ឥណ្ឌាកំពុងក្លាយជាបណ្ដុំវិស្វករសិក្សាវិស្វកម្មឌីជីថល ក្រោយវិទ្យាស្ថានបច្ចេកវិទ្យាចំនួន២ ចុះ MoUជាមួយ Bentley

ក្រុមហ៊ុន Bentley System ថ្មីៗនេះចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយវិទ្យាស្ថានសិក្សាធំៗចំនួនពីររបស់ឥណ្ឌា ក្នុងគោលបំណងជំរុញការអនុវត្តវិស្វកម្មឌីជីថលឱ្យកាន់ទូលំទូលាយ។ កិច្ចព្រមព្រៀងទ្វេភាគីត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ នៅទីក្រុង Pune រវាងក្រុមហ៊ុន Bentley ជាមួយនឹងវិទ្យាស្ថានបច្ចេកវិទ្យា Symbiosis (SIT) និងសាកលវិទ្យាល័យបច្ចេកវិទ្យា COEP។ កិច្ចសហប្រតិបត្តិការនេះផ្ដោតសំខាន់លើការបង្កើត «មជ្ឈមណ្ឌលសម្រាប់ការច្នៃប្រឌិតហេដ្ឋារចនាសម្ព័ន្ធ» (Centre for Infrastructure Innovation) នៅក្នុងសាលាទាំង ២​ នោះ។ មជ្ឈមណ្ឌលទាំងនេះនឹងផ្តល់ឱ្យនិស្សិត និងសាស្ត្រាចារ្យនូវឱកាសអនុវត្តផ្ទាល់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា  Digital Twin កម្រិតខ្ពស់ និងបច្ចេកវិទ្យា AI ជាពិសេសផ្តោតលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងការគ្រប់គ្រងសំណង់ដែលសង់រួចប្រកបដោយប្រសិទ្ធភាព។ ភាពជាដៃគូនេះមានគោលបំណងផ្សារភ្ជាប់គម្លាតរវាងទ្រឹស្តីសិក្សា និងការអនុវត្តជាក់ស្ដែងក្នុងវិស័យសំណង់ ដែលស្របតាមចក្ខុវិស័យ “Viksit Bharat 2047” របស់ប្រទេសឥណ្ឌា ពោលគឺការដែលឥណ្ឌាចង់ក្លាយជាប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿនបំផុតលើលោក។ កិច្ចព្រមព្រៀងទ្វេភាគីនេះក៏បង្ហាញពីការវិនិយោគដ៏សំខាន់លើ «វិស្វករជំនាន់ក្រោយ» តាមរយៈការនាំយកឧបករណ៍ឌីជីថលលំដាប់ពិភពលោកមកដាក់បញ្ចូលក្នុងថ្នាក់រៀនដោយផ្ទាល់។ មជ្ឈមណ្ឌលទាំងនេះនឹងរួមបញ្ចូលការបណ្តុះបណ្តាលលើផ្នែក AI, Digital Twins និងការគ្រប់គ្រងវដ្តជីវិតនៃគម្រោងសំណង់ដែលសង់រួច។ […]

អាន​បន្ថែម

តើវគ្គអប់រំសំណង់ឌីជីថល Bentley Premier Scholar ផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ?

ក្រុមហ៊ុន Bentley កំពុងរៀបចំវគ្គសិក្សាមួយឈ្មោះថា Bentley Systems Premier Scholar Program ក្នុងគោលបំណងដើម្បីពង្រឹង លើកកម្ពស់ និងទទួលស្គាល់​ជំនាញលើការប្រើប្រាស់កម្មវិធីគ្រប់គ្រងគម្រោងសំណង់បែបឌីជីថលរបស់វិស្វករវ័យក្មេងជុំវិញពិភពលោក។ វគ្គសិក្សា​នេះ​ផ្ដោត​លើ​ការ​ជំរុញ​ការ​ប្រើប្រាស់ និង​ការ​យល់ដឹង​កាន់តែ​ស៊ីជម្រៅនៃកម្មវិធី​សំខាន់ៗ​របស់ Bentley ដោយជួយជំរុញឱ្យ​វិស្វករវ័យ​ក្មេងដែលចូលរួមទាំងនោះ ​មាន​ជំនាញពិតប្រាកដ ពិសេសអាចប្រើវាបានក្នុងជីវិតការងារជាក់ស្ដែង ប្រកបដោយភាពច្នៃប្រឌិត។ លោកស្រី Volaree Rendon នាយិកាដំណោះស្រាយ​វិស្វកម្ម​​របស់ Bentley Systems បាន​ចាប់ផ្ដើម​វគ្គសិក្សា Bentley Systems Premier Scholar នេះ​កាលពី ៦ ឆ្នាំ​មុន។ ចក្ខុវិស័យ​របស់​លោកស្រី​គឺ​បង្កើត​ជា “ជំរំ​បណ្ដុះបណ្ដាល” ដ៏​តឹងរ៉ឹង​មួយ​ដែល​នឹង​ផ្តល់​វិញ្ញាបនបត្រ និង​បំផុសគំនិត​ដល់​វិស្វករ​ដែល​ពូកែ ដើម្បីជួយពួកគាត់ឱ្យ​អាច​ដឹកនាំ​អនាគតហេដ្ឋារចនាសម្ព័ន្ធពិភពលោកបាន។ ​វគ្គសិក្សាផ្ដោតលើកម្មវិធីសំខាន់ៗ ២ គឺ OpenRoads និង OpenBridge។ OpenRoads គឺជា​កម្មវិធី​សម្រាប់​​រៀបចំផែនការ ​រចនា គ្រប់គ្រងការសាងសង់ និង​ធ្វើប្រតិបត្តិការគម្រោងសំណង់ផ្លូវ​ថ្នល់ ប្រព័ន្ធ​លូ និងហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងផ្សេងទៀត។ ដោយឡែក OpenBridge គឺជាកម្មវិធីសម្រាប់គូរប្លង់ ​វិភាគផែនការ រចនា […]

អាន​បន្ថែម