២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤លាន ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើយោងរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលផ្សាយចេញកាលថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ គ្រឹះស្ថានអង្គរ បានបញ្ជាក់តាមរយៈរបាយការណ៍ខាងលើថា ក្នុងរយៈពេល១ឆ្នាំ២០២៥នេះ គ្រឹះស្ថានអង្គរប្រមូលចំណូលបានប្រមាណជាង $៤៤លាន ពីការលក់សំបុត្រជូនភ្ញៀវបរទេសចំនួនជាង ៩៥ម៉ឺននាក់ ចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះ ៦,៥១% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ ចំណែកការលក់សំបុត្រសម្រាប់ភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានកោះកែរ ក្នុងរយៈពេលមួយឆ្នាំដូចគ្នា មានចំនួនជាង២០ម៉ឺននាក់ ទទួលបានថវិកាជាង $៣០០.០០០។ ភ្ញៀវបរទេសចូលទស្សនាប្រសាទបេងមាលា មានចំនួន ១៦.000នាក់ ទទួលបានថវិកា ប្រមាណជាង $១៦០.០០០។ យ៉ាងណាមិញ ថវិកាដែលលក់សំបុត្របាននេះ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួនជាង $១,៩លានផងដែរ ក្នុងរយៈពេល១ឆ្នាំ២០២៥ នេះដែរ។ សូមជម្រាបថា នៅក្នុងរបាយការណ៍ដដែល បានបញ្ជាក់ដែរថា ក្នុងចំណោមភ្ញៀវទេសចរ ដែលបានចូលទស្សនារម្មនីយដ្ឋានអង្គរ ក្នុងនោះ ភ្ញៀវទេសចរអាមេរិក បានឈរនៅលេខរៀងទី១ ដែលមកទស្សនាច្រើនជាងគេ។ បន្ទាប់មក អង់គ្លេស បារាំង ចិន ជប៉ុន និងអាល្លឺម៉ង៕ (អានបន្ថែម)

អាន​បន្ថែម

ចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរក្នុងរយៈពេល ១១ខែនេះ កើនជិត ២៩%

រយៈពេល១១ខែ គិតចាប់ពីខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៤ន កម្ពុជាប្រមូលចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរបាន ៤១.៩០៨.៨៣៣ដុល្លារ មានការកើនឡើង ២៨,៧៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល១១ខែ ក្នុងឆ្នាំ២០២៤ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៨៩៨.៣៣៩នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ៤១.៩០៨.៨៣៣ដុល្លារ កើន២៨,៧៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែវិច្ឆិកាតែមួយ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ៥.៩២០.៨៧២ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ១២៤.១៣៦​នាក់ ដែលចំណូលនេះកើនឡើង ២៦,៩៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ក្នុងរបាយការណ៍ដដែលក៏បានបង្ហាញបន្ថែមនូវចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ្តិ៍ ក្នុងរយៈពេល ១១ខែនេះ បានចំនួន ២៧៨.៧១៥ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៧០០.០០៤ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានប្រកាសកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ និងការត្រួតពិនិត្យសំបុត្រចូលទស្សនាអង្គរផងដែរ។ (អានបន្ថែម)

អាន​បន្ថែម