដូច្នោះមែន លទ្ធផលពីការលក់នេះនឹងជួយពង្រីកតម្រូវការ និងជួយរក្សាទំនុកចិត្តរបស់អ្នកវិនិយោគនៅក្នុងទីផ្សារប្រទេសថៃបន្តទៀត នេះបើយោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយនៅថ្ងៃទី០៦ ខែសីហានេះ។ លោក Wittaya Dave Apirakviriya អ្នកគ្រប់គ្រងទូទៅនៃ ThinkOfLiving.com និង DDproperty ដែលជាអង្គភាពនៃ PropertyGuru proptech បានគូសបញ្ជាក់ពីគោលជំហរទីផ្សារអចលនទ្រព្យថៃនាពេលបច្ចុប្បន្ននេះថា “ទីផ្សារបច្ចុប្បន្នមានភាពយឺតយ៉ាវ ប៉ុន្តែមានស្ថិរភាពបើនិយាយពីស្ថានភាពនៃការផ្គត់ផ្គង់ និងតម្រូវការ ដោយសារតែអ្នកទិញក្នុងស្រុកឥឡូវនេះទទួលយកអាកប្បកិរិយាថ្មី ដោយចេះរង់ចាំ និងចេះបត់បែនតាមស្ថានភាព ជាជាងធ្វើការសម្រេចចិត្តភ្លាមៗ។ ឥរិយាបថថ្មីរបស់អ្នកទិញ គឺបណ្តាលមកពីស្ថានការណ៍នយោបាយបច្ចុប្បន្ន ខណៈយើងកំពុងស្ថិតក្នុងដំណើរការបង្កើតរដ្ឋាភិបាលថ្មី។” ស្ថានភាពនយោបាយថ្មី កំពុងស្ថិតក្នុងស្ថានភាពស្មុគស្មាញ ខណៈលោក Pita Limjaroenrat […]
អានបន្ថែមNBC៖ ការទិញ-លក់ផ្ទះឆ្នាំនេះថយចុះខ្លាំង ប៉ុន្តែការលក់ខុនដូបែរជាកើនគួរឱ្យកត់សម្គាល់
សកម្មភាពលក់លំនៅឋាន រួមមាន ផ្ទះល្វែង វីឡាភ្លោះ និងទោស មានការថយចុះ ខណៈការលក់ខុនដូ មានកំណើនវិជ្ជមាន នៅក្នុងឆមាសទី១ឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍ប្រចាំឆមាសទី១របស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយកាលពីដើមសប្តាហ៍មុន។ របាយការណ៍ ដែលត្រូវបានយោងតាមនិយ័តករអាជីវករអចលនវត្ថុ និងបញ្ចាំ រួមទាំងការគណនារបស់មន្ត្រីធនាគារជាតិនៃកម្ពុជា បង្ហាញថា សកម្មភាពលក់ផ្ទះល្វែង វិឡាភ្លោះ និងទោល ថយចុះប្រមាណ ៦៤,៧ភាគរយ ខណៈការលក់ខុនដូ មានកំណើនវិជ្ជមានឡើងវិញក្នុងអត្រា១២,៩ភាគរយ។ របាយការណ៍ដដែល បង្ហាញថា សន្ទស្សន៍ថ្លៃលំនៅឋាន (RPPI) បង្ហាញថា តម្លៃលំនៅឋាននៅកម្ពុជាពុំសូវមានការប្រែប្រួលខ្លាំងនោះទេ ដោយនៅភ្នំពេញ មានការកើនឡើង៦,៩ភាគរយ ស្របពេលដែលនៅតាមបណ្តាខេត្តផ្សេងៗទៀតកើន ៥,៣ភាគរយ។ ធនាគារជាតិនៃកម្ពុជា លើកឡើងថា វិស័យសំណង់ បានងើបឡើងមកវិញ ដែលឆ្លុះបញ្ជាំងតាមរយៈកំណើននៃការនាំចូលសម្ភារៈ និងបរិក្ខារសំណង់ ក្នុងកំណើន ០,៤ភាគរយ ឬស្មើនឹងទឹកប្រាក់ប្រមាណជាង៩០០លានដុល្លារ។ របាយការណ៍ខាងលើ បង្ហាញថា ចំពោះគម្រោងសំណង់ដែលអនុម័តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, តម្លៃ និងផ្ទៃក្រឡាគម្រោងសាងសង់ ត្រូវបានប៉ាន់ស្មានថាមានកំណើន ១,៣ភាគរយ ខណៈចំនួនគម្រោងថយចុះ ៩ភាគរយ។ របាយការណ៍របស់ Propnexkh […]
