កម្ពុជា-បារាំង ចុះអនុស្សរណៈ៣ ទំហំ២០០លានអឺរ៉ូ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យថាមពលនៅកម្ពុជា

កម្ពុជា និងបារាំង បានសម្រេចចុះអនុស្សរណៈយោគយល់សំខាន់ៗចំនួន០៣ ដើម្បីជំរុញការអភិវឌ្ឍថាមពលកកើតឡើងវិញ ឆ្ពោះទៅរកការពន្លឿនអន្តរកាលថាមពលទាំងអស់នៅកម្ពុជា និងក្នុងតំបន់ ក៏ដូចជាសកលលោក​។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ អនុស្សរណៈទាំង០៣ នេះ ត្រូវបានធ្វើឡើងរវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុនសាធារណៈ និងឯកជនរបស់បារាំង រួមមាន៖ ១.អនុស្សរណៈយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Hydrogène de France SA ស្តីពីការសិ​ក្សាសមិទ្ធិលទ្ធភាពនិងអភិវឌ្ឍន៍គម្រោងអីដ្រូសែនទំហំ ១០មេហ្គាវ៉ាត់ សម្រាប់វិស័យអគ្គិសនី នៅព្រះរាជាណាច​ក្រ​កម្ពុ​ជា (Feasibility Study and Development of a 10 MW Hydrogen Project for Power Sector in the Kingdom of Cambodia) ២.អនុស្សរណៈយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Electricité de France SA […]

អាន​បន្ថែម

មន្ត្រីជាន់ខ្ពស់របស់កម្ពុជា៖ ចិននឹងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជានៅឆ្នាំ ២០២៤នេះ

ទស្សនវិស័យដ៏មានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិននៅឆ្នាំ ២០២៤ ត្រូវបានឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជាប្រធានកិត្តិយសក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីលើកឡើងថា នឹងកាន់តែកើនឡើងនិងស៊ីជម្រៅបន្ថែមទៀតក្នុងឆ្នាំនេះ ជាពិសេសក្នុងវិស័យទំហំពាណិជ្ជកម្មនិងការវិនិយោគ។ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានស៊ីនហួរបស់ចិនចុះផ្សាយកាលពីថ្ងៃទី ១៩ ខែ០១ឆ្នាំ២០២៤ ឯកឧត្តម សុខ ស៊ីផាន់ណា បានលើកឡើងពីការអនុវត្តកម្មវិធីសហគមន៍ចិន-កម្ពុជា ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី និងពាក្យស្លោក “ចិន-កម្ពុជាការផ្លាស់ប្តូររវាងប្រជាជននឹងប្រជាជននៅឆ្នាំ ២០២៤” នឹងដើរតួជាកម្លាំងស្នូល ជំរុញកំណើនសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍសង្គមប្រកបដោយចីរភាព។ ឯកឧត្តម ក៏បានកត់សម្គាល់អំពីគន្លងវិជ្ជមានដែលរំពឹងទុកសម្រាប់ជំរុញកំណើនបន្ថែមទៀតផងដែរ។ “ការអភិវឌ្ឍច្រករបៀងសំខាន់ៗដូចជា ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងច្រករបៀងត្រី និងស្រូវ នឹងជួយឱ្យប្រទេសទាំងពីរសម្រេចបានការអភិវឌ្ឍថ្មីបន្ថែមទៀត។” ប្រសាសន៍ឯកឧត្តម​ស៊ីផាន់ណា។ ​ ដោយលើកឡើងពីរបាយការណ៍ថ្មីៗនេះរបស់ធនាគារពិភពលោក ឯកឧត្តម ស៊ីផាណា រំពឹងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងកើនឡើងដល់ ៥,៨ ភាគរយនៅឆ្នាំ ២០២៤។ លោកបានទទួលស្គាល់លទ្ធផលគួរឱ្យសរសើរដែលសម្រេចបានក្នុងឆ្នាំ ២០២៣ ដែលកម្ពុជា និងចិនរួមគ្នាសម្រេចបាននូវការកើនឡើងនៃពាណិជ្ជកម្មទ្វេភាគី និងការកើនឡើងនៃការវិនិយោគរបស់ចិននៅកម្ពុជា ដែលមានចំនួន ៦៦ ភាគរយនៃប្រភពវិនិយោគបរទេសរបស់កម្ពុជា។ ប្រទេសចិនបានកាន់តំណែងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតសម្រាប់រយៈពេល ១២ ឆ្នាំជាប់ៗគ្នាមកនេះ ហើយនៅតែជាប្រភពចម្បងនៃការវិនិយោគផ្ទាល់ពីបរទេសរបស់កម្ពុជា។ ឯកឧត្តម ស៊ីផាន់ណា […]

