កិច្ចសហប្រតិបត្តិការ និងឱកាស
AIIB សម្រេចផ្តល់កម្ចី ៤៣លានដុល្លារ សម្រាប់កម្ពុជាលើកកម្ពស់ពាណិជ្ជកម្មសត្វ ឆ្លងកាត់ព្រំដែន
រាជរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោងសត្វឆ្លងកាត់ព្រំដែន និងការជំរុញហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃសត្វ ដែលមានទឹកប្រាក់ចំនួន ៤៣លានដុល្លារ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨ នៃក្រុមប្រឹក្សាទេសាភិបាល ធនាគារ AIIB ឆ្នាំ២០២៣ (8th Annual Meeting of the Board of Govemors) កាលពីថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង Sharm_el-Sheikh នៃប្រទេសអេហ្ស៊ីប ក្រោមប្រធានបទ “កំណើនប្រកបដោយចីរភាពនៅក្នុង ថវិការណ៍សេដ្ឋកិច្ចសាកលដ៍លំបាកមួយ (Sustainable Growth in a Challenging Word)” ។ ជាមួយគ្នានេះ គម្រោងមានគោលបំណងដូចជា (១) លើកកម្ពស់ផលិតកម្ម និងការចិញ្ចឹមសត្វប្រកបដោយគុណភាព និងអនាម័យ (២) ពង្រឹងសុវត្ថិភាពសុខភាពសត្វ និងមនុស្ស បង្ការ និងទប់ស្កាត់ជំងឺឆ្លង និង (៣) លើកកម្ពស់ពាណិជ្ជកម្មសត្វ ឆ្លងកាត់ព្រំដែន ក្នុងចំណោមប្រទេសនានានៃមហាអនុតំបន់ទន្លេមេគង្គ រួមមានកម្ពុជា ឡាវ […]
អានបន្ថែមកម្ពុជា-ថៃ ប្តេជ្ញារួមគ្នាដោះបញ្ហាការដឹកជញ្ជូនឆ្លងរំដែន ដើម្បីសម្រេចទំហំពាណិជ្ជកម្ម ១៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥
កម្ពុជា និងថៃ កំពុងរួមគ្នាដោះស្រាយបញ្ហាការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ដើម្បីសម្រេចទំហំពាណិជ្ជកម្ម ១៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកម្ពុជា និងថៃពង្រីកបន្ថែមទៀតនូវភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា នៅក្នុងជំនួបរវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការបង្កើនបន្ថែមទៀតនូវទំហំពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក។ ភាគីទាំងពីរ បានឯកភាពនឹងណែនាំអាជ្ញាធរពាក់ព័ន្ធ ពន្លឿនការចរចាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ទំនិញឆ្លងកាត់រវាងកម្ពុជានិងថៃ ដើម្បីដោះស្រាយបញ្ហាសេសសល់ពាក់ព័ន្ធនឹងទំនិញដឹកជញ្ជូនឆ្លងកាត់ ពីប្រទេសទីបី។ ជាចុងក្រោយ នាយករដ្ឋមន្ត្រីទាំងពីរបាន ឯកភាពប្រគល់ភារៈកិច្ចឱ្យអាជ្ញាធរពាក់ព័ន្ធប្រើប្រាស់យន្តការមានស្រាប់ប្រកបដោយប្រសិទ្ធភាព និង រិះរកនូវកាលានុវត្តភាពប្រកបដោយសក្តានុពលបន្ថែម ដើម្បីបង្កើនទំហំពាណិជ្ជកម្មឆ្លងកាត់ព្រំដែន សំដៅសម្រេចបាននូវគោលដៅពាណិជ្ជកម្មទំហំ ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២៥។
អានបន្ថែមថៃសន្យាជួយពន្លឿនការបង្កើតអគ្គកុងស៊ុលកម្ពុជានៅខេត្តសុងក្លា ដើម្បីជួយសម្រួលដល់ពលករខ្មែរ
