១១ខែ ឆ្នាំ២០២៣ កម្ពុជានាំទំនិញចេញបានចំនួនជាង ២ម៉ឺនលានដុល្លារ កើនឡើង ១,២%
ត្រឹមរយៈពេល ១១ខែ ឆ្នាំ២០២៣ កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់ប្រមាណ ២០.៤៩៤លានដុល្លារអាមេរិក កើនឡើង ១,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ក្នុងនោះ ចាប់ពី ខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយចិន សម្រេចបានទឹកប្រាក់ ១.៣១៤ លានដុល្លារ កើនឡើង ១៨,៥ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ ៩,៧៦៣លានដុល្លារ ...
អានបន្ថែមវៀតណាមកំពុងជំរុញឧស្សាហកម្មសំណង់សេរ៉ាមិចឱ្យជាប់ជាផលិតផលកំពូលលើពិភពលោក
ក្នុងសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់សម្រាប់វិស័យសម្ភារសំណង់របស់វៀតណាម អនុរដ្ឋមន្ត្រីក្រសួងសំណង់ លោក Nguyen Van Sinh បានប្រកាសថា ប្រទេសរបស់លោក ទទួលបានចំណាត់ថ្នាក់ក្នុងចំណោមប្រទេសអ្នកផលិតសម្ភារសំណង់ប្រភេទសេរ៉ាមិចកំពូលទាំង ១០ របស់ពិភពលោក នេះបើគិតពីកម្រិតសមត្ថភាពកម្រិតផលិត និងកម្រិតបច្ចេកវិទ្យា។ តែបើនិយាយពីទំហំទិន្នផលនិងបរិមាណផ្គត់ផ្គង់ក្នុងទីផ្សារវិញ វៀតណាមឈរឈ្មោះជាប្រទេសនាំមុខគេលើការផលិតក្បឿងសេរ៉ាមិច ដោ...
អានបន្ថែមអ្នកឧកញ៉ា ពុង ឃាវសែ ដឹកនាំសមាជិក CCA ចំនួន ៧៤ និងក្រុមហ៊ុនចំនួន ១៣៣ ស្ថាប័ន រៀបចំពិព័រណ៍អន្តរជាតិសាងយុគថ្មីសម្រាប់វិស័យសំណង់កម្ពុជា
នៅក្នុងពិធីអបអរសាទរដ៏អស្ចារ្យនៃព្រឹត្តិការណ៍ខួបលើកទី១៣ របស់ខ្លួនសមាគមអ្នកសាងសង់កម្ពុជា (CCA) បានប្រារព្ធពិធី "មហាសន្និបាតស្តីពីរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ២០២៣ និងការសម្ពោធពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ" នៅសាលសន្និសីទកោះពេជ្រ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៣។ ពិធីដ៏វិសេសវិសាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក...
អានបន្ថែមខណៈប្រទេសជិតខាងអាស៊ានផលិតយានយន្តអគ្គិសនី EV តើកម្ពុជាអាចធ្វើអ្វីខ្លះបានក្រៅពីតួនាទីជាអ្នកប្រើប្រាស់?
ខណៈពេលដែលប្រទេសជិតខាងដូចជាប្រទេសថៃ ឥណ្ឌូនេស៊ី និងវៀតណាមកំពុងបោះជំហានយ៉ាងសំខាន់ក្នុងតួនាទីជាអ្នកផលិតក្នុងឧស្សាហកម្មរថយន្តអគ្គិសនី (EV) ការចូលរួមរបស់កម្ពុជានៅក្នុងទីផ្សារដែលកំពុងរីកចម្រើននេះ ត្រូវបានគេមើលឃើញថាហាក់ដើរយឺតជាងគេខ្លាំងបន្តិច។ សកម្មភាពមានកម្រិតរបស់ព្រះរាជាណាចក្រនេះ នៅក្នុងច្រវាក់ផលិតកម្ម EV អាចត្រូវបានកំណត់ដោយឧបសគ្គជាច្រើនដែលរារាំងដល់ការអភិវឌ្ឍទីផ្សារ EV ក្នុងស្រុក។ ការស្វែងយល់ពីបញ្ហាប្រឈ...
អានបន្ថែមត្រឹមខែវិច្ឆិកា កម្ពុជាទទួលក្រុមហ៊ុនសាងសង់ និងអចលនទ្រព្យចុះបញ្ជីតាមអនឡាញ បានជាង ២ពាន់លានដុល្លារ
គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ឬហៅថា Cam DX បានមកចុះបញ្ជីក្រុមហ៊ុន សហគ្រាសលើវិស័យសាងសង់ មានទុនវិនិយោគសរុប ១,១១ពាន់លានដុល្លារ ខណៈក្រុមហ៊ុនសហគ្រាសលើវិស័យអចលនទ្រព្យ មានទុនវិនិយោគសរុប ១ពាន់លានដុល្លារ។ ក្រៅពីនេះ ក្រុមហ៊ុន/ សហគ្រាសផ្នែកសេវាកម្មស្នាក់នៅ ដែលបានចុះបញ្ជីតាម Cam DX មានទុនវិនិយោគចំនួន ៩៩៨លានដុល្លារ និងផ្នែកកម្មន្តសាលសម្លៀកបំពាក់ ល...
