កម្ពុជានាំចូលដែក និងដែកថែប តម្លៃជិត ១៥០ លានដុល្លារ ក្នុងរយៈពេល៥ខែ
កម្ពុជា នាំចូលដែក និងដែកថែប មានតម្លៃសរុប ១៤៩លានដុល្លារ ក្នុងរយៈពេល ៥ខែដើមឆ្នាំ កើនឡើង ១៩,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ទំហំនៃការនាំចូលដែក និងដែកថែប រួមចំណែក ប្រមាណ ១,១ភាគរយ ធៀបនឹងតម្លៃនាំចូលសរុប ១៣០៥៧ លានដុល្លារ ដែលមានកំណើន ១១ភាគរយ។ ទិន្នន័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញថា ក្នុងឆ្នាំ ២០២១ គម្រោងសាងសង់នៅទូទាំងប្រទេ...
អានបន្ថែមរដ្ឋអនុម័តគម្រោងវិយោគធំៗចំនួន៤ តម្លៃជាង ១៥លានដុល្លារ
បើកទំព័រថ្មីនៃខែមិថុនា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ប្រមាណ ១៥,៨លានដុល្លារអាមេរិក បង្កើតរោងចក្រថ្មី ចំនួន៤កន្លែង ដែលស្ថិតក្នុងទឹកដី ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក...
អានបន្ថែមក្រុមហ៊ុន Xiaomi ប្រទេសចិន ចាប់ផ្តើមផលិតទូរស័ព្ទស្មាតហ្វូននៅប្រទេសវៀតណាម
ក្រុមហ៊ុនផលិងទូរស័ព្ទប្រទេសចិន Xiaomi បានចេញលក់ជាលើកដំបូងទូរស័ព្ទស្មាតហ្វូនផលិតនៅប្រទេសវៀតណាម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងចែកចាយទៅកាន់ទីផ្សារធំៗដូចជាប្រទេសម៉ាឡេស៊ី និងថៃផងដែរ។ ក្រុមហ៊ុនប្រកាសកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះថា ស្មាតហ្វូនរបស់ខ្លួន ត្រូវបានផលិតដោយក្រុមហ៊ុន DBG Technology ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ Hong Kong’s DBG Electronics Investment Limited នៅរោងចក្រស្ថិតក្នុងភាគខាងជើង...
អានបន្ថែមអាមេរិកចង់ឈានចូលលើការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា
វិនិយោគិនអាមេរិក កំពុងសម្លឹងបោះជំហានចូលលើការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍វិនិយោគិនបរទេសទាំងអស់ដែលចង់វិនិយោគចូលមកកម្ពុជា។ នៅក្នុងជំនួបកាលពីថ្ងៃទី១ ខែមិថុនា ជាមួយនឹងលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក Moses An មន្រ្តីទូតអាមេរិកប្រចាំនៅកម្ពុជា ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម បានស្វែងយល់ពីសក្តានុពលវិនិយោគលើវិ...
អានបន្ថែមកម្ពុជានឹងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac នៅក្នុងប្រទេសខ្លួនផ្ទាល់តែម្តង
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបតិ្តការវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ រវាងសហគ្រាសឱសថកម្ពុជា និងក្រុមហ៊ុន Sinovac Life Sciences នៃសាធារណរដ្ឋប្រជាមានិតចិន ដែលអាចឲ្យកម្ពុជា មានលទ្ធភាពវេចខ្ចប់វ៉ាក់សាំងបាន ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ធ្វើឡើងនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមវត្តមានឯកឧត្តមសាស្រ...
