អង្គការ CMAC និង APOPO នឹងរួមគ្នាបោសសម្អាតមីនលើផ្ទៃដីជិត៨លានម៉ែត្រក្រឡានៅខេត្តចំនួន២
អង្គភាពស៊ីម៉ាក់កម្ពុជា និងអង្គការអាប៉ូប៉ូ បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីអនុវត្តលើគម្រោងបោសសម្អាតមីនរបស់ស៊ីម៉ាក់នៅលើដីជិត៨លានម៉ែត្រក្រឡានៅខេត្តចំនួន២ ដោយប្រើកណ្តុរហិតរកមីន និងសុនខស្រាវជ្រាវបច្ចេកទេស។ អនុស្សរណៈយោគយល់គ្នានេះ ត្រូវបានហត្ថលេខានៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Michael Raine ប្រធានកម្មវិធីអង្គការអាប៉ូប៉ូ ប្រចាំកម្ពុជា។ បើតាមឯកឧត្តម ហេង រតនា គម្រោងខាងលើ មានទំហំទឹកប្រាក់ចំនួន ២៨១.៤៩០,៣៥ដុល្លារអាមេរិក ដែលនឹងអនុវត្តក្នុងរយៈពេល១ឆ្នាំ គិតចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ឯកឧត្តមថា គម្រោងនេះ មានផែនការបោសសម្អាតផ្ទៃដីចំនួន៧.៥៦០.០០០ម៉ែត្រក្រឡា ដែលប្រតិបត្តិការនៅខេត្តសៀមរាប និងខេត្តព្រះវិហារ។ ឯកឧត្តម ហេង រតនា បានថ្លែងថា អង្គភាព CMAC និងអង្គការ APOPO បានចាប់ផ្តើមកិច្ចសហប្រតិបតត្តិការក្នុងភាពជាដៃគូលើគម្រោងបោសសម្អាតមីនកណ្តុរហិតមីននេះមានរយៈពេល១២ឆ្នាំមកហើយ។ បន្ថែមពីលើកិច្ចសហប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា អង្គភាពក៏បានសហការគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការទៅឆាកអន្តរជាតិ តាមរយៈការបញ្ចូនសុនខហិតមីនប្រទេសទួកគី និងប្រទេសនៅអាហ្វ្រិចកណ្តាលជាដើម។ ទន្ទឹងនឹងនេះ ក៏បានគាំទ្រមន្ត្រីជំនាញទៅហ្វឹកហ្វឺនដល់បណ្តាប្រទេសទាំងនោះនិងទទួលយកមកហ្វឹកហ្វឺននៅកម្ពុជាផងដែរ។ សូមបញ្ជាក់ថា ក្នុងរយៈពេល១០ខែ […]
អានបន្ថែម

English
