ក្រសួងរ៉ែប្រកាសរើសក្រុមហ៊ុនឯករាជ្យពិនិត្យការសាងសង់ស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ​នៅកំពង់ឆ្នាំង

ក្រសួងរ៉ែ និងថាមពល បានប្រកាសជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាឯករាជ្យ ដើម្បីធ្វើការពិនិត្យ និងអង្កេត​លើដំណើរ​ការសាង​សង់គម្រោងផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ មានអានុភាព៦០មេហ្គាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង។ នេះបើតាមលិខិតអញ្ជើញលេខ១៤៩៧ របស់ក្រសួងកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។ ក្រុមហ៊ុនដែលចាប់អារម្មណ៍ចំពោះការប្រកាសនេះ អាចធ្វើការទំនាក់ទំនងទៅកាន់អគ្គនាយកដ្ឋានថាមពល របស់​ក្រសួងរ៉ែ និងថាមពល។ ក្រុមហ៊ុន ត្រូវដាក់ឯកសារសំណើទៅកាន់អគ្គនាយកដ្ឋានឲ្យបានមុន ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ម៉ោង ១០:០០​នាទី​ព្រឹក ជាកំហិត។ គួរបញ្ជាក់ថា ក្រុមហ៊ុន Prime Road Alternative បានឈ្នះការដេញថ្លៃ និងបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងរ៉ែ និងថាមពល​ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មកម្ល៉េះ។ ក្រុមហ៊ុននេះ ត្រូវសាងសង់រោងចក្រផលិតអគ្គិសនីដោយពន្លឺព្រះអាទិត្យ ឬសូឡា មានអនុភាព ៦០មេហ្គាវ៉ាត នៅ​ខេត្ត​កំពង់​ឆ្នាំង ជាមួយនឹងតម្លៃផលិតលក់ចេញទាបជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។ (អានបន្ថែម)

អាន​បន្ថែម

គម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប ដល់ដំណាក់កាលជ្រើសរើសទីប្រឹក្សាបច្ចេកទេសហើយ

ក្រុមហ៊ុន ៧ បានចូលរួមដាក់ពាក្យដេញថ្លៃ (ឬ Expression of Interest) ដើម្បីធ្វើទីប្រឹក្សាបច្ចេកទេសសម្រាប់គម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប (EDCF Loan KHM-28)។ នេះបើយោងតាមកិច្ចប្រជុំពិនិត្យឯកសារ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២១ ដឹកនាំដោយឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ និងចូលរួមដោយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាក់ស្ដែង ក្រសួងបានអញ្ជើញក្រុមហ៊ុនសរុបចំនួន១៤ ឱ្យដាក់ពាក្យដេញថ្លៃ ប៉ុន្តែក្រោយបិទបញ្ចប់ការទទួលពាក្យនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ មានក្រុមហ៊ុន ៧ ប៉ុណ្ណោះដែលបានដាក់ពាក្យ។ ក្រុមហ៊ុនចំនួន៧ រួមមាន៖ ១) Daehan Consultants Co., Ltd ២) Kunhwa Engineering & Consulting Co., Ltd ៣) Dasan Consultants Co., Ltd ៤) Dohwa Engineering Co., Ltd […]

អាន​បន្ថែម

រដ្ឋសភាបើកឱ្យឯកជនដេញថ្លៃគម្រោងសាងសង់អគាររដ្ឋបាលថ្មីតម្លៃ ២៥លានដុល្លារ

រដ្ឋសភាជាតិនៃកម្ពុជា បានប្រកាសបើកការដេញថ្លៃជាសាធារណៈ សម្រាប់គម្រោងសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភា ដែលមានតម្លៃសាងសង់ ២៥លានដុល្លារ។ យោងតាមសេចក្តីជូនដំណឹងចេញផ្សាយនៅថ្ងៃ១២ ខែវិច្ឆិកានេះ កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ គឺនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ មុនវេលាម៉ោង ៩:០០ ព្រឹក នៅអគ្គលេខាធិការដ្ឋានរដ្ឋសភា។ គួរបញ្ជាក់ថា គម្រោងសាងសង់អគាររដ្ឋបាលថ្មីនេះ នឹងធ្វើឡើងក្រោមជំនួយឥតសំណងចំនួន២៥លានដុល្លារ របស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយភាគីទាំង ២ បានចុះហត្ថលេខតាំងពីឆ្នាំ ២០១៩ មកម្លេះ។ (អានបន្ថែម) បើតាមផែនការ អគាររដ្ឋបាលថ្មីនឹងត្រូវសាងសង់ជាងអគារកម្ពស់១១ ជាន់ ដែលស្ថិតនៅក្នុងទីតាំងរបស់រដ្ឋសភាជាតិផ្ទាល់។ តាំងពីបានចុះកិច្ចសន្យាតាំងពីឆ្នាំ ២០១៩ មក ការងារជាច្រើនត្រូវបានធ្វើជាបន្ដបន្ទាប់ មុននឹងឈានដល់ការដាក់ឱ្យដេញថ្លៃនេះ ដូចជាការរៀបចំគណៈកម្មការវាយតម្លៃលើគុណភាព គណៈកម្មការហិរញ្ញវត្ថុ និងគណៈកម្មការផ្សេងៗទៀតជាដើម។ ( ទាយយកឯកសារ)

អាន​បន្ថែម