នយោបាយមិនប្រាកដប្រជារបស់ថៃ អាចនឹងជះឥទ្ធិពលដល់វិស័យអចលនទ្រព្យក្នុងប្រទេស

វិស័យអចលនទ្រព្យនៅក្នុងប្រទេសថៃគឺជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេស ដែលដំបូងឡើយត្រូវបានគេរំពឹងថា នឹងត្រូវងើបឡើងវិញពីជំងឺរាតត្បាតក្នុងឆ្នាំ២០២៣នេះ។

បើយោងតាមសារព័ត៌មាន Channel News Asia ភាពមិនប្រាកដប្រជាផ្នែកនយោបាយដែលកំពុងបន្តកើតមានពីការបោះឆ្នោតសកល កាលពីខែឧសភាគឺកំពុងបង្កការរំខាន និងជាភាពភ័យខ្លាចមួយនៅក្នុងទីផ្សារមួយ។

ភាពមិនច្បាស់លាស់នេះ បាននាំឱ្យមានការពន្យារពេលនៃការទិញ-លក់ខុនដូជាច្រើន ជាពិសេសការបើកដំណើរការឡើងវិញនូវសកម្មភាពទាំងអស់ក្នុងទីផ្សារអចលនទ្រព្យ ដោយសារតែអ្នកអភិវឌ្ឍន៍នៅមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្តួចផ្តើមគម្រោងថ្មីៗក្នុងអំឡុងវិបត្តិនយោបាយដែលកំពុងបន្ត។

ប្រទេស​ថៃ មានការពឹងផ្អែក​ខ្លាំង​លើ​វិស័យ​អចលន​ទ្រព្យ​របស់​ខ្លួន ដែលបាន​រួមចំណែក​ប្រមាណ ១០​ភាគរយ​ដល់ GDP ក្នុងប្រទេស។ អាស្រ័យហេតុនេះ ការពន្យារពេលទាំងនេះអាចជាកត្តារារាំងដល់ការងើបឡើងវិញក្រោយវិបត្តិកូវិដក្នុងប្រទេសថៃ។ មួយវិញទៀត គួរកត់សម្គាល់ថា ភាគច្រើននៃអ្នកវិនិយោគបរទេសមានការសាទរយ៉ាងខ្លាំង ពិសេសមកពីប្រទេសចិន និងរុស្ស៊ីកំពុងតែគិតគូរពីទស្សនវិស័យរយៈពេលវែង និងពិចារណាលើកត្តាដូចជាអត្រាការប្រាក់ និងការអនុម័តលើកម្ចីទិញផ្ទះ ដើម្បីជួយជំរុញការសម្រេចចិត្តរបស់ពួកគេក្នុងការវិនិយោគ។ រីឯភាគីពាក់ព័ន្ធផ្សេងទៀត ដូចជាវិស័យឧស្សាហកម្មក៏សង្ឃឹមដែរថា រដ្ឋាភិបាលថ្មីនឹងដាក់ចេញវិធានការជំរុញ និងកែសម្រួលគោលនយោបាយទីផ្សារអចលនទ្រព្យ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចផងដែរ។

ទន្ទឹមនិងនេះដែរ អ្នកជំនាញមកពី CBRE បានបង្ហាញថា នៅពាក់កណ្តាលឆ្នាំ ២០២៣នេះ ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានជួបនឹងផលលំបាកច្រើន ដែលបណ្តាលមកពីការដំឡើងអត្រាការប្រាក់រយៈពេលយូរ ការស្ទុះងើបឡើងវិញយឺតយ៉ាវនៅក្នុងប្រទេសចិនដីគោក ជាមួយនឹងការធ្លាក់ចុះ ១៥ភាគរយនៃទំហំវិនិយោគអចលនទ្រព្យពាណិជ្ជកម្ម ប៉ុន្តែក៏មិនភ្លេចដែរថា ការព្យាករណ៍លើទីផ្សារមួយនេះនឹងអាចស្ទុះឡើងវិញនៅក្នុងឆមាសទី១-ឆ្នាំ២០២៤ ពិសេសគឺ វិស័យបដិសណ្ឋារកិច្ច នៅក្នុងទីក្រុងបាងកកតែម្តង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]