កិច្ចសហប្រតិបត្តិការ និងឱកាស
២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េសម្រេចបាន $៧៥១លាន ខណៈឆ្នាំនេះ ភាគីទាំងពីរសម្រេចចុះអនុស្សរណៈបន្ថែម៦ទៀត
ក្នុងឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េ សម្រេចបានប្រមាណ ៧៥១លានដុល្លារ ខណៈថ្មីនេះភាគីទាំងពីរបានសម្រេចចុះអនុស្សរណៈយោគយល់គ្នាលើឯកសារសំខាន់ៗចំនួន ៦ បន្ថែមទៀត ដើម្បីពង្រឹងភាពជាដៃគូពាណិជ្ជកម្ម។ នេះបើតាមពិធីចុះអនុស្សរណៈយោគយល់គ្នា ធ្វើឡើងនៅទីក្រុងសេអ៊ូល កាលពីថ្ងៃទីទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ។ ឯកសារដែលត្រូវចុះអនុស្សរណៈទាំង៦ នោះមានដូចជា៖ ១. ពិធីសារស្ដីពីវិសោធនកម្មក្របខ័ណ្ឌគម្រោង រវាង រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លើហរិញ្ញប្បទាន ស្តីពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦។ ២. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ។ ៣. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង អង្គភាពកម្មសិទ្ធិបញ្ញានៃសាធារណរដ្ឋកូរ៉េ ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា។ […]
អានបន្ថែមកម្ពុជា-កូរ៉េ ឯកភាពគ្នាសិក្សាបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាក់ទាញវិនិយោគមកកម្ពុជា
កម្ពុជា និងកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដោយឯកភាពគ្នាសិក្សាលទ្ធភាព ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ តាមវិស័យជាក់លាក់ សំដៅដល់ការទាក់ទាញរំហូរវិនិយោគិនកូរ៉េមកកម្ពុជាឱ្យបានកាន់តែច្រើន។ អនុស្សរណៈនៃការយោគយល់គ្នានេះ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ ត្រូវបានចុះហត្ថលេខាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ជាមួយគ្នានេះដែរ អនុស្សរណៈខាងលើ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការសម្របសម្រួលការវិនិយោគនៅរវាងប្រទេសទាំងពីរ តាមរយៈការបង្កើតបរិយាកាសអំណោយផល ដែលសម្រួលដល់ការបង្កើតប្រតិបត្តិការ និងការពង្រីកការវិនិយោគ និងសកម្មភាពអាជីវកម្ម។ គួររម្លឹកដែរថា កន្លងមកក្រៅពីកូរ៉េ ជប៉ុនក៏មានគម្រោងសិក្សានិងរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ដែលជាតំបន់សេដ្ឋកិច្ចពិសេសដ៏ធំមួយ ដែលបង្កើតឡើងដើម្បីជំរុញលើកទឹកចិត្តបណ្តាវិនិយោគិនជប៉ុន ឱ្យងាកមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើន។ (អានបន្ថែម) ទន្ទឹមនឹងនេះដែរ អង់គ្លេស ក៏បានស្នើសុំកិច្ចសហការជាមួយកម្ពុជាលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស “Green Special Economic Zone” នៅក្នុងប្រទេសកម្ពុជា ដើម្បីជាការរួមចំណែកក្នុងការការពារបរិស្ថានពិភពលោក ខណៈដែលឥណ្ឌាចង់មកបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដោយផ្តោតលើវិស័យបច្ចេកវិទ្យា។ (អានបន្ថែម […]
អានបន្ថែមCDCស្នើចិន វិនិយោគលើការផលិតវត្ថុធាតុដើមនៅកម្ពុជា ដើម្បីបញ្ចៀសការនាំចូលពីបរទេស
