រដ្ឋាភិបាលបង្កើតក្រុមការងារជាពីរផ្នែកដើម្បីដោះស្រាយបញ្ហាសំណង់និងអចលនទ្រព្យ
Credit to acechamp.com រដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារចំនួនពីរផ្នែកសម្រាប់ស្ថាប័នរដ្ឋនិងឯកជនដើម្បីរួមគ្នារកដំណោះស្រាយទៅលើបញ្ហាសំណង់ និងអចលនទ្រព្យទាំងឡាយណាដែលរារាំងដល់ដំណើរការការធ្វើពាណិជ្ជកម្មក្នុងវិស័យទាំងនេះ។ នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៩ ដែលទស្សនាវដ្តីសំណង់ និងអចលទ្រព្យយើងខ្ញុំទទួលបាននាពេលថ្មីៗនេះ។ សេចក្តីសម្រេចចំនួនពីរច្បាប់ផ្សេងគ្នាចុះថ្ងៃតែមួយខាងលើ បានឲ្យ...
អានបន្ថែមសម្តេច ហ៊ុន សែននឹងបើកសម្ពោធស្ពានជ្រោយចង្វារចាស់នៅថ្ងៃទី៣ខែមេសា
រូបភាពដោយ Facebook Page ក្រសួងសាធារណការ និងដឹកជញ្ជូន បន្ទាប់ពីធ្វើការជួសជុលនិងកែលម្អឡើងវិញអស់រយៈពេលជិត២ឆ្នាំមក ស្ពានមិត្តភាពកម្ពុជា-ជប៉ុនឬស្ពានជ្រោយចង្វារចាស់នឹងត្រូវដាក់ឲ្យប្រើប្រាស់វិញក្នុងខែមេសា។ នេះបើយោងតាមសេចក្តីប្រកាសឲ្យដឹងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ស្ពានជ្រោយចង្វារចាស់នឹងត្រូវបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៩ ខាងមុខនេះ ដើម្បីសម្រួលឲ្យប្រជាពលរដ្ឋ អាចធ្វើដំណើរបានស្...
អានបន្ថែមវៀតណាមគ្រោងនឹងអនុម័តគម្រោងរថភ្លើងល្បឿនលឿនរបស់ខ្លួន
រូបភាពដោយ NWC Vietnam Consulting railway ផែនការនិងសេចក្តីសម្រេចចុងក្រោយសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ៥៦ពាន់លានដុល្លារដែលតភ្ជាប់រវាងទីក្រុងហាណូយ និងហូជីមិញ គឺរំពឹងថានឹងត្រូវអនុម័តដោយរដ្ឋសភាវៀតណាមនៅឆ្នាំ ២០១៩ នេះ ។ ផ្លូវរថភ្លើងល្បឿនលឿនដែលមានប្រវែង ១,១៥៧ គីឡូម៉ែត្រនេះ នឹងកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងទាំងពីរបានរហូតដល់ ២៤ម៉ោងកន្លះ ពោលគឺពីរយៈពេល ៣០ម៉ោង មកនៅត្រឹមតែ៥ ម៉ោងកន្លះតែប៉ុណ្ណ...
អានបន្ថែមរដ្ឋាភិបាល៖ កំណើនសំណង់អគារគឺជាឬសគល់នៃបញ្ហាខ្វះអគ្គិសនីនិងទឹកនៅកម្ពុជា
កង្វះទឹកនិងអគ្គិសនីប្រើប្រាស់នៅទូទាំងប្រទេស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គឺបណ្តាលមកពីការកើនឡើងយ៉ាងគំហុកនៃសំណង់អគារដែលតម្រូវឲ្យមានការប្រើប្រាស់ច្រើន នេះបើយោងតាមការបញ្ជាក់របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឲ្យដឹងថា៖ «អភូតហេតុនេះ គឺបណ្តាលមកពីអាកាសធាតុក្តៅខ្លាំងកើតចេញពីបម្រែបម្រួលអាកាសធាតុ គឺនាំ...
អានបន្ថែមរដ្ឋាភិបាលគ្រោងសាងសង់ព្រលានយន្តហោះថ្មីនៅមណ្ឌលគិរីឬរតនគិរី
រូបភាពដោយ Facebook Page Samdach Hun Sen រដ្ឋាភិបាលគ្រោងសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តមណ្ឌលគិរីឬរតនគិរី នេះបើយោងតាមប្រសាសន៍របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាព្រឹកថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩ សម្តេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងសិក្សានិងពិនិត្យលទ្ធភាពសាងសង់ព្រលានយន្តហោះថ្មីនៅទិសឦសានន...