អាន​បន្ថែម

សក្តានុពលថាមពលកកើតឡើងវិញនៅកម្ពុជា កំពុងទាក់ទាញអារម្មណ៍អ្នកវិនិយោគបារាំង «Blue Circle» 

Blue Circle​ ជាក្រុមហ៊ុនជំនាញផ្នែកបង្កើតថាមពលកកើតឡើងវិញដោយកម្លាំងខ្យល់ បានមើលឃើញពីសក្តានុពលខ្ពស់លើការវិនិយោគថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា។ លោក Olivier Duguet ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Blue Circle បានលើកឡើងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម សម្តេចម ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ ខែមករា នៅទីក្រុងប៉ារីស ប្រទេសបារាំង។​ ក្នុងជំនួបខាងលើនេះ លោក Olivier Duguet លើកឡើងថា ក្រុមហ៊ុនក៏ធ្លាប់អញ្ជើញមកកាន់តំបន់អាស៊ី រួមទាំងកម្ពុជាផងដែរ និងបានជួបពិភាក្សាជាមួយក្រុមហ៊ុនដែលជាដៃគូក្នុងស្រុក ក្នុងការសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្រ្តនៅកម្ពុជា និងរកទីតាំងដែលសម្បូរខ្យល់ ក្នុងកម្រិតល្បឿនល្អដែលអាចផលិតជាថាមពលអគ្គីសនីបាន។ នាយកប្រតិបត្តិក្រុមហ៊ុន Blue Circle បន្តថា ក្រោយពីការសិក្សាទៅលើស្ថានភាពភូមិសាស្រ្តរួចមក ខាងក្រុមហ៊ុន បានកត់សម្គាល់ពីទីតាំងមួយចំនួនដែលអាចផ្តល់លទ្ធភាពផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់បាន ក្នុងនោះរួមមាន តំបន់ភ្នំបូកគោ ខេត្តកំពត និងខេត្តមណ្ឌលគីរី។ លោកបន្តទៀតថា៖ “ក្រុមហ៊ុននឹងអាចផលិតថាមពលអគ្គិសនីបានច្រើន ដោយក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនអាចនឹងផលិតថាមពល បានរហូតដល់ ១០០មេហ្កាវ៉ាត់ និងអាចឈានទៅពង្រីកជាបន្តបន្ទាប់ ទៅថ្ងៃអនាគត” ។ ក្រុមហ៊ុន បានគោរពជម្រាបជូនសម្តេចធិបតីថា ជាមួយការជួយជ្រោមជ្រែង […]

អាន​បន្ថែម

១១ខែ ឆ្នាំ២០២៣ កម្ពុជា-ហុងគ្រី សម្រេចទំហំពាណិជ្ជកម្មបានជិត ៨លានដុល្លារ

រយៈពេល ១១ខែ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-ហុងគ្រី សម្រេចបានប្រមាណ ៧,៧លានដុល្លារ កើនឡើង ៩,៥% ធៀបរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច រវាងកម្ពុជានិងហុងគ្រីនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។ សេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ២០២២ មានប្រមាណ៨៤% ធៀបនឹងឆ្នាំ២០២១ ខណៈដែលរយៈពេល ១១ខែ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-ហុងគ្រី បានសម្រេចបានប្រមាណ ៧,៧លានដុល្លារអាម៉េរិក ដែលកើនឡើង ៩,៥% ធៀបរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២២។ បន្ថែមពីនេះ ក្នុងទំហំពាណិជ្ជកម្មនេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗទៅទីផ្សារហុងគ្រី រួមមាន៖ គ្រាប់ធញ្ញជាតិ ថ្នាំជក់ ឧបករណ៍អគ្គិសនី សម្លៀកបំពាក់ បរិធានមេកានិក ដែកថែប និងស្បែកជើង។ រីឯទំនិញនាំចូលពីហុងគ្រីវិញរួមមាន៖ ឱសថ ម៉ាស៊ីននិងបរិធានមេកានិក ប្រដាប់ក្មេងលេង ផលិតផលធ្វើពីទឹកដោះជាដើម។ ក្រៅពីនេះ អំពីលទ្ធផលនៃកិច្ចប្រជុំខាងលើនេះផងដែរ កម្ពុជា និងហុងគ្រី បានឯកភាពពង្រឹងបន្ថែមលើវិស័យសំខាន់ៗជាអាទិភាពរួមមាន៖ ១.វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច […]

អាន​បន្ថែម

OCIC សម្រេចជ្រើសក្រុមហ៊ុនលំដាប់ពិភពលោក ឱ្យមកគ្រប់គ្រងសេវាលក់រាយនៅព្រលានថ្មីនៅភ្នំពេញ

ក្រុមហ៊ុន OCIC Group ដែលជាក្រុមហ៊ុនឈានមុខក្នុងការត្រួសត្រាយផ្លូវអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជា បានប្រកាសពីកិច្ចសហការដ៏សំខាន់ជាមួយក្រុមហ៊ុន Lagardère Travel Retail និង HSC Group សម្រាប់ការគ្រប់គ្រងសេវាកម្មលក់រាយមិនជាប់ពន្ធ (Duty Free Services) នៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនាពេលខាងមុខ។ សម្ព័ន្ធភាពជាយុទ្ធសាស្ត្រ ដែលមានគោលបំណងកំណត់ឡើងវិញនូវបទពិសោធន៍គ្រប់គ្រងហាងលក់រាយនៅតាមព្រលានយន្តហោះ និងការលើកកម្ពស់ការតភ្ជាប់ជាសកលសម្រាប់កម្ពុជានេះ ត្រូវបានបង្ហាញឱ្យដឹងក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅប្រទេសបារាំង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៤។ (អានបន្ថែម) សម្ព័ន្ធភាពធុរកិច្ចដែលដឹកនាំដោយក្រុមហ៊ុន Lagardère Travel Retail និង HSC Group បានជាប់ការដេញថ្លៃក្នុងពិធីដេញថ្លៃផ្លូវការនៅទីក្រុងប៉ារីស មុនពេលចាប់ផ្តើមនៃការចរចាផ្តាច់មុខ។ ក្នុងពិធីនោះ លោកស្រី លឹម លីណា អនុប្រធានក្រុមហ៊ុន CAIC និង OCIC Group រួមជាមួយនឹងលោកស្រី Dag Rasmussen នាយកប្រតិបត្តិក្រុមហ៊ុន Lagardère Travel Retail លោក […]

អាន​បន្ថែម

កម្ពុជា-បារាំង សម្រេចចុះអនុស្សរណៈសំខាន់ៗ៦ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា

កម្ពុជា និងបារាំង រួមគ្នាចុះអនុស្សរណៈសំខាន់ៗចំនួន៦ ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗនៅប្រទេសកម្ពុជា។ អនុស្សរណៈសំខាន់ទាំង៦នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ អនុស្សរណៈសំខាន់ៗទាំងនេះ រួមមាន៖ ១-អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) ២-អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Blue Circle ៣-អនុស្សរណៈយោគយល់រវាង អាកាសយានដ្ឋានអន្តរជាតិតេជោ (OCIC) និង ក្រុមហ៊ុន Lagardere Travel Retail ៤-អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Aloest Productions ៥-អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង  Platform Impact (តំណាងដោយក្រុមហ៊ុន Ecole 42) ៦-អនុស្សរណៈយោគយល់រវាង LYP គ្រុប និងក្រុមហ៊ុន SEMMARIS។ ការចុះអនុស្សរណៈយោគយល់នេះ […]

អាន​បន្ថែម

អឺរ៉ុបគ្រោងផ្តល់ជំនួយជិត ៩៤លានដុល្លារដល់កម្ពុជា សម្រាប់អភិវឌ្ឍកម្មវិធីសំខាន់ ៤

សហភាពអឺរ៉ុប (EU) តាមរយៈក្របខណ្ឌ Global Gateway គ្រោងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៨៦លានអឺរ៉ូ ស្មើនឹងជិត ៩៤លានដុល្លារអាមេរិក ជូនកម្ពុជាសម្រាប់អភិវឌ្ឍកម្មវិធីសំខាន់ៗចំនួន៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា នៅក្នុងជំនួបជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ទ្រីសម៉ាន់ ពីរហ្គាវ័ (Driesmans Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានជម្រាបឱ្យដឹងនូវយុទ្ធសាស្រ្ត Global Gateway ដែលជាយុទ្ធសាស្រ្តថ្មីរបស់ EU ដែលមានគោលបំណងកៀរគរការវិនិយោគបន្ថែមសម្រាប់ប្រទេសជាដៃគូ។ ក្នុងនោះ នៅក្រោមក្របខណ្ឌ Global Gateway សហភាពអឺរ៉ុប គ្រោងផ្តល់ជំនួយចំនួនសរុបប្រមាណ ៨៦ លានអឺរ៉ូ ជូនកម្ពុជាសម្រាប់កម្មវិធីថ្មីចំនួន ៤ រួមមាន៖ (១) កម្មវិធីភាពជាដៃគូរបស់កម្ពុជាសម្រាប់ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយចីរភាព (២) កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងឧស្សាហកម្មវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ, (៣) […]

អាន​បន្ថែម

សមាគមជប៉ុនចង់បង្កើតការិយាល័យនៅកម្ពុជា ដើម្បីជួយទាក់ទាញវិនិយោគមកកម្ពុជាឱ្យបានយ៉ាងហោច…

សមាគមជប៉ុន-កម្ពុជា គ្រោងបង្កើតការិយាល័យរបស់ខ្លួននៅកម្ពុជា​ ដើម្បីទាក់ទាញវិនិយោគិនជប៉ុន មកកាន់កម្ពុជា តាម​រយៈការជួយផ្សព្វផ្សាយអំពី សក្ដានុពល វិនិយោគនៅកម្ពុជាដល់ក្រុមហ៊ុនជប៉ុន ដែលបច្ចុប្បន្នមានសហគ្រាសធុនតូច និងមធ្យម (SMEs) ចំនួនប្រមាណ ៤លានក្រុមហ៊ុននៅទូទាំងប្រទេសជប៉ុន។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសំដែងការគួរសមក្នុងពិធីពិសារអាហារពេលល្ងាចជាមួយ សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ ក្នុងជំ​នួនខាងលើ ឯកឧត្តម តាកាហាសី ហ៊្វូមីអាគី បានមានប្រសាសន៍ថា បច្ចុប្បន្ននៅក្នុងប្រទេសជប៉ុនមានសហគ្រាសធុនតូច និងមធ្យម (SMEs) ចំនួនប្រមាណ ៤លានក្រុមហ៊ុន ប្រសិនយើងបើអាចទាក់ទាញបានត្រឹមតែ ០.១% នោះក៏មានប្រហែល ៤.០០០ក្រុមហ៊ុន នៃSMEs ទាំងអស់របស់ជប៉ុនដែរ ដែលអាចនឹងមកវិនិយោគនៅកម្ពុជា។ ជាមួយនឹងគម្រោងនេះដែរ សម្ដេចតេជោ សង្ឃឹមថា SMEs ជប៉ុននឹងដើរតួនាទីសំខាន់ក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាជនកម្ពុជា ក៏ដូចជាលទ្ធភាពនៃការផ្ទេរចំណេះដឹងតាមរយៈការវិនិយោគនៅកម្ពុជា។ ជាងនេះទៀត ក្រុមហ៊ុនក៏អាចស្វែងរកសក្ដានុពលវិនិយោគនៅកម្ពុជាដោយមានការជួយសម្របសម្រួលពីសមាគមជប៉ុន-កម្ពុជា ក៏ដូចជាការទទួលបាននូវអត្ថប្រយោជន៍នានាពី គោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្នុងការអភិវឌ្ឍ […]

អាន​បន្ថែម

ថៃស្នើជួបកម្ពុជាដើម្បីពិភាក្សាបញ្ហាធនធានធម្មជាតិនៅតំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នា នៅដើមខែកុម្ភៈ

ភាគីប្រទេសថៃ គ្រោងនឹងចាប់ផ្តើមការពិភាក្សាគ្នាជាមួយកម្ពុជា នៅថ្ងៃទី ០៧ ខែកុម្ភៈនេះ ដើម្បីដោះស្រាយការទាមទារតំបន់ព្រំដែនត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ។ តំបន់ព្រំដែនត្រួតស៊ីគ្នា ដែលមានទំហំ ២៦.000 គីឡូម៉ែត្រការ៉េនេះ ត្រូវបានគេដឹងថាសម្បូរធនធានថាមពលដ៏ច្រើនសន្ធឹកសន្ទាប់ និងជាចំណុចនៃជម្លោះព្រំដែនទឹកមិនដាច់ស្រេចរវាងប្រទេសទាំងពីរអស់កាលជាយូរមកហើយ។ សម្តេច ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា​គ្រោង​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​សម្រាប់​កិច្ច​ពិភាក្សា​សំខាន់នេះ នេះបើយោងតាមការចុះផ្សាយរបស់សារៈព័ត៌មានថៃ Pattayamail កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Parnpree Bahiddha-Nukara បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចពិភាក្សានាពេលខាងមុខនេះថា “លទ្ធផល (នៃកិច្ចពិភាក្សានេះ) នឹងកំណត់ពីសកម្មភាពរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ។” ចំណែកឯលោក Pichai Naripthaphan ទីប្រឹក្សានាយករដ្ឋមន្ត្រីថៃ បានបង្ហើបឱ្យដឹងថា “ការផ្តោតសំខាន់នៃកិច្ចពិភាក្សានេះ គឺផ្តោតលើការប្រើប្រាស់ធនធានថាមពលរួមគ្នា ជាជាងការពិភាក្សាអំពីជម្លោះព្រំដែនសមុទ្រ។” ភាពបន្ទាន់នៃការពិភាក្សាទាំងនេះ កើតឡើងដោយពេលវេលានេះ ជាពេលដែលមានតម្រូវ ការរុករក និងខួងយកធនធានថាមពល ដែលប៉ាន់ស្មានថាមានចន្លោះពី ២ ទៅ ៧ ឆ្នាំ។ ប្រទេសថៃដែលកំពុងមានប្រៀបស្រាប់លើការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឧស្ម័នធម្មជាតិដែលមានស្រាប់របស់ខ្លួន មានបំណងចង់បញ្ចប់កិច្ចពិភាក្សានេះ មុនពេលអាណត្តិរបស់រដ្ឋាភិបាលបច្ចុប្បន្នបញ្ចប់ ដោយស្របតាមការព្រមព្រៀងរបស់កម្ពុជា […]

អាន​បន្ថែម

កម្ពុជាពង្រីកជើងហោះហើរត្រង់ទៅទីក្រុងចុងគឹង ដើម្បីទទួលកំណើនទេសចរចិន

ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានបើកសម្ពោធជើងហោះហើរត្រង់ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុង Chongqing របស់ប្រទេសនៅថ្ងៃទី ០៦ ខែមករា។ ជើងហោះហើរត្រង់ថ្មីនេះ នឹងប្រតិបត្តិការទៅមកពីរដងក្នុងមួយសប្តាហ៍ ដែលដំណើរការនៅថ្ងៃច័ន្ទ និងថ្ងៃសៅរ៍ ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន និងជំរុញទេសចរណ៍ ជាពិសេសដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចក្រោយវិបត្តិសាកល នេះបើយោងតាម Tin Media ធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃទី ០៤ ខែមករា​ ឆ្នាំ ២០២៤នេះ។ កន្លងមក ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានតភ្ជាប់ទីក្រុងចំនួនប្រាំបីរបស់ប្រទេសចិនជាមួយប្រទេសកម្ពុជារួចហើយ ក្នុងនោះមាន Beijing, Shenzhen, Chengdu, Macau, Sanya, Jinan, Jieyang and Haikou និងទី០៩ក្រោយគេនេះ គឺទីក្រុង Chongqing នេះតែម្តង។ នៅពេលដែលប្រទេសចិនចាប់ផ្តើមដំណើរទេសចរណ៍អន្តរជាតិឡើងវិញបន្ទាប់ពីដាក់ចេញនូវគោលនយោបាយ ‘កូវីដសូន្យ’ កម្ពុជារំពឹងថានឹងមានការកើនឡើងនៃការមកដល់របស់ភ្ញៀវទេសចរចិន។ នៅឆ្នាំ ២០២៣ ក្រោយការបើកដំណើរការឡើងវិញ កម្ពុជាបានឃើញការកើនឡើងបន្តិចម្តងៗនៃភ្ញៀវទេសចរចិន ឈានដល់មួយលាននាក់ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពី ១១០.០០០ នាក់ក្នុងឆ្នាំ ២០២២។ និន្នាការវិជ្ជមាននេះស្របនឹងរបាយការណ៍ពីប្រទេសចិន […]

អាន​បន្ថែម