គម្រោងទឹកស្អាត និងអនាម័យក្រោមកម្ចីធនាគារពិភពលោក ៥៥លានដុល្លា សម្រេចបាន ៣៦%

គិតត្រឹម ខែតុលា ឆ្នាំ២០២៣ គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោក សម្រេចវឌ្ឍនភាពការងារបាន ៣៦,៣៦% ហើយ។ នេះបើតាមកិច្ចប្រជុំប្រចាំខែតុលា ពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារនៃគម្រោងខាងលើ នៅថ្ងៃទីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនេះ ស្ថិតក្រោមហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោកមានតម្លៃ ៥៥លានដុល្លារ ដែលបានស្នើឡើងដោយរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍ និងសាងសង់បណ្តាញលូខ្នែង និងខ្នែងរងនៅទូទាំងទីក្រុង ដើម្បីធានាប្រយោជន៍សុខភាពសាធារណៈ អនាម័យនៅក្នុងទីក្រុង និងដើម្បីចូលរួមចំណែកធានាឱ្យបាននូវបរិស្ថានស្អាត សម្រាប់លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ គម្រោងនេះ ត្រូវបានបែងចែកជាពីរផ្នែកធំៗ និងត្រូវបានរំពឹងទុកថា នឹងអាចចូលរួមដោះស្រាយបញ្ហាទាក់ទងនឹងស្តង់ដារគុណភាពបញ្ចេញទឹកកខ្វក់ពីស្ថានីយប្រព្រឹត្តកម្ម យន្តការកំណត់តម្លៃសេវាទឹកកខ្វក់ គំនិតផ្តួចផ្តើមនៃការដាក់បញ្ចូលតម្លៃសេវាទឹកកខ្វក់ចូលក្នុងវិក្កយបត្រទឹកស្អាត និងការពង្រឹងការផ្តល់សេវាការគ្រប់គ្រងសំណល់ភក់ពីបង្គន់ជាដើមបានបន្ថែមទៀត។ (អានបន្ថែម) ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាគម្រោងយកចិត្តទុកដាក់ខ្ពស់ និងគោរពតាមបទដ្ឋានបច្ចេកទេសនៃកិច្ចសន្យាឱ្យបានខ្ជាប់ខ្ជួន ធ្វើយ៉ាងណាឱ្យគម្រោងនេះបញ្ចប់តាមផែនការកំណត់ ខណៈបានចំណាយពេលអនុវត្តគម្រោងនេះអស់ជាង ៦៦% ហើយ។

អាន​បន្ថែម

ស្ពានហាលខាងលិចអង្គរវត្ត ក្រោមជំនួយជប៉ុន សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ

រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាង ១០០លានដុល្លារ ដល់កម្ពុជាសម្រាប់អភិរក្សប្រាសាទអង្គរវត្ត រួមទាំងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដែលបានបញ្ជប់ការងារជួសជុល ១០០ភាគរយ និងបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើយោងតាមការលើកឡើងរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនូវ “ស្ពានហាល”នេះ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ពិធីសម្ពោធនេះដែរ ត្រូវបានប្រព្រឹត្តិឡើងក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ គួររំលឹកថា «ស្ពានហាលមុខប្រាសាទអង្គរវត្ត» នេះមានប្រវែង ៩០ម៉ែត្រ ដែលបានធ្វើការជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន។ ចាប់តាំងពីឆ្នាំ១៩៨៩មក សាកលវិទ្យាល័យនេះ បានចូលរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរា និងធ្វើសកម្មភាពជាច្រើនជួយដល់រមណីយដ្ឋានអង្គរ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម បានធ្វើការស្រាវជ្រាវនៅប្រាសាទបន្ទាយក្តី កម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សរស់នៅជុំវិញតំបន់អង្គរ ក៏ដូចជាការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុអង្គរជាដើម។ នាឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានរំលឹក និងថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានផ្តល់ជំនួយឥតសំណងជាង ១០០លានដុល្លារ សម្រាប់អភិរក្សប្រាសាទអង្គរវត្ត និងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តនេះថែមទៀតផង។ គួរបញ្ជាក់ថា […]