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជំរុញលើកទឹកចិត្តទៅកាន់គណៈប្រតិភូ និងក្រុមហ៊ុនដែលមកពីខេត្ត Zhejiang របស់ប្រទេសចិន ពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគលើគម្រោងផលិតវត្ថុធាតុដើមនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជំនួសឱ្យការនាំចូលពីបរទេស។ ការជំរុញនេះ ធ្វើឡើងដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូ Zhejiang Construction Investment Group Co.,Ltd តំណាងដោយ លោក Tao Guanfeng ប្រធានក្រុមប្រឹក្សាភិបាល នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍គណៈប្រតិភូចិនដែលមកធ្វើទស្សនកិច្ចសិក្សានៅកម្ពុជាដើម្បីស្វែងយល់ពីឱកាសវិនិយោគលើវិស័យផ្សេងៗបន្ថែមទៀត ក្រៅពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដែលក្រុមហ៊ុនធ្លាប់បានបណ្តាក់ទុនវិនិយោគនៅកម្ពុជាអស់រយៈពេល១៥ឆ្នាំ រួចមក។ ឯកឧត្តម បានបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន និងកម្ពុជា ពិសេសខេត្ត Zhejiang របស់ចិន ជាមួយកម្ពុជា បានឆ្លុះបញ្ចាំងពីការយល់ចិត្តគ្នាទៅវិញទៅមករវាងវិស័យឯកជនចិន និងរដ្ឋាភិបាលកម្ពុជា ដែលជាកាតាលីករជំរុញរំហូរវិនិយោគិនចិនឱ្យមកធ្វើធុរកិច្ចនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនចិន ពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគលើគម្រោងផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជំនួសឱ្យការនាំចូលពីបរទេស ក៏ដូចជាសម្លឹងមើលកាលានុវត្តភាពក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនមកពីខេត្ត Zhejiang ដើម្បីឆក់ឱកាសបំពេញតម្រូវការទីផ្សារក្នុងតំបន់ និងសកលលោក។ […]
អានបន្ថែមកម្ពុជានិងស្ថាប័នអន្តរជាតិ៣ កំពុងរួមគ្នាស្វែងរកវិធីសាស្រ្តសង់អគារដែលប្រើប្រព័ន្ធម៉ាស៊ីនត្រជាក់តិចបំផុត
ក្រសួងស្ថាប័នសំខាន់មួយចំនួននៅកម្ពុជា កំពុងសហការជាមួយក្រុមអ្នកជំនាញអន្តរជាតិ រកវិធីសាស្ត្រសាងសង់អគារដែលអាចកាត់បន្ថយការប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនត្រជាក់ឱ្យបានតិចបំផុត ដើម្បីជាផ្នែកមួយជួយកាត់បន្ថយការកើនឡើងកម្តៅផែនដី ដោយសារការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ នេះបើតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។ ក្រុមការងារនេះ ដឹកនាំដោយក្រសួងបរិស្ថាន សហការជាដៃគូដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងគាំទ្រការអនុវត្តពីអង្គការសហប្រជាជាតិសេដ្ឋកិច្ច និងគណៈកម្មការសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) និងបរិស្ថានអង្គការសហប្រជាជាតិកម្មវិធី(UNEP)។ គួរបញ្ចាក់ថា ក្រុមការងារពិសេសនេះកំពុងអនុវត្ត «គម្រោងយុទ្ធសាស្ត្រប្រព័ន្ធអកម្មត្រជាក់នៅកម្ពុជា» ដែលមានបញ្ចូលការអនុវត្តការរចនាស្ថាបត្យកម្ម និងការរៀបចំទីក្រុង តាមរយៈការរចនាអគារដែលមានលក្ខណៈលំហូរខ្យល់ និងពន្លឺគ្រប់គ្រាន់ រួមទាំងការជ្រើសរើសប្រភេទសម្ភារៈបំពាក់ក្នុងអគារសន្សំសំចៃអគ្គីសនី បូករួមទាំងការធ្វើឱ្យបរិស្ថានជុំវិញអគារមានភាពបៃតង។ លោកស្រី Kim Roseberry តំណាង UN-ESCAP បានលើកឡើងថា ប្រព័ន្ធត្រជាក់អកម្ម ឬហៅជាភាសាអង់គ្លេសថា passive cooling នឹងជាដំណោះស្រាយគោលមួយ ដោយមិនចាំបាច់ប្រើប្រាស់អគ្គិសនីច្រើន ហើយអាចកាត់បន្ថយការចំណាយបានថែមទៀតផង។ លោកស្រីបានបន្ថែមថា ប្រព័ន្ធត្រជាក់អកម្ម