សមាគមធុរកិច្ចកូរ៉េ មកពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញបរិយាកាសវិនិយោគជាមួយកម្ពុជា

គណៈប្រតិភូនៃសមាគមធុរកិច្ចនៃសាធារណរដ្ឋកូរ៉េនៅកម្ពុជា (KOCHAM) បានជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញបរិយាកាសវិនិយោគជាមួយកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូ (KOCHAM) ដឹកនាំដោយលោក Sungsoo Kim អគ្គនាយកប្រតិបត្តិ នៃគ្រឹស្ថានមីក្រូហិរញ្ញវត្ថុព្រែម (Prime MFI) កាលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។ ជំនួបនេះ ធ្វើដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញបរិយាកាសវិនិយោគឱ្យកាន់តែប្រសើរឡើង ហើយបានឆ្លុះបញ្ចាំងពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងដាក់ចេញនូវយន្តការថ្មីៗ ដើម្បីដោះស្រាយបញ្ហាប្រឈម និងក្តាប់យកឱកាសវិនិយោគ។ នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកទឹកចិត្តឱ្យសមាគម KOCHAM ក៏ដូចជាក្រុមហ៊ុនកូរ៉េទាំងអស់ រាយការណ៍រាល់បញ្ហា ឬឧបសគ្គនានាដែលបានជួបប្រទះ ដើម្បីឱ្យរដ្ឋាភិបាលអាចជួយសម្របសម្រួលបានទាន់ពេលវេលា។ ឯកឧត្តមបន្តថា កម្ពុជាមានបំណងចង់ឃើញវត្តមានវិនិយោគិនកូរ៉េកាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា និងបានជំរុញឱ្យ KOCHAM ជួយស្វែងរកគម្រោងវិនិយោគដែលស័ក្តិសមសម្រាប់ក្រុមហ៊ុនធំៗពីប្រទេសកូរ៉េ។ លោក Sungsoo Kim បានឱ្យដឹងថា វិនិយោគិនកូរ៉េកំពុងចាប់អារម្មណ៍ខ្លាំងលើទីផ្សារកម្ពុជា ដោយសារកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជានាពេលប៉ុន្មានឆ្នាំចុងក្រោយ។ លោកថា KOCHAM នឹងដើរតួនាទីជាស្ពានចម្លងដ៏សំខាន់ក្នុងការនាំយកកង្វល់ […]

អាន​បន្ថែម

កម្ពុជា-ជប៉ុន នឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៤

កម្ពុជា-ជប៉ុន នឹងរួមគ្នាពង្រីកលើកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន៤ ដោយផ្តោតសំខាន់លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សំណង់អគារ និងកសិកម្មជាដើម។ នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ជាមួយ លោក KOJIMA Masanobu ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd. និង លោកស្រី Machiko Kosugi ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា (CPCC) នៅទីក្រុងអាតស៊ូហ្គិ ខេត្តកាណាហ្កាវ៉ា កាលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើការពង្រឹងលើសកម្មភាពការងារពាក់ព័ន្ធនឹងការជំរុញពាណិជ្ជកម្ម ការអភិវឌ្ឍលំនៅដ្ឋាន ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការផ្លាស់ប្តូរវប្បធម៌ រវាងប្រទេសកម្ពុជា និងជប៉ុនបន្ទាប់ពីក្រុមហ៊ុន Kojima Holdings បានបើកដំណើរការក្រុមហ៊ុន KOJIMAGUMI Cambodia Co., Ltd. នៅកម្ពុជា ក្នុងឆ្នាំ២០១៣ និងបើកដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ក្នុងឆ្នាំ២០២២ នៅទីក្រុងអាតស៊ូហ្គិ ខេត្តកាណាហ្កាវ៉ា។ លើសពីនេះ ភាគីទាំងពីរ ក៏បានបញ្ជាក់ជាថ្មីអំពីការសហការ […]