អាន​បន្ថែម

ក្រុមហ៊ុនចិនធំមួយ គ្រោងបោះទុន ៥០០លានដុល្លារ វិនិយោគនៅកម្ពុជា

ក្រុមហ៊ុនចិនដ៏ធំមួយ គ្រោងនឹងបោះទុនចំនួន ៥០០លានដុល្លារ វិនិយោគនៅកម្ពុជា ខណៈកំពុងសិក្សាពីទីតាំងនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន២កន្លែង សម្រាប់ដាក់ផលិតកម្មរបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាឱកាសចុះទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសស្ថិតក្នុងខេត្តស្វាយរៀង និងបណ្តាក្រុមហ៊ុនវិនិយោគមួយចំនួនក្នុងតំបន់សេដ្ឋកិច្ច កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងរយៈពេលទស្សនកិច្ចនៅក្នុងប្រទេសចិនចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឯកឧត្តម បានជួបក្រុមហ៊ុនធំៗរបស់ចិនចំនួន១២ក្រុមហ៊ុន ដោយបានពន្យល់ពីគោលនយោបាយពាក់ព័ន្ធកា​រវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនយោបាយគាំពារ និងលើកទឹកចិត្តខ្ពស់ពីសំណាក់សម្តេចមហាប​វ​រធិបតី ហ៊ុន ម៉ាណែត ចំពោះការវិនិយោគនៅកម្ពុជាទាំងអ្នកវិនិយោគក្នុងប្រទេស និងអ្នកវិនិយោគពីក្រៅប្រទេស​។ ឯកឧត្តម បានបន្តថា មានក្រុមហ៊ុនធំមួយរបស់ចិន បានសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ដែលដើមឡើយក្រុមហ៊ុននេះ បានពិចារណាក្នុងការជ្រើសប្រទេសចំនួន៣ សម្រាប់ការវិនិយោគរួមមាន កម្ពុជា ថៃ និងម៉ាឡេស៊ី។ ឯកឧត្តម បានបន្ថែមថា ក្រោយពីបានស្តាប់ការពន្យល់របស់ឯកឧត្តម ក្រុមហ៊ុននោះ ក៏សម្រេចមកវិនិយោគនៅកម្ពុជាតែម្តង។ ឯកឧត្តម បានបញ្ជាក់ថា ក្រុមហ៊ុននោះ កំពុងពិចារណា ត្រូវជ្រើសរើសវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ឬនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង ដើម្បីធ្វើការវិនិយោគ។ ទោះបីយ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មិនបានបញ្ជាក់ពីឈ្មោះក្រុមហ៊ុន […]

អាន​បន្ថែម

ក្រុមហ៊ុនអ្នកឧកញ៉ាគិតម៉េងសហការជាមួយក្រុមហ៊ុនសិង្ហបុរី អភិវឌ្ឍគម្រោងថាមពលកកើតឡើងវិញដើម្បីកាត់បន្ថយកាបូន

តំណាងវិស័យឯកជនធំៗពីរ គឺក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ផោវើ (RGP)របស់កម្ពុជា និងក្រុមហ៊ុន TotalEnergies របស់សិង្ហបុរី ដែលជាក្រុមហ៊ុនលក់ និងផលិតថាមពលចម្រុះរបស់បារាំង បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ក្នុងគម្រោងប្រើប្រាស់ថាមពលកកើតឡើងវិញនៅកម្ពុជា និងស្វែងរកឱកាសសម្រាប់គំនិតផ្តួចផ្តើមការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) នេះបើយោងថាទំព័រហ្វែសបុកផ្លូវការរបស់អ្នកឧកញ៉ា គិត ម៉េង កាលពីថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២៣។ ពិធីចុះហត្ថលេខាដែលបានធ្វើឡើងក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ ក្រោមវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោក Ting Wee Liang ប្រធានប្រចាំ ប្រទេសសិង្ហបុរី និងជាប្រធានគ្រប់គ្រងទីផ្សារ និងសេវាកម្មប្រចាំអាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា របស់ក្រុមហ៊ុន TotalEnergies។ កិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនធំៗទាំងពីរនេះ ត្រូវបានគេមើលឃើញថា នឹងដើរតួជាគំរូដ៏ល្អមួយសម្រាប់វិស័យឯកជន ដែលងាកមកគិតគូរលើវិស័យថាមពលកកើតឡើងវិញ និងការប្រែប្រួលអាកាសធាតុ ស្របតាមទិសដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់រដ្ឋាភិបាល និងគោលដៅអភិវឌ្ឍសាកល។ ថ្លែងនៅក្នុងឱកាសនោះ លោក […]

អាន​បន្ថែម

កម្ពុជាត្រៀមខ្ចីលុយជាង ២ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗក្នុងឆ្នាំ២០២៤

ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងខ្ចីលុយចំនួន ១៧០០លានអេសដេអ៊ែរ (ជាទុន​បម្រុង​​អន្តរជាតិរបស់ IMF ដែលអាចប្ដូរទៅជាលុយសុទ្ធបានតាមតម្រូវការ) ស្មើនឹងជាង ២,២ពាន់លានដុល្លារ ពីដៃគូអភិវឌ្ឍន៍ ដើម្បីអភិវឌ្ឍវិស័យជាអាទិភាពមួយចំនួន។ នេះបើតាមខ្លឹមសារសង្ខេបស្តីពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ កម្ចីទាំងនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់អភិវឌ្ឍវិស័យសំខាន់ៗដូចខាងក្រោម៖ វិស័យថាមពលចំនួន ១គម្រោងគឺ៖ គម្រោងពង្រីកប្រព័ន្ធបញ្ជូននិងចែកចាយអគ្គិសនី ជំហានទី ៣; វិស័យធារាសាស្ត្រចំនួន ៣ គម្រោងគឺ៖ គម្រោងអភិវឌ្ឍន៍ធនធានទឹកផ្នែកខាងក្រោមស្ទឹងសែន ខេត្តកំពង់ធំ, គម្រោងគ្រប់គ្រងធនធានទឹកចម្រុះនៅតំបន់ដីសណ្តរទន្លេមេគង្គភាគខាងកើត ជំហានទី ២ នៅខេត្តព្រៃវែងនិងស្វាយរៀង, និងកម្មវិធីគ្រប់គ្រងធនធានទឹកនិងការផ្លាស់ប្ដូរ វិស័យកសិកម្ម ជំហានទី ២ វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តចំនួន ១៦ គម្រោងគឺ៖ គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ពីធ្លាម្អម ខេត្តពោធិ៍សាត់-ក្រុងបាត់ដំបង និងពីក្រុងសិរីសោភ័ណ-ក្រុងប៉ោយប៉ែត ជំហានទី ៣, គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ក្នុងខេត្តសៀមរាប (ត្រពាំងធំ-ស្លក្រាម), គម្រោងសាងសង់ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ ត្រើយខាងកើតទន្លេមេគង្គដំណាក់កាលទី១ (ស្ពាន២ កន្លែងឆ្លងកាត់កោះដាច់ និងផ្លូវ៣០ គម), គម្រោងសាងសង់ផ្លូវជាតិលេខ៧០បេ (ទន្លេបិត ផ្លូវជាតិលេខ ៧-ស្រីសន្ធរ-ព្រែកតាមាក់-ល្វាឯម-ពាមរក៍ ផ្លូវជាតិលេខ១១), […]

អាន​បន្ថែម

រដ្ឋាភិបាលថៃថ្មីចង់ប្តូរយុទ្ធសាស្ត្រចរចាបញ្ហាព្រំដែនសមុទ្រជាមួយកម្ពុជា ដោយផ្តោតលើ…

