ក្រុមហ៊ុនផ្លូវដែកចិនចាប់ផ្តើមសិក្សាការធ្វើឲ្យប្រសើរឡើងប្រព័ន្ធផ្លូវដែកនៅកម្ពុជា

រូបភាពដោយ ក្រសួងសាធារណការ​ និងដឹងជញ្ជូន ក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) បានចាប់ផ្តើមការសិក្សារបស់ខ្លួនក្នុងការធ្វើឲ្យប្រសើរឡើងប្រព័ន្ធផ្លូវដែកនៅកម្ពុជា និងការអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។នេះបើយោងតាមព័ត៌មាននៅលើទំព័រហ្វ៊េសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន។ នៅក្នុងជំនួបជាមួយនឹងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រី ក្រសួងសាធារណក...

អាន​បន្ថែម

ក្រុមហ៊ុនវៀតណាមតែមួយនាំចូលដែកជាង ៤ម៉ឺន តោនមកកម្ពុជាក្នុងរយៈពេល៣ខែ

ក្រុមហ៊ុនផលិតដែករបស់ប្រទេសវៀតណាម Hoa Phat Group បានប្រកាសថា ការលក់ដែករបស់ខ្លូនបានកើនឡើងជាង ២៨ ភាគរយក្នុងរយៈពេលបីខែដំបូង ដែលក្នុងនោះ កម្ពុជាបានទិញដែកពីក្រុមហ៊ុនចំនួនជាង ៤៥ ៤៣០ តោននៃដែកសរុប នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។ កាលពីចុងខែមេសា ក្រុមហ៊ុន Hoa Phat បានរាយការណ៍ថា ខ្លួនបានលក់ដែកចំនួនប្រហែលជា ៧០០ ០០០ តោនក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ ២០១៩ ដែលនេះគឹកើនឡើង ២៨,៦៨ ភាគរយ បើប្រៀបធៀបទៅនឹងរ...

អាន​បន្ថែម

គម្រោង«One Central Tower»តម្លៃ២០០លានដុល្លារចាប់ផ្តើមដំណើរការសាងសង់នៅតំបន់បឹងស្នោ

ក្រុមហ៊ុនវិនិយោគអន្តរជាតិ B.I.C Group កាលពីថ្ងៃទី ០៦ ខែ មេសា បានចាប់ផ្តើមដំណើរការសាងសង់គម្រោងអភិវឌ្ឍន៍ដំបូងបង្អស់របស់ខ្លួន «One Central Tower» ដើម្បីប្រែក្លាយតំបន់ខាងកើតរាជធានីភ្នំពេញ ឲ្យទៅជាទីក្រុងដ៏ទំនើបថ្មីលំដាប់អន្តរជាតិ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។ មានទីតាំងស្ថិតចំកណ្តាលនៃតំបន់បឹងស្នោ គម្រោង«One Central Tower» គឺជាគម្រោងអភិវឌ្ឍន៍ពហុដំណាក់កាល ក្រោមទុនវិនិយោគប្រមាណជា ២០០ លានដុល្លារអាមេរិ...

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយសាងសង់វិទ្យាស្ថានគរុកោសល្យនៅរាជធានីភ្នំពេញ

រូបភាពដោយ JICA Cambodia Office រដ្ឋមន្រ្តីក្រសួងអប់រំកម្ពុជា និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាកាលពីថ្ងៃទី ០៧ ខែឧសភា បានរួមគ្នាអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋាន សាងសង់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃប្រទេសជប៉ុន វិទ្យាស្ថានគរុកោសល្យនេះនឹងមានការសាងសង់ អគារសិក្សា អគាររដ្ឋបាល អគារបន្ទប់ពិសោធន៍វិទ្យាសាស្ត្រ និងសិល្បៈ អគារបណ្ណាល័យ អគារប្រជុំធំ និង...

អាន​បន្ថែម

សំណង់កំពង់ផែទេសចរណ៍អន្តរជាតិកំពតគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៩

សំណង់កំពង់ផែទេសចរណ៍អន្តរជាតិកំពត សម្រេចបាន២៥ភាគរយ បន្ទាប់ពីបានចាប់ផ្តើមសាងសង់កាលពីខែសីហាឆ្នាំមុន ហើយគ្រោងនឹងបញ្ចប់នៅមុនដាច់ឆ្នាំ២០១៩នេះ។ យោងតាមមន្ទីរទេសចរណ៍ខេត្តកំពត កំពង់ផែទេសចរណ៍អន្តរជាតិកំពត គ្រោងនឹងបញ្ចប់ការសាងសង់តាមការគ្រោងទុក នៅចុងឆ្នាំ២០១៩នេះ ខណៈដែលខេត្តកំពតនឹងទទួលរៀបចំពិធីបុណ្យសមុទ្រលើកទីពីរ។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងថា កំពង់ផែទេសចរណ៍ នឹងដើរតួនាទីយ៉ាងសំខាន់...

