កិច្ចសហប្រតិបត្តិការ និងឱកាស
រយៈពេល៣០ឆ្នាំ អូស្ត្រាលីបានជួយកម្ពុជាជាង $១ពាន់លាន អភិវឌ្ឍវិស័យសំខាន់ៗ៩
ក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅ រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា ដែលមានទឹកប្រាក់ជាង ១ពាន់លានដុល្លារ ដើម្បីគាំទ្រវិស័យសំខាន់ៗនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលនិយាយអំពី “កម្ពុជារៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើកទី៤ ជាមួយអូស្រ្តាលី។ បើតាមប្រភពខាងលើ ជំនួយផ្លូវការទាំងនេះ បានគាំទ្រលើវិស័យអប់រំ ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ យេនឌ័រ អភិបាលកិច្ច ការប្រែប្រួលអាកាសធាតុ និងការបោសសម្អាតមីន។ ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរបានដាក់ចេញនូវយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ឆ្ពោះទៅឆ្នាំ២០៤០ ក៏ដូចជាការបង្កើតការិយាល័យពាណិជ្ជកម្ម និងវិនិយោគប្រចាំស្ថានទូតអូស្ត្រាលីនៅកម្ពុជា និងកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនាពេលថ្មីៗនេះ ដើម្បីជួយជំរុញកំណើនពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ (អានបន្ថែម) ជាមួយគ្នានេះដែរ ភាគីអូស្ត្រាលី ក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការគាំទ្រភាពធន់ក្នុងអនុតំបន់មេគង្គ តាមរយៈមូលនិធិ ២២២,៥លានដុល្លារអូស្ត្រាលី ក្រោមក្របខណ្ឌភាពជាដៃគូ សម្រាប់រយៈពេល ៥ឆ្នាំបន្ទាប់។ ដោយឡែក ចំពោះជំនួយអភិវឌ្ឍន៍ផ្លូវការវិញ ភាគីអូស្ត្រាលី បានបញ្ជាក់ពីការរៀបចំសេចក្តីព្រាងផែនការភាពជាដៃគូអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០២៤-២០២៨ ខណៈដែលចាប់ពីឆ្នាំ២០២៣ ដល់២០២៤ ប្រទេសអូស្ត្រាលី បានគ្រគ្រោងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការចំនួន ៨៣,៦លានដុល្លារអូស្ត្រាលី ស្មើនឹងជាង ៥៦,៥លានដុល្លារអាមេរិក […]
អានបន្ថែមក្រុមហ៊ុនហុងកុង ចង់វិនិយោគវិស័យសំខាន់ៗ៥បន្ថែមទៀត នៅកម្ពុជា
ក្រុមហ៊ុន Sunwah Group មកពីហុងកុង គ្រោងពង្រីកការវិនិយោគលើវិស័យសំខាន់ៗចំនួន ៥ទៀត នៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងមានរោងចក្រកែច្នៃគ្រឿងសមុទ្រ សម្រាប់នាំចេញទៅទីផ្សារបរទេសតាំងពីឆ្នាំ១៩៩៤។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន បានដឹកនាំប្រតិភូប្រមាណជាង ៧០ក្រុមហ៊ុន ដែលមានអាជីវកម្មក្នុងវិស័យជាច្រើនដូចជា បច្ចេកវិទ្យាហិរញ្ញវត្ថុ ឌីជីថល អចលនទ្រព្យ ថាមពល និងទេសចរណ៍ ជាដើម។ បន្ថែមពីនេះ លោកបានជម្រាបសម្តេចអំពីបំណងក្នុងការវិនិយោគបន្ថែមទៀតលើវិស័យមួយចំនួន រួមមាន៖ (១) វិនិយោគអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) (២) វិនិយោគលើការកសាងអគារពាណិជ្ជកម្ម និងលំនៅឋានខុនដូ (៣) វិនិយោគលើវិស័យទេសចរណ៍ (៤) វិនិយោគលើការដំឡើងស្ថានីយសាកថាមពលយានយន្តអគ្គិសនី (EV Charging Station) និង (៥) វិនិយោគលើការកសាងស្ថានីយបណ្តាញទូរគមនាគមន៍ 5G។ […]
អានបន្ថែមចិន(ក្វាងទុង-ហុងកុង-ម៉ាកាវ) ចង់មកវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជា
វិនិយោគិនចិន មកពីសហព័ន្ធតំបន់ឈូងសមុទ្រ ក្វាងទុង ហុងកុង ម៉ាកាវ ចាប់អារម្មណ៍ជាខ្លាំងលើការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចបៃតង និងវិស័យសំខាន់ៗមួយចំនួនទៀតនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត Jonathan KS Choi ប្រធានសហព័ន្ធតំបន់ឈូងសមុទ្រពិសេស ក្នុងពីធីចុះហត្ថលេខាលើអនុស្សរណនៃការយោគយល់គ្នារវាងលោកបណ្ឌិត និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា អនុស្សរណនៃការយោគយល់គ្នាខាងលើនេះ ត្រូវបានធ្វើឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិក្នុងការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរទំនាក់ទំនងធុរកិច្ចរវាងតំបន់ឈូងសមុទ្រពិសេស និងកម្ពុជា។ នាឱកាសនោះ ភាគីចិនក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគចម្រុះនៅកម្ពុជា ជាពិសេសផ្តោតលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង, ការដំឡើងរថយន្តអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធសាកថ្ម, ដំណោះស្រាយរក្សាថាមពល, ការកែច្នៃសំណល់ទៅជាថាមពល, ការប្រើប្រាស់បច្ចេកវិទ្យា 5G សម្រាប់ការទំនាក់ទំនងរួមបញ្ចូលគ្នា, បច្ចេកវិទ្យារូបភាពផ្កាយរណប និងអវកាសជាដើម។ អ្វីដែលពិសេសនោះគឺ ក្រុមហ៊ុនចិនទាំងនេះចង់មករួមចំណែកជួយដល់កម្ពុជាសម្រេចគោលដៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក រួមទាំងការអភិវឌ្ឍព្រលានយន្តហោះឆ្លាតវៃ និងកំពង់ផែឆ្លាតវៃជាដើម។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ហែម វណ្ណឌី ក៏បានបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចបៃតង ដែលនឹងរួមបញ្ចូលក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតខ្ពស់ និងការផលិតរថយន្តអគ្គិស […]
អានបន្ថែមវិនិយោគិនចិនជាង ៦០រូប មកស្វែងរកឱកាសវិនិយោគលើវិស័យធំៗ៥ នៅកម្ពុជា
គណៈប្រតិភូមកពីប្រទេសចិនជាង ៦០រូប បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការមកវិនិយោគលើវិស័យជាច្រើនក្នុងប្រទេសកម្ពុជា ក្នុងនោះមានវិស័យធំៗចំនួន៥ គឺ៖ ឌីជីថល ដឹកជញ្ជូន ថាមពល អចលនទ្រព្យ ផលិតកម្មលើការកែច្នៃ ជាដើម។ នេះបើតាមជំនួបពិភាក្សារវាងលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយលោក Jonathan K.S. Choi ប្រធានសភាពាណិជ្ជកម្មចិន សម្ព័ន្ធសហគ្រិននៅតំបន់ឆ្នេរសមុទ្រ និងក្រុមហ៊ុនសាន់វ៉ា គ្រុប អមដំណើរដោយគណៈប្រតិភូមកពី ក្វាងទុង ហុងកុង និងម៉ាកាវ នៃប្រទេសចិន ជាង ៦០រូប នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។ នាឱកាសនោះដែរ លោក Jonathan K.S. Choi បានឱ្យដឹងថា គោលបំណង និងចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យជាច្រើនក្នុងប្រទេសកម្ពុជា គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាបន្ថែមទៀត។ ដូច្នេះលោក ក៏បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បិសុំការបញ្ជាក់បន្ថែមចំពោះលក្ខខណ្ឌនៃការធ្វើពាណិជ្ជកម្មមួយចំនួនក្នុងប្រទេសកម្ពុជាផងដែរ។ ជាការឆ្លើយតប លោកជំទាវ ចម និម្មល ក៏បានបញ្ជក់ពីការគាំទ្រ និងលើកទឹកចិត្តដល់ភាគីក្រុមហ៊ុន និងធុរជនទាំងអស់ដែលបានមកធ្វើការទំនាក់ទំនង និងសិក្សាលើគម្រោងជាច្រើនខាងលើជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រេចបាននូវលទ្ធផលប្រកបដោយប្រសិទ្ធភាព។ យ៉ាងណាមិញ […]
