ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មីតម្លៃ ៤ លានដុល្លារ បើកសម្ពោធជាផ្លូវការហើយ

អគារច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មី ត្រូវបានបើកដំណើរការជាផ្លូវការហើយ ដែលនឹងចូលរួមសម្រួលការឆ្លងកាត់របស់ប្រជាពលរដ្ឋកម្ពុជា ថៃ និងទេសចរបរទេស ជាពិសេសសម្រួលដល់ការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ។ ពិធីសម្ពោធត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី១ ខែមីនា ក្រោមអធិបតីភាពរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ចាប់ផ្តើមសាងសង់នៅថ្ងៃ២៧ ខែតុលា ឆ្នាំ២០១៧ ហើយបានបញ្ចប់នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២១ អគារថ្មីនេះចំណាយថវិកាសាងសង់ប្រមាណជាង ៤លានដុល្លារ។ អគារនេះបានបង្កប់ដោយរចនាបថខ្មែរ និងមានរចនាសម្ព័ន្ធបម្រើការងារស្របតាមស្តង់ដារអន្តរជាតិ។ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត គឺជាច្រកទ្វារព្រំដែនអន្តរជាតិដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា សម្រាប់ សេដ្ឋកិច្ច និងទេសចរណ៍។

អាន​បន្ថែម