ក្រុមហ៊ុនវិស្វកម្មកលំដាប់ពិភពលោក Benesch បង្ហើបវិធីប្រើ AI ពិនិត្យគុណភាពផ្លូវថ្នល់

ក្រុមហ៊ុនវិស្វកម្មកលំដាប់ពិភពលោក Benesch ថ្មីនេះ បានបង្ហើបពីរបៀបប្រើប្រាស់ Drone ប្រព័ន្ធ AI រួមជាមួយនឹងកម្មវិធីគំរូសំណង់ភ្លោះ iTwin ដើម្បីត្រួតពិនិត្យគុណភាពគម្រោងសំណង់ផ្លូវ ពិសេសគុណភាពការសាងសង់គ្រឹះ និងការក្រាលកៅស៊ូ។ ការប្រើបច្ចេកវិទ្យានេះ នឹងក្លាយជាដំណោះស្រាយថ្មីមួយ ជំនួសឱ្យការចុះទៅត្រួតពិនិត្យផ្លូវនៅការដ្ឋានជាក់ស្ដែង ដែលចំណាយច្រើនទាំងលើកម្លាំងមនុស្ស ថវិកា និងពេលវេលា។ លើសពីនេះ វាក៏ជួយឱ្យការពិនិត្យសុក្រឹតជាងមុន ហើយបញ្ចៀសបញ្ហាលម្អៀង និងគ្មានតម្លាភាពពីការចុះពិនិត្យដោយភ្នែកទទេ ដែលបង្កជាបញ្ហានាពេលអនាគត។ ក្រុមហ៊ុន Benesch បានឱ្យដឹងថាវិធីសាស្រ្តដែលត្រូវចុះទៅការដ្ឋានដើម្បីត្រួតពិនិត្យផ្លូវបែបទូទៅគឺហួសសម័យហើយ។ វិធីនេះចំណាយពេលយូរខ្លាំង ពិសេសសម្រាប់គម្រោងទ្រង់ទ្រាយធំ ហើយក៏នឹងខ្ជះខ្ជាយថវិកាផងដែរ។ ៉លើសពីនេះ ការចុះពិនិត្យផ្លូវចាត់ទុកថាជាការងារគ្រោះថ្នាក់មួយ ពិសេសសម្រាប់គម្រោងដែលមានចរាចរណ៍ច្រើន និងហានិភ័យខ្ពស់។ ជាងនេះទៅទៀត ការ​ត្រួតពិនិត្យ​ម្ដងៗនឹងត្រូវមានការបិទផ្លូវ ដែលបង្កឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​។ មួយវិញទៀត ការត្រួតពិនិត្យដោយមនុស្សគឺមានឱកាសខុស និងលំអៀងច្រើន ដែលបង្កជាបញ្ហានៅពេលក្រោយ” ក្រុមហ៊ុន Benesch បានបន្ដ។ ដោយសារតែបញ្ហាទាំងនេះ ក្រុមហ៊ុនបានងាកប្រើកម្មវិធីគំរូឌីថលភ្លោះ (iTwin) ប្រព័ន្ធ AI និង Drone ដើម្បីធ្វើការនេះ ដោយមានប្រសិទ្ធភាពជាងមុន។ វិធីសាស្រ្តគឺ ក្រុមហ៊ុនប្រើ Drone […]

អាន​បន្ថែម