ក្រុមហ៊ុនជប៉ុន នឹងសិក្សាលទ្ធភាពបង្កើតសេដ្ឋកិច្ចពិសេស និងទីក្រុងឆ្លាតវៃនៅបាត់ដំបង

អ្នកវិនិយោគជប៉ុននឹងមកធ្វើទស្សនកិច្ចនៅខេត្តបាត់ដំបង នៅខែមេសា ខាងមុខនេះ ដើម្បី សិក្សាលទ្ធភាពវិនិយោគបង្កើតរោងចក្រ តំបន់សេដ្ឋកិច្ចពិសេសនិងទីក្រុងឆ្លាតវៃ នៅក្នុងខេត្តមួយនេះ។ នេះបើយោងតាមជំនួបរវាង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ជាមួយ លោក តាមឺរ៉ាក់ សឺតុមឺ (TAMURA Tsutomu )នាយកសមាគមជប៉ុន-កម្ពុជា កាលពីថ្ងៃទី ២ខែកុម្ភៈ កន្លងទៅ។ ឯកឧត្តម សុខ លូ បានប្រាប់ ទៅកាន់ភាគីជប៉ុនថា បាត់ដំបងជាខេត្តដែលមានសក្ដានុ...

អាន​បន្ថែម

ក្រុមហ៊ុនចិនបង្ហាញផែនការចង់បង្កើតរថយន្តតាក់ស៊ីអគ្គិសនី និងស្ថានីយសាកថ្ម នៅកម្ពុជា

ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញក្រុមហ៊ុនចិនពិចារណាសិក្សាលើគម្រោងវិនិយោគបង្កើតរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធស្ថានីយសាកថ្ម នៅក្នុងរាជធានីភ្នំពេញ។ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំជាមួយនឹង គណៈប្រតិភូសភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា ដែលដឹកនាំដោយលោក Zhang Hailong អមដោយតំណាងក្រុមហ៊ុន CACS និងក្រុម...

អាន​បន្ថែម

កម្ពុជាគ្រោងសាងសង់ហ្គ្រីនហៅស៍កសិបច្ចេកវិទ្យា ៤.០ ចំនួន ១០ ០០០ ខ្នង នៅ ១០ឆ្នាំខាងមុខ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រុមហ៊ុនឯកជនធំ ៣ ត្រៀមសាងសង់ហ្គ្រីនហៅស៍កសិបច្ចេកវិទ្យា ៤.០ ឬជាកន្លែងដាំដំណាំបែបទំនើប នៅកម្ពុជា ឱ្យបាន ១០ ០០០ ខ្នង ក្នុងពេល ១០ ឆ្នាំខាងមុន។ ក្រសួងបាន ចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា ឬMoU លើគម្រោងនេះ កាលពីថ្ងៃទី ២១ ខែមករា រវាងក្រុមហ៊ុនទាំង ៣ រួមមាន ក្រុមហ៊ុន Agri-Sambathkhmer Co., Ltd ក្រុមហ៊ុន PLMP Venture Capital Co., Ltd និងក្រុមហ៊ុន ISBP G...

អាន​បន្ថែម

សរុបមេរៀន និងឧបសគ្គរបស់ទីផ្សារអចលនទ្រព្យឆ្នាំ ២០២១ និងនិន្នាការឆ្នាំ ២០២២

សរសរដោយ អ្នកវិភាគឯករាជ្យលោក Eric Wong Chon Lap នៅទីបំផុតឆ្នាំ ២០២១ ដែលជាឆ្នាំដ៏លំបាកមួយរបស់វិស័យអលចនទ្រព្យបានបញ្ចប់ ព្រមនឹងហេតុការណ៍មិនរំពឹងទុកជាច្រើនបានកើត។ បញ្ហាចំបងដែលគ្រប់គ្នាសង្កេតឃើញគឺការដាំក្បាលចុះរបស់ទីផ្សារខុនដូ។ ក្នុងឆ្នាំ ២០២១ នេះ មិនមានការបើកលក់ខុនដូថ្មីនោះទេ ប៉ុន្តែមានគម្រោងខ្លះដែលនៅជាយក្នុងបានបើកលក់តែ ក៏មិនច្រើនដែរដូចពីមុនដែរ។ ទីផ្សារនឹងក្រុងព្រះសីហនុរងសម្ពាធខ្លាំងបំផុត ព្រោះរំ...

អាន​បន្ថែម

គម្រោងធំៗ របស់ HLH ដំណើរការដោយរលូន ខណៈក្រុមហ៊ុនចង់បោះទុន៤០០លានបន្ថែមទៀត

គម្រោងអចលនទ្រព្យធំៗ ២ របស់ក្រុមហ៊ុន Hong Lai Huat (HLH) នៅប្រទេសកម្ពុជា Royal Platinum និង D'Seaview កំពុងដំណើរការទៅដោយរលូនទាំងការសាងសង់ និងការលក់ ទោះវិបត្តិកូវីដនៅតែបន្ដក្ដី ខណៈក្រុមហ៊ុនយក្សនេះ ក៏គ្រោងនឹងបោះទុន ៤០០លានដុល្លារបន្ថែមទៀតក្នុងគម្រោង២ ថ្មីផ្សេងទៀត។ យោងរបាយការណ៍សរុបស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន គម្រោង Royal Platinum នៅភ្នំពេញ បានសាងសង់ដល់ជាន់ទី ១០ ហើយ ដែលនៅសល់ ១៨ ជាន់ទៀត ខណៈការលក់បា...