អានបន្ថែមត្រឹមខែមិថុនា ២០២៣ កម្ចីទិញផ្ទះ មានប្រមាណជា ៦,៦ពាន់លានដុល្លារ កើន១៧%
កម្ចីពីគ្រឹះស្ថានធនាគារដល់អតិថិជនសម្រាប់ទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន មានប្រមាណ ជាង៦,៦ពាន់លានដុល្លារ គិតត្រឹមខែមិថុនាឆ្នាំ២០២៣ កើនឡើង១៧,៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍ពីធនាគារជាតិនៃកម្ពុជាចេញផ្សាយកាលពីថ្ងៃចន្ទសប្តាហ៍នេះបង្ហាញថា ទំហំកម្ចីពីគ្រឹះស្ថានធនាគារដល់អតិថិជនសម្រាប់ទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ស្មើនឹង១៤,៥ភាគរយ នៃទំហំឥណទានសរុបប្រមាណ ៤៥,៨ពាន់លានដុល្លារ ។ របាយការណ៍ដដែល លើកឡើងថា កម្ចីដោយគ្រឹះស្ថានធនាគារ សម្រាប់ការជួញដូរអចលនទ្រព្យ មានទំហំឥណទាន ប្រមាណជាង ៤,៣ពាន់លានដុល្លារ កើនឡើង ១៣,៦ភាគរយ និងសំណង់ មានទំហំជាង ៤,១ ពាន់លានដុល្លារ កើនឡើង ៨,៩ភាគរយ។ ដោយឡែក កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្រាប់វិស័យសំណង់ មានទឹកប្រាក់ទំហំប្រមាណ ៤២៦លានដុល្លារ កើនឡើង ១៤ភាគរយ ឬស្មើនឹង៤,៤ភាគរយ នៃទំហំឥណទានសរុប ៩,៧ ពាន់លានដុល្លារ ផ្តល់ដល់អតិថិជន។ ជាមួយគ្នានេះដែរ លោកស្រី អាន ធីតា ដែលអ្នកជំនាញក្នុងវិស័យអចនលទ្រព្យបានលើកឡើងថា បើទោះជាទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជា កំពុងមានការធ្លាក់ចុះ ប៉ុន្តែវាជាឱកាសមាសដ៏ពិសេសមួយសម្រាប់អ្នកទិញ ដោយសារតម្លៃអចលនទ្រព្យត្រូវបានគេផ្តល់ជូនក្នុងតម្លៃពិសេសក្រោមតម្លៃទីផ្សារ។ (អានបន្ថែម)
អានបន្ថែមអ្នកជំនាញ៖ ទោះទីផ្សារអចលនទ្រព្យឆ្នាំ២០២៣ ធ្លាក់ចុះខ្លាំង តែជាឱកាសមហាសាលសម្រាប់អ្នកទិញ
ខណៈដែលទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជា កំពុងមានការធ្លាក់ចុះ អ្នកជំនាញមើលឃើញថាជាឱកាសមាសដ៏ពិសេសមួយសម្រាប់អ្នកទិញ ដោយសារតម្លៃអចលនទ្រព្យត្រូវបានគេផ្តល់ជូនក្នុងតម្លៃក្រោមតម្លៃទីផ្សារ។ យោងតាមលោកស្រី អាន ធីតា នាយកគ្រប់គ្រងក្រុមហ៊ុន PropNexkh ទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ ផ្តល់ការពេញចិត្តយ៉ាងខ្លាំងដល់អ្នកទិញ ដោយផ្តល់ឱ្យពួកគេនូវអំណាចនៃការចរចា និងលទ្ធភាពទទួលបានអចលនទ្រព្យដោយការបញ្ចុះតម្លៃយ៉ាងច្រើនគឺអាចរហូតដល់ ២០% ទៅ ៣០% ក្រោមអត្រាតម្លៃទីផ្សារ។ លោកស្រី អាន ធីតា មានប្រសាសន៍ថា “សក្ដានុពលទីផ្សារនៃឆ្នាំ ២០២៣ បានធ្លាក់ចុះយ៉ាងខ្លាំង ហើយយើងកំពុងមើលឃើញពីឱកាសដ៏មហាសាលសម្រាប់អ្នកវិនិយោគក្នុងការចាប់យកអចលនទ្រព្យតម្លៃក្រោមទីផ្សារទាំងនេះ”។ គួរកត់សម្គាល់ថាគម្រោងអចលនទ្រព្យបានកាត់បន្ថយយ៉ាងខ្លាំងស្ទើរគ្រប់វិស័យ ដោយមានការថយចុះនៃចំនួននៃការអភិវឌ្ឍអគារការិយាល័យថ្មី និងមានតែគម្រោងអភិវឌ្ឍលំនៅឋានមួយចំនួនប៉ុណ្ណោះដែលត្រូវបានចាប់ផ្តើមថ្មី។ ទោះជាយ៉ាងណាក៏ដោយ អចលនទ្រព្យដែលស្ថិតនៅតាមបណ្តោយមហាវិថីសំខាន់ៗដូចជាមហាវិថីនរោត្តម និងមហាវិថីព្រះមុនីវង្សនៅតែបន្តជួបប្រទះនឹងតម្រូវការខ្ពស់ ដែលជំរុញដោយកត្តាទីតាំងយុទ្ធសាស្ត្រល្អ។ ឱកាសមាសមួយទៀតសម្រាប់អ្នកទិញ គឺគេឃើញមាននៅក្នុងទីផ្សារខុនដូ។ អ្នកទិញកំពុងរីករាយនឹងលក្ខខណ្ឌនៃការបង់ប្រាក់កាន់តែមានភាពបត់បែន និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលកាន់តែប្រសើរឡើង ដោយមានអ្នកទិញខ្លះអាចទទួលបានយូនីតខុនដូដោយមិនបង់ថ្លៃពេញ ឬដោយមិនចាំបាច់ជ្រើសរើសការបង់រំលោះ ១០% ឬ ២០%ថែមទៀតផង។ តាមតួលេខ ក្នុងចំណោមខុនដូសរុបប្រមាណ ៥៤០០០ យូនីត មានតែខុនដូតែចំនួនតិចតួចប៉ុណ្ណោះដែលត្រូវបានលក់ចេញ ដែលការណ៍នេះ ផ្តល់ឱ្យអ្នកទិញនូវជម្រើសដ៏ច្រើនសន្ធឹក និងឱកាសវិនិយោគដែលមិនអាចប្រៀបផ្ទឹមបាន។ នៅពេលដែលទិដ្ឋភាពអចលនទ្រព្យបន្តវិវឌ្ឍនៅឆ្នាំ ២០២៣ វិនិយោគិន និងអ្នកទិញផ្ទះអាចទាញយកអត្ថប្រយោជន៍ពីទីផ្សារដែលកំពុងអំណយផលល្អសម្រាប់អ្នកទិញ។ ប៉ុន្តែយ៉ាងណាក្តី អ្នកទិញគួរធ្វើការសម្រេចចិត្តដោយមានព័ត៌មានច្បាស់លាស់ដែលស្របតាមគោលដៅ […]
អានបន្ថែមNBC: វិស័យសំណង់ និងអចលនទ្រព្យបានបង្ហាញសញ្ញាងើបឡើងវិញក្នុងឆមាសទី១
វិស័យសំណង់ និងអចលនទ្រព្យ បានបង្ហាញសញ្ញាងើបឡើងវិញ ដោយការនាំចូលសម្ភារ និងបរិក្ខាសំណង់ កើនឡើងបន្តិច ០,៤ភាគរយ ដល់ ប្រមាណ៩១១លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ របាយការណ៍ពីធនាគារជាតិនៃកម្ពុជា បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា បន្តសម្រេចបានកំណើនជាវិជ្ជមាន ក្នុងឆមាសទី១ ឆ្នាំ២០២៣ ដោយគាំទ្រជាចម្បងដោយ កំណើនខ្ពស់នៃវិស័យទេសរណ៍ ការបន្តរក្សាកំណើនក្នុងវិស័យកសិកម្ម សញ្ញាងើបឡើងវិញនៃវិស័យសំណង់ បើទោះបីជា ផលិតកម្មក្នុងវិស័យកម្មន្តសាលបានធ្លាក់ចុះ ដោយសារការថមថយនៃតម្រូវការខាងក្រៅក៏ដោយ។ តាមរបាការណ៍ខាងលើ សន្ទស្សន៍ថ្លៃលំនៅដ្ឋាន នៅកម្ពុជា បានកើនឡើង ៦,៤ភាគរយ (ឆ្នាំលើឆ្នាំ) ដោយក្នុងនោះលំនៅឋាននៅរាជធានីភ្នំពេញ បានកើនឡើង ៦,៩ភាគរយ និងនៅតាមបណ្តាខេត្តផ្សេងៗ បានកើនឡើង ៥,៣ភាគរយ។
