ការបុកគ្រឹះ Naga 3 សម្រេចជាង ៥០% ហើយ ខណៈសំណង់អគារទាំង៣ នឹងចាប់ផ្ដើម ២០២៣

NagaCorp បានបញ្ជាក់ថា ខ្លួននឹងបន្តការសាងសង់ Naga 3 នៅរាជធានីភ្នំពេញតាមផែនការ បើទោះបីជាគម្រោង Naga Vladivostok នៅរុស្ស៊ីត្រូវបានផ្អាកក៏ដោយ។ យោងតាមការប្រកាសនាពេលថ្មីៗនេះ NagaCorp បានសម្រេចផ្អាកការសាងសង់គម្រោងកាស៊ីណូខ្នាតធំមួយតម្លៃ ២៣៨លានដុល្លារអាមេរិក នៅរុស្សី ហើយងាកមកផ្ដោតលើគម្រោង Naga 3 នៅកម្ពុជាវិញ។ គម្រោង Naga 3 មានតម្លៃប្រមាណជិត ៤ពាន់លានដុល្លារ ដែលត្រូវបានរចនាប្លង់ដោយក្រុមហ៊ុនអាមេរិកល្បីល...

អាន​បន្ថែម

ព្រលានភ្នំពេញថ្មីសម្រេចបាន ៣២% ហើយ ខណៈទុនជាង ៤១៤ លានដុល្លារត្រូវបានចំណាយ

បើគិតត្រឹមដើមខែមីនានេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី សម្រេចបាន ៣២% ហើយ។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) នៅថ្ងៃទី៤ ខែមីនា។ CAIC បានបន្ថែមថា រហូតមកដល់ពេលនេះ ទឹកប្រាក់សរុបចំនួន ៤១៤ លានដុល្លារអាមេរិក ត្រូវបានចំណាយលើការអភិវឌ្ឍន៍ ដោយមិនរាប់បញ្ចូលតម្លៃដី។ ទោះបីជាការរាតត្បាតនៃជំងឺកូវីដ-១៩ និងការជន់លិចក្នុងរដូវវស្សាកន្លងមក បានបង្ករអាក់...

អាន​បន្ថែម

អង់គ្លេសជួយកម្ពុជាក្នុងការបង្កើតផែនទីបង្ហាញផ្លូវសម្រាប់វិស័យយានយន្ត និងអេឡិចត្រូនិក

សេចក្ដីព្រាងផែនទីបង្ហាញផ្លូវសម្រាប់វិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ត្រូវបានរៀបចំរួចរាល់ហើយ កាលពីថ្មីៗនេះ ដោយបច្ចុប្បន្នកំពុងស្ថិតក្រោមការពិភាក្សា វាយតម្លៃ និងប្រមូលធាតុចូលបន្ថែមពីសំណាក់វិនិយោគិន និងដៃគូពាក់ព័ន្ធ។ កាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២២ សេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះ ត្រូវបានលើកយកមកពិភាក្សាដោយអ្នកជំនាញមកពីក្រសួង និងស្ថាប័នចំនួន៨ ដោយមានការគាំទ្រពីរដ្ឋាភិបាលចក្រភពអង់គ្លេស និង ក្រុ...

អាន​បន្ថែម

វិនិយោគិនតួកគី ចង់និយោគលើវិស័យសំណង់ ថាមពល និងរ៉ែ នៅកម្ពុជា

វិនិយោគិនតួកគី សម្លឹងការវិនិយោគលើវិស័យសំណង់ ថាមពល និងរ៉ែ នៅកម្ពុជា ខណៈចាត់ទុកកម្ពុជា ជាប្រទេសមានសក្តានុពល ក្នុងវិស័យវិនិយោគ។ នេះបើយោងតាមសភាពាណិជ្ជកម្មកម្ពុជា។ នេះជាការលើកឡើង របស់លោក Ferudun Cevahiroglu ប្រធានសហព័ន្ធធុរជនឧស្សាហកម្មតួកគី ក្នុងជំនួបកាលពីថ្ងៃទី២៦ ខែកុម្ភៈ ជាមួយ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅក្រុងអាំការ៉ា។ ក្នុងជំនួបខាងលើន...

អាន​បន្ថែម

GlobalData៖ វិស័យសំណង់នៅកម្ពុជាទទួលពិន្ទុល្អ បើធៀបនឹងប្រទេសផ្សេងក្នុងតំបន់

វិស័យសំណង់កម្ពុជា ស្ថិតក្នុងចំណាត់ល្អ ធៀបនឹងប្រទេសតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត ដោយសន្ទស្សន៍ពិន្ទុកើនឡើងគួរឱ្យកត់សម្គាល់ គិតត្រឹមដើមឆ្នាំ ២០២២។ នេះបើយោងតាមរបាយការណ៍ GlobalData's Construction Project Momentum Index។ របាយការណ៍ដដែលបង្ហាញថា ពិន្ទុផ្នែកសំណង់របស់កម្ពុជា មាន០,៨២ពិន្ទុ ក្នុងខែមករា កើនឡើងពី ០,៤៧ ពិន្ទុ កាលពីខែធ្នូ ឆ្នាំមុន។ បើកធៀបនឹងប្រទេសផ្សេងទៀត ក្នុងតំបន់ដូចជាវៀតណាម កម្ពុជាគឺល្អជាង ព...