រដ្ឋាភិបាល​ថៃ​ថ្មី ​បាន​បង្ហាញ​ពី​ចេតនា​របស់​ខ្លួន​ក្នុង​ការចង់ចរចាជាមួយកម្ពុជាទាក់ទង​នឹង​តំបន់​ព្រំដែន​សមុទ្រខ្មែរថៃដែលត្រួតស៊ីគ្នា។ ប៉ុន្តែក្នុងការចរចាជាថ្មីនេះ ថៃនឹងប្តូរយុទ្ធសាស្ត្រចរចាពីការផ្តោតលើការទាមទារបោះបង្គោលព្រំដែនសមុទ្រដែលមិនដាច់ស្រេចកាលពីមុន មកជាការអភិវឌ្ឍធនធានប្រេងរួមគ្នាជាមួយកម្ពុជាវិញ ដែលយុទ្ធសាស្ត្រថ្មីនេះ ត្រូវបានគេមើលឃើញថា ជាចក្ខុវិស័យថ្មីមួយរបស់រដ្ឋាភិបាលថៃថ្មី និងដែលធ្វើឡើងមិនយូរប៉ុន្មានក្រោយពីលោកនាយករដ្ឋមន្រ្តី ស្រេថា ថាវីស៊ីន ដឹកនាំប្រទេស។ យោងតាមសារព័ត៌មានរដ្ឋថៃ Thai PBS World ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងថាមពលថៃ លោក Pirapan Salirathavibhaga បានបង្ហាញទស្សនៈថ្មីនេះ។ លោករដ្ឋមន្ត្រី Pirapan បានបញ្ជាក់ថា ប្រទេសថៃនឹងផ្តោតលើយុទ្ធសាស្ត្ររបស់ខ្លួន ឆ្ពោះទៅរកការអភិវឌ្ឍធនធានប្រេងរួមគ្នាជាមួយកម្ពុជា ជាជាងបន្តកិច្ចពិភាក្សាស្តីពីការកំណត់ព្រំដែនជាមួយកម្ពុជា។ ក្នុងពេលជាមួយគ្នានេះ គណៈកម្មការថ្មីមួយនឹងត្រូវបានបង្កើតឡើង ដើម្បីជំរុញការពិភាក្សាទាំងនេះបន្តទៅមុខទៀត។ លោករដ្ឋមន្ត្រី Pirapan បានទទួលស្គាល់យ៉ាងចំៗថា ការដោះស្រាយជម្លោះដែនទឹក នៅតំបន់សមុទ្រ គឺជាដំណើរការដ៏ស្មុគស្មាញ និងត្រូវចាយពេលវេលាយូរ ដោយសារប្រទេសទាំងពីរ មិនថាភាគីថៃឬខ្មែរនោះទេ គឺសុទ្ធតែមិនអាចបោះបង់ការទាមទារព្រំដែនរបស់ខ្លួន ដោយស្រួលៗបាននោះទេ។ តំបន់ដែនសមុទ្រត្រួតស៊ីគ្នារវាងខ្មែរថៃ គឺជាតំបន់ដែលថៃ និងកម្ពុជា ធ្លាប់បានចរចាគ្នាដើម្បីដោះស្រាយជម្លោះព្រំដែនទឹកនេះ អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ។ ការចរចាទាំងនេះ ទាក់ទងនឹងតំបន់ទាមទារត្រួតស៊ីគ្នា (OCA) ដែលលាតសន្ធឹងលើផ្ទៃទឹកទំហំប្រមាណ ២៦.០០០ គីឡូម៉ែត្រការ៉េ […]