រដ្ឋាភិបាលថៃ កំពុងជួយពន្លឿនការបង្កើតអគ្គកុងស៊ុលកម្ពុជានៅខេត្តសុងក្លា ដើម្បីជួយសម្រួលឱ្យប្រជាពលរដ្ឋកម្ពុជាដែលកំពុងធ្វើការ និងស្នាក់នៅក្នុងភាគខាងត្បូងនៃប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ចំពោះវិស័យទេសចរណ៍ នាយករដ្ឋមន្ត្រីទាំងពីរបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធអនុវត្តឱ្យ មានប្រសិទ្ធភាពនូវផែនការសកម្មភាពរួមស្ដីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ ឆ្នាំ២០២៣- ២០២៥ និងជំរុញបន្ថែមទៀតនូវលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ និងមកពីប្រទេសទីបី ស្របតាមពាក្យស្លោក “ព្រះរាជាណាចក្រពីរ គោលដៅតែមួយ”។ ក្រៅពីនេះ ឯកឧត្តមនាយករដ្ឋមន្ត្រី សេដ្ឋ ថាវីស៊ីន បានគាំទ្រសំណើរបស់កម្ពុជា សម្រាប់ការបង្កើនជើងហោះហើរ ជាពិសេសផ្តោតលើទីក្រុងធំៗលំដាប់ទីពីរ។
អានបន្ថែមADB ផ្តល់កម្ចី ១៤០លានដុល្លារ សម្រាប់អភិវឌ្ឍកម្មវិធី២ ក្នុងនោះផ្តោតខ្លាំងលើជំនាញឧស្សាហកម្មនៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កម្ចីចំនួន ១៤០លានដុល្លារ សម្រាប់អភិវឌ្ឍកម្មវិធីសំខាន់ចំនួន ០២ នៅកម្ពុជា ក្នុងនោះ ១០០លានដុល្លារ សម្រាប់ពង្រឹងអភិវឌ្ឍជំនាញឧស្សាហកម្ម។ កម្ចីនេះ ត្រូវបានចុះកិច្ចព្រមព្រៀងដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ Jyotsana Varma នាយិកាស្ថានតំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ សម្រាប់ឥណទានចំនួន ១០០លានដុល្លារ នឹងត្រូវប្រើក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញសេដ្ឋកិច្ចអនាគត ដែលគ្រោងចំណាយថវិការសរុប ១៣១,៣០លានដុល្លារ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវអត្រាមានការងារធ្វើបច្ចុប្បន្ន និងអនាគត តាមរយៈការបណ្តុះបណ្តាលក្នុងវិស័យឧស្សាហកម្ម ព្រមទាំងបង្កើនធនធានសម្រាប់ការអភិវឌ្ឍជំនាញ ឆ្លើយតបនឹងតម្រូវការការងារ។ ក្រៅពីនេះ កម្ចីចំនួន ៤០លានដុល្លារផ្សេងទៀត នឹងត្រូវប្រើប្រាស់សម្រាប់កម្មវិធីកែទម្រង់វិមជ្ឈការសេវាសាធារណៈ ដែលផ្តោតជាសំខាន់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ (១)_ការលើកកម្ពស់ការធ្វើផែនការ និងថវិកាថ្នាក់ក្រោមជាតិ, (២)_ការពង្រឹងការគ្រប់គ្រងចំណូល និងចំណាយ, និង (៣)_ការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ។ គួរបញ្ជាក់ថា ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ ៤៩ប៊ីលានដុល្លារ ក្នុងនោះ ឥណទានសម្បទាន មានទឹកប្រាក់សរុបចំនួនប្រមាណ ៤,៤ប៊ីលានដុល្លារ […]
អានបន្ថែមជប៉ុនជួយជាង ៤៣០លានដុល្លារ អភិវឌ្ឍផែព្រះសីហនុ ឱ្យក្លាយជាកំពង់ផែធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍
រាជរដ្ឋាបាលជប៉ុនបានប្រកាសពីការផ្តល់ជំនួយដល់កម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណ ៤៣០លានដុល្លារ ដើម្បីអភិវឌ្ឍកំពង់ផែព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ត្រឹមឆ្នាំ២០២៨។ នេះបើយោងតាមការចុះផ្សាយរបស់ BTV ដោយស្រង់ប្រសាសន៍របស់ឯកឧត្តម អ៊ុ UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពី “ទំនាក់ទំនងកម្ពុជា-ជប៉ុន” សម្រាប់ខួបអនុស្សាវរីយ៍ ៧០ឆ្នាំ នៃប្រទេសទាំង២ ដែលក្លិបអ្នកកាសែតកម្ពុជា សហការជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជារៀបចំធ្វើកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម UENO Atsushi បានបញ្ជាក់ថា ជប៉ុននឹងបន្តជួយដល់កម្ពុជាបន្តទៀត តាមរយៈគម្រោងជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុន មានទឹកប្រាក់ជាង ៤៣០លានដុល្លារ ដែលនឹងត្រូវផ្ដល់ដល់កម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាពកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ដោយទឹកប្រាក់នេះនឹងផ្ដោតទៅលើការអភិវឌ្ឍចំណតកំពង់ផែឱ្យមានជម្រៅជ្រៅជាងមុន ដើម្បីឱ្យនាវាផ្ទុកកុងតឺន័រទម្ងន់ដល់ ៦ម៉ឺនតោនចូលចតបាន ហើយគ្រោងនឹងបញ្ចប់ត្រឹមឆ្នាំ២០២៦។ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់បន្តថា សម្រាប់ដំណាក់កាលបន្តទៀត នឹងពង្រីកទីតាំងលើកដាក់កុងតឺន័រឱ្យបាន ៩ទីតាំងបន្ថែមទៀត ដោយនឹងប្រែក្លាយកំពង់ផែអន្តរជាតិកម្ពុជាទៅជា “កំពង់ផែធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍” នៅត្រឹមឆ្នាំ២០២៨។ គួរបញ្ជាក់ថា កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពលរបស់កម្ពុជា ។ កន្លងមក កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ កម្ពុជានិងជប៉ុនបានចុះហត្ថលេខាជាផ្លូវការលើកម្ចីចំនួន ៣១០លានដុល្លារអាមេរិករួចមកហើយ សម្រាប់ការពង្រីកកំពង់ផែក្រុងព្រះសីហនុដំណាក់កាលទី១៕ (អានបន្ថែម)
អានបន្ថែមកូរ៉េជួយរថយន្តក្រុងចំនួន ២៥គ្រឿង ដល់រដ្ឋបាលខេត្តកំពង់ស្ពឺ
ក្រុមហ៊ុនកូរ៉េ ប៊ូយ៉ុងគ្រុប បានផ្ដល់រថយន្តសម្រាប់ដឹកជញ្ជូនអ្នកដំណើរប្រភេទតួរីស ( ២០កៅអី ) ចំនួន ២៥គ្រឿង ដល់រដ្ឋបាលខេត្តកំពង់ស្ពឺ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ កន្លងមក ក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរ II ខូអិលធីឌី ជាបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន BOOYOUNG GROUP នៃសាធារណរដ្ឋកូរ៉េ បានសម្រេចផ្តល់រថយន្តក្រុងប្រភេទថ្មីទំនើបចំនួន ១.០០០ គ្រឿង ជាអំណោយដ៏ពិសេស ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។ ក្នុងនោះ ការផ្តល់ជូននេះត្រូវបានបែងចែកជា ៣ដំណាក់កាលគឺ៖ ឆ្នាំ២០២៣នេះ នឹងត្រូវផ្តល់ជូននូវរថយន្តចំនួន ៤០០គ្រឿង, ឆ្នាំ២០២៤ ផ្តល់ថែមចំនួន ៣០០គ្រឿង និង៣០០គ្រឿងចុងក្រោយ នឹងត្រូវប្រគល់ជូនក្នុងឆ្នាំ២០២៥។ (អានបន្ថែម) លើសពីនេះ ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (BOOYOUNG GROUP) ក៏ធ្លាប់បានប្រគល់រថយន្ដក្រុងសាធារណៈចំនួន២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ […]
