កិច្ចសហប្រតិបត្តិការ និងឱកាស
ធនាគារអភិវឌ្ឍន៍អាស៊ីសម្រេចផ្តល់កម្ចី ៥០លានដុល្លារ សម្រាប់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៥០លានដុល្លារ ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(PFM) របស់ប្រទេស ដែលរួមបញ្ជូលនូវការវិនិយោគសាធារណៈ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ ADB។ លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖ «កំណែទម្រង់ក្រោមហិរញ្ញប្បទានរបស់ ADB នេះឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍដែលកំណត់ដោយរាជរដ្ឋាភិបាលក្នុងដំណើរការគ្រប់គ្រងការចំណាយនិងចំណូលរបស់កម្ពុជា។ វានឹងបង្កើនសមត្ថភាពអនុវត្តន៍ការងាររបស់ក្រសួង និងពង្រឹងមុខងារសវនកម្មខាងក្រៅ។ អន្តរាគមន៍នានាក្រោមកម្មវិធី នឹងផ្តល់នូវលំហសារពើពន្ធបន្ថែមដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបាននិងគុណភាពនៃសេវាសាធារណៈព្រមទាំងគាំទ្រកំណើនប្រកបដោយបរិយាបន្ន។» ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាដៃគូក្នុងការគាំទ្រកំណែទម្រង់ PFM របស់កម្ពុជាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចាប់តាំងពីឆ្នាំ២០០៨ មកម្ល៉េះ ដែលក្នុងនោះមានការអភិវឌ្ឍសមត្ថភាពសម្រាប់មន្ត្រីរដ្ឋាភិបាលអំពីការរៀបចំថវិកាដែលឆ្លើយតបនឹងយេនឌ័រ និងរួមបញ្ចូលការបញ្ជ្រាបយេនឌ័រនៅក្នុងថវិការបស់រាជរដ្ឋាភិបាលដើម្បីលើកកម្ពស់សមត្ថភាពយេនឌ័រ។ លើសពីនេះ ក្នុងភាពជាដៃគូនេះផងដែរ ADB បានជួយក្នុងគម្រោងវិនិយោគសាធារណៈរបស់កម្ពុជា ដើម្បីបង្កើនភាពធន់ទៅនឹងគ្រោះថ្នាក់ធម្មជាតិនិងបានធានានូវការបែងចែកថវិកាដែលផ្តោតលើការកសាងភាពធន់នឹងផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ។
អានបន្ថែមជប៉ុនគ្រោងបើកការិយាល័យកណ្តាលនៅកម្ពុជា ដើម្បីជួយសម្រួលនិងជំរុញវិស័យ (SMEs)
សមាគមជប៉ុន- កម្ពុជា (JCA) គ្រោងនឹងបើកការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញ ដើម្បីជំរុញវិស័យសហគ្រាសធុនតូច និងមធ្យម(SMEs) ជាមួយកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម Takahashi Fumiaki ប្រធាន (JCA) ក្នុងជំនួបជាមួយឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ នៅក្នុងជំនួបខាងលើ ឯកឧត្ដមប្រធានសមាគម បានឱ្យដឹងថាការិយាល័យនេះ នឹងលេចចេញជារូបរាងនៅឆ្នាំ២០២៤ ដើម្បីដើរតួនាទីជាមជ្ឈមណ្ឌលកណ្តាល ក្នុងការសម្របសម្រួល និងផ្តល់ភាពងាយស្រួលដល់ការប្រាស្រ័យទាក់ទងគ្នារវាងសហគ្រាសធុនតូច និងមធ្យម (SMEs) ជប៉ុន និងដៃគូវិនិយោគនានានៅប្រទេសកម្ពុជា។ ឯកឧត្តម បានបន្ថែមថា បច្ចុប្បន្ន JCA កំពុងកៀរគរ និងជំរុញវិនិយោគិន សហគ្រាសធុនតូច និងមធ្យម មកពីជប៉ុន ដែលមានវិជ្ជាជីវៈ និងបច្ចេកវិទ្យាទំនើបមកវិនិយោគបន្ថែមនៅកម្ពុជា ក្នុងន័យដើម្បីជំរុញការវិនិយោគបន្ថែម ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ជាការឆ្លើយតប ឯកឧត្តម ស សុខា បានគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងបើកការិយាល័យសមាគមជប៉ុន-កម្ពុជា នៅរាជធានីភ្នំពេញ និងបានថ្លែងអំណរអរគុណដល់វិនិយោគិនជប៉ុនដែលបានបង្ហាញការចាប់អារម្មណ៍ចំពោះការវិនិយោគលើវិស័យកសិកម្ម ទេសចរណ៍ និងគ្រឿងសម្អាងនៅកម្ពុជា។