អាន​បន្ថែម

ក្រុមហ៊ុនអឺរ៉ុបចំនួន៤ ចង់ពង្រីក និងបណ្តាក់ទុនបន្ថែមលើផលិតកម្មរបស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុន Airbus, ក្រុមហ៊ុន DHL, ក្រុមហ៊ុន Roche និងក្រុមហ៊ុន Lidl & Kaufland ចង់សិក្សាស្វែងយល់ពីលទ្ធភាពបណ្ដាក់ទុន និងពង្រីកផលិតកម្មរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។ នេះបើតាមជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដឹកនាំដោយឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា។ ជំនួបនេះ មានគោលបំណងផ្សព្វផ្សាយអំពីសក្ដានុពលនិងកាលានុវត្តភាពវិនិយោគនៅកម្ពុជា អំពីកិច្ចការដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាននិងកំពុងអនុវត្ត និងការផ្តល់ការគាំទ្រនានាដល់វិនិយោគិន។ ឯកឧត្តម បានលើកឡើងអំពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាននិងកំពុងអនុវត្ត ដើម្បីជំរុញការទាក់ទាញវិនិយោគ ក៏ដូចជា ការដាក់ឱ្យដំណើរការតុវិនិយោគសម្រាប់វិនិយោគិនអឺរ៉ុប, ជប៉ុន, ចិន និងកូរ៉េ ព្រមទាំងតុវិនិយោគកសិ-ចំណីអាហារ, ដែលការរៀបចំផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជា ព្រមទាំងបានលើកឡើងពីស្ថានភាពទូទៅនៃការវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០២៣នេះ។ បន្ថែមពីនេះ ក្នុងជំនួបនេះ មានក្រុមហ៊ុនធំៗរបស់សហភាពអឺរ៉ុបមួយចំនួន ដែលបានបង្ហាញពីចំណាប់អារម្មណ៍មកសិក្សាស្វែងយល់ពីលទ្ធភាពបណ្ដាក់ទុន និងពង្រីកផលិតកម្មរបស់ខ្លួននៅកម្ពុជា ក្នុងនោះមានដូចជា ក្រុមហ៊ុន Airbus, ក្រុមហ៊ុន DHL, ក្រុមហ៊ុន Roche និងក្រុមហ៊ុន Lidl & Kaufland ជាដើម។ គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន […]

អាន​បន្ថែម

វៀតណាម-កម្ពុជា សហការគ្នាកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនទំនិញតាមកំពង់ផែ២

កំពង់ផែតឹងកាងសាយហ្គន (Saigon Newport ) របស់វៀតណាម និងកំពង់ផែស្វយ័តភ្នំពេញ (PPAP) របស់កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍និរន្តរភាពនៃអាជីវកម្ម និងជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា។ នៅក្នុងពិធីចុះអនុស្សរណៈនេះ នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣ លោកស្រី ហ៊ឺ ផានិន អគ្គនាយករងទទួលបន្ទុកអាជីវកម្មប្រតិបត្តិការកំពង់ផែស្វយ័តភ្នំពេញ បានថ្លែងឱ្យដឹងថា ភស្តុភាររវាងវៀតណាម និងកម្ពុជាមានការរីកចម្រើនយ៉ាងទូលំទូលាយ និងមានទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយនឹងព្រំដែនរួមគ្នា។ លោកស្រីបន្តថា ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ សម្រាប់រយៈពេល ២០១៥-២០២២ បានកើនឡើងជាមធ្យម ១៨,៥5% ក្នុងមួយឆ្នាំ។ ក្នុងនោះពាណិជ្ជកម្មនៅឆ្នាំ២០២១ បានកើនឡើងយ៉ាងខ្លាំង ៧៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ បើទោះបីជាមានផលប៉ះពាល់យ៉ាងសំខាន់នៃជំងឺរាតត្បាត Covid-19 ក៏ដោយ។ លោកស្រីបន្ថែមថា វៀតណាមដើរតួនាទីជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ដែលអាចឱ្យទំនិញកម្ពុជាចូលទៅកាន់តំបន់កំពង់ផែសមុទ្រសំខាន់ៗ សម្រួលដល់ការនាំចេញទៅកាន់ប្រទេសនានាជុំវិញពិភពលោក។ ទន្ទឹមនឹងនោះ កម្ពុជាកាន់កាប់ទីតាំងយុទ្ធសាស្ត្រក្នុងអនុតំបន់មេគង្គ និងដើរតួនាទីយ៉ាងសំខាន់ក្នុងច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច ដោយតភ្ជាប់ប្រទេសវៀតណាមជាមួយប្រទេសជិតខាងផងដែរ។ ក្រៅពីនេះ កំពង់ផែទាំងពីរ […]

អាន​បន្ថែម

ធនាគារអភិវឌ្ឍន៍អាស៊ីសន្យាពង្រីកទុន ដើម្បីអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនៅកម្ពុជាបន្ថែមទៀត