អាន​បន្ថែម

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែច្នៃបច្ចេកវិទ្យាខ្ពស់ និងការទាញយកប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្រក្បែរព្រែកជីកហ្វូណនតេជោ ខេត្តតាកែវកំពុងពង្រឹងខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលកសិកម្មដ៏ឆ្នើម ខណៈដែលប្រតិភូវិនិយោគជាន់ខ្ពស់ពីប្រទេសម៉ាឡេស៊ី កំពុងសិក្សាស្វែងយល់ពីឱកាសវិនិយោគថ្មីៗក្នុងតំបន់។ ក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានទទួលស្វាគមន៍តំណាងធុរកិច្ចម៉ាឡេស៊ី ដើម្បីពិភាក្សាលើគម្រោងវិនិយោគទ្រង់ទ្រាយធំ ផ្ដោតលើការដាំដុះ និងការកែច្នៃផ្លែស្វាយ និងផ្លែខ្នុរ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារពិភពលោក រួមមានសហភាពអឺរ៉ុប និងដៃគូពាណិជ្ជកម្មផ្សេងៗទៀត។ ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់ពីសក្តានុពលដ៏មហាសាលរបស់ខេត្ត ដោយលើកឡើងថា ប្រជាពលរដ្ឋជាង ៧០ ភាគរយ ប្រកបរបរកសិកម្ម ចិញ្ចឹមសត្វ និងធ្វើស្រែចម្ការ លើផ្ទៃដីកសិកម្មប្រមាណ ២៦៤,០០០ ហិកតា។ អ្វីដែលកាន់តែពិសេសនោះ ខេត្តតាកែវគឺជាដែនដីនៃផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ដ៏ល្បីល្បាញ ដូចជា បង្កងទឹកសាប និងពងទាកូនតាកែវ ដែលជាសក្ខីភាពបញ្ជាក់ពីគុណភាពកសិកម្ម និងជំនាញដ៏ចំណានរបស់កសិករក្នុងតំបន់។ កត្តាសំខាន់បំផុតមួយដែលទាក់ទាញអ្នកវិនិយោគ គឺទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្ររបស់ខេត្ត ដែលស្ថិតនៅជិតគម្រោងព្រែកជីកហ្វូណនតេជោ។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកជាប្រវត្តិសាស្ត្រនេះ នឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលពីខេត្តតាកែវ ទៅកាន់កំពង់ផែសមុទ្រក្នុងតម្លៃទាប និងប្រកបដោយប្រសិទ្ធភាព ដែលជាចំណុចគន្លឹះក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងសម្រាប់ការនាំចេញកសិផលកម្ពុជាទៅកាន់ឆាកអន្តរជាតិ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ […]

អាន​បន្ថែម

អ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ចំនួន៤ នៅកម្ពុជា

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីត ចង់មកពង្រីកកិច្ចសហប្រតិបត្តិវិនិយោគជាមួយកម្ពុជា ពិសេសវិស័យសំខាន់ៗចំនួន៤ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។ យោងតាមជំនួបរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។ នៅក្នុងជំនួបនោះ ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានជម្រាបអំពីគម្រោងទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតមកពីវិស័យផ្សេងៗ មកកាន់កម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល កសិកម្ម សន្តិសុខស្បៀង និងវិស័យសក្តានុពលផ្សេងៗទៀត។ ឯកអគ្គរាជទូត ក៏បានបញ្ជាក់ជាថ្មីនូវផែនការរបស់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងការបើកស្ថានទូតនៅភ្នំពេញ នាពេល អនាគតផងដែរ។ បន្ថែមពីនេះ ឯកអគ្គរាជទូត ក៏បានប្តេជ្ញាចិត្តរបស់អារ៉ាប៊ីសាអូឌីត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីពង្រឹងការតភ្ជាប់ និងទេសចរណ៍ ដោយសង្កត់ធ្ងន់លើសក្តានុពលសម្រាប់ការហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងទីក្រុងរីយ៉ាដ។ ឯកឧត្តមសង្ឃឹមថា អារ៉ាប៊ីសាអូឌីតនឹងបន្តផ្តល់អាហារូបករណ៍បន្ថែមទៀត ជាពិសេសផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្ម ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា បន្ថែមពីលើកម្មវិធីសិក្សាផ្នែកសាសនាដែលមានស្រាប់។ តាមរយៈជំនួបនោះដែរ ភាគីទាំងពីរ ក៏បង្ហាញការពេញចិត្តចំពោះ […]

អាន​បន្ថែម

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២៤ កន្លងទៅ សម្រេចបានជាង ២០៦ លានដុល្លារអាមេរិក ខណៈភាគីទាំងពីរ ក៏បានប្តេជ្ញាពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគប្រទេសទាំងពីរឱ្យកាន់តែខ្លាំងថែមទៀត។ នេះបើតាមជំនួបពិភាក្សារវាងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ជាមួយគណៈប្រតិភូវិនិយោគិនបារាំង ដឹកនាំដោយ លោក ហ្រ្វង់ស័រ ហ្គេស (FRANÇOIS GUEZ) នាយកប្រតិបត្តិនៃក្រុមហ៊ុន ភីអិល វីស្តា (PL Vista) និង ប៊ីវាយ វីស្តា (BY Vista) កាលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងជំនួបនោះ បានឱ្យដឹងថា បារាំងក៏ជាដៃគូពាណិជ្ជកម្មធំទី២ របស់កម្ពុជា ជាក់ស្តែងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២៣ មានចំនួន $៥១៥.២១ លានដុល្លារ ហើយកាលពីឆ្នាំ២០២៤ កន្លងទៅ ទំហំពាណិជ្ជកម្មសម្រេចបានជាង $២០៦ លានដុល្លារអាមេរិក។ នាឱកាសនោះ ដែរ លោក ហ្រ្វង់ស័រ ហ្គេស បានឱ្យដឹងថា តាមគម្រោង ក្រុមហ៊ុនលោកនឹងនាំចូលផលិតផលរបស់ប្រទេសបារំាងជាច្រើនមុខ […]