អានបន្ថែមក្រុមហ៊ុន bp ជ្រើសយកកម្មវិធី AssetWise Lifecycle Information Management និង AssetWise Reliability ជាឧបករណ៍ស្ដង់ដារសម្រាប់ការគ្រប់គ្រង
កម្មវិធីនេះសម្រាប់ប្រើជាវិធីសាស្រ្តគ្រប់គ្រងព័ត៌មានទ្រព្យសកម្មក្នុងសហគ្រាសជាគូគ្នា ជាមួយនឹងកម្មវិធីគ្រប់គ្រងភាពត្រឹមត្រូវនៃរចនាសម្ព័ន្ធ និងការគ្រប់គ្រងភាពជឿជាក់ (Structural Integrity and Reliability Management) ក្រុមហ៊ុន Bentley Systems ដែលជា ក្រុមហ៊ុនផលិតកម្មវិធីសូហ្វវ៊ែរសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្នែកវិស្វកម្ម បានចេញសេចក្តីប្រកាសថា ក្រុមហ៊ុន bp បានជ្រើសយកកម្មវិធីសូហ្វវ៊ែរឈ្មោះ AssetWise Asset ...
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជា ចាប់ដៃគូជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ី និងសមាគមសហគ្រាសដ៏ធំបំផុតនៅម៉ាឡេស៊ី ដើម្បីពង្រីក…
សមាគមអ្នកសាងសង់កម្ពុជា (CCA) បានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ី-កម្ពុជា (MCCC) ក្រោមអធិបតីភាពលោកឧកញ៉ា ឆាលស៍ វ៉ាន់ តំណាងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានCCA និងលោក Dato's Sri Dr Rick Yaw ប្រធាន MCCC នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៣។ កិច្ចប្រជុំលំដាប់កំពូលធុរកិច្ចនេះ បានបើកទំព័រនៃការផ្តួចផ្តើមកិច្ចសហការកៀរគរសមាគមធុរកិច្ចដ៏សំខាន់មួយ ដើម្បីរៀបចំឡើងវិញនូវទិដ្ឋ...
អានបន្ថែមនយោបាយមិនប្រាកដប្រជារបស់ថៃ អាចនឹងជះឥទ្ធិពលដល់វិស័យអចលនទ្រព្យក្នុងប្រទេស
វិស័យអចលនទ្រព្យនៅក្នុងប្រទេសថៃគឺជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេស ដែលដំបូងឡើយត្រូវបានគេរំពឹងថា នឹងត្រូវងើបឡើងវិញពីជំងឺរាតត្បាតក្នុងឆ្នាំ២០២៣នេះ។ បើយោងតាមសារព័ត៌មាន Channel News Asia ភាពមិនប្រាកដប្រជាផ្នែកនយោបាយដែលកំពុងបន្តកើតមានពីការបោះឆ្នោតសកល កាលពីខែឧសភាគឺកំពុងបង្កការរំខាន និងជាភាពភ័យខ្លាចមួយនៅក្នុងទីផ្សារមួយ។ ភាពមិនច្បាស់លាស់នេះ បាននាំឱ្យមានការពន្យារពេលនៃការទិញ-លក់ខុនដូជាច្រើន ជាពិ...
អានបន្ថែមក្រុមហ៊ុន Bentley Systems ប្រកាសស្ថាបនិកកិត្តិយសសម្រាប់កម្មវិធីពានរង្វាន់ឌីជីថលហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ២០២៣
ក្នុងព្រឹត្តិការណ៍នៃកម្មវិធី 2023 Going Digital Awards in Infrastructure ក្រុមហ៊ុន Bentley Systems បានប្រកាសបង្ហាញស្ថាបនិកកិត្តិយសសម្រាប់ព្រឹត្តិការណ៍ឆ្នាំ 2023 ដោយមានគម្រោងចំនួន 15 ត្រូវបានទទួលស្គាល់ជាស្ថាបនិកកិត្តិយស ក្នុងកម្មវិធីដែលរៀបចំនៅក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី 12 ខែតុលា ឆ្នាំ2023។ ជាមួយនឹងការបញ្ចូលពីនាយកប្រតិបត្តិក្រុមហ៊ុនជាន់ខ្ពស់ លោក Greg Bentley និងលោក Keith Bentley បានជ្រើសរើស...
អានបន្ថែមវៀតណាម-កម្ពុជា សហការគ្នាកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនទំនិញតាមកំពង់ផែ២
កំពង់ផែតឹងកាងសាយហ្គន (Saigon Newport ) របស់វៀតណាម និងកំពង់ផែស្វយ័តភ្នំពេញ (PPAP) របស់កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍និរន្តរភាពនៃអាជីវកម្ម និងជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា។ នៅក្នុងពិធីចុះអនុស្សរណៈនេះ នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣ លោកស្រី ហ៊ឺ ផានិន អគ្គនាយករងទទួលបន្ទុកអាជីវកម្មប្រត...
អានបន្ថែម