នឹងជួយកាត់បន្ថយការកើនឡើងកម្តៅ និងការប្រើប្រាស់ម៉ាស៊ីនត្រជាក់នៅក្នុងផ្ទះ ឬក្នុងអគារនៅក្នុងប្រទេសកម្ពុជាមានភាពត្រជាក់ជានិរន្ដរ៍ ដោយមិនសូវចាំបាច់ក្នុងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើន។ ទន្ទឹមនឹងនេះ លោកស្រីបញ្ជាក់បន្ថែមថា កម្ពុជានឹងក្លាយជាប្រទេសនាំមុខមួយ សម្រាប់ការប្រើប្រាស់ការរចនាអគារ ដែលពឹងផ្អែកលើភាពត្រជាក់អកម្មនេះ។ តាមប្រភពដដែលបានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់៧០ភាគរយ នៅត្រឹមឆ្នាំ២០៣០ […]
អានបន្ថែមក្រុមហ៊ុនកូរ៉េ គ្រោងយកបច្ចេកវិទ្យាទំនើបរបស់ខ្លួនមកច្នៃសំរាមនៅកម្ពុជា ទៅជាថាមពលអគ្គិសនី
ក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING ចង់យកបច្ចេកវិទ្យាទំនើបរបស់ខ្លួនមកវិនយោគកែច្នៃកាកសំណល់(សំរាម)នៅកម្ពុជា ដើម្បីផលិតទៅជាថាមពលអគ្គិសនី ខណៈក្រុមហ៊ុនអះអាងថាតាមរយៈគម្រោងនេះអាចផលិតថាមពលអគ្គិសនីបានយ៉ាងតិចបំផុត ២៤គីឡូវ៉ាត់ ក្នុងមួយថ្ងៃ។ នេះបើតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាមួយគណៈប្រតិភូក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING និងក្រុមហ៊ុន Defytime ដែលដឹកនាំដោយលោកបណ្ឌិត កុល ផេង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ តំណាងក្រុមហ៊ុនកូរ៉េ បានបញ្ជាក់ថា ក្រុមហ៊ុនចង់នាំយកបច្ចេកវិទ្យាទំនើបរបស់ខ្លួន ដែលអាចផលិតថាមពលអគ្គិសនីយ៉ាងតិច ២៤មេហ្គាវ៉ាត់ក្នុងមួយថ្ងៃ តាមរយៈការដុតសំរាមប្រមាណ ១០០តោន។ តាមរយៈគោលបំណង់ដ៏ជាក់លាក់ខាងលើ ក្រុមហ៊ុន ក៏បានស្នើសុំគោលការណ៍ណែនាំបន្ថែមពី ឯកឧត្តម ស៊ុន ចាន់ថុល ចំពោះគម្រោងវិនិយោគរបស់ខ្លួននេះផងដែរ។ ជាការឆ្លើយតបឯកឧត្តម ស៊ុន ចាន់ថុល បានគាំទ្រ និងស្វាគមន៍ចំពោះគម្រោងវិនិយោគខាងលើនេះយ៉ាងពេញទំហឹង ខណៈឯកឧត្តមក៏បានស្នើឱ្យភាគីក្រុមហ៊ុនផ្ញើបន្ថែមនូវព័ត៌មានលម្អិតទាំងស្រុងនៃគម្រោងមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចឱ្យស្ថាប័នរដ្ឋាភិបាលសម្របសម្រួល និងអនុវត្តនីតិវិធីបន្ត៕
អានបន្ថែមចិនគ្រោងបន្ថែមទុន ១០០លានដុល្លារ ពង្រីកការវិនិយោគរបស់ខ្លួនក្នុងវិស័យបច្ចេកវិទ្យាចម្រោះទឹកនៅកម្ពុជា
ក្រុមហ៊ុន Hainan Litree Purifying Technology Co., Ltd. របស់ចិន គ្រោងបោះទុនប្រមាណ ៥០-១០០ លានដុល្លារ ពង្រីកការវិនិយោគបន្ថែមក្នុងវិស័យទឹកស្អាតនៅកម្ពុជាក្នុងរយៈពេល ៣-៥ ឆ្នាំ ខាងមុខ ដោយផ្តោតលើផលិតផលចម្រោះទឹកដែលប្រើបច្ចេកវិទ្យា UF membrane។ នេះបើតាមជំនួបរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកបណ្ឌិត Cai Yunlong នាយកប្រតិបត្តិក្រុមហ៊ុន កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ បើតាមជំនួបខាងលើ លោកបណ្ឌិត Cai Yunlong បានលើកឡើងថា ក្រុមហ៊ុន បានរួមចំណែកដល់ការពង្រឹងស្តង់ដារទឹកស្អាត ក្នុងបរិមាណ១១.០០០ម៉ែត្រគូប/ថ្ងៃ ដោយប្រើប្រាស់ផលិតផលដែលប្រើបច្ចេកវិទ្យា UF membrane នៅក្នុងខេត្ត-ក្រុងជាច្រើនរបស់កម្ពុជា។ ជាមួយគ្នានេះ លោកបណ្ឌិត បានបញ្ជាក់ថា ក្នុងរយៈពេល ៣-៥ឆ្នាំ ខាងមុខនេះ ក្រុមហ៊ុនគ្រោងនឹងបន្ថែមទុនប្រមាណ ៥០-១០០លានដុល្លារទៀត ទៅក្នុងវិស័យទឹកស្អាតនៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម […]