អានបន្ថែមសញ្ជាតូបនីយកម្មកម្ពុជាតាមកម្មវិធីវិនិយោគ ជាប់លេខ១១ ក្នុងលោក ជាចលករចម្បងជំរុញការវិនិយោគអចលនទ្រព្យក្នុងស្រុក
ទីផ្សារអចលនទ្រព្យកម្ពុជាកំពុងមើលឃើញការកើនឡើងនៃការចាប់អារម្មណ៍ពីបរទេស ក្នុងនោះកម្មវិធីសញ្ជាតូបនីយកម្មកម្ពុជាតាមរយៈការវិនិយោគ Citizenship by Investment (CBI) អាចជាចំណុចទាក់ទាញដ៏សំខាន់មួយសម្រាប់វិនិយោគិនបរទេសមកលើវិស័យអចលនទ្រព្យ។ ថ្មីៗនេះការផ្តល់សញ្ជាតិកម្ពុជាតាមរយៈការវិនិយោគជូនដល់វិនិយោគិតបរទេស ទទួលបានចំណាត់ថ្នាក់លេខ១១ក្នុងពិភពលោកយោងតាមការវាយតម្លៃរបស់ក្រុមហ៊ុន Henley & Partners ។ សញ្ជាតូបនីយកម្មនេះ ផ្តល់ឱ្យវិនិយោគិនបរទេសនូវច្រកផ្លូវដើម្បីក្លាយជាម្ចាស់អចលនទ្រព្យជាពិសេសដីដោយសេរីនៅក្នុងប្រទេស។ កាលពីមុន វិនិយោគិនបរទេសដែលចង់មករកស៊ីលើដីកម្ពុជា ត្រូវបំពេញបែបបទតាមបទប្បញ្ញត្តិដ៏ស្មុគស្មាញ ហើយភាគច្រើនងាកទៅរកច្រកការបណ្តាក់ទុនរួមគ្នាជាមួយអ្នកក្នុងស្រុកវិញ។ ទោះយ៉ាងណាក៏ដោយ កម្មវិធីសញ្ជាតូបនីយកម្មតាមការវិនិយោគ បានកែប្រែចំណុចនេះ ដោយផ្តល់នូវផ្លូវត្រង់ និងសុវត្ថិភាពដល់ជនបរទេសដែលទទួលបានសញ្ជាតិខ្មែរឱ្យមានសិទ្ធិកាន់កាប់ដីនៅកម្ពុជាដោយផ្ទាល់តែម្តង។ គំរូដ៏លេចធ្លោរបស់តារាហូលីវូដស្រីអែនជេលីណា ជូលី ( Angelina Jolie) បង្ហាញពីអត្ថប្រយោជន៍នៃកម្មវិធីនេះ ដោយសារនាងមិនត្រឹមតែទទួលបានសញ្ជាតិកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានវិនិយោគលើវិស័យអចលនទ្រព្យដែលកំពុងរីកចម្រើនរបស់ប្រទេសផងដែរ។ លោក Daniel Ho សហស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមនៃក្រុមហ៊ុន Juwai IQI អះអាងថា “ទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជាកំពុងមើលឃើញការទាក់ទាញដែលមិនធ្លាប់មានពីមុនមក ដែលជំរុញដោយការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីអ្នកទិញបរទេស។ ការបើកច្រកព្រំដែនរបស់ប្រទេសចិនឡើងវិញនៅឆ្នាំ ២០២៣ បានជំរុញការវិនិយោគរបស់ចិនយ៉ាងច្រើន និងបានពង្រីកចំនួនអ្នកវិនិយោគចិនធំៗដែលកំពុងសម្លឹងមើលដីកម្ពុជាច្រើនជាងដប់ដង។” ទោះបីជាមានភាពមិនប្រាកដប្រជានៃសេដ្ឋកិ្ចសកលក៏ដោយ ការវិនិយោគទ្រព្យសកម្មថេររបស់ចិនមកកម្ពុជា បានកើនឡើងចំនួន ៦៧% គឺមានទំហំរហូតដល់ ២,៣២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។ តួលេខនេះ […]
អានបន្ថែម