អានបន្ថែមកម្ពុជាត្រៀមដីធ្វើតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ស្វាគមន៍វិនិយោគិនជប៉ុនមកឆាប់ៗបន្ថែមទៀត
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានត្រៀមគិតគូររៀបចំដីសមស្របសម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេសស្រាប់អ្នកវិនិយោគជប៉ុនបន្ថែមទៀត។ នេះបើតាមជំនួបរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុន Mitsubishi ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ បើតាមជំនួបនេះ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយនឹងឯកឧត្តម Shinzo Abe ធ្លាប់បានរៀបចំបង្កើតឱ្យមានគោលនយោបាយគ្រប់ជ្រុងជ្រោយរវាងជប៉ុន និងកម្ពុជា ហើយសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងបន្តជ្រោងអនុវត្តគោលនយោបាយនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងដែរថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលអ្នកវិនិយោគជប៉ុនបន្តមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ក្នុងនោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានគិតគូររៀបចំទីតាំងដីដ៏សមស្របរួចរាល់ហើយសម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់អ្នកវិនិយោគជប៉ុនទាំងនោះ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំក្រុមហ៊ុន Mitsubishi ត្រូវមានការសម្រេចចិត្ត និងរៀបចំសំណើវិនិយោគច្បាស់លាស់ ដើម្បីក្រសួងអាចផ្តល់ការសម្របសម្រួលជូនប្រកបដោយប្រសិទ្ធភាព។ គួរបញ្ជាក់ថា កន្លងមក ក្រុមហ៊ុនជប៉ុន Mitsubishi Corperation ធ្លាប់បានបង្ហាញពីបច្ចេកវិទ្យាថ្មីនិងទំនើបបំផុតដល់កម្ពុជា ដើម្បីចម្រាញ់ជីវៈថាមពលចេញពីសំបកគ្រាប់ស្វាយចន្ទីដែលមិនប៉ះពាល់ដល់បរិស្ថាន ខណៈបច្ចុប្បន្នកម្ពុជាមានសក្ដានុពលខ្លាំងលើដំណាំស្វាយចន្ទី។ (អានបន្ថែម)
អានបន្ថែមកម្ពុជា-អូស្ត្រាលីរួមគ្នាជំរុញវិស័យសហគ្រាសធុនតូច និងមធ្យមផ្នែកកែច្នៃចំណីអាហារ
កម្ពុជា និងអូស្ត្រាលី សហការគ្នា ដាក់ឱ្យដំណើរការនូវភាពជាដៃគូថ្មីមួយ ដែលគាំទ្រលើវិស័យសហគ្រាសធុនតូច និងមធ្យមលើផ្នែកកសិ-ចំណីអាហារ ដើម្បីអភិវឌ្ឍផលិតផលថ្មីទទួលបានស្តង់ដារសុវត្ថិភាពចំណីអាហារ និងពង្រីកទីផ្សារ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់សហគ្រិនខ្មែរ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ ភាពជាដៃគូនេះ បានដាក់ចេញនូវកិច្ចការងារធំៗចំនួន ០៣រួមមាន៖ មូលនិធិកែច្នៃចំណីអាហារ ៖ ផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើតផលិតផលថ្មី ពង្រីកទីផ្សាររបស់ពួកគេ ឬបំពេញតាមស្តង់ដារសុវត្ថិភាពចំណីអាហារ វិស័យសេវាកម្មកែច្នៃចំណីអាហារ៖ ជួយដល់សហគ្រាសធុនតូច និងមធ្យមក្នុងការទទួលបានសេវាម្ហូបអាហារ និងបច្ចេកវិទ្យា ដូចជាការកែច្នៃចំណីអាហារ បច្ចេកវិទ្យា ព័ត៌មានទីផ្សារ ម៉ាកយីហោ និងការវេចខ្ចប់ កម្មវិធីថ្នាក់ជាតិស្តីពីការកែច្នៃកសិ -ចំណីអាហារ៖ ការប្រមូលផ្ដុំសហគ្រាសធុនតូច និងមធ្យម អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីចែករំលែកចំណេះដឹង និងគំនិតអំពីការកែច្នៃចំណីអាហារ។ គួរបញ្ជាក់ថា ភាពជាដៃគូនេះ ត្រូវបានផ្ដល់មូលនិធិដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសហគ្រិនខ្មែរ (KE) និងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ គំនិតផ្តួចផ្តើមនេះ ក៏នឹងសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យជាតិបាត់ដំបង និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។
អានបន្ថែមCCA & CCPIT បានពិភាក្សាគ្នា ដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-ចិន
សមាគមអ្នកសាងសង់កម្ពុជា (CCA) បានជួបពិភាក្សាជាមួយក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន (CCPIT), អនុក្រុមប្រឹក្សាខេត្តជីងណាន់ និងក្រុមអ្នកវិនិយោគចិន រួមទាំងតំណាងមកពីក្រុមហ៊ុន Shandong Tajin Metal Marterial Co., Ltd.នៃខេត្តសានតុងរបស់ប្រទេសចិន ក្នុងគោលបំណងជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-ចិន។ កិច្ចប្រជុំដ៏មានសារៈសំខាន់មួយនេះ ត្រូវបាបរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា (CCA) នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ លោក Teng Zhichao អនុប្រធានក្រុមប្រឹក្សា CCPIT នៃខេត្តជីងណាន់ បានដឹកនាំក្រុមវិនិយោគិនចិនមកកម្ពុជា ក្នុងគោលបំណងចម្បង ដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងចិន។ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះដែរ ក្រុមប្រតិភូវិនិយោគិនចិនក៏បានចូលជួបសម្តែងការគួរសមនៅក្រសួងបរិស្ថានកម្ពុជា ផងដែរ។ ជាការឆ្លើយតប ភាគីវិនិយោគិនចិន បានបង្ហាញពីចេតនារបស់ខ្លួនយ៉ាងមុតមាំ សម្រាប់កិច្ចសហការប្រកបដោយសក្តានុពល ជាពិសេសក្នុងវិស័យសំខាន់ៗនៅកម្ពុជា។ រីឯសមាគមអ្នកសាងសង់កម្ពុជាក៏បានសម្តែងនូវការស្វាគមន៍យ៉ាងស្មោះស្ម័គ្រចំពោះគណៈប្រតិភូចិន ដោយបង្ហាញពីការសាទរចំពោះការកើនឡើងនៃវត្តមានអ្នករកស៊ីចិននៅក្នុងទីផ្សារកម្ពុជា ជាពិសេសបានបង្ហាញពីការបើកចំហរបស់ខ្លួនចំពោះលទ្ធភាពនៃភាពជាដៃគូពាណិជ្ជកម្មដែលមានសក្តានុពលណាមួយនាពេលអនាគត។ វត្តមាននៃគណៈប្រតិភូចិនល្បីៗមកពីស្ថាប័នចិនធំៗទាំងនេះ ជាសញ្ញាណវិជ្ជមានមួយបញ្ជាក់ថាកម្ពុជាកំពុងក្លាយជាគោលដៅទាក់ទាញកាន់តែខ្លាំងឡើងសម្រាប់ការវិនិយោគរបស់ចិនហើយការវិនិយោគរបស់ចិននឹងបន្តហូរចូលមកកម្ពុជា ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការ ក្នុងបរិបទសេដ្ឋកិច្ចសកលដែលកំពុងប្រឈមបញ្ហាវិនិយោគក្រៅប្រទេសនេះ៕