អានបន្ថែម១០ខែ ក្នុងឆ្នាំ២០២៣ កម្ពុជា-ចិន សម្រេចទំហំពាណិជ្ជកម្មចំនួន ១០ពាន់លានដុល្លារ កើនឡើង ៤.៦%
ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៣ កម្ពុជា-ចិន មានទំហំពាណិជ្ជកម្មទ្វេភាគីមានតម្លៃ ១០ពាន់លានដុល្លារ កើនឡើង ៤,៦% ធៀបនឹងឆ្នាំ២០២២។ នេះបើតាមការលើកឡើងរបស់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ចាង ឈីងលី (ZHANG Qingli) អនុប្រធានគណៈកម្មការជាតិទី១៣ នៃសន្និសីទប្រឹក្សានយោបាយចិន និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ ទន្ទឹមនឹងនេះ សម្តេចបានស្នើដល់ចិនជួយជំរុញ និងកៀរគរអ្នកវិនិយោគ និងអ្នកទេសចរចិន ឱ្យមកកម្ពុជាបន្ថែមទៀត និងបានអញ្ជើញឱ្យចូលរួមមហាសន្និបាត ICAPP លើកទី១២ និងមហាសន្និបាតសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែ វិច្ឆិកា ឆ្នាំ២០២៤ ខាងមុខផងដែរ។ គួររម្លឹកដែរថា រយៈពេល ០២ខែដំបូង ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសំខាន់ៗ មានទំហំប្រមាណជាង ៨ពាន់លានដុល្លារ ដែលកើនឡើងជិត ២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ (អានបន្ថែម) ដោយឡែក […]
អានបន្ថែមកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗ ដើម្បីពង្រឹងវិស័យអាទិភាព៣នៅកម្ពុជា
កម្ពុជា-ចិន បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ០៣ ដើម្បីពង្រឹងបន្ថែមនឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់៣។ ពិធីចុះហត្ថលេខាលើលិខិតប្តូរសារនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តម វ៉ាង យី ជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិនមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០៣ថ្ងៃ (ពីថ្ងៃទី២១ ដល់២៣ ខែមេសា)។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៧ ដែលដឹកនាំដោយឯកឧត្តម វ៉ាង យី និងឯកឧត្តម ស៊ុន ចាន់ថុល បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ០៣រួមមាន៖ ១.លិខិតប្តូរសារស្តីពីការផ្តល់ជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២។ ២.វិញ្ញាបនបត្រប្រគល់-ទទួលនៃគម្រោងផែនការមេអភិវឌ្ឍន៍កសិកម្មនៅកម្ពុជា។ ៣.ពិធីសារទាក់ទងនឹងការធ្វើចត្តាឡីស័ក និងលក្ខខ័ណ្ឌតម្រូវអនាម័យសម្រាប់ផលិតផលចំណីសត្វឆ្កែពាក់កណ្តាលសម្រេច ធ្វើពីស្បែកគោសម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។ ទន្ទឹមនេះដែរ ក៏មានពិធីសម្ពោធជាផ្លូវការនៃសៀវភៅកំណត់ហេតុរបស់នគរចេនឡាអំពីទឹកដី ប្រពៃណី និងទំនៀមទម្លាប់ ប្រែសម្រួលជាភាសាខ្មែរ និងពិធីអបអរនៃការនាំចេញដូងស្រស់របស់ប្រទេសកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិនផងដែរ។ គួរបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង យី នេះ ស្របពេលនឹងការប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ហើយនឹងរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
អានបន្ថែមកម្ពុជាសម្រេចដាក់សាលាជាតិគយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក
សាលាជាតិគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានអនុម័តដាក់ទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក WCO Regional Training Centre – RTC AP។ ការអនុម័តនេះ ធ្វើឡើងតាមសំណើរបស់រដ្ឋបាលគយកម្ពុជា នៅក្នុងសន្និសីទ អគ្គនាយកគយតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោកលើកទី២៥ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ដែលមានការចូលរួមផ្ទាល់ពីគណៈប្រតិភូនៃរដ្ឋបាលគយចំនួន ៣១ ប្រទេស។ ក្រៅពីនេះ ក្នុងឱកាសនៃសនិ្នសីទខាងលើ គណៈប្រតិភូនៃរដ្ឋបាលគយកម្ពុជាបានជួបពិភាក្សាទ្វេភាគីជាមួយ៖ ១. គណៈប្រតិភូនៃរដ្ឋបាលគយហុងកុង លើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការគយ និងទំនាក់ទំនងកាន់តែ ជិតស្និទ្ធបន្ថែមទៀត ជាពិសេសលើផ្នែកប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាត (AEO), ២. គណៈប្រតិភូនៃរដ្ឋបាលគយម៉ុងហ្គោលី ដើម្បីពិនិត្យលទ្ធភាពរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នាលើការជួយគ្នាទៅវិញទៅមកលើការងារគយ ដោយផ្ដោតជាពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្ស។ គួរបញ្ជាក់ថា សាលាជាតិគយ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីអំឡុងខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា។ អគារនេះ ត្រូវបានសាងសង់ប្រើប្រាស់ថវិកាអស់ ១៤លានដុល្លារ មានកម្ពស់ ១២ជាន់ បណ្តោយប្រវែង ៤៩ម៉ែត្រ ទទឹងប្រវែង ៤៨ម៉ែត្រ […]
អានបន្ថែមកម្ពុជាពន្លឿនចរចាកិច្ចព្រមព្រៀង(DTA) ជាមួយប្រទេស៧ ដើម្បីទាក់ទាញវិនិយោគពីបរទេស
ប្រទេសកម្ពុជា កំពុងចរចាកិច្ចព្រមព្រៀងស្ដីពីការបញ្ចៀសការយកពន្ធត្រួតគ្នា (DTA) ជាមួយប្រទេសចំនួន ៧ទៀត ខណៈបានចុះកិច្ចព្រមព្រៀងរួចរាល់ជាមួយ ១១ប្រទេស រួចមកហើយ ដើម្បីជំរុញការវិនិយោគផ្ទាល់ពីបរទេស។ នេះបើតាមបើតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ បើតាមប្រភពដដែលនេះ បានឱ្យដឹងថា ប្រទេសទាំង ០៧នោះរួមមាន៖ ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា អេមីរ៉ាត់អារ៉ាប់រួម ជប៉ុន ម៉ារ៉ុក និងបារាំង។ កិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) បានបង្កើតឡើង ដើម្បីចៀសវាងការយកពន្ធត្រួតគ្នា និងថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ព្រមទាំងបង្កើនភាពប្រកួតប្រជែងជាអន្តរជាតិទៀតផង។ ជាមួយគ្នានេះដែរ DTA បានផ្តល់ទំនុកចិត្ត និងភាពប្រាកដប្រជាដល់វិនិយោគិនបរទេស តាមរយៈអត្ថប្រយោជន៍ជាច្រើន ដែលរួមមានជាអាទិ៍៖ ការផ្តល់វិធានការច្បាស់លាស់ក្នុងការកំណត់សិទ្ធិយកពន្ធរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀង ការបន្ធូរបន្ថយលើការអនុវត្តចំពោះប្រភេទពន្ធមួយចំនួន ការទប់ស្កាត់ឬលុបបំបាត់ការរើសអើងពន្ធ រវាងក្រុមហ៊ុនក្នុងស្រុកនិងក្រុមហ៊ុនបរទេស ការផ្តល់យន្តការដោះស្រាយវិវាទសារពើពន្ធ និងយន្តការផ្លាស់ប្តូរព័ត៌មានរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀងដើម្បីដោះស្រាយបញ្ហាការគេចវេះពន្ធជាដើម។ គួរបញ្ជាក់ថា គិតមកទល់ពេលនេះ កម្ពុជា បានសម្រេចកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ជាមួយប្រទេសចំនួន ១១រួចមកហើយ ដែលរួមមាន សិង្ហបុរី ចិន ថៃ ព្រុយណេ វៀតណាម […]
អានបន្ថែម