អានបន្ថែមម៉ាឡេស៊ី គ្រោងបង្កើតក្លឹបសេដ្ឋកិច្ចអាស៊ាននៅកម្ពុជា និងស្នើរៀបព្រឹត្តការណ៍សំខាន់២ដើម្បីទាក់ទាញវិនិយោគ
វិទ្យាស្ថានយុទ្ធសាស្រ្ត KSI របស់ម៉ាឡេស៊ី គ្រោងបង្កើតក្លឹបសេដ្ឋកិច្ចអាស៊ាន “ASEAN Economic Club” និងពិនិត្យលទ្ធភាពពង្រីកការវិនិយោគនៅកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក តាន់ ស្រ៊ី មីសែល យ៉ាវ ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកប្រធាន បានជម្រាបសម្តេចឱ្យដឹងពីគោលបំណងនៃការពិនិត្យលទ្ធភាពក្នុងការពង្រីកការវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ថាមពលជីវម៉ាស បច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថល ព្រមទាំងការបង្កើតនូវ “World Digital Chamber” ។ ជាមួយគ្នានេះដែរ លោកប្រធានក៏បង្ហាញនូវផែនការក្នុងការបង្កើត ASEAN Economic Club នៅកម្ពុជា ព្រមទាំងស្នើសុំធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តការណ៍ចំនួន ២សំខាន់ៗផងដែរ។ ព្រឹត្តិការណ៍ទាំងនោះរួមមាន៖ កិច្ចប្រជុំកំពូលសាកលស្តីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន (Global Chinese Economic & Technology Summit-GCET) ២០២៤ និង កិច្ចប្រជុំកំពូលស្តីពីសហគ្រិនភាព និង សេដ្ឋកិច្ចអាស៊ី […]
អានបន្ថែម២០ឆ្នាំមកនេះ អង្កការរូមធូរីដបានជួយកម្ពុជា សង់បណ្ណាល័យបានចំនួន ៣៣៩អគារ
ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅនេះ អង្គការរូមធូរីដ (Room to Read Cambodia) បានជួយសាងសង់បណ្ណាល័យចំនួន ៣៣៩អគារ នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។ ក្រសួងអប់រំ បានឱ្យដឹងថា ក្រៅពីជួយសាងសង់បណ្ណាល័យ អង្គការនេះ ក៏បានជួយបង្កើតបណ្ណាល័យនៅតាមសាលាចំនួន ២.១១១ ដើម្បីជួយបណ្ដុះបណ្ដាលគ្រូ និងបណ្ណារក្សបានចំនួន ៩០០០នាក់ថែមទៀតផង។ លើសពីនេះ អង្គការនេះ ក៏បានបោះពុម្ពសៀវភៅជាភាសាខ្មែរបាន ២៦៦ចំណងជើង ចែកចាយសៀវភៅខ្មែរចំនួន ៥លានក្បាល សៀវភៅអង់គ្លេស ៣លានក្បាល ដែលសិស្សជាង ២.២លាននាក់បានទទួលផលដោយផ្ទាល់ និងជួយអនុវត្តកម្មវិធីបំណិនជីវិតនៅកម្រិតមធ្យមសិក្សា ដែលសិស្សស្រីជាង ២១.០០០ នាក់បានទទួលផល ព្រមទាំងបានជួយកុមារី និងសិស្សក្រីក្រអាចបន្តការសិក្សាបានថែមទៀត។ គួរបញ្ជាក់ដែរថា អង្គការរូមធូរីដ បាននិងកំពុងធ្វើការក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ អស់រយៈពេល ២០ឆ្នាំមកហើយ ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ ចំនួន ២គឺ៖ អក្ខរកម្ម និងការអប់រំកុមារីសម្រាប់សមភាពយេនឌ័រ។ នាពេលបច្ចុប្បន្ន កម្មវិធីអក្ខរកម្មរបស់ Room […]
អានបន្ថែមកម្ពុជា-អឺរ៉ុប រួមគ្នារិះរកយន្តការក្នុងការលើកកម្ពស់វប្បធម៌បង់ពន្ធ នៅកម្ពុជា
អគ្គនាយកដ្ឋានពន្ធដារ និងសហភាពអឺរ៉ុប(EU) បាននិងកំពុងរិះរកយន្តការក្នុងការដោះស្រាយនូវការលំបាក និងបញ្ហាប្រឈមនានារបស់វិនិយោគិនមកពីបណ្តាប្រទេសផ្សេងទៀតក្នុងសហភាពអឺរ៉ុប សំដៅដល់ការលើកកម្ពស់វប្បធម៌បង់ពន្ធ ពិសេសពង្រឹងអនុលោមភាពសារពើពន្ធ និងការប្រកួតប្រជែងដោយស្មើភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបពិភាក្សាការងាររវាងឯកឧត្តម គង់ វិបុល និងឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចេញផ្សាយកាលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។ នាឱកាសនោះដែរ ភាគីទាំងពីរ ក៏បានសង្កត់ធ្ងន់លើគោលដៅពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសហភាពអឺរ៉ុប ដើម្បីធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែប្រសើរឡើងថែមទៀត តាមរយៈបន្តពង្រឹងនិងសម្រួល កិច្ចការធុរកិច្ច (Ease of Doing Business) និងបង្កើនការទាក់ទាញវិនិយោគិនសហភាពអឺរ៉ុបមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ លើសពីនេះ វិស័យពន្ធដារក៏ត្រូវបានភាគីទាំងពីរលើកមកពិភាក្សាផងដែរ ក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការក្នុងការលើកម្ពស់វប្បធម៌បង់ពន្ធ ពង្រឹងអនុលោមភាពសារពើពន្ធ និងការប្រកួតប្រជែងដោយស្មើភាពគ្នា ជាពិសេសការរិះរកយន្តការដែលបាន និងកំពុងអនុវត្តបច្ចុប្បន្ន និងយន្តការក្នុងដោះស្រាយនូវការលំបាក បញ្ហាប្រឈមនានារបស់វិនិយោគិនមកពីប្រទេសបារាំង អាល្លឺម៉ង់ និងបណ្តាប្រទេសផ្សេងទៀតក្នុងសហភាពអឺរ៉ុបផងដែរ។ គួរបញ្ជាក់ថា ជាង៣០ឆ្នាំមកនេះ កិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា-សហភាពអឺរ៉ុប ហាក់នៅមានកម្រិតតិចតួចនៅឡើយ បើគិតចាប់ពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន គម្រោងវិនិយោគរបស់សហភាពអឺរ៉ុបនៅកម្ពុជាមានត្រឹមតែ ៦២គម្រោង គិតជាទឹកប្រាក់មានប្រមាណ ៥៤០លានដុល្លារប៉ុណ្ណោះ៕ (អានបន្ថែម)
អានបន្ថែមSCA បានសិទិ្ធជាប្រតិបត្តិករនៅព្រលានតេជោ ខណៈកំពុងប្រតិបត្តិការនៅព្រលានចំនួន៣នៅកម្ពុជា
ក្រុមហ៊ុនសូស៊ីយេតេកុងសេស្យូនែរ ដឺឡាអេរ៉ូព័រ ហៅកាត់ថា SCA ដែលកំពុងប្រតិបត្តិការនៅអាកាសយានដ្ឋានជាតិភ្នំពេញ ទទួលបានសិទ្ធិជាប្រិតិបត្តិករនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។ ប្រភពដដែលបានឱ្យដឹងថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចុះហត្ថលេខាលើអនុស្សណៈនៃកិច្ចព្រមព្រៀងស្តីពីគោលការណ៍ស្តារសមតុល្យនៃកិច្ចព្រមព្រៀងសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសម្បទាន SCA។ តាមរយៈកិច្ចព្រមព្រៀងនេះ អាចឱ្យក្រុមហ៊ុនមួយនេះ ធ្វើការងារជាមួយដៃគូពាក់ព័ន្ធបន្ត ខណៈអាកាសយានដ្ឋានជាតិភ្នំពេញនឹងត្រូវបិទទ្វារ នៅពេលអាកាសយានដ្ឋានអន្តរជាតិតេជោ បើកឱ្យដំណើរការឆ្នាំ២០២៥។ គួបញ្ជក់ទៀតថា បច្ចុប្បន្នក្រុមហ៊ុន SCA កំពុងគ្រប់គ្រងប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា (ភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ) និងដើម្បីប្រគល់ជូនក្រុមហ៊ុន SCA នូវតួនាទីជាប្រតិបត្តិករ អាកាសយានដ្ឋានអន្តរជាតិតេជោ ដោយពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុន ដើម្បីអភិវឌ្ឍបន្ថែមទៀតនូវអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុលំដាប់ថ្នាក់ 4E។ ជាងនេះទៅទៀត កិច្ចព្រមព្រៀងខាងលើនេះ នឹងរួមចំណែកក្នុងការកំណត់លក្ខខណ្ឌចាំបាច់នានានៃកិច្ចសន្យា និងសេដ្ឋកិច្ច ដើម្បីឱ្យក្រុមហ៊ុន SCA អាចបន្តបង្កើតតម្លៃសម្រាប់ភាគីពាក់ព័ន្ធទាំងអស់។ គួររំលឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានទីតាំងនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តតាកែវ គ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ២០២៤នេះ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២៥។ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុនថៃជាង២០ កំពុងស្វែងរកឱកាសវិនិយោគបន្ថែមនៅខេត្តក្រចេះ