អានបន្ថែមវិនិយោគិនវៀតណាមជាង២០ក្រុមហ៊ុនជួបជាមួយសមាគមអ្នកសាងសង់កម្ពុជាស្វែងរកដៃគូនាំចូលផលិតផលវិស្វកម្មអគ្គិសនី
សមាគមអ្នកសាងសង់កម្ពុជា ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានជួបពិភាក្សាការងារជាមួយសមាគមសហគ្រាសមេកានិច-អគ្គិសនី (HAMEE)វៀតណាមនៃទីក្រុងហូជីមិញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ក្នុងគោលបំណងពង្រឹងពាណិជ្ជកម្មរវាងភាគីទាំងពីរ និង ដើម្បីស្វែងរកឱកាសសម្រាប់ការពង្រីកអាជីវកម្មនៅកម្ពុជារបស់ភាគីសមាគមសហគ្រាសមេកានិច-អគ្គិសនី (HAMEE)វៀតណាម។ លោក ជីវ ស៊ីវផេង អគ្គលេខាធិការសមាគមអ្នកសាងសង់កម្ពុជា បានលើកឡើងថា ចេតនារបស់ភាគីវិនិយោគិនវៀតណាម មកទីនេះគឺក្នុងគោលបំណងស្វែងយល់ពីទិដ្ឋភាពធុរកិច្ចកម្ពុជា និងស្វែងរកដៃគូដើម្បីនាំចូលផលិតផលមកលក់នៅក្នុងទីផ្សារកម្ពុជា។ ភ្ជាប់ជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំនេះ តំណាងសមាគមសហគ្រាសមេកានិច-អគ្គិសនីវៀមណាម បានបង្ហាញពីទស្សនវិស័យនិងការយល់ដឹងពីទីផ្សារកម្ពុជាយ៉ាងមុតមាំ ដោយបានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាគឺជាទីផ្សារដែលកំពុងរីកចម្រើន ដែលអាចកំណត់បានដោយសកម្មភាពសេដ្ឋកិច្ចដ៏រឹងមាំ ជាពិសេសនៅក្នុងវិស័យសំណង់ និងបច្ចេកវិទ្យា។ សក្តានុពលនេះ ស៊ីសង្វាក់គ្នាជាមួយនឹងភាពរីកចម្រើនរបស់វៀតណាមក្នុងផ្នែកបច្ចេកទេស វិស្វកម្ម និងផលិតផលអគ្គិសនី។ លោកបានបន្តថា គោលបំណងរបស់សមាគមវៀតណាមនេះ គឺដើម្បីបណ្តុះភាពជាដៃគូដ៏រឹងមាំ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដែលជួយសម្រួលដល់ការនាំចូលផលិតផលវៀតណាមទៅក្នុងទីផ្សារកម្ពុជា។ កិច្ចប្រជុំរវាងភាគីទាំងពីរនេះ បង្ហាញពីការចាប់ផ្តើមនៃកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មដ៏មានសក្ដានុពលរវាងប្រទេសទាំងពីរ ដោយផ្តោតលើលទ្ធភាពបណ្តាក់ទុនលើទីផ្សារដែលកំពុងរីកចម្រើនរបស់កម្ពុជា ផ្គូផ្គងជាមួយសមិទ្ធិផលផលិតផលរបស់ប្រទេសវៀតណាម។ ភាពជាដៃគូយុទ្ធសាស្ត្រនេះ រំពឹងថានឹងមិនត្រឹមតែជំរុញទំហំពាណិជ្ជកម្មរវាងទីក្រុងហូជីមិញនិងរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំរវាងភាគីទាំងពីរផងដែរ៕ HAMEE: ស្ថាប័នឈានមុខលើវិស័យមេកានិច-អគ្គិសនីនៅទីក្រុងហូជីមិញ សមាគមធុរកិច្ចវិស្វកម្មវៀតណាម HAMEE ដែលជាស្ថាប័នវិជ្ជាជីវៈមួយដែលត្រូវបានបង្កើតឡើងក្រោមសេចក្តីសម្រេចលេខ […]
អានបន្ថែម