កម្ពុជាគ្រោងសាងសង់ហ្គ្រីនហៅស៍កសិបច្ចេកវិទ្យា ៤.០ ចំនួន ១០ ០០០ ខ្នង នៅ ១០ឆ្នាំខាងមុខ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រុមហ៊ុនឯកជនធំ ៣ ត្រៀមសាងសង់ហ្គ្រីនហៅស៍កសិបច្ចេកវិទ្យា ៤.០ ឬជាកន្លែងដាំដំណាំបែបទំនើប នៅកម្ពុជា ឱ្យបាន ១០ ០០០ ខ្នង ក្នុងពេល ១០ ឆ្នាំខាងមុន។

ក្រសួងបាន ចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា ឬMoU លើគម្រោងនេះ កាលពីថ្ងៃទី ២១ ខែមករា រវាងក្រុមហ៊ុនទាំង ៣ រួមមាន ក្រុមហ៊ុន Agri-Sambathkhmer Co., Ltd ក្រុមហ៊ុន PLMP Venture Capital Co., Ltd និងក្រុមហ៊ុន ISBP Group-Sun Business Investment Globe Co., Ltd។

គម្រោងសាងសង់ហ្គ្រីនហៅស៍កសិបច្ចេកវិទ្យា ៤.០ នេះ នឹងផលិតបន្លែជាអប្បបរមាចំនួន ៤០០ តោនក្នុងមួយឆ្នាំ ដែលមានសុវត្ថិភាព និងមាននិរន្តរភាពដល់ទីផ្សារក្នុងមូលដ្ឋាន ថែមទាំងផ្តល់នូវការចុះកិច្ចសន្យាផលិតកម្មជាមួយសហគមន៍ និងទីផ្សារអន្តរជាតិ។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែង គម្រោងនេះនឹងជួយលើកកម្ពស់ខ្សែច្រវាក់តម្លៃបន្លែតាមស្តង់ដារការអនុវត្តកសិកម្មល្អកម្ពុជា (Cam-GAP)។

លើសពីនេះ គម្រោងនេះក៏នឹងផ្ដល់ចំណេះដឹងផ្នែកបច្ចេកទេសដល់កសិករ ផងដែរ ទិសដៅដើម្បីផលិតកម្មដំណាំបន្លែ ដែលមានសុវត្ថិភាព និងនិរន្តរភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

Bentley បង្ហាញពីកំណើនហិរញ្ញវត្ថុដ៏រឹងមាំ ព្រមទាំងបន្ដជំរុញការអភិវឌ្ឍ AI សម្រាប់សំណង់

Bentley Systems បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំស […]

ក្រៅពីសំណង់៖ Digital Twin អាចប្រើក្នុងវិស័យអវកាស សុខភាព បេតិកភណ្ឌ និងរៀបចំក្រុង

និស្សិតស្រាវជ្រាវជំនាន់ថ្មីនៅសាកលវិទ្យាល័យ Louisiana St […]

ពិព័រណ៍ London Creates បង្ហើបពីតួនាទី AI និងគំនិតស្ថាបត្យកម្មបុរាណក្នុងវិស័យសំណង់

ពិព័រណ៍ London Creates ក្នុងឆ្នាំ 2026 នេះ បានបង្ហាញអនា […]