កិច្ចសហប្រតិបត្តិការ និងឱកាស
កម្ពុជា និងUNIDO សហការគ្នាជំរុញការអភិវឌ្ឍសួនឧស្សាហកម្មបៃតង
អង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) បានសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីចាប់ផ្តើមគម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្មបៃតង (Eco-industrial park) នៅកម្ពុជា។ គំនិតផ្តួចផ្តើមថ្មីនេះមានគោលដៅជំរុញការអភិវឌ្ឍឧស្សាហកម្មប្រកបដោយចីរភាព ដោយគិតគូរដល់ការការពារបរិស្ថាន ប្រសិទ្ធភាពធនធាន និងវិបុលភាពសេដ្ឋកិច្ច។ កិច្ចសហប្រតិបត្តិការនេះត្រូវបានបញ្ជាក់ជាផ្លូវការនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៦ ខែមីនា រវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូ ដឹកនាំដោយលោក សុខ ណារិន តំណាងប្រចាំប្រទេសរបស់អង្គការ UNIDO។ UNIDO បានទទួលការអនុម័តពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ដើម្បីចាប់ផ្តើមបេសកកម្មសិក្សាស្វែងយល់ (scoping mission) សម្រាប់ការអភិវឌ្ឍសួនឧស្សាហកម្មបៃតងនៅកម្ពុជា។ បេសកកម្ម ដែលកំពុងអនុវត្ត និងដឹកនាំដោយប្រធានទីប្រឹក្សាបច្ចេកទេសរបស់ UNIDO ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌូនេស៊ី នឹងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីវាយតម្លៃតំបន់សេដ្ឋកិច្ចពិសេសដែលមានសក្តានុពលសម្រាប់អនុវត្តគម្រោង។ ទីប្រឹក្សានឹងសិក្សាតំបន់សេដ្ឋកិច្ចពិសេសពី៦ ទៅ ១០ទីតាំង ដោយផ្អែកលើស្តង់ដារទាំង៦៤ចំណុចរបស់ UNIDO ដើម្បីជ្រើសរើសតំបន់សេដ្ឋកិច្ចពិសេសមួយ សម្រាប់អនុវត្តគម្រោងសួនឧស្សាហកម្មបៃតងនេះ។ គម្រោងសាកល្បង ដែលនឹងមានរយៈពេលមួយឆ្នាំនេះ មានសក្តានុពលជាគំរូសម្រាប់ការជំរុញការអភិវឌ្ឍសួនឧស្សាហកម្មបៃតងនៅតំបន់ផ្សេងទៀតនៅទូទាំងប្រទេសកម្ពុជា។ លោកសុខ ណារិនបានបញ្ជាក់ថា សួនឧស្សាហកម្មបៃតងផ្តោតលើការអនុវត្តគោលការណ៍សេដ្ឋកិច្ចវិលជុំ និងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន ហើយ UNIDO នឹងផ្អែកលើជំនាញរបស់ខ្លួន ដែលបានមកពីការអនុវត្តគម្រោងសួនឧស្សាហកម្មបៃតងនៅក្នុងប្រទេសចំនួន៧ រួមទាំងប្រទេសវៀតណាម និងឥណ្ឌូនេស៊ី។ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះវិនិយោគិន […]
អានបន្ថែម២០២៣ កម្ពុជាបាននាំផលិតផលចេញទៅកូរ៉េ $២៦,២១លាន កើន ២០៤៨%
សាធារណរដ្ឋកូរ៉េគឺជាទីផ្សារដ៏ធំមួយរបស់ប្រទេសកម្ពុជា ខណៈក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំផលិតផលចេញទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA មានទំហំទឹកប្រាក់ ២៦,២១លានដុល្លារ កើនរហូតដល់ ២០៤៨ភារយ បើធៀបនឹងឆ្នាំ២០២២ មានទំហំទឹកប្រាក់ត្រឹមតែ ១,២២លានដុល្លារ ប៉ុណ្ណោះ។ នេះបើយោងតាមទិន្នន័យបញ្ជាក់ដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងជំនួបរវាងសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Chang