ស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានដឹកនាំតំណាងក្រុមហ៊ុនថៃជាង ២០ក្រុមហ៊ុន ចុះសិក្សាស្វែងយល់ពីឱកាសធ្វើធុរកិច្ច និងវិនិយោគ នៅទឹកដីខេត្តក្រចេះ ជាពិសេសការបង្កើននូវទំហំពាណិជ្ជកម្ម និងតំណរភ្ជាប់តំបន់សេដ្ឋកិច្ចថ្មីរវាងកម្ពុជា-ថៃ ទៅកាន់ប្រទេសនៅក្នុងតំបន់ថែមទៀតផង។ នេះបើយោងតាមដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឈើតគៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ព្រមជាមួយមន្ត្រីរាជការនៃស្ថានទូត និងវិស័យឯកជនថៃនៅកម្ពុជាជាង ២០ក្រុមហ៊ុន ក្នុងតំបន់សេដ្ឋកិច្ចពិសេសថ្មីក្នុងខេត្តក្រចេះ (UBE Snoul Special Economic Zone) នៅថ្ងៃទី០១ មេសា ២០២៤។ នាឱកាសនោះដែរ លោក Hean Sopauline, ជានាយកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសថ្មី បានធ្វើការបង្ហាញពីសក្តានុពលរបស់តំបន់សេដ្ឋកិច្ចពិសេសថ្មីក្នុងខេត្តក្រចេះនេះថា ជាខេត្តដែលមានសក្តានុពលក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ខណៈបច្ចុប្បន្នក៏មានការបង្កើតរោងចក្រកែច្នៃកៅស៊ូ និងរោងចក្រឧស្សាហកម្មជាបន្តបន្ទាប់នៅក្នុងតំបន់។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតថៃ និងក្រុមហ៊ុនទាំង២០ ក៏បានប្តេជ្ញាចិត្តថា នឹងជួយបង្កើនផលប្រយោជន៍សេដ្ឋកិច្ចរវាងគ្នានឹងគ្នាឱ្យកាន់តែច្រើនឡើងថែមទៀត ជាពិសេសការបង្កើននូវទំហំពាណិជ្ជកម្ម និងការវិនិយោគ ដោយជំរុញគាំទ្រលើវិស័យឧស្សាហកម្មរបស់ប្រទេសទាំងពីរដែលអាចតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់បញ្ជូលគ្នា ដើម្បីអាចពង្រីកនូវឱកាសនៃតំណរភ្ជាប់ទៅកាន់ប្រទេសនៅក្នុងតំបន់បានថែមទៀតផង។ លើសពីនេះ ឯកឧត្តម ហេង សុថា អភិបាលរងខេត្តក្រចេះ ដែលអមដំណើរដោយប្រតិភូទស្សនកិច្ចច្រកទ្វារអន្តរជាតិត្រពាំងស្រែ (កម្ពុជា – វៀតណាម) ក៏បានធ្វើការស្វាគមន៍ និងចាត់ទុកសកម្មភាពចុះសិក្សានេះ […]
អានបន្ថែមចិនស្នើស្វែងយល់ពីគោលនយោបាយសំខាន់ៗ៣ ដើម្បីពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមនៅកម្ពុជា
លោក ស៊ិន មីងរ៉ុង (Shen Mingrong ) ប្រធានក្រុមហ៊ុន Zhenjiang Zhoung Chao New Material Co,Ltd. និងប្រតិភូសហគ្រាសឧស្សាហកម្មមកពីប្រទេសចិនចំនួន១៧ក្រុមហ៊ុន បានបង្ហាញនូវចំណាប់អារម្មណ៍ និងបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ដោយបានធ្វើការស្នើសុំទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីស្វែងយល់បន្ថែមអំពីគោលនយោបាយសំខាន់ៗចំនួន០៣។ នេះបើយោងតាមការលើឡើងរបស់លោកស៊ិន មីងរ៉ុង (Shen Mingrong ) ក្នុងជំនួបរវាងលោក និងសម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូទាំង ១៧សហគ្រាស នៅថ្ងៃទី២៧ មីនា ឆ្នាំ២០២៤។ នាឱកាសនោះ លោក ស៊ិន មីងរ៉ុង បានប្ដេជ្ញាចិត្តថា នឹងជួយជំរុញ និងពង្រីកការវិនិយោគ ក៏ដូចជារការទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀតមកកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លងមក។ ជាមួយគ្នានោះដែរ លោក ក៏បានណែនាំសហគ្រាសទាំង១៧ ដែលមានជំនាញ និងអាជីវកម្មលើវិស័យជាច្រើន រួមមាន៖ វិស័យវាយនភ័ណ្ឌ, បច្ចេកវិទ្យាព័ត៌មាន, ឧស្សាហកម្ម, […]
អានបន្ថែម