វៀតណាមគ្រោងនឹងអនុម័តគម្រោងរថភ្លើងល្បឿនលឿនរបស់ខ្លួន

រូបភាពដោយ NWC Vietnam Consulting railway

ផែនការនិងសេចក្តីសម្រេចចុងក្រោយសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ៥៦ពាន់លានដុល្លារដែលតភ្ជាប់រវាងទីក្រុងហាណូយ និងហូជីមិញ គឺរំពឹងថានឹងត្រូវអនុម័តដោយរដ្ឋសភាវៀតណាមនៅឆ្នាំ ២០១៩ នេះ ។

ផ្លូវរថភ្លើងល្បឿនលឿនដែលមានប្រវែង ១,១៥៧ គីឡូម៉ែត្រនេះ នឹងកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងទាំងពីរបានរហូតដល់ ២៤ម៉ោងកន្លះ ពោលគឺពីរយៈពេល ៣០ម៉ោង មកនៅត្រឹមតែ៥ ម៉ោងកន្លះតែប៉ុណ្ណោះ។

គម្រោងនេះ ត្រូវបានរដ្ឋសភាវៀតណាមច្រានចោលក្នុងឆ្នាំ ២០១០ ដោយសារតែ រដ្ឋាភិបាលយល់ថា តម្លៃ ៥៦ ពាន់លានដុល្លារអាមេរិក គឺថ្លៃពេកដែលតម្លៃនេះ គឺស្មើទៅនឹង ៤៥ ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសវៀតណាម។

ក៏ប៉ុន្តែ ការសិក្សាពីលទ្ធភាពសាងសង់គម្រោងនេះដោយរដ្ឋាភិបាលជប៉ុននៅឆ្នាំ ២០១៦ បានបង្ហាញថា សេដ្ឋកិច្ចវៀតណាមនឹងអាចទ្រទ្រង់គម្រោងនេះបាន។

ផ្លូវរថភ្លើងល្បឿនលឿននេះ នឹងបើកដំណើរការជាដំណាក់កាលៗ ជាមួយនឹងការចាប់ផ្តើមសាងសង់ខ្សែប្រវែង ២៨០ គីឡូម៉ែត្រតភ្ជាប់រវាងទីក្រុងហាណូយនិងហូជីមិញ ក៏ដូចជាសាងសង់ខ្សែប្រវែង ៣៦០ គីឡូម៉ែត្រ តភ្ជាប់ទីក្រុងហូជីមិញនិងទីក្រុងញ៉ា ត្រាំង នៅឆ្នាំ ២០៣០ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]