កិច្ចសហប្រតិបត្តិការ និងឱកាស
ថៃចង់សហការពង្រីកការវិនិយោគលើវិស័យភស្តុភារកម្មនៅកម្ពុជា
គណៈប្រតិភូរបស់ប្រទេសថៃ បានបង្ហាញបំណងចង់ពង្រីកកិច្ចសហការវិនិយោគលើអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជានាពេលខាងមុខ ខណៈបច្ចុប្បន្នភាគីថៃ កំពុងសិក្សាស្វែងរកឱកាសវិនិយោគលើវិស័យនេះផងដែរ។ នេះបើយោងតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក Supachai Verapuchong តំណាងឱ្យគណៈប្រភិភូប្រទេសថៃ និងជាអគ្គនាយកក្រុមហ៊ុន Logistics Intelligence Cambodia Co., Ltd និង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។ លោក Supachai Verapuchong បានឱ្យដឹងថា ជំនួបនេះគឺផ្តោតសំខាន់លើកិច្ចពិភាក្សាការងារ និងផែនការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា ព្រមទាំងសិក្សាពីលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យមួយនេះជាមួយក្រសួងសាធារណការ ដោយបានបង្ហាញពីឆន្ទៈខ្ពស់ និងសង្ឃឹមយ៉ាងមុតមាំថា នឹងអាចសហការជាមួយកម្ពុជានាពេលឆាប់ៗខាងមុខនេះ។ ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា ការអភិវឌ្ឍលើវិស័យភស្តុភារកម្ម នៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយជំរុញនិងលើកកម្ពស់សេដ្ឋកិច្ចជាតិ ក្នុងនោះមានគម្រោងជាង ៣០០គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ ៥០ពាន់លានដុល្លារ ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការមេនៃវិស័យភស្តុភារកម្ម សម្រាប់ធ្វើការអនុវត្តក្នុងរយៈពេល១០ឆ្នាំទៅមុខ ដើម្បីឱ្យកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម នៅក្នុងតំបន់។ លើសពីនេះ ឯកឧត្តមបន្តថា គម្រោងផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត ត្រូវបានសិក្សាលើកកម្រិតគុណភាព ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងត្រូវសហការជាមួយ […]
អានបន្ថែមរដ្ឋគ្រោងរៀបចំច្រកទ្វារព្រំដែនអានសេះក្នុងខេត្តព្រះវិហារជាច្រកទ្វារព្រំដែនអន្ដរជាតិថ្មីមួយ
រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំអភិវឌ្ឍន៍ច្រកព្រំដែនអានសេះ ដែលជាច្រកពាណិជ្ជកម្មដ៍ធំមួយនៅស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ និងមានព្រំប្រទល់ភាគខាងជើងជាប់នឹងខេត្ដឧប៊ុន នៃប្រទេសថៃ ឱ្យក្លាយទៅជាច្រកព្រំដែនអន្តរជាតិថ្មីមួយទៀត។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។ យោងតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្ត កន្លងមក រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា និង ថៃ បានជួបពិភាក្សាគ្នា និងសម្រេចជាផ្លូវការក្នុងការកែប្រែនិងអភិវឌ្ឍន៍ច្រកព្រំដែនអានសេះជាច្រកទ្វារព្រំដែនអន្ដរជាតិកម្ពុជា-ថៃ ដែលមានទីតាំងក្នុងរដ្ឋបាលខេត្តព្រះវិហារ ដោយរហូតមកទល់នឹងបច្ចុប្បន្ន ភាគីទាំងពីរកំពុងជជែកពិភាក្សាគ្នា ពាក់ព