អាន​បន្ថែម

គម្រោងវិនិយោគថ្មីៗ ១០ គម្រោង តម្លៃជិត២ ពាន់លានដុល្លារ ត្រូវបានអនុម័តសម្រាប់ខេត្តក្រុង ៨

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ១ ៨៩៧, ៥ លានដុល្លារអាមេរិក បង្កើតរោងចក្រ វារីអគ្គិសនី កំពង់ផែ និងមជ្ឍមណ្ឌលដឹកជញ្ជូន ចំនួន ១០កន្លែង មាននៅរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ បាត់ដំបង កំពត ឧត្តរមានជ័យ កោះកុង និងកំពង់ធំ ។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុនទាំងនោះរួមមាន៖ ១-ក្រុមហ៊ុន INDEPENDENCE CLOTH...

អាន​បន្ថែម

ស្រុកក្រគរមានសក្ដានុពល! នឹងក្លាយជាបណ្ដុំរោងចក្រថាមពលស្អាត និងតំបន់សេដ្ឋកិច្ចខ្នាតធំ

ក្រុមហ៊ុនឯកជនគ្រោងនឹងវិនិយោគសាងសង់រោងចក្រថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ១៥០MW បន្ថែមទៀត ទៅលើរោងចក្រមានស្រាប់៩០MW នៅឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ គម្រោងពង្រីកអានុភាព នេះនឹងធ្វើឱ្យស្រុកក្រគរមានថាមពលសូឡាស្អាតគ្មានផ្សែងពុល ដល់ទៅ ២៤០MW ទៅថ្ងៃអនាគត ដែលធំជាងគេនៅប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ឱ្យដឹងឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយពលរដ្ឋក្នុ...

អាន​បន្ថែម

ផ្សារទំនើបយក្ស AEON ចូលប្រឡូកទីផ្សារដឹកជញ្ជូន ត្រៀមបើកឃ្លាំងព័ស្តុភារពហុមុខងារឆ្នាំ២០២៣

ក្រៅពីវិនិយោគបង្កើតផ្សារទំនើបខ្នាតធំចំនួន ៣ នៅកម្ពុជា ក្រុមហ៊ុនយក្សជប៉ុន Aeon Mall (Cambodia) Co Ltd សម្រេចចូលប្រឡូកក្នុងទីផ្សារដឹកជញ្ជូន ដោយនឹងបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនពហុមុខងារ ផ្ដល់សេវាគ្រប់ជ្រុងជ្រោយមិនធ្លាប់មានពីមុនមក នៅខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២៣ ខាងមុខ។ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនចេញថ្ងៃទី ១១ មករា កន្លងទៅ ដើម្បីអនុវត្តផែនការនេះ Aeon សម្រេចបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីឈ្...

អាន​បន្ថែម

រោងចក្ររថយន្ត Ford តម្លៃជាង ២១លានដុល្លារនៅពោធិ៍សាត់ នឹងចាប់ផ្ដើមផលិតក្នុងខែមេសានេះ

រោងចក្របង្គុំ និងដំឡើងរថយន្ត Ford ដែលស្ថិតនៅក្នុងនៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន សាងសង់ជិតរួចរាល់ហើយ ដោយគ្រោងនឹងចាប់ផ្ដើមចង្វាក់ផលិតកម្ម ក្នុងខែមេសាឆាប់ៗខាងមុខនេះ។ នេះបើតាមរដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៩ ខែមករា កន្លងទៅ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គិសនីកម្ពុជា បានឱ្យដឹងថា បើផែនការមិនប្រែប្រួល រថយន្ត Ford ទាំង Pick-Up ទាំង Station ...

អាន​បន្ថែម

ក្រុមហ៊ុនយក្សជប៉ុននឹងយកកម្ពុជាធ្វើជាមជ្ឈមណ្ឌលដឹកជញ្ជូនខ្នាតតំបន់ធំជាងគេរបស់ខ្លួន

ក្រុមហ៊ុនយក្សជប៉ុន Aeon គ្រោងនឹងសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូនខ្នាតអន្តរជាតិធំមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្បែរកំពង់ផែក្រុងព្រះសីហនុ ដើម្បីផ្ដល់សេវាកម្មស្តុកទំនិញនាំចូល សម្របសម្រួលនីតិវិធីគយ និង គាំទ្រការលក់ទំនិញអនឡាញឆ្លងដែន។ យោងតាម Nikkei Asia មជ្ឈមណ្ឌលនេះនឹងមានទំហំជាង ៣០ ០០០ ម៉ែត្រការ៉េ ហើយរំពឹងថានឹងបើកដំណើរការនៅឆ្នាំ ២០២៣។ ចំណុចពិសេសរបស់មជ្ឈមណ្ឌលនេះ គឺឃ្លាំងស្ដុកលើកលែងការបង់ពន្ធនាំចូល ឬ(bonde...

អាន​បន្ថែម