អានបន្ថែមSSEZ គ្រោងសង់សួនឧស្សាហកម្មដំណាក់កាលទី២ អាចទទួលរោងចក្រសហគ្រាសដល់៣០០ទីតាំង
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងជំរុញគម្រោងសាងសង់សួនឧស្សាហកម្មដំណាក់កាលទី២ ដែលអាចទទួលរោងចក្រសហគ្រាសបានរហូតដល់ទៅ៣០០ទីតាំង។ យោងតាមស្ថានទូតចិនប្រចាំនៅកម្ពុជា ការសាងសង់សួនឧស្សាហកម្មដំណាក់កាលទី១នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានបញ្ចប់ ដែលមានសហគ្រាសចំនួន ១៧០ក្រុមហ៊ុន បានជួយដោះស្រាយបញ្ហាការងារជូនដល់ប្រជាជនក្នុងស្រុកជិត ៣ម៉ឺននាក់។ ប្រភពដដែលបន្តថា ពេលបញ្ចប់ការសាងសង់ទាំងស្រុង រំពឹងថ...
អានបន្ថែមរដ្ឋបានអនុម័តគម្រោងវិយោគឯកជនធំៗថ្មីចំនួន៤ តម្លៃសរុប ៨,៤ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ប្រមាណ ៨,៤លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៤កន្លែង នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី១ គឺ Xiantong Wire and Cable Co., Ltd. ដែលវិនិយោគ ៥ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតខ្សែភ្លើង ខ្សែកាប និងរឡូ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី២ Neutrali...
អានបន្ថែមក្រុមហ៊ុនEnerCam កំពុងផ្តោតខ្លាំងលើសក្តានុពល អណ្តូងប្រេងកម្ពុជា
ក្រសួងរ៉ែ និងថាមពល សហការជាមួយក្រុមហ៊ុន EnerCam Resources Corp បានកំពុងសិក្សាពីសក្តានុពល ពិនិត្យលទ្ធភាពក្នុងការចាប់ផ្តើមដំណើរការឡើងវិញអណ្តូងប្រេងដំបូងគេបង្អស់របស់កម្ពុជា ក្រោយផ្អាកជាងមួយឆ្នាំ ដោយក្រុមហ៊ុនវិនិយោគក្ស័យធន។ ក្រុមហ៊ុន Angkor Resources Corp បានប្រកាសកាលពីថ្ងៃទី ២៥ ឧសភា ថាក្រុមហ៊ុនបុត្រសម្ព័ន្ធថាមពលរបស់ខ្លួនគឺ ក្រុមហ៊ុន EnerCam Resources Corp. (EnerCam) បានសិក្សាលើសក្តានុពល និងត្រួតពិន...
អានបន្ថែមកម្ពុជា មានរោងចក្រផ្គុំតំឡើងទោចក្រយានយន្តអគ្គិសនីតម្លៃជាង ២០លានដុល្លារ នៅខេត្តកណ្តាល
ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ឯ.ក (Inion Mobility) បានបើកដំណើរការរោងចក្រផ្គុំតំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនី នៅថ្ងៃទី២៤ ឧសភា ឆ្នាំ២០២២នេះ ក្លាយជារោងចក្រដំឡើងរថយន្តអគ្គិសនីដំបូងគេនៅកម្ពុជា។ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ស្រុកកៀនស្វាយ ខេត្តកណ្តាល រោងចក្រផ្គុំតំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនី មានទំហំវិនិយោគសរុបចំនួនប្រមាណជាង ២០លានដុល្លារអាម៉េរិក។ លោក ខេ...
អានបន្ថែមផ្សារកំពង់ពពិលថ្មីតម្លៃជាង១ លានដុល្លារនៅខេត្តព្រៃវែងត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
ផ្សារកំពង់ពពិលថ្មី តម្លៃប្រមាណ ១,៤៧ លានដុល្លារអាមេរិក ស្ថិតឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ ផ្សារថ្មីនេះ ត្រូវបានសាងសង់ចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ និងបញ្ចប់ក្នុងខែមេសា ឆ្នាំ២០២២ ដោយជំនួសនូវផ្សារចាស់ដែលបានរងគ្រោះដោយអគ្គីភ័យ ក្រោមជំនួយឧបត្ថម្ភរបស់សម្...
អានបន្ថែម