Bentley បង្ហាញពីសក្ដានុពលនៃបច្ចេកវិទ្យា Geospatial ដោយបង្កើតដំណើរកម្សាន្តនិម្មិត
ក្រុមហ៊ុន Bentley Systems បង្ហាញពីសក្ដានុពលនៃបច្ចេកវិទ្យាភូមិសាស្ដ្រលំហ ឬ 3D Geospatial របស់ខ្លួន តាមរយៈការបង្កើតកម្មវិធីដំណើរកម្សាន្តបែបនិម្មិតមួយនៅទីក្រុងប៊ែរឡាំង ដែលអនុញ្ញាតិឱ្យអ្នកចូលប្រើប្រាស់កម្មវិធីនៅជុំវិញពិភពលោកអាចមានអារម្មណ៍ថាតាមទៅធ្វើដំណើរកម្សាន្តទីក្រុងប៊ែរឡាំងពិតៗដូច្នោះដែរ។ កម្មវិធីដំណើរកម្សាន្តបែបនិម្មិតនេះធ្វើឡើងដើម្បីអបអរព្រឹត្តិការណ៍កិច្ចប្រជុំកំពូល Bentley Tech Summit 2025 ដែលគ្រោងធ្វើឡើងនៅរដ្ឋធានីអាល្លឺម៉ង់ពីថ្ងៃទី 9 ដល់ថ្ងៃទី 11 ខែធ្នូ នេះ។ ដោយប្រើទិន្ន័យភូមិសាស្រ្តបែប 3D ក្រុមហ៊ុន Bentley Systems អាចបង្កើតរូបភាពបែបរស់រវើកនៃតំបន់ទេសចរណ៍នានា ដោយអ្នកទស្សនាអាចទទួលបានបានដូចទៅលេងទីតាំងជាក់ស្ដែងដូច្នោះដែរ។ ដំណើរកម្សាន្តនេះរួមមានទីតាំងសំខាន់ៗដ៏ល្បីរបស់ទីក្រុងប៊ែរឡាំងជាច្រើន ពិសេសតំបន់ដែលមានគម្រោងហេដ្ឋារចនាសម័ព្ធលេចធ្លោ។ ទីតាំងសំខាន់ៗនៃដំណើរកម្សាន្តនេះ មានដូចជា Siemensstadt Square, Brandenburg Gate, ប៉ម TV Tower នៃសម័យអាល្លឺម៉ង់ខាងកើត, Potsdamer Platz ដែលត្រូវបានកែច្នៃឡើងវិញ, និង Hauptbahnhof (ស្ថានីយ៍កណ្តាលប៊ែរឡាំង) ដែលមានដំបូលកញ្ចក់ជាដើម។ លើសពីនេះ តាមរយៈកម្មវិធីនេះ ក្រុមហ៊ុន Bentley បានគូសបញ្ជាក់ពីឥទ្ធិពលនៃបច្ចេកវិទ្យាទីក្រុងភ្លោះឌីជីថល ដែលកំពុងជួយរដ្ឋបាលទីក្រុងជាច្រើននៅលើពិភពលោក រៀបប្រព័ន្ធគ្រប់គ្រងទីក្រុង […]
អានបន្ថែម

English