អានបន្ថែមសិង្ហបុរីកំពុងចាប់អារម្មណ៍ជួយកម្ពុជាកាន់តែខ្លាំងលើបច្ចេកទេសសាងសង់និងសំណង់
ស្របពេលដែលការងារសាងសង់និងបច្ចេកទេសសំណង់កំពុងក្លាយជាកត្តាចម្បងមួយសម្រាប់ដំណើរការអភិវឌ្ឍន៍វិស័យសំណង់ដែលកំពុងរីកលូតលាស់មួយនេះ ប្រទេសសិង្ហបុរីបាននិងកំពុងចាប់អារម្មណ៍ជួយកម្ពុជាទៅលើបញ្ហានេះ។ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៩ ឯកឧត្ដមឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា និងតំណាងក្រុមហ៊ុននៃប្រទេសសិង្ហបុរី បានជួបជាមួយឯកឧត្ដមលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីចែករំលែកបទសោធន៍ក្នុងក...
អានបន្ថែមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុជាគម្រោងថ្លៃជាងគេរបស់ចិនក្នុងពិភពលោក
រូបភាពដោយ ហ្វ៊េសប៊ុក សម្តេច ហ៊ុន សែន ជាមួយនឹងការបើកការដ្ឋានសាងសង់ខិតជិតមកដល់ ម្ចាស់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានអះអាងថា គម្រោងនេះគឺជាគម្រោងដែលធំនិងថ្លៃជាងគេរបស់ខ្លួនក្នុងពិភពលោក នេះបើយោងតាមការចុះផ្សាយលើទំព័រហ៊្វេសប៊ុកផ្លូវការនាយករដ្ឋមន្ត្រីកម្ពុជា។ លោក Weng Gang អនុប្រធានក្រុមហ៊ុន សាជីវកម្មស្ពាន-ថ្នល់ ចិន (CRBC) ដែលជាក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនមួយនេះបានថ្លែងទៅកាន់សម្តេចតេជោ ហ៊ុន ស...
អានបន្ថែមរដ្ឋាភិបាលចេញវិធានការក្តៅៗចំពោះសណ្ឋាគារ ភោជនីយដ្ឋាន និងសំណង់
រដ្ឋាភិបាលតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាកំពុងចេញវិធានការក្តៅៗចំពោះសណ្ឋាគារ ភោជនីយដ្ឋាន និងសំណង់នៅខេត្តព្រះសីហនុ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៩។ ក្នុងដំណើរចុះពិនិត្យ និងសិក្សាដំណើរការអភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ គណៈកម្មាធិការខាងលើ បានចេញវិធានការឲ្យគ្រប់សណ្ឋាគារ ភោជនីយដ្ឋាន និងសំណង់ទាំងអស់ត្រូវ...
អានបន្ថែមជប៉ុនផ្តល់ជំនួយ១០០លានយេនសាងសង់ផ្ទះជូនប្រជាជនកម្ពុជានៅខេត្តត្បូងឃ្មុំ
រដ្ឋាភិបាលជប៉ុន និងកម្មវិធីអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិឬ UN-Habitat បានចុះហត្ថលេខាលើលិខិតប្តូរសារសាងសង់ផ្ទះជូនប្រជាជនកម្ពុជាដែលរស់នៅខេត្តត្បូងឃ្មុំ។ កាលពីថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៩ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម Hidehisa Horinouchi និងតំណាង UN-Habitat ប្រចាំកម្ពុជាលោក សុខ វណ្ណា បានចុះហត្ថលេខាលើលិខិតប្តូរសារសម្រាប់គម្រោងគាំទ្រការស្តារឡើងវិញផ្ទះប្រជាជននៅខេត្តត្បូងឃ្មុំដែលប...
អានបន្ថែមឧកញ៉ា ពុង ឃាវ សែ ប្តេជ្ញាសាងសង់ព្រលានយន្តហោះថ្មីឲ្យបានសម្រេចមុនពេលចូលនិវត្តន៍
រូបភាពដោយ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ វិនិយោគិនដ៏ល្បីល្បាញនៅកម្ពុជា អ្នកឧកញ៉ា ពុង ឃាវ សែ បានប្រកាសប្តេជ្ញាធ្វើយ៉ាងណាសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីឲ្យបានសម្រេច មុនខ្លួនឈានចូលវ័យ៨៧ឆ្នាំ ដើម្បីទុកជាស្នាដៃដ៏ធំមួយទៀតសម្រាប់ប្រទេសកម្ពុជា។ អ្នកឧកញ៉ា ពុង ឃាវ សែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដែលជាក្រុមហ៊ុនវិនិយោគលើគម្រោងព្រលានយន...
អានបន្ថែម