Dae-Whan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Maekyung Media Group និងគណ:ប្រតិភូ នៃក្រុមហ៊ុន Samsung Electronics ក្រុមហ៊ុន Booyoung ក្រុមហ៊ុន LS Group និងក្រុមហ៊ុន LX International នៅថ្ងៃទី២៧ មីនា ឆ្នាំ២០២៨។ គួរបញ្ជាក់ទៀតថា សម្រាប់រយៈពេល២ខែដំបូង (មករា-កុម្ភៈ) ក្នុងឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA មានទំហំ ៨,៥៣ លានដុល្លារ ដែលមានកំណើនរហូតដល់ ២៨៦,៩% បើធៀបទៅនឹងរយៈពេល២ខែ (មករា-កុម្ភៈ) នៃឆ្នាំ២០២៣ […]
អានបន្ថែមកម្ពុជា-ឡាវ កំពុងពិភាក្សាពីលទ្ធភាពសង់ស្ពានភ្ជាប់ខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខរដ្ឋប្រទេសឡាវ បានពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការទ្វេភាគី លើលទ្ធភាពក្នុងការសាងសង់ស្ពានឆ្លងកាត់ព្រំដែន។ គម្រោងកសាងស្ពានឆ្លងកាត់ព្រំដែននេះ ត្រូវបានលើកឡើង ក្នុងកិច្ចពិភាក្សារវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២៥ ខែមីនា នាទីក្រុងវៀងចន្ទន៍។ សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លើកឡើងថា ការសាងសង់ស្ពានឆ្លងកាត់ព្រំដែននេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការសំខាន់ៗ ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ បើតាមសេចក្តីប្រកាសដដែល គម្រោងសាងសង់ស្ពានឆ្លងព្រំដែននេះ គឺឆ្លងកាត់ទន្លេរពៅ ស្ថិតក្នុងខេត្តព្រះវិហារ និង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាគ្នា លើការតភ្ជាប់ ការដឹកជញ្ជូន ការសាងសង់ផ្លូវល្បឿនលឿនពីវៀងចន្ទន៍ទៅព្រំដែនកម្ពុជា ផងដែរ។
អានបន្ថែមក្រុមហ៊ុនកូរ៉េចំនួន១៣ កំពុងស្វែងរកឱកាសវិនិយោគបន្ថែមនៅកម្ពុជា
លោក Hacheong Yun អគ្គនាយកទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េប្រចាំកម្ពុជា (KOTRA Phnom Penh) បានដឹកក្រុមហ៊ុនឯកជនចំនួន១៣ មកពីសាធារណរដ្ឋកូរ៉េ ចូលជួបឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីស្វែងរកឱកាសវិនិយោគក្នុងប្រទេសកម្ពុជាបន្ថែមទៀត ខណៈក្នុងចំណោមក្រុមហ៊ុនទាំង១៣នេះ មានក្រុមហ៊ុនខ្លះកំពុងមានសកម្មភាពស្រាប់នៅកម្ពុជារួចទៅហើយ។ នាឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីសក្ដានុពលនានាដែលជំរុញឱ្យក្រុមហ៊ុន គួរតែសម្រេចចិត្តជ្រើសរើសកម្ពុជាជាទីតាំងសម្រាប់វិនិយោគ ក្នុងនោះរួមមាន៖ ស្ថេរភាពនយោបាយ សុខសន្តិភាព កំណើនសេដ្ឋកិច្ច ស្ថេរភាពអត្រាប្ដូរប្រាក់ ផលិតភាពធនធានមនុស្ស ការយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ភាពបើកចំហរនៃច្បាប់វិនិយោគដែលនឹងផ្ដល់ជូនការលើកទឹកចិត្តជាច្រើនដល់វិនិយោគិន ការយកចិត្តទុកដាក់រៀបចំវេទិការដ្ឋាភិបាលនិងផ្នែកឯកជនសម្រាប់ដោះស្រាយបញ្ហាប្រឈមនានាដែលវិនិយោគិនជួបប្រទះក្នុងការវិនិយោគ ពិសេសគឺស្ថានភាពទីផ្សាររបស់កម្ពុជាដែលភ្ជាប់ទៅកាន់ពិភពលោកតាមរយៈអាស៊ាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងប្រព័ន្ធអនុគ្រោះពន្ធEBAជាដើម។ លើសពីនេះទៅទៀតនោះគឺរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់ការលើកទឹកចិត្តចំពោះគម្រោងវិនិយោគលើវិស័យឧស្សាហកម្មធុនធ្ងន់ ដូចជា ការដំឡើងគ្រឿងបង្គុំ Electronic, ការដំឡើងយានយន្ត Automobile, និងគម្រោងបច្ចេកវិទ្យាផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុនទាំង១៣នោះរួមមាន៖ ក្រុមហ៊ុន Samsung Electronics, ក្រុមហ៊ុន Hyundai Motor, ក្រុមហ៊ុន LG Electronics, ក្រុមហ៊ុន CJ […]
អានបន្ថែមWorld Bank សម្រេចបន្ថែមកម្ចី $៣៥លាន សម្រាប់អនុវត្តគម្រោងកែលម្អផ្លូវជនបទក្នុងខេត្តចំនួនបីនៅកម្ពុជា
ធនាគារពិភពលោក បានអនុម័តឥណទានបន្ថែមមានទឹកប្រាក់ចំនួន ៣៥លានដុល្លារ សម្រាប់អនុវត្តគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP_Cambodia Road Connectivity Improvement Project) ឱ្យមានភាពរឹងមាំកាន់តែប្រសើរ ដើម្បីទប់ទល់នឹងឥទ្ធិពលនៃអាកាសធាតុ និងសម្រាប់ពលរដ្ឋប្រើប្រាស់នៅគ្រប់កាលៈទេសៈនៃអាកាសធាតុ។ បើយោងតាមសេចក្តីប្រកាសព័ត៌មាន ឥណទាននេះ ត្រូវបានចុះហត្ថលេខាដោយ គណៈនាយកប្រតិបត្តិនៃធនាគារពិភពលោក នៅថ្ងៃទី១៥ ខែមីនា ក្នុងគោលដៅបង្កើនភាពធន់របស់ផ្លូវ សម្រាប់ពលរដ្ឋប្រើប្រាស់ក្នុងការចូលទៅរកទីប្រជុំជន(ផ្សារ), ទៅសាលារៀន និងទៅរកសេវាសុខាភិបាល តាមបណ្តាខេត្តដូចជា ខេត្តក្រចេះ, កំពង់ចាម និងត្បូងឃ្មុំ ខណៈខេត្តទាំង៣នេះមានប្រជាជនសរុបជាង ២លាននាក់ ក្នុងនោះមានពលរដ្ឋ ៨០% រស់នៅតាមទីជនបទ។ គម្រោង RCIP បានផ្តល់ជាថវិកាវិនិយោគសម្រាប់បណ្តាញតភ្ជាប់ផ្លូវនៅតាមខេត្ត (យោងតាមរបាយការណ៍ World Bank’s Country Climate and Development Report for Cambodia) ដែលជាបណ្តាញផ្លូវប្រឈមខ្លាំងទៅនឹងហានិភ័យប្រែប្រួលអាកាសធាតុ ហើយគ្មានកម្រាលកៅស៊ូ ឬបេតុង និងសំណង់គ្រប់គ្រងទឹកជំនន់ ត្រឹមត្រូវនោះទេ។ ភាពងាយរងគ្រោះនៃបណ្តាញផ្លូវទាំងអស់នោះ បានបង្កជាហានិភ័យដល់លទ្ធភាពក្នុងការទទួលបាននូវសេវាសំខាន់ៗ ដូចជា ការអប់រំ និងការថែទាំសុខភាព ជាមួយនឹងផលអវិជ្ជមានឥតស្រាកស្រាន្ត […]
អានបន្ថែម២០២៣ កម្ពុជាបានចុះកិច្ចព្រមព្រៀងខ្ចីលុយពីដៃគូអភិវឌ្ឍចំនួន $១,៨១ពាន់លាន ថយចុះ១៦%
ក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ១.៨១ពាន់លានដុល្លារ ស្មើនឹង ៧៩% នៃពិតានដែលច្បាប់អនុញ្ញាត ១.