អានបន្ថែមWB សម្រេចផ្តល់ថវិកា ១៦៣លានដុល្លារ អនុវត្តគម្រោងទឹកស្អាត និងអនាម័យក្នុងខេត្ត៤ នៅកម្ពុជា
ធនាគារពិភពលោក (World Bank) បានផ្តល់ការយល់ព្រមលើគម្រោងមួយ ដែលមានតម្លៃ ១៦៣លានដុល្លារ សម្រាប់ជួយប្រទេសកម្ពុជានៅក្នុងកិច្ចប្រឹងប្រែងពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលជាប្រយោជន៍ដល់ប្រជាជនជាង ១៧៥.០០០នាក់ នៅក្នុងខេត្តបាត់ដំបង, ពោធិ៍សាត់, មណ្ឌលគិរី និងកណ្តាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “កិច្ចគាំទ្រនេះនឹងជួយរដ្ឋាភិបាលក្នុងការកសាងគ្រឹះរឹងមាំមួយ សម្រាប់ផ្តល់សេវាចាំបាច់ទាំងនេះទៅដល់ប្រជាជនកម្ពុជា ហើយវានឹងនាំមកនូវអត្ថប្រយោជន៍ភ្លាមៗដល់ស្ត្រី និងអ្នកក្រីក្រនៅតាមទីជនបទ ដែលបច្ចុប្បន្នមិនទាន់ទទួលបានសេវាទាំងនេះ”។ គម្រោងជម្រុញការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ (Water Supply and Sanitation Acceleration Project) នេះ មានរយៈពេលប្រាំមួយ (០៦)ឆ្នាំ នឹងជួយដល់សកម្មភាពនានារបស់រដ្ឋាភិបាល ក្នុងការបង្កើនលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ ការកែលម្អប្រតិបត្តិការ និងការថែទាំប្រព័ន្ធទឹកស្អាតនិងអនាម័យដែលមាននាពេលបច្ចុប្បន្ន និងជួយធានាដល់ចីរភាពរបស់សេវាទាំងនេះនាពេលអនាគតផងដែរ។ គម្រោងនេះមានសកម្មភាពមួយសម្រាប់បង្កើនការវិនិយោគហិរញ្ញវត្ថុឱ្យអស់លទ្ធភាពសម្រាប់ការអភិវឌ្ឍ ដោយធ្វើការជាមួយប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន ដែលកំពុងនិងបានចូលរួមចំណែកជាងពាក់កណ្តាលនៃបណ្តាញទុយោទឹកទាំងអស់នៅកម្ពុជា នៅក្នុងការកៀរគរធនធានចំនួនប្រមាណជា ១៧,៦លានដុល្លារ បន្ថែមទៀត ពីប្រភពឯកជនសម្រាប់ពង្រីកការផ្គត់ផ្គង់សេវាទឹកស្អាត។
អានបន្ថែមជប៉ុនជួយជាង ២៥ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ ក្នុងខេត្តព្រៃវែង និងសៀមរាប
រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាថវិកាចំនួន ២៥២,១៣៦ដុល្លារ សម្រាប់ អនុវត្ត “គម្រោងសាងសង់អគារស្នាក់នៅ និងដំឡើងឧបករណ៍នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រៃវែង” និង “គម្រោងលទ្ធកម្មបរិក្ខារពេទ្យនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប”។ ជំនួយនេះ ជាជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់រដ្ឋាភិបាលជប៉ុន «គូសាណូណិ» ត្រូវបានចុះហត្ថលេខាផ្តល់ដោយលោកឧបទូត តានិណៃ អ៊ិឈិតុម៉ុ និងអ្នកតំណាងមកពីស្ថាប័នទទួលជំនួយនីមួយៗទាំងពីរ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក តានិណៃ បានបង្ហាញសេចក្តីសង្ឃឹមថា ជំនួយឥតសំណងនេះ នឹងជួយពង្រឹងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ និងលើកកម្ពស់មិត្តភាពជប៉ុន-កម្ពុជាបន្ថែមទៀត។ ទន្ទឹមនឹងនេះផងដែរ តាមរយៈគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ជប៉ុន គូសាណូ ជប៉ុនបានផ្តល់ជំនួយជាថវិកាចំនួន ៤២៤.