អាន​បន្ថែម

សភាអាមេរិក ប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តការលើស័យពាណិជកម្ម និងវិនិយោគជាមួយកម្ពុជាបន្ថែមទៀត

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ទំនាក់ទំនងអន្តរជាតិ សភាសហរដ្ឋអាមេរិកបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជា។ ការប្តេជ្ញាចិត្តនេះ ត្រូវបានគូសបញ្ជាក់ក្នុងជំនួបនាពេលថ្មីៗនេះ រវាងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងសមាជិកសភាលោកស្រី Beth Van Duyne មកពីរដ្ឋតិចសាស់ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។ ក្នុងជំនួបនោះ លោកស្រី Beth Van Duyne បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អត្រាអតិផរណាទាប ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សនេះ។ លោកស្រី ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវគោលនយោបាយសំខាន់ៗ ដើម្បីទាក់ទាញវិនិយោគិនបរទេសផងដែរ។ ជាមួយគ្នានេះ លោកស្រី ក៏ពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ជាពិសេសលើវិស័យពាណិជកម្ម និងវិនិយោគ ខណៈតំណាងសភាអាមេរិករូបនេះ ក៏បានប្ដេជ្ញាចិត្តចូលរួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។ ជាការឆ្លើយតប សម្ដេចធិបតី ស្វាគមន៍សភាអាមេរិក និងថ្លែងអំណរគុណរដ្ឋាភិបាលអាមេរិក ដោយបានសម្រេចទម្លាក់អត្រាពន្ធលើការនាំចូលទំនិញកម្ពុជា មកនៅត្រឹម១៩% នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ សម្ដេច ក៏រំលេចពីគោលនយោបាយសំខាន់ៗរបស់កម្ពុជា ដូចជា៖ សម្រួលនីតិវិធីនៃការចុះបញ្ជីវិនិយោគឱ្យ មានប្រសិទ្ធភាពជាងមុន ការរៀបចំវេទិការដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន ការដាក់ចេញនូវគោលនយោបាយការវិនិយោគជាក់ស្ដែង ក៏ដូចជាកញ្ចប់វិធានការលើកទឹកចិត្តនានាសំដៅទាក់ទាញវិនិយោគិនបរទេសមកកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។ […]

អាន​បន្ថែម

ប្រតិភូចិន បង្ហាញផែនការបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន២ នៅកម្ពុជា ផ្តោតលើឧស្សាហកម្មបច្ចេកវិទ្យា និង កសិ-ឧស្សាហកម្ម

  គណៈប្រតិភូមួយក្រុមមកពីទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ ប្រទេសចិន បានប្តេជ្ញាជំរុញ និងទាក់ទាញវិនិយោគិនចិនឱ្យមកធ្វើការវិនិយោគបន្ថែមទៀតនៅកម្ពុជា ជាពិសេសពួកគេបានលើកឡើងពីផែនការដ៏សំខាន់មួយគឺគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ទៀត ដោយផ្តោតលើឧស្សាហកម្មបច្ចេកវិទ្យា និង កសិ-ឧស្សាហកម្ម។ នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក ចាវ ជានជីន (Zhao Jianjun) អភិបាលក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ លោក ចាវ ជានជីន អភិបាលក្រុងអ៊ូស៊ី បានប្តេជ្ញាបន្តជំរុញធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសនេះកាន់តែមានការរីកចម្រើនមួយកម្រិតទៀតតាមរយៈការខិតខំជំរុញឱ្យវិនិយោគិនចិន ពិសេសវិនិយោគិនមកពីខេត្តជាំងស៊ូ និងទីក្រុងអ៊ូស៊ី មកបណ្តាក់ទុនវិនិយោគបន្ថែមទៀត។ លោកបន្តថា ក្នុងន័យនេះហើយដែលនៅពេលថ្មីៗនេះ ក៏មានការតភ្ជាប់ជើងហោះហើរផ្ទាល់ពីខេត្តអ៊ូស៊ី មកកាន់ខេត្តព្រះសីហនុ ហើយនៅពេលខាងមុខ ក៏នឹងមានការតភ្ជាប់ការដឹកជញ្ជូនទំនិញផ្ទាល់រវាងខេត្តជាំងស៊ូ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។ លើសពីនេះ លោក ចាវ ជានជីន ក៏បានបញ្ជាក់បន្ថែមថា ពេលនេះភាគីចិនបានបង្ហាញពីផែនការបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរទៀតនៅកម្ពុជា គឺទី១-តំបន់សេដ្ឋកិច្ចពិសេសសម្រាប់ឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និងទី២-តំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម។ ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍ថ្នាក់ដឹកនាំទីក្រុងអ៊ូស៊ីដែលតែងខិតខំជំរុញ និងគាំទ្រវិនិយោគិនមកពីទីក្រុងអ៊ូស៊ីដើម្បីមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា […]

អាន​បន្ថែម