អាន​បន្ថែម

ADB គ្រោងជួយសាងសង់កំពង់ផែនេសាទស្ដង់ដារថ្មីមួយនៅខេត្តព្រះសីហនុ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិងកំពុងជួយកម្ពុជាអនុវត្តគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព ដោយគ្រោងនឹងសាងសង់កំពង់ផែនេសាទស្ដង់ដារថ្មីមួយកន្លែងនៅខេត្តព្រះសីហនុ។ បើតាមកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែកុម្ភៈ គម្រោងនេះ ធ្វើឡើងដើម្បីលើកកម្ពស់ផលនេសាទសមុទ្រ ពង្រឹងការគ្រប់គ្រងសំណល់ និងការបន្ថយផលប៉ះពាល់ធម្មជាតិក្នុងអាជីវកម្មនេសាទ។ គម្រោងនេះរួមមាន ការគ្រប់គ្រងធនធានអេកូឡូស៊ីសមុទ្រ ការលើកកម្ពស់ហេដ...

អាន​បន្ថែម

សិង្ហបុរី មានបំណងចង់វិនិយោគលើវិស័យធំៗ ចំនួន ៣ នៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី ឯកឧត្តម Vivian Balakrishnan បានឱ្យដឹងថា សិង្ហបូរិចង់វិនិយោគលើវិស័យធំៗចំនួន៣ នៅកម្ពុជា រួមមានវិស័យពាណិជ្ជកម្ម ឃ្លាំងស្តុកទំនិញត្រជាក់ និងវិស័យដឹកជញ្ជូន ទិសដៅដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ ឯកឧត្តម Vivian បានឱ្យដឹងដូច្នេះក្នុងជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន កាលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងជំនួប ឯកឧត្តម Vivian បានសាទរចំពោះ សម្ដេច ក្នុងការ...

អាន​បន្ថែម

ក្រុមហ៊ុនអចលនទ្រព្យដំបូងគេដែលចុះបញ្ជីក្នុងទីផ្សារមូលបត្រ បើកលក់ភាគហ៊ុនជាផ្លូវការហើយ

ក្រុមហ៊ុនអភិវឌ្ឈន៍លំនៅឋាន JS Land PLC បានប្រកាសលក់ភាគហ៊ុនក្នុងទីផ្សារមូលបត្រកម្ពុជា ជាផ្លូវការហើយ ចាប់ពីថ្ងៃទី១០ខែកុម្ភៈ នេះត ពោលគឺបានក្លាយជាក្រុមហ៊ុនអចលនទ្រព្យដំបូងបង្អស់ ដែលចុះបញ្ជីក្នុងផ្សារមូលបត្រនៅកម្ពុជា។ ក្រុមហ៊ុន JS Land PLC គ្រោងបោះផ្សាយភាគហ៊ុនដើម្បីប្រមូលទុនសរុបប្រមាណ ៤៦ប៊ីលានរៀល ឬប្រមាណ ១២លានដុល្លារ ដោយ១ ភាគហ៊ុន មានតម្លៃ ចាប់ពី ១ ៩០០រៀល។ ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារម...

អាន​បន្ថែម

គម្រោងទីក្រុងឆ្លាតវៃ ៦០០ពាន់លានដុល្លារ នៅកោះកុង មិនទាន់មានការដឹងលឺពីរដ្ឋបាលខេត្តទេ

ក្រុមហ៊ុន Bilderberg Investment Groupកាលពីថ្មីៗនេះ ប្រកាសថា ខ្លួនគ្រោងនឹងវិនិយោគ ៦០០ពាន់លានដុល្លារ ដើម្បីបង្កើតទីក្រុងឆ្លាតវៃលើដី ១២ ម៉ឺនហិកតា នៅខេត្តកោះកុង ប៉ុន្តែអាជ្ញាធរខេត្ត បញ្ជាក់ថា មិនទាន់ទទួលព័ត៌មានពីក្រុមហ៊ុនទាក់ទងនឹងគម្រោងវិនិយោគនេះ នៅឡើយទេ។ ក្រុមហ៊ុនបានប្រកាសគម្រោងនេះទៅកាន់អ្នកសារព័ត៌មានកាលពីសប្ដាហ៍មុន ដែលឱ្យឈ្មោះគម្រោងនេះ ថា «អនាគត» ឬ AHNAKOT ដែលជាគម្រោងអភិវឌ្ឍចម្រុះខ្នាតយក្ស។ យ៉...

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងវិនិយោគធំៗ ៤ កន្លែង តម្លៃជាង ១៨លានដុល្លារ នៅខេត្តក្រុង ៣ សំខាន់ៗ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ១៨.៦លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៤ កន្លែង នៅរាជធានីភ្នំពេញ កំពង់ឆ្នាំង និងកំពង់ស្ពឺ ។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុនទាំង ៤ រួមមាន៖ ១- GLOBAL XILIN GARMENT ACCESSORY CO., LTD បោះទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិកបង្កើតរោងចក្រខារអំបោះ នៅសួនឧស្សាហកម...

អាន​បន្ថែម