ក្រុមហ៊ុនផលិតស្ករធំលំដាប់ទី៣ របស់ថៃ សម្រេចដកការវិនិយោគពីកម្ពុជា ព្រោះតែកត្តាសំខាន់២

ក្រុមហ៊ុនផលិតស្ករសធំបំផុតលំដាប់ទីបីរបស់ប្រទេសថៃ មានឈ្មោះថា Khon Kaen Sugar Industry Plc (KSL) បានសម្រេចចិត្តដកការវិនិយោគរបស់ខ្លួនចេញពីប្រទេសកម្ពុជា ដោយលើកហេតុផលថា កត្តាទីផ្សារអត់អំណោយផល និងការអនុវត្តប្រព័ន្ធអនុគ្រោះពន្ធរបស់កម្ពុជា ទៅកាន់ទីផ្សារធំៗដូចជាអឺរ៉ុប និងអាមេរិកនៅមានកម្រិត។​ ការធ្លាក់ចុះតម្លៃស្ករសប៉ុន្មានឆ្នាំជាប់គ្នា កត្តាទីផ្សារនៅក្នុងកម្ពុជា និងប្រព័ន្ធអនុគ្រោះពន្ធ គឺជាហេតុផលជំរុញឱ្យក...

អាន​បន្ថែម

ឆមាសទី១-២០២៤ កម្ពុជារកចំណូលបានជិត $២៥លាន ពីការលក់សំបុត្រចូលទស្សនាអង្គរ ប្រាសាទកោះកែរ្តិ៍ និងជិះទូក

ក្នុងឆមាសទី១ ឆ្នាំង២០២៤នេះ ប្រទេសកម្ពុជាប្រមូលចំណូលបាន ២៤.៩៥២.៩៩៦ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល៦ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៥២១.៩៥០នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ២៤.៣៥៧.៦៩៥ដុល្លារ...

អាន​បន្ថែម

ដំណើរការដឹកទំនិញលើកដំបូងពីចិនមកកម្ពុជាប្រវែង ២០០០គ.ម តាមផ្លូវគោក សម្រេចដោយជោគជ័យ

ក្បួនរថយន្តដឹកជញ្ជូនទំនិញ និងអ្នកដំណើរចំនួន ៧គ្រឿង របស់ចិន បានមកដល់រាជធានីភ្នំពេញ ប្រទេសកម្ពុជាដោយជោគជ័យ ដែលជិះលើចម្ងាយផ្លូវជាង ២០០០ គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសអនុតំបន់មេគង្គមានឡាវ និងថៃ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន អំពីពិធីទទួលស្វាគមន៍ក្បួនរថយន្តពីទីក្រុងគុនមីន (ប្រទេសចិន) កាត់តាមប្រទេសឡាវ ប្រទេសថៃ និងមកបញ្ចប់គោលដៅចុងក្រោយ នៅរាជធានីភ្នំពេញ  ក្រោមអធិបតីភាពឯកឧត្តម តូច ចាន់កុសល...

អាន​បន្ថែម

ក្រុមហ៊ុនផ្លូវដែកដ៏ល្បីរបស់ជប៉ុន កំពុងងាករកទីផ្សារអាស៊ាន ខណៈទើបវិនិយោគ$១,៦លាន នៅសិង្ហបុរី និងម៉ាឡេស៊ី

ក្រុមហ៊ុន Hitachi ដែលជាក្រុមហ៊ុនជំនាញខាងវិស្វកម្មសំណង់ផ្លូវដែកដ៏ល្បីរបស់ប្រទេសជប៉ុន មានបំណងពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារផ្លូវដែកនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីការទិញយកអាជីវកម្មប្រព័ន្ធគ្រប់គ្រងផ្លូវដែករបស់ក្រុមហ៊ុនបារាំង Thales Group ក្នុងតម្លៃ ១,៦ពាន់លានដុល្លារ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៤។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីនេះ បង្កើនសមត្ថភាពរបស់ក្រុមហ៊ុន Hitachi ដែលកំពុងមានគម្រោងសាងសង់ផ្លូវដែករួមគ្...

អាន​បន្ថែម

CAIC ចុះកិច្ចសន្យា១២ឆ្នាំជាមួយក្រុមហ៊ុនបារាំង បើកលក់ទំនិញរួចពន្ធ នៅព្រលានថ្មីក្រុងតាខ្មៅ

ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានចុះកិច្ចសន្យារយៈពេល ១២ឆ្នាំ អនុញ្ញាតឱ្យក្រុមហ៊ុន Lagarde’re Travel Retail SAS និងដៃគូសហការក្នុងស្រុក HSC Group ក្នុងការលក់ទំនិញរួចពន្ធ សម្ភារៈសម្រាប់ធ្វើដំណើរសំខាន់ៗ និងការផ្ដល់សេវាកម្មម្ហូបអាហារ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ ប្រភពដដែលនេះបានឱ្យដឹងថា អ្នកស្រី Se’verine Lanthier នាយិការផ្នែកប្រតិបត្...

អាន​បន្ថែម

៤ឆ្នាំនេះ, កម្ពុជាមានក្រុមហ៊ុនជាង ៣ម៉ឺន បានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ក្នុងនោះសំណង់អចលនទ្រព្យមានច្រើនជាងគេ

រយៈពេល ៤ឆ្នាំ ដែលកម្ពុជាបានបើកដំណើរការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានក្រុមហ៊ុនចំ​នួន ៣៦.៥០៩ បានធ្វើការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធថ្មីនេះ ក្នុងនោះឃើញថាមានអាជីវកម្មលើវិស័យសំណង់ និងអចលនទ្រព្យមានចំនួនច្រើនជាងគេ។ ​ នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពរបស់ Online Business Registration Service។​ គួរបញ្ជាក់ថា អាជីវកម្មទាំងអស់ដែលបានចុះបញ្ជីតាមប្រព័ន្ធថ្...

អាន​បន្ថែម

បច្ចុប្បន្ន កម្ពុជាមាន សហគ្រាសតូចៗ និងមធ្យមជាង ៧៥ម៉ឺនមូលដ្ឋាន រួមចំណែកដល់ផលិតផលក្នុងស្រុកដល់ទៅ ៦៣%

កម្ពុជាមានសហគ្រាស ធុនមីក្រូ តូច និងមធ្យមជាង ៧៥០.០០០ មូលដ្ឋាន បានចូលរួមក្នុងផលិតផលក្នុងស្រុកសរុប(GDC)៦៣% និងផ្តល់ការងារលើសពី ៧០%ផងដែរ។ នេះបើតាមសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ថ្ងៃទី២៧ ខែមិថុនា ដែលចេញផ្សាយកាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចធិបតី បានចាត់ទុកថា សហគ្រាសធុនមីក្រូ តូច និងមធ្យមទាំងអស់បាននិងកំពុងដើរតួនា...

អាន​បន្ថែម

វៀតណាម ស្នើសុំនាយករដ្ឋមន្ត្រីនាំចូលខ្សាច់ពីកម្ពុជាបន្ថែម ខណៈតម្រូវការខ្សាច់ក្នុងស្រុកកំពុងកើនឡើងខ្លាំង

ថ្មីៗនេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានដាក់សំណើជូននាយករដ្ឋមន្ត្រីវៀតណាមលោក Phạm Minh Chính ដើម្បីសុំគោលការណ៍នាំចូលខ្សាច់បន្ថែមទៀតពីប្រទេសកម្ពុជា សម្រាប់បំពេញតម្រូវការវិស័យសំណង់ក្នុងប្រទេសវៀតណាម នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពព័ត៌មានដោយ បានធ្វើការស្ទង់មតិលើលទ្ធភាពនៃការនាំចូលខ្សាច់សំណង់ពីកម្ពុជាទៅវៀតណាម Vietnamnews.vn ចុះផ្សាយកាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ នេះ។ យោងតាមប្រភពដដែលបានឱ្...

អាន​បន្ថែម

កម្ពុជា-សិង្ហបុរី បានដាក់ដំណើរការថ្នាល FTC ដើម្បីជំរុញការប្រើសេវាហិរញ្ញវត្ថុឆ្លងដែនរិតតែងាយស្រួល

កម្ពុជា និងសិង្ហបុរី បានដាក់ឱ្យដំណើរការគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) ដើម្បីបង្កភាពងាយស្រួលក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមរបស់ប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិកម្ពុជា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ តាមប្រភពដដែលបានបន្ថែមថា ថ្នាល FTC ជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់បង្កើតកិច្ចព្រមព្រៀងជាមុនរវាងគ្រឹះស្ថាន ...

អាន​បន្ថែម

រដ្ឋសម្រេចលើកទឹកចិត្តពន្ធ ចំពោះសហគ្រាសធ្វើអាជីវកម្មបែបសេដ្ឋកិច្ចក្រៅប្រព័ន្ធ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំពោះសហគ្រាសអនុវត្តសកម្មភាពអាជីវកម្ម​​​មួយចំនួន។ នេះបើតាមអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។ គោលការណ៍លើកទឹកចិត្តនេះ អនុវត្តសម្រាប់សហគ្រាសធុនមីក្រូ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ដែលបានចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ចំពោះសហគ្រាសដែលប្រកបអាជីវកម្មដូចជា៖ លក់ដុំ លក់រាយ និងជួ...

អាន​បន្ថែម