សេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិកមានកំណើនយឺតក្នុងឆ្នាំ២០២៣ និងធ្លាក់ចុះក្នុងឆ្នំា២០២៤
កំណើនសេដ្ឋកិច្ចនៃតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានព្យាករណ៍ថា អាចនឹងកើនឡើងដល់ ៣,១% នៅក្នុងឆ្នាំ២០២៣នេះ ប៉ុន្តែនឹងធ្លាក់ចុះមកវិញត្រឹម ២,៩% នៅ២០២៤ ដោយសារហានិភ័យមួយចំនួននៅតែបន្តដាក់សម្ពាធដល់ការងើបឡើងវិញ។ នេះបើយោងតាមរបាយការណ៍អង្គភាពស្រាវជ្រាវនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ចេញផ្សាយកាលពីថ្ងៃ០១ ខែមីនា។ នាយកគោលនយោបាយ APEC លោក Carlos Kuriyama បានមានប្រសាសន៍ថា កាលពីឆ្នាំ២០២២ សេដ្ឋកិច្ចពិភពលោកធ្លាក់ចុះយ៉ាងខ្លាំង ដោយសារប្រឈមនឹងវិបត្តិកូវីដ១៩ អតិផរណាខ្ពស់ គួបផ្សំនឹងការកើនឡើងអត្រាការប្រាក់ និងបំណុល ក៏ដូចជាបញ្ហាភូមិសាស្ត្រនយោបាយ ដែលកំពុងបន្ត។ លោក Kuriyama បានបន្តថា «កាលពីឆ្នាំមុន ទាំងអតិថិជន និងវិនិយោគិនមានការប្រុងប្រយ័ត្នណាស់ដោយសារភាពមិនច្បាស់លាស់ និងទស្សនវិស័យសេដ្ឋកិច្ចមិនសូវជាល្អប្រសើរ ដែលនាំឱ្យតម្រូវការ និងសកម្មភាពវិនិយោគមានដំណើរការយឺតយ៉ាវ»។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២២ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកអតិផរណាមានកម្រិត ៥,៨% ដែលជាកម្រិតខ្ពស់បំផុត រាប់ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ ២០០៨ ដែលកាលនោះឡើងដល់កម្រិត ៦,៦%។ ជាមួយគ្នានេះដែរ របាយការណ៍នេះក៏ប៉ាន់ស្មានបន្ថែមពីអតិផរណាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកថានឹងបន្តធ្លាក់ចុះមកត្រឹម ៣,៩% និង២,៧% នៅក្នុងឆ្នាំ២០២៣ និង២០២៤ រៀងៗគ្នា។ ស្រដៀងគ្នានេះដែរ កំណើនពាណិជ្ជកម្មក្នុងតំបន់នេះក៏ត្រូវបានព្យាករទៀតថា នឹងធ្លាក់ចុះនៅឆ្នាំ ២០២៣ […]
អានបន្ថែម