៩០៧ ដុល្លារ សម្រាប់សំខាន់៣ គឺ “គម្រោងស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ក្នុងខេត្តឧត្តរមានជ័យ” “គម្រោងសាងសង់ស្ពានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង” និង “គម្រោងសាងសង់ស្ពានក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង” ។ (អានបន្ថែម) ដោយឡែក ក្នុងខេត្តកំពង់ស្ពឺ កំពង់ធំ និងមណ្ឌលគិរី ជប៉ុនក៏បានសម្រេចផ្តល់ថវិកាសរុបចំនួន ៣៤៨ .៩១៩ ដុល្លារ ដែលជាជំនួយឥតសំណង សម្រាប់វិស័យអប់រំ និងទឹកស្អាតផងដែរ។ (អានបន្ថែម)
អានបន្ថែមសម្តេចលើកទឹកចិត្តក្រុមហ៊ុនចិន ចូលរួមវិនិយោគនៅខេត្តសៀមរាបឱ្យក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណង
សម្តេចនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនដែលបានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ឱ្យពង្រីកផែនការវិនិយោគនៅក្នុងខេត្តសៀមរាបបន្ថែមទៀត ដើម្បីជួយជំរុញខេត្តមួយនេះឱ្យក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានលើកឡើងថា ក្នុងអំឡុងពេលអនុញ្ញាតឱ្យ ឯកឧត្ដម Wang Yubo អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុង ”ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ” កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។ សម្តេចក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនរដ្ឋទាំង៣ របស់ខេត្តយូណាន ដែលតែងតែមានជំនឿទុកចិត្តនៅក្នុងការបោះទុនវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគសាងសង់អាកាសយានដ្ឋានខ្នាតអន្តរជាតិតម្លៃ ១.១០០លានដុល្លារនេះ។ សម្តេចបានបន្ថែមទៀតថា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” បានផ្តល់នូវការអភិវឌ្ឃន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ក្នុងនោះរួមមាន៖ (១) ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ; (២) ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ (៣) គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង (៤) អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ ជាដើម ។ ក្នុងជំនួបនេះ ឯកឧត្តម Wang Yubo បានបញ្ជាក់ផងដែរថា ខេត្តយូណានបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍអាកាសយានដ្ឋានថ្មីនេះទ្បើង ក្នុងក្របខ័ណ្ឌនៃការវិនិយោគគម្រោងអាកាសយានដ្ឋានអន្តរជាតិលើកដំបូងបំផុត ក្រោម “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” និងជាអាកាសយានដ្ឋានអន្តរជាតិ ដែលត្រូវបានអនុវត្តដោយសហគ្រាសចិននៅក្រៅប្រទេស តាមរបៀប “សាងសង់ អាជីវកម្ម និងផ្ទេរ […]