៧០០ លានអេសដេអ៊ែ។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចព្រមព្រៀងឥណទានសម្បទានថ្មីនេះ រួមមានក្របខ័ណ្ឌទ្វេភាគីចំនួន ៥៧% និងក្របខណ្ឌពហុភាគីមានប្រមាណ ៤៣%។ បើធៀបនឹងឆ្នាំ២០២២ ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ឆ្នាំ២០២៣ ថយចុះប្រមាណ១៦%។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងព្រឹត្តបត្រស្ថិតិបំណុលសាធារណកម្ពុជាថា គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅដល់ការរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា៖ “ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយផលជាមធ្យមប្រមាណ ៤៥%”។ ទាក់ទងនឹងការបោះផ្សាយមូលបត្ររដ្ឋវិញ ក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានបោះផ្សាយលក់មូលបត្ររដ្ឋ សរុបចំនួន ២៣៨ពាន់លានរៀល ត្រូវនឹងប្រមាណ ៥៨,២៦ លានដុល្លារ។ ដោយគិតទាំងបំណុលមរតក ត្រឹមដំណាច់ឆ្នាំ២០២៣ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១១,២៤ពាន់លានដុល្លារ។
អានបន្ថែមកម្ពុជា និងអឺរ៉ុប រួមគ្នាអនុវត្តកម្មវិធីថ្មី៤ តម្លៃជាង $៨៥,៦លាន ដោយផ្តោតលើវិស័យថាមពល
កម្ពុជា និងសហភាពអឺរ៉ុប (EU) បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គាំទ្រនិងអនុវត្តកម្មវិធីធំៗចំនួនបួន ដែលផ្តោតលើការលើកកម្ពស់ខ្សែសង្វាក់តម្លៃប្រកបដោយនិរន្តរភាព ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ ដែលមានតម្លៃសរុប ៨៥,៦ លានដុល្លារ។ ពិធីសម្ពោធកម្មវិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ Jutta Urpilainen តំណាងមកពីរដ្ឋសមាជិកសហភាពអឺរ៉ុប ព្រមទាំងមន្ត្រីជាន់ខ្ពស់មកពីក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន។ យោងតាមសេចក្តីប្រកាសព័ត៌មាន កម្មវិធីថ្មីទាំង៤នេះមានគោលបំណងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល ពង្រឹងសន្តិសុខថាមពល និងរួមបញ្ចូលផលិតផលកម្ពុជាទៅក្នុងទីផ្សារក្នុងតំបន់ និងអន្តរជាតិ។ ការគាំទ្ររបស់សហភាពអឺរ៉ុប ក៏រួមបញ្ចូលផងដែរនូវវិធានការនានាពាក់ព័ន្ធនឹងអង្គការក្រៅរដ្ឋាភិបាលក្នុងការលើកកម្ពស់ការផ្លាស់ប្តូរបៃតង។ កម្មវិធីទាំង៤នោះ មានតម្លៃជាទឹកប្រាក់សរុប ៨៥,៦លានដុល្លារ ក្នុងនោះរួមមាន៖ ទី១) កម្មវិធីភាពជាដៃគូដើម្បីអភិវឌ្ឍនិរន្តភាពប្រព័ន្ធកសិកម្ម និងស្បៀងនៅកម្ពុជា មានថវិកាសរុប១៨,៤លានដុល្លារ ដែលក្នុងនោះមានសហិរញ្ញប្បទានពីប្រទេសអាឡឺម៉ង់ ចំនួន ៧,៨លានដុល្លារ។ ទី២) កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប ដើម្បីការប្រើប្រាស់ថាមពលដោយចីរភាពក្នុងវិស័យឧស្សហកម្ម មានថវិកាសរុប ៦,៥លានដុល្លារ។ ទី៣) កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្តុះបណ្តាលបច្ចេកទេស ២០២៤-២០២៧ មានថវិកាសរុប ចំនួន ៥៣,១លានដុល្លារ។ ទី៤) កម្មវីធីភាពជាដៃគូសហភាពអឺរ៉ុប […]
អានបន្ថែមចិន-កម្ពុជាចង់សហការគ្នាប្រើប្រព័ន្ធផ្កាយរណបគ្រប់គ្រងតំបន់ការពារធម្មជាតិ
ក្រុមហ៊ុន China Siwei Surving and Mapping Technology Co,.LTD ចង់សហការជាមួយក្រសួងបរិស្ថានកម្ពុជា ក្នុងការគ្រប់គ្រង អភិរក្ស និងការពារតំបន់ការពារធម្មជាតិ និងព្រៃឈើ តាមរយៈផ្កាយរណប។ នេះបើតាមជំនួបពិភាក្សារវាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក ចាង ខឺស៊ាងតុង(Zhang Xiaodong) នាយកក្រុមហ៊ុន នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ ក្នុងជំនួបខាងលើនេះ លោកនាយកក្រុមហ៊ុនបានជម្រាបឱ្យដឹងថា ក្រុមហ៊ុន មានផ្កាយរណបសម្រាប់សង្កេតផែនដីចំនួន ៤០គ្រឿងកំពុងប្រតិបត្តិការក្នុងគន្លងតារាវិថី ដែលមានសមត្ថភាពទទួលរូបភាពផ្កាយរណប និងការផលិតទិន្នន័យពីផ្កាយរណប។ លោក បានបន្តថា ការបញ្ចូនទិន្នន័យពីផ្កាយរណបទាំងនោះ នឹងបង្ហាញពីទីតាំងភូមិសាស្រ្ត រួមទាំងដំណោះស្រាយភូមិសាស្ត្រ ដោយរួមបញ្ចូលគ្នានៅក្នុងការស៊ើបការណ៍ ការពារជាតិ ការស្ទង់មតិ និងការធ្វើផែនទី ការត្រួតពិនិត្យថាមពល និងហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងការអភិវឌ្ឍធនធានធម្មជាតិ ការសាងសង់ទីក្រុងឆ្លាតវៃ ការការពារបរិស្ថាន ជំនួយសង្គ្រោះ និងការត្រួតពិនិត្យគ្រោះមហន្តរាយ និងឧស្សាហកម្មផ្សេងៗទៀត។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន ក៏បានបង្ហាញពីគោលបំណងចង់បង្កើតកិច្ចសហប្រតិបត្តការក្នុងភាពជាដៃគូជាមួយក្រសួងបរិស្ថាន តាមរយៈការផ្តល់សេវាកម្មផ្នែកបច្ចេកវិទ្យា […]
អានបន្ថែម២០២៣, ទំហំវិនិយោគចិនចូលអាស៊ានឡើងដល់ $២០ពាន់លាន កើន៣៧% ក្នុងនោះកម្ពុជាអាចស្រូបបានប្រហែល ១៦%
ចំពេលទិដ្ឋភាពសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងសភាពស្មុគស្មាញ ការវិនិយោគរបស់ចិននៅអាស៊ីអាគ្នេយ៍ ជាពិសេសក្នុងវិស័យអចលនទ្រព្យ និងសំណង់បានបង្ហាញពីភាពធន់ និងកំណើនជាយុទ្ធសាស្ត្រ ពោលគឺលំហូរវិនិយោគសរុបរបស់ចិនចូលមកកាន់ប្រទេសអាស៊ានមានរហូតដល់ទៅជិត ២០ពាន់លានដុល្លារ តំណាងឱ្យការកើនឡើងដល់ទៅ ៣៧% (តួលេខឆ្នាំ ២០២៣) នេះបើយោងតាមរបាយការណ៍របស់សាកលវិទ្យាល័យ Griffith និងសាកលវិទ្យាល័យ Fudan ដែលបានចុះផ្សាយដោយ Thailand-business-news ចុះផ្សាយថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤។ ខ្លឹមសារនៃរបាយការណ៍នេះ បានគូសបញ្ជាក់ពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃអាស៊ីអាគ្នេយ៍នៅក្នុងយុទ្ធសាស្រ្តវិនិយោគរបស់ប្រទេសចិន ជាពិសេសដោយសារបរិបទនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិន និងការធ្លាក់ចុះជាទូទៅនៃសកម្មភាពវិនិយោគផ្ទាល់ពីបរទេសជាសកល។ ខណៈពេលដែលទីផ្សារអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិក ប្រឈមមុខនឹងបញ្ហាប្រឈមដោយសារអត្រាការប្រាក់ខ្ពស់ ការស្ទុះងើបយឺតនៅក្នុងប្រទេសចិនដីគោក និងភាពតានតឹងភូមិសាស្ត្រនយោបាយ អាស៊ីអាគ្នេយ៍បានក្លាយជាទិសដៅចម្បងសម្រាប់អ្នកវិនិយោគចិនដែលស្វែងរកកំណើន និងស្ថិរភាព។ ការកើនឡើងនៃសកម្មភាពវិនិយោគ និងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធធំៗរបស់ចិននៅអាស៊ីអាគ្នេយ៍ បង្ហាញពីចំណុចស្នូលជាយុទ្ធសាស្ត្រ និងការធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ។ របត់លំហូវិនិយោគថ្មីនេះ ឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍បន្តរបស់ចិនក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួន និងពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរបស់ខ្លួនមិនត្រឹមតែនៅក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែចិនមានមហិច្ឆតាចង់ចាប់យកអាស៊ានជាទិសដៅយុទ្ធសាស្ត្រវិនិយោគ ដើម្បីពង្រីកឥទ្ធិពលនៅទូទាំងអាស៊ីប៉ាស៊ីហ្វិចទាំងមូល ពីព្រោះថាអាស៊ានគ្រាន់តែជាផ្នែកមួយនៃអាស៊ីប៉ាស៊ីហ្វិចប៉ុណ្ណោះ។ ត្បិតតែជាផ្នែកមួយនៃអាស៊ីប៉ាស៊ីហ្វិច ប៉ុន្តែអាស៊ានទទួលបានចំណែកវិនិយោគចិនដល់ទៅ ៥០% នៃទំហំវិនិយោគចិនសរុបនៅអាស៊ីទាំងមូល។ ទោះបីជាមានការធ្លាក់ចុះនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនដែលវិស័យនេះរួមចំណែកដល់ទៅចំនួនប្រហែលមួយភាគបួននៃសេដ្ឋកិច្ចរបស់ខ្លួនក៏ដោយ ក៏វិនិយោគិនចិនបានសំឡឹងមើលទៅខាងក្រៅ ដោយស្វែងរកតម្លៃ និងឱកាសនៅក្នុងទីផ្សារដែលកំពុងរីកចម្រើននៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ជាជាងប្រទេសផ្សេងទៀតនៅទូទាំងពិភពលោកយ៉ាងហោចណាស់បើគិតមកទល់ត្រឹមឆ្នាំ ២០២៤ នេះ។ ក្នុងចំណោមទឹកប្រាក់ជិត ២០ពាន់លានដុល្លារនេះ […]
អានបន្ថែមអឺរ៉ុបប្រកាសជួយកម្ពុជា ១៣លានដុល្លារ បន្តអភិវឌ្ឍគម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទី៣
សហភាពអឺរ៉ុប ប្រកាសផ្តល់ជំនួយឥតសំណងចំនួន ១៣លានដុល្លារ (១២ លានអឺរ៉ូ) ដល់កម្ពុជា ដើម្បីបន្តអភិវឌ្ឍគម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទី៣។ ជំនួយឥតសំណងនេះ ត្រូវបានប្រកាសដោយ លោកជំទាវ ជូតា អេភើលឡៃនីន ស្នងការអឺរ៉ុបទទួលបន្ទុកភាពជាដៃគូអន្តរជាតិ រួមដំណើរជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅពេលអញ្ញើញបំពេញទស្សនកិច្ចនៅរោងចក្រផលិតទឹកស្អាតបាក់ខែង នៅថ្ងៃទី១៣ ខែមីនា ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។ លោកជំទាវ ជូតា អេភើលឡៃនីន បានបញ្ជាក់ថា ជាមួយនឹងការអនុវត្តប្រកបដោយជោគជ័យនៃគម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទី១ និងដំណាក់កាលទី២ សហភាពអឺរ៉ុបនឹងបន្តគាំទ្រកម្ពុជា ក្នុងការផលិតទឹកស្អាត និងប្រកបដោយសុវត្ថិភាព ទាំងនៅក្នុងរាជធានីភ្នំពេញ និងតំបន់ផ្សេងទៀត។ លោកជំទាវ បន្តទៀតថា៖ “តាមរយៈការបន្តកិច្ចសហប្រតិបត្តិការនេះ ខ្ញុំមានមោទនភាពក្នុងការប្រកាសការសន្យាផ្តល់ជំនួយឥតសំណងចំនួន ១៣លានដុល្លារ (ស្មើនឹង ១២លានអឺរ៉ូ) ដើម្បីគំាទ្រដល់គម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទី៣ ដោយសហការជាមួយដៃគូអឺរ៉ុបរបស់យើង គឺទីភ្នាក់ងារអភិវឌ្ឍន៌បារាំង (AFD)។” រោងចក្រផលិតទឹកស្អាតដំណាក់កាលទី១ និងដំណាក់កាលទី២ ដែលមានសមត្ថិភាពផលិតទឺកស្អាតបាន ចំនួន ៣៩០.០០០ មែត្រគីបក្នុង១ថ្ងៃ គឺជាសមិទ្ធផលលេចធ្លោមួយ […]
អានបន្ថែម