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសន្យាថានឹងពង្រីកដើមទុនវិនិយោគអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងការប្រែប្រួលអាកាសធាតុនៅកម្ពុជាបន្ថែមទៀត។ នេះបើតាមជំនួបរវាងជំនួបពិភាក្សារវាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ Jyotsana Varma នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ពិចារណាពង្រីកទុនវិនិយោគបន្ថែមទៀតលើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិនានា។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ីធ្វើការកែលម្អផែនការរយៈពេលវែងលើកិច្ចការវិនិយោគក្នុងវិស័យធនធានទឹក និងឧតុនិយមពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៩ ឈានទៅ​កាត់បន្ថយបានជាអតិបរមានូវជំនន់គ្រប់ប្រភេទ និងហានិភ័យនៃគ្រោះរាំងស្ងួត បង្កើនជាអតិបរមានូវបរិស្ថានបៃ​ត​ង និងអេកូទេសចរណ៍។ ជាការឆ្លើយតបមកវិញ លោកជំទាវ Jyotsana Varma បានសន្យាថា នឹងបន្ថែមទុនវិនិយោគជាមួយក្រសួងធនធានទឹក និងឧតុនិយម និងជាពិសេសទុនវិនិយោគលើការងារជួសជុលថែទាំប្រព័ន្ធធារាសាស្រ្ត (O&M) ដើម្បីរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ សូមជម្រាបថា គិតមកដល់បច្ចុប្បន្ននាគារ ADB បានធ្វើការវិនិយោគជាបន្តបន្ទាប់ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ចាប់ពីខ្នាតមធ្យមដល់ខ្នាតធំ ក្នុងនោះគម្រោងកំពុងដំណើរការមានចំនួនពីរគឺ ទី១) គម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម […]

អាន​បន្ថែម

កូរ៉េជួយកម្ពុជា ដោយផ្តល់ជាឧបករណ៍ដែលមានបច្ចេកវិទ្យាខ្ពស់ សម្រាប់វិភាគធាតុអាកាស

រដ្ឋបាលឧតុនិយមកូរ៉េ បានប្រគល់ប្រព័ន្ធទទួល និងវិភាគធាតុអាកាស (GEO-KOMPSAT-2A) នៅកម្ពុជា ស្ថិតក្នុងគម្រោងដែលមានទឹកប្រាក់ ៣លានដុល្លារ។ នេះបើតាមពិធីប្រគល់-ទទួល កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ ក្នុងឱកាសនោះ ក្រុមជំនាញការកូរ៉េបានធ្វើបទបង្ហាញស្តីពី Establishment of the GK-2A Receiving and Analysis System in Cambodia ដោយបានរៀបរាប់អំពីពេលវេលាដំណើការរបស់គម្រោងតាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ដែលមានថវិកាសរុបប្រមាណជា ៣លានដុល្លារ។ គម្រោងនេះ បានផ្តល់នូវឧបករណ៍ បច្ចេកវិទ្យា បច្ចេកទេស និងវគ្គបណ្តុះបណ្តាលអំពីការកសាងសមត្ថភាព ជូនដល់មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពង្រឹងផ្នែកព្យាករណ៍ធាតុអាកាសនៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើងមួយកម្រិតទៀត។ ក្រុមជំនាញការកូរ៉េ ក៏បានបង្ហាញបន្ថែមអំពីគ្រឿងបរិក្ខារ និងបច្ចេកវិជ្ជា ដែលក្រុមហ៊ុន GI E&S បានមកដំឡើង និងផ្តល់ជូនកម្ពុជាមានដូចជា៖ អង់តែនទទួលរូបភាពផ្កាយរណប GK-2A, ម៉ាស៊ីនមេ (Computer Server), ប្រព័ន្ធទប់ភ្លើង UPS, កុំព្យូទ័រ និងឧបករណ៍មួយចំនួនទៀត។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានរៀបចំជាវគ្គបណ្តុះបណ្តាលណែនាំមន្ត្រីនៃនាយកដ្ឋានឧតុនិយម […]

អាន​បន្ថែម