មជ្ឈមណ្ឌលទិន្នន័យខ្នាតយក្សតម្លៃ ៥០០ ពាន់លានដុល្លារ កំពុងសង់នៅអាមេរិក
មជ្ឈមណ្ឌលទិន្នន័យខ្នាតយក្សទំហំ ៤លានហ្វីតការ៉េ ឬស្មើនឹងទំហំតារាងបាល់ទាល់ ៧០ ដង កំពុងដំណើរការសាងសង់នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដើម្បីទ្រទ្រង់ដល់កំណើនការប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI)។ គម្រោងនេះគឺជាមជ្ឈមណ្ឌលទិន្នន័យដ៏ធំបំផុតមួយរបស់ពិភពលោក ដែលជាផ្នែកមួយនៃកម្មវិធី Stargate ដែលមានតម្លៃទុនវិនិយោគសរុប ៥០០ ពាន់លានដុល្លារអាមេរិក ហើយនឹងផ្ទុកបន្ទះឈីប AI របស់ Nvidia រហូតដល់ ៥០,០០០ នៅក្នុងអគារនីមួយៗរបស់វា ដែលមានសរុប ៨ អគារ។ កម្មវិធីផតខាស់ Bentley Horizons បានពិភាក្សាអំពីតួនាទី និងកម្មវិធីវិស្វកម្មឌីជីថលដែលប្រើនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមបែបនេះ។ បើយោងតាមលោក Preston Williams នៃក្រុមហ៊ុន DPR Construction ដែលជាអ្នកគ្រប់គ្រងគម្រោងសាងសង់នេះ ការសម្រេចគម្រោងក៏ស្មុគស្មាញនេះត្រូវប្រើប្រាស់កម្មវិធីវិស្វកម្មឌីជីថលជាច្រើន មិនមែនតែមួយមុខនោះទេ ក្នុងនោះដែរ កម្មវិធី Bentley មួយចំនួនក៏ត្រូវបានប្រើប្រាស់ផងដែរ។ ឧទាហរណ៍មួយគឺការប្រើកម្មវិធី SYNCHRO 4D របស់ Bentley ដែលជាដំណើរការមួយដែលភ្ជាប់ គំរូ 3D ជាមួយកាលវិភាគសាងសង់ ដើម្បីគ្រប់គ្រងភាពស្មុគស្មាញនៃគម្រោង។ SYNCHRO 4D […]
អានបន្ថែម

English