អាន​បន្ថែម

ផ្លូវរថភ្លើងក្រោមដីដំបូងបង្អស់នៅទីក្រុងម៉ានីលត្រូវបានបើកការដ្ឋានសាងសង់ហើយ

រូបភាពដោយ Wikipedia ប្រព័ន្ធរថភ្លើងក្រោមដីលើកដំបូងបង្អស់របស់ទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីន ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីខែមីនា ឆ្នាំ ២០១៩ កន្លងទៅនេះ បើទោះបីជា ក្រុមហ៊ុនជប៉ុនដែលទទួលខុសត្រូវគម្រោងនេះ ធ្លាប់បានព្រមានរួចមកហើយថា ផែនការបញ្ចប់ការសាងសង់ប្រពន្ធ័នេះនៅឆ្នាំ២០២២ គឺជាការមានសុទិដ្ឋិនិយមខ្ពស់ពេកហើយ។ គម្រោងនេះគឺជាសសរស្តម្ភដ៏សំខាន់មួយនៃកញ្ចប់កម្មវិធី«កសាង កសាង កសាង» ហេដ្ឋារចនា...

អាន​បន្ថែម

កម្មករសំណង់ទទូចចង់បានកិច្ចការពារសង្គម

កម្មករដែលបម្រើការនៅក្នុងវិស័យសំណង់ បានទទូចចង់បានកិច្ចការពារសង្គម តាមរយៈការទទួលស្គាល់នៅក្នុងបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីការពារផលប្រយោជន៍របស់កម្មករ ដូចទៅនឹងកម្មករបម្រើការក្នុងវិស័យវាយនភណ្ឌ។ ការទទូចនេះ គឺដើម្បីធានាឲ្យមានការទទួលខុសត្រូវ នៅពេលមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ដោយាសារការងារសំណង់ ត្រូវបានចាត់ទុកថាជាការងារមានគ្រោះថ្នាក់បំផុត។ នៅក្នុងទិវាពិភពលោក ដើម្បីសុខភាព និងសុវត្ថិភាព ២០១៩ ដែលប្រា...

អាន​បន្ថែម

សួនសត្វលំដាប់ពិភពលោក គ្រោងនឹងបើកសម្ពោធនៅខេត្តសៀមរាបឆ្នាំ២០២១

រូបភាពដោយ Jon Rawlinson សួនសត្វលំដាប់ពិភពលោក គ្រោងនឹងបើកដំណើរការ នៅឆ្នាំ២០២១ នៅខេត្តសៀមរាប ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរ។ វិនិយោគដោយក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ និង អឺឃ្វារៀម (Angkor Wildlife and Aquarium) សួនសត្វនេះ ជាទីតាំង ជលវប្បដ្ឋាន ឬអាងសម្រាប់ចិញ្ចឹមត្រីទឹកសាប ត្រីទឹកប្រៃ និងជម្រកអភិរក្សសត្វដ៏ធំនៅខេត្តសៀមរាប។ សួនសត្វនេះ មានឈ្មោះថា «ជលវប្បដ្ឋានក្រុងអង្គរ និងអាណាចក្រជម្រកសត្វ (Angk...

អាន​បន្ថែម

រដ្ឋាភិបាលគ្រោងនឹងសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់តម្លៃ២០០លានដុល្លារនៅខេត្តព្រះសីហនុ

រូបភាពដោយក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋាភិបាលគ្រោងនឹងចំណាយថរិកា ប្រមាណ ២០០លានដុល្លារអាមេរិក ដើម្បីសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់៦ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃនៅខេត្តព្រះសីហនុ។ នៅក្នុងដំណើរចុះពិនិត្យ និងសិក្សានៅទីតាំងស្ថានីយចម្រោះទឹកកខ្វក់ស្ថិតនៅក្រុងព្រះសីហនុ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖« ការសាងស...

អាន​បន្ថែម

ក្រុមហ៊ុន ជីប ម៉ុង រៀបចំកម្មវិធីថ្លែងអំណរគុណដល់តំណាងចែកចាយដែកថែបអ៊ីតាលីម៉ាកវីទូទាំងប្រទេស និងបន្តភាពជាដៃគូជោគជ័យរួមគ្នា

ក្រុមហ៊ុន ជីប ម៉ុង ដែលបានទទួលសិទ្ធធ្វើពាណិជ្ជកម្ម និងនាំចូលផលិតផល ដែកថែបអ៊ីតាលីម៉ាកវី ផ្តាច់មុខសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៧មក បានរៀបចំកម្មវិធី‌«រួមកម្លាំងខ្លាំងទាំងអស់គ្នា»ដើម្បីថ្លែងអំណរគុណ រឹតចំណងមិត្តភាព និងបន្តដំណើរទៅកាន់ភាពជោគជ័យរួមគ្នារវាងថ្នាក់ដឹកនាំក្រុមហ៊ុន ដៃគូពាណិជ្ជកម្ម ព្រមទាំងតំណាងចែកចាយដែកថែបអ៊ីតាលីម៉ាកវីទូទាំងប្រទេស។ កម្មវិធីមានអ្នកចូលរួមសរុបប្រមាណ៥០០...

អាន​បន្ថែម