អានបន្ថែមបារាំងសន្យាបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុល ព្រះបរមរាជវាំង
សាធារណរដ្ឋបារាំង បានសន្យាថានឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavillon Napoleon III នៅក្នុងបរិវេណព្រះបរមរាជវាំង។ នេះបើតាមសេចក្តីប្រកាសពត៌មានស្តីពីលទ្ធផលនៃព្រះរាជសវនាការរវាងព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។ ក្នុងជំនួបនេះ ព្រះបរមនាថ នរោត្តម សីហមុនី បានលើកឡើងដោយរំពឹងជាខ្លាំងចំពោះ (១) គម្រោងនៃការសិក្សាការ ជួសជុល និងការពង្រីកសារមន្ទីរជាតិដោយអ្នកជំនាញរបស់បារាំង (២) កិច្ចសហប្រតិបត្តិការរវាងសារមន្ទីរជាតិ និងសារមន្ទីរ Guimet និង (៣) ការជួសជុលរូបព្រះវិស្ណុផ្ទុំធ្វើពីសំរិទ្ធ រួមទាំងការតាំងបង្ហាញវត្ថុបុរាណខ្មែរនៅប្រទេសបារាំង និងសារមន្ទីរនានា។ ចំណែក ឯកឧត្តម Emmanuel MACRON បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបារាំងក្នុងការជួយដល់វិស័យវប្បធម៌ ជាពិសេសគម្រោងការជួសជុល និងការពង្រីកសារមនី្ទរជាតិ និងគម្រោងជួសជុលរូបព្រះវិស្ណុធ្វើពីសំរឹទ្ធ ដើម្បីយកមកតាំងនៅប្រទេសបារាំង ជាមួយនឹងវត្ថុបុរាណមួយចំនួនទៀត។ មួយវិញទៀត តបនឹងព្រះរាជសំណើរបស់ ព្រះករុណា ព្រះមហាក្សត្រ ឯកឧត្តមប្រធានាធិបតីបារាំង បានសន្យាថា នឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavillon Napoleon […]
អានបន្ថែមជប៉ុនជួយកម្ពុជាជាង ៤២ម៉ឺនដុល្លារ អនុវត្តគម្រោងសំខាន់៣ នៅឧត្តរមានជ័យ កំពង់ឆ្នាំង និងស្ទឹងត្រែង
ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានផ្តល់ជំនួយជាថវិកាចំនួន ៤២៤.៩០៧ ដុល្លារ សម្រាប់សំខាន់៣ គឺ “គម្រោងស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ក្នុងខេត្តឧត្តរមានជ័យ” “គម្រោងសាងសង់ស្ពានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង” និង “គម្រោងសាងសង់ស្ពានក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង” ។ នេះបើតាមពិធីចុះហត្ថលេខាលើ កិច្ចសន្យា ផ្តល់ជំនួយឥតសំណងសម្រាប់គម្រោង ទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក តានិណៃ អ៊ុឈិតុម៉ុ ភារធារីស្តីទីនៃស្ថានទូត ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ជំនួយនេះ នឹងអនុវត្តលើគម្រោងចំនួន ០៣ ដូចខាងក្រោម៖ ទី១៖ គម្រោងស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ក្នុងខេត្តឧត្តរមានជ័យ (ថវិកាចំនួន ១១៩,៤២៤ដុល្លារ)។ ជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រមានស្រាប់ដែលមានមុខងារអាងស្ដុកទឹកអន់ថយ។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានប្រមាណ ១,០០០នាក់ តាមរយៈការកែលម្អប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្មប្រកបដោយស្ថិរភាពពេញមួយឆ្នាំ។ ទី២៖ គម្រោងសាងសង់ស្ពានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នូវថវិកាចំនួន ១៣៧,២០៧ដុល្លារ។ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានបច្ចុប្បន្នដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំង។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានប្រមាណ ១០,០០០នាក់ តាមរយៈការផ្ដល់លទ្ធភាពក្នុងការធ្វើដំណើរប្រចាំ ថ្ងៃប្រកបដោយសុវត្ថិភាព។ ទី៣៖ […]
អានបន្ថែមចិនបានជួយកម្ពុជា សង់ផ្លូវបាន៣៧ខ្សែប្រវែងសរុបជាង៣ពាន់គីឡូម៉ែត្រ ស្ពានធំៗ១០ សរុបអស់ថវិកាជាង ៣ពាន់លានដុល្លារ គិតត្រឹមខែវិច្ឆិកានេះ
គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងរបស់ចិន សរុបមាន ៣.៣៤០លានដុល្លារ ក្នុងនោះបានសាងសង់រួចមានចំនួន ៣១ខ្សែ ប្រវែងសរុប ៣.០៧៧ គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាប្រមាណ ២.១៨០,៧៩លានដុល្លារ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កាលពីថ្ងៃទី៧ ខែវិច្ឆិកា។ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នគម្រោងសាងសង់ផ្លូវថ្នល់ដែលកំពុងដំណើរការមានចំនួន ០៦ខ្សែ ប្រវែងសរុប ៥៥៧,៦២គីឡូម៉ែត្រ ក្រោមទុនវិនិយោគប្រមាណ ៦៧៥.៨៧លានដុល្លារ។ ជាមួយគ្នានេះដែរ ស្ពានធំៗដែលបានសាងសង់រួចរាល់មានចំនួន ១០ស្ពាន ប្រវែងសរុប ១០.៨៩៧ម៉ែត្រ ដោយប្រើប្រាស់ថវិកាប្រមាណ ៣៧២,១៥លានដុល្លារ និងកំពុងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១.៧៦១ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១១១,៩៨លានដុល្លារ។ ឯកឧត្តមបានបន្តទៀតថា ជារួម គម្រោងដែលប្រើប្រាស់ឥណទានសម្បទាន និងជំនួយឥតសំណងរបស់មិត្តចិនដែលបានសាងសង់រួច និងកំពុងសាងសង់មានទឹកប្រាក់សរុបប្រមាណ ៣.៣៤០លានដុល្លារ។ នាឱកាសនោះ ឯកឧត្តមក៏បានលើកឡើងអំពី វឌ្ឍនភាពនៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ(FA) រួចរាល់ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសាធារណរដ្ឋប្រជាមានិតចិន ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានស្នើជំរុញឱ្យក្រុមហ៊ុនបញ្ជូនអ្នកជំនាញពីប្រទេសចិនឱ្យបានច្រើនដើម្បីបញ្ចប់សិក្សាសមិទ្ធិលទ្ធភាពលម្អិតឱ្យបានហ្មត់ចត់ […]
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជា ចុះអនុស្សរណៈជាមួយក្រសួងការងារដើម្បីពង្រឹងធនធានមនុស្សនិងលើកស្ទួយវិស័យសំណង់កម្ពុជា
សមាគមអ្នកសាងសង់កម្ពុជា (CCA) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សា ដើម្បីគំាទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។ អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងការបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដោយផ្តល់នូវជំនាញ បង្កើនជំនាញ ផ្លាស់ប្តូរជំនាញ និងបង្កើនផលិតភាពការងារ ឱកាសពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីធានាថាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ មានជំនាញពិតប្រាកដ អាចទទួលបានការងារ និងមុខរបរសមរម្យ និងមានស្ថិរភាពរកប្រាក់ចំណូលបាន ព្រមទាំងជួយជំរុញឱ្យបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ ទទួលបានជំនាញកាន់តែប្រសើរ ទាន់សម័យកាល កាន់តែសមរម្យ និងរក្សាបានភាពប្រកួតប្រជែងរបស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន និងប្រទេសជាតិ។ ក្នុងស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រសួងការងារនឹងណែនាំដល់គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈពាក់ព័ន្ធ ឱ្យចងក្រងបញ្ជីឈ្មោះសិស្ស ឬអ្នកហាត់ការដែលកំពុងចុះឈ្មោះចូលរៀនតាមមុខជំនាញ បញ្ជូនទៅសមាគម ដើម្បីឱ្យខាងសមាគមជួយផ្សព្វផ្សាយដល់សមាជិករបស់ខ្លួន និងទទួលយកសិស្ស ឬអ្នកហាត់ការទៅតាមតម្រូវការរបស់ខ្លួន។ ចំណែកឯខាងសមាគម នឹងដើរតួជាអ្នកសម្របសម្រួលជាមួយសមាជិករបស់ខ្លួនក្នុងការទទួលយកនិស្សិតតាមបញ្ជីដែលក្រសួងផ្តល់ឲ្យ ដើម្បីឲ្យនិស្សិត ឬអ្នកហាត់ការបានទៅធ្វើកម្មសិក្សានៅតាមរោងចក្រ សហគ្រាស ព្រះវិហារ និងក្រុមហ៊ុនដែលជាសមាជិកសមាគម។ លើសពីនេះ សមាគមក៏នឹងជំរុញឱ្យរោងចក្រ សហគ្រាស និងក្រុមហ៊ុនដែលជាសមាជិកសមាគមបញ្ជូនកម្មកររបស់ខ្លួនទៅចូលរួមវគ្គបណ្តុះបណ្តាលជាមួយស្ថាប័នពាក់ព័ន្ធតាមកម្មវិធីរបស់ក្រសួង។ […]
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជា ចាប់ដៃគូជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ី និងសមាគមសហគ្រាសដ៏ធំបំផុតនៅម៉ាឡេស៊ី ដើម្បីពង្រីក…
សមាគមអ្នកសាងសង់កម្ពុជា (CCA) បានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ី-កម្ពុជា (MCCC) ក្រោមអធិបតីភាពលោកឧកញ៉ា ឆាលស៍ វ៉ាន់ តំណាងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានCCA និងលោក Dato’s Sri Dr Rick Yaw ប្រធាន MCCC នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៣។ កិច្ចប្រជុំលំដាប់កំពូលធុរកិច្ចនេះ បានបើកទំព័រនៃការផ្តួចផ្តើមកិច្ចសហការកៀរគរសមាគមធុរកិច្ចដ៏សំខាន់មួយ ដើម្បីរៀបចំឡើងវិញនូវទិដ្ឋភាពសេដ្ឋកិច្ចនិងការផ្លាស់ប្តូរពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរភាគីបានពិភាក្សាអំពីផែនការសហប្រតិបត្តិការអនាគត ការផ្លាស់ប្តូរបទពិសោធន៍ធុរកិច្ច និងការស្វែងរកដៃគូពាណិជ្ជកម្មរវាងសមាគមធុរកិច្ចកម្ពុជា និងសមាគមធុរកិច្ចម៉ាឡេស៊ី តាមរយៈការរៀបចំទស្សនកិច្ចសិក្សា និងពិពរណ័ពាណិជ្ជកម្មជាបន្តបន្ទាប់។ ក្នុងជំនួបនោះផងដែរ លោក Dato បានលើកឡើងអំពីសាវតារអាជីវកម្មរបស់ MCCC ដែលបានចាប់ផ្តើមនៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ ក្រោមអនុសាសន៍របស់អ្នកឧកញ៉ា ពុង ឃាវសែ គោលបំណងដើម្បីផ្សាភ្ជាប់សហគមន៍ធុរកិច្ចនៃប្រទេសកម្ពុជា និងម៉ាឡេស៊ី ជំរុញបរិយាកាសនៃកិច្ចសហប្រតិបត្តិការ និងវិបុលភាពពាណិជ្ជកម្មរួមគ្នា។ ដោយបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងទីផ្សារកម្ពុជា លោក Dato បានអញ្ជើញ […]
អានបន្ថែម