អូស្ត្រាលីចង់វិនិយោគបង្កើតមជ្ឈមណ្ឌលផ្តល់សេវាកម្មគាំទ្រធុរកិច្ច នៅកម្ពុជា

ក្រុមហ៊ុន Plus94 Fund របស់អូស្ត្រាលី ចង់វិនិយោគបង្កើតមជ្ឈមណ្ឌលផ្តល់សេវាកម្មគាំទ្រប្រតិបត្តិការធុរកិច្ច នៅកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក  Arj Samarakoon នាយកប្រតិបត្តិ និងជាស្ថាបនិក ក្រុមហ៊ុន Plus94 Fund ក្នុងឱកាសកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្នុងជំនួបនេះ លោក Arj Samarakoon បានជម្រាបថា ក្រុមហ៊ុន Plus94 Fund កំពុងប្រតិបត្តិការនៅតាមបណ្ដាប្រទេសចំនួន១៤ នៅលើពិភពលោក និងមានបុគ្គលិកបម្រើការងារចំនួន ៥.០០០នាក់ ដោយផ្ដល់សេវាកម្មប្រឹក្សាយោបល់  និងសេវាគាំទ្រប្រតិបត្តិការអាជីវកម្មដូចជា សេវា Call Center និងសេវាគ្រប់គ្រងទិន្នន័យអាជីវកម្ម។ នាឱកាសនោះដែរ លោកក៏បានបង្ហាញពីបំណងចង់វិនិយោគបង្កើតមជ្ឈមណ្ឌលផ្ដល់សេវាកម្មគាំទ្រប្រតិបត្តិការធុរកិច្ចនៅកម្ពុជា​ផងដែរ ក្រោយពីក្រុមហ៊ុននេះ បានទស្សនកិច្ចកម្ពុជាកាលពីឆ្នាំ២០២៣ ហើយបានកត់សម្គាល់ឃើញនូវគុណសម្បត្តិប្រកួតប្រជែងរបស់កម្ពុជា  ដែលមានដូចជា ភាពប្រកួតប្រជែងខាងប្រាក់ឈ្នួល ជាមួយនឹងកម្លាំងពលកម្ម ដែលមានសមត្ថភាព ជំនាញ និងភាសាបរទេស ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ ដែលជាបុរេលក្ខខណ្ឌដ៏សំខាន់សម្រាប់ការវិនិយោគ។ ជាការឆ្លើយតប សម្តេចធិបតី បានគាំទ្រយ៉ាងពេញទំហឹងលើបំណងវិនិយោគខាងលើនេះ […]

អាន​បន្ថែម

រយៈពេល១ខែ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានចំនួន ៦២៦លានដុល្លារ កើនជិត៨%

ទំហំពាណិជ្ជកម្មរវាងកម្ពុជា​ និងសហរដ្ឋអាមេរិក បានកើនឡើងចំនួន ៧.៧៤% ដែលកើនពី ៥៨១លានដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២៣ ទៅ ៦២៦លានដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២៤។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសសម្ដែងការគួរសមជាមួយគណៈប្រតិភូអាម៉េរិក-អាស៊ាន កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ការងារវិនិយោគ និងធុរកិច្ច របស់ក្រុមហ៊ុនអាម៉េរិកមកកម្ពុជា។ ក្នុងនោះ មានតំណាង ១៧ក្រុមហ៊ុន ដែលជាក្រុមហ៊ុនធំៗមានលក្ខណៈអន្តរជាតិរួមមាន៖ ក្រុមហ៊ុន Abbott, ក្រុមហ៊ុន ADM, ក្រុមហ៊ុន Chevron, ក្រុមហ៊ុន ConocoPhillips, ក្រុមហ៊ុន Estée Lauder Companies, ក្រុមហ៊ុន FedEx Express,  ក្រុមហ៊ុន Ford, ក្រុមហ៊ុន Jhpiego, ក្រុមហ៊ុន Manulife, ក្រុមហ៊ុន Mastercard,  ក្រុមហ៊ុន Meta, […]

អាន​បន្ថែម

គម្រោងវិនិយោគធំៗ៣ របស់ម៉ាឡេស៊ី ទទួលបានភ្លើងខៀវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា

សភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី ទទួលបានភ្លើងខៀវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើគម្រោងធំៗចំនួនបីរបស់ខ្លួន ដែលគ្រោងមកបង្កើតតំបន់សេដ្ឋកិច្ច, គម្រោងអភិវឌ្ឍន៍ជំនាញបច្ចេកវិទ្យា, និងគម្រោងឧស្សាហកម្មអាហារហាឡាល់ នៅកម្ពុជា។​ ក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ នៅទីក្រុងកូឡាឡាំពួរ ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី Sri Dato’ Soh Thian Lai បានគោរពជូន និងស្វែងរកការគាំទ្រចំពោះគម្រោងចំនួន៣ របស់ខ្លួន ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។ ​នេះបើយោងតាមសេកចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ បើតាមសេចក្តីប្រកាសព័ត៌មាន គម្រោងទី១៖ គម្រោងតំបន់ សេដ្ឋកិច្ចពិសេសកម្ពុជា-ម៉ាឡេស៊ី សម្រាប់វិស័យបច្ចេកវិទ្យាជាន់ខ្ពស់ ទី២៖គម្រោងអភិវឌ្ឍន៍ជំនាញផ្នែកបច្ចេកវិទ្យា និងទី៣៖ គម្រោងរៀបចំប្រព័ន្ធអេកូឡូស៊ីផ្នែកឧស្សាហកម្មអាហារហាឡាល់។ សម្តេចរធិបតី ហ៊ុន ម៉ាណែត បានថ្លែងស្វាគមន៍ និង គាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងទាំង៣នេះ ដោយបានជំរុញឱ្យភាគីពាក់ព័ន្ធសហការគ្នារៀបចំគម្រោងទាំង នេះឱ្យបានលឿន ពោលគឺក្នុងឆ្នាំ២០២៤ ។ វេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ត្រូវបានសហការរៀបចំឡើងដោយ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្ម ជាតិម៉ាឡេស៊ី ដោយមានការចូលរួមពីក្រុមហ៊ុននៃប្រទេសទាំងពីរ និងតំណាងពីស្ថាប័នពាក់ព័ន្ធសរុប ជាង៤០០នាក់។ […]

អាន​បន្ថែម

កម្ពុជា សហការនឹងកូរ៉េ អភិរក្ស និងជួសជុលប្រាសាទអង្គរវត្តរយៈពេល ០៣ឆ្នាំ

រាជរដ្ឋាភិបាលកម្ពុជា​ និងសាធារណរដ្ឋកូរ៉េ បានចុះអនុស្សារណៈសហការគ្នាក្នុងការអភិរក្ស និងជួសជុលប្រាសាទអង្គរវត្តរយៈពេល ០៣ឆ្នាំ។ អនុស្សរណៈនេះ បានចុះហត្ថលេខាដោយរដ្ឋបាលបេតិកភណ្ឌវប្បធម៌ នៃសាធារណរដ្ឋកូរ៉េ និងអាជ្ញាធរជាតិអប្សរានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ បន្ថែមពីនេះ អនុស្សារណៈ នេះផ្តោតសំខាន់ទៅលើកិច្ចការងារអភិរក្ស និងជួសជុល រួតបាកាណ នៃប្រាសាទអង្គវត្ត ដែលមានរយៈពេល៣ឆ្នាំ។ ក្រៅពីការជួសជុលរួតបាកាណ នៃប្រាសាទអង្គរវត្ត ដែលមានសារៈសំខាន់ជាងគេ របស់ប្រទេសកម្ពុជា ក៏មានការបណ្តុះបណ្តាល និងការផ្លាស់ប្តូរនូវចំណេះដឹងទាក់ទងនិងបច្ចេកវិទ្យាថ្មីៗ ក្នុងការបង្ហាញទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ៕

អាន​បន្ថែម

ឥណ្ឌាចង់មកបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ​ ដោយផ្តោតលើវិស័យបច្ចេកវិទ្យា

ឥណ្ឌាបានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួនក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ឥណ្ឌា ដែលផ្ដោតលើគម្រោ​ងវិនិយោគបច្ចេកវិទ្យាជាស្នូល ក្រោយឃើញជប៉ុន និងអង់គ្លេស កំពុងតែបង្កើតនៅកម្ពុជាយ៉ាងសស្រាក់សស្រាំ។ នេះបើតាមការលើកឡើងរបស់ លោកជំទាវបណ្ឌិត Devyani Uttam Khobra​ga​de ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជាក្នុងឱកាសសម្ដែងការគួរសម និងពិភាក្សាការងារ​ជាមួយឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួបខាងលើនេះ បានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេ​ស​ការគាំទ្ររបស់ឥណ្ឌាលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការសម្របសម្រួលឱ្យមានជើងហោះហើរត្រង់ពី​ប្រទេសឥណ្ឌាមកកម្ពុជា។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានពិនិត្យពិភាក្សាលើការជំរុញនីតិវិធីរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា​-ឥណ្ឌា ដើម្បីសំដៅធ្វើយ៉ាងណាឱ្យចំណងការទូត និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងរីកចម្រើនបន្ថែ​មទៀត​។ លើសពីនេះទៀត ក្នុងជំនួបនេះដែរ លោកជំទាវ Devyani Uttam Khobragade បានបង្ហាញនូវចំណាប់អារម្មណ៍ និងទស្សនទានចង់ឃើញមានតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ឥណ្ឌាមួយដែរ ដោយផ្ដោតលើគម្រោងវិនិយោគផ្នែកបច្ចេកវិទ្យាជាស្នូល ដោយហេតុឃើញថាកម្ពុជាកំពុងសហការយ៉ាងល្អជាមួយជប៉ុន និងអង់គ្លេសក្នុងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស។ ថ្មីៗកន្លងទៅនេះ ជប៉ុនកំពុងសិក្សាគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាញវិនិយោគិនជប៉ុនមកកម្ពុជាឱ្យបានកាន់តែច្រើន ខណៈអង់គ្លេស​ បានស្នើសុំកិច្ចសហការជាមួយកម្ពុជាលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស “Green Special Econo​mic​ Zone” នៅក្នុងប្រទេសកម្ពុជា ដើម្បីជាការរួមចំណែកក្នុងការការពារបរិស្ថានពិភពលោក។ (អានបន្ថែម និងបន្ថែម)

អាន​បន្ថែម

ខែមីនាខាងមុខនេះ ថៃគ្រោងមកសិក្សាគម្រោងសំខាន់៣ តម្លៃ១ពាន់លាន នៅកម្ពុជា

នៅដើមខែមីនាខាងមុខនេះ អ្នកវិនិយោគិនថៃ គ្រោងនឹងមកសិក្សាគម្រោងចំនួន ៣ ដែលមានទុនវិនិយោគប៉ាន់ប្រមាណប្រហែល ១ពាន់លានដុល្លារ។ នេះបើតាមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។ នៅក្នុងវេទិកាការទូតសេដ្ឋកិច្ចក្រោមប្រធានបទ កម្ពុជាទំព័រថ្មី «ឱកាសធុរកិច្ច និងការវិនិយោគ» ដែលរៀបចំឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅអគារ CW Tower ទីក្រុងបាងកក កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានបង្ហាញជូនអ្នកវិនិយោគិនថៃអំពីស្ថានភាពវិនិយោគនៅកម្ពុជា ដែលមានកិច្ចសម្រួលវិនិយោគ កញ្ចប់លើកទឹកចិត្តដែលមានភាពបត់បែន និងសមស្របជាមួយនឹងនិន្នាការថ្មីនៃចរន្តសេដ្ឋកិច្ចសកល ពិសេសសេវាថែទាំវិនិយោគដែលគួរជាទីទុកចិត្តសម្រាប់វិនិយោគិន។ ក្រៅពីនេះ ក្នុងវេទិកានេះផងដែរ ក៏មានបទបង្ហាញប្រធានបទ ០៤សំខាន់បន្ថែមទៀត ជូនវិនិយោគិនថៃដូចជា ១. ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការវិនិយោគផ្ទាល់ពីបរទេស ២. ឱកាសធុរកិច្ចនៅកម្ពុជា ៣. ធុរកិច្ច និងការវិនិយោគ៖ ហេតុអ្វីវិនិយោគនៅកម្ពុជា? និង ៤. នីតិវិធីនិងដំណើរការពន្ធដារ៖ ទិដ្ឋភាពច្បាប់របស់កម្ពុជាលើនីតិវិធីនៃការវិនិយោគ និងពន្ធ ការផ្ទេរដើមទុន លក្ខខណ្ឌ និងទិដ្ឋភាពទូទៅនៃកិច្ចព្រមព្រៀងស្តីពីពន្ធត្រួតគ្នា […]

អាន​បន្ថែម

កាណាដាសម្រេចបើកការិយាល័យកុងស៊ុលថ្មី១នៅសៀមរាម ដើម្បីជំរុញកិច្ចសហការជាមួយកម្ពុជា

ស្ថានទូតកាណាដាប្រចាំកម្ពុជា បានបើកការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប ដើម្បីជំរុញសហប្រតិបត្តិការរវាងកម្ពុជា និងកាណាដា។ នេះបើតាមរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ការិយាល័យថ្មីនេះ បានសម្ពោធក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្ត និងលោកជំទាវ Ping Kithikone ​ឯកអគ្គរាជទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ថ្លែងក្នុងពិធីសម្ពោធខាងលើ លោកអភិបាលរង បានឱ្យដឹងថា ការបើកការិយាល័យកុងស៊ុលកាណាដា ក្នុងខេត្តសៀមរាបថ្ងៃនេះ គឺជាការបើកទំព័រថ្មី មួយចំពោះការបង្កើនទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ តាមរយៈការសហការយ៉ាងល្អរវាងរដ្ឋបាលខេត្តសៀមរាប និងការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។ លោកអភិបាលរងខេត្តបានបន្តថា ការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាបនេះ បានបង្ហាញពីមិត្តភាពដ៏រឹងមាំរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសកាណាដា ដែលនឹងរួមចំណែកយ៉ាងសកម្មដល់កិច្ចអភិវឌ្ឍប្រទេស និងសកលលោក តាមរយៈការកសាងទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ។

អាន​បន្ថែម

អង់គ្លេសស្នើសហការជាមួយកម្ពុជា ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចបៃតង

អង់គ្លេស​ បានស្នើសុំកិច្ចសហការជាមួយកម្ពុជាលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស “Green Special Econo​mic​ Zone” នៅក្នុងប្រទេសកម្ពុជា ដើម្បីជាការរួមចំណែកក្នុងការការពារបរិស្ថានពិភពលោក។ នេះបើតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាលើការវិនិយោគការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ការគាំទ្រឱ្យមានរៀបចំតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជា និងការរៀបចំកម្មវិធីអភិវឌ្ឍន៍លើវិស័យនានា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត បានបង្ហាញនូវការគាំទ្រមកលើកម្ពុជាចំពោះការងាររៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាតិ និងជំរុញឱ្យមានកម្មវិធីអភិវឌ្ឍន៍លើវិស័យនានាមានជាអាទិ៍លើវិស័យអប់រំ ដែលផ្ដោតលើការអប់រំក្មេងស្រី សេដ្ឋកិច្ច សុខាភិបាល សន្តិសុខ និងសុវត្ថិភាព។ ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូត បានស្នើសុំសហការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង “Green Special Economic Zone” នៅក្នុងប្រទេសកម្ពុជាសំដៅដល់ការគាំទ្រការការពារបរិស្ថាន ដើម្បីសម្រេចបានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគាំទ្រយ៉ាងពេញទំហឹងចំពោះគោលបំណងរបស់អង់គ្លេសក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងនេះ។ ដោយឡែកក្នុងកិច្ចការងារការពារបរិស្ថាននេះដែរ ក្រុមហ៊ុន TOTAL Energy របស់បាំរាំង ក៏កំពុងចាប់ដៃគ្នាជាមួយក្រសួងបរិស្ថានចូលរួមការវិនិយោគបៃតង […]

អាន​បន្ថែម

ជប៉ុនជួយកម្ពុជាជិត ២០ម៉ឺនដុល្លារ អភិវឌ្ឍវិស័យសុខាភិបាល នៅខេត្តសៀមរាប និងខេត្តព្រះវិហារ

ជប៉ុនផ្តល់ជំនួយចំនួន ១៩៨,៧៨៥ដុល្លារអាមេរិក លើគម្រោងចំនួន ០២ ក្នុងខេត្តសៀមរាប និងខេត្តព្រះវិហារ។ នេះបើតាមពិធីចុះហត្ថលេខាលើគម្រោងផ្តល់ជំនួយឥតសំណង KUSANONE (គូសាណូណិ) របស់ស្ថានទូតជប៉ុន កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួយនេះ ត្រូវបានផ្តល់លើគម្រោងផ្តល់ម៉ាស៊ីនផលិតជើងសិប្បនិម្មិត និងឧបករណ៍ព្យាបាលដោយចលនា នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាបចំនួន ៧១,១៣៧ដុល្លារ និងគម្រោងសាងសង់អគារមន្ទីរពេទ្យថ្មី នៅមណ្ឌលសុខភាពរវៀង ក្នុងខេត្តព្រះវិហារចំនួន ១២៦,៦៤៨ដុល្លារ។ ថ្លែងក្នុងពិធីចុះហត្ថលេខា លោក ម៉ុម សុត្ថារ៉ា នាយករងមូលនិធិជនពិការ បាន​ឱ្យដឹងថា ការផ្តល់ជំនួយឥតសំណងនេះ នឹងត្រូវប្រើប្រាស់សម្រាប់តម្លើងឧបករណ៍ផលិតជើងសិប្បនិម្មិត និងស្តារលទ្ធភាពពលកម្មចំនួន ១២ប្រភេទ នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាក្នុងខេត្តសៀមរាប។ លោកសង្ឃឹមថា គម្រោងនេះ នឹងជួយកែលម្អសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ឱ្យកាន់តែល្អប្រសើរជាងមុន ដើម្បីលើកម្ពស់សុខុមាលភាព និងលទ្ធភាពរបស់ជនមានពិការភាពក្នុងការចូលរួមសកម្មភាពសង្គមឱ្យកាន់តែប្រសើរ​ឡើង។ គួរបញ្ជាក់ថា គម្រោងផ្តល់ជំនួយឥតសំណង KUSANONE (គូសាណូណិ) របស់ស្ថានទូតជប៉ុននេះ បានគាំទ្រដល់ម​ជ្ឈ​មណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួន ៤រួចមកហើយ គឺនៅក្នុងខេត្តក្រចេះ តាកែវ ព្រៃវែង និងគៀន​ឃ្លាំ​ង​។  

អាន​បន្ថែម

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួងមហាផ្ទៃ សង់អគារសិក្សា និងអគារអន្តេវាសិកដ្ឋាន នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន នៅលើផ្ទៃដី ៨ហិកតា ស្ថិតក្នុងភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយបច្ចុប្បន្នបានបើកការដ្ឋានសាងសង់ហើយ។ នេះបើតាមពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ គម្រោងសាងសង់អគារសិក្សា និងអន្តេវាសិកដ្ឋាននេះ ត្រូវបានសាងសង់នៅលើផ្ទៃដីទំហំប្រមាណជា ៨ហិកតា ដោយរួមបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំណត ទីលានកីឡា និងសួនច្បារផងដែរ។ ក្នុងនោះ អគារសិក្សាថ្មី មានទំហំបណ្ដោយ៨០ម៉ែត្រ ទទឹង៥០ម៉ែត្រ កម្ពស់៣ជាន់ ចំណែកអគារអន្តេវាសិកដ្ឋានមានទំហំបណ្ដោយ៦០ម៉ែត្រ ទទឹង៣០ម៉ែត្រ កម្ពស់២ជាន់។ គួរបញ្ជាក់ថា គម្រោងសាងសង់នេះ ស្ថិតក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាផ្នែកមួយនៃគម្រោងកំណែទម្រង់សំខាន់ៗក្នុងវិស័យសេវាសាធារណៈនៅកម្ពុជា ដែលមានទឹកប្រាក់កម្ចីចំនួន ៤០លានដុល្លារអាមេរិក។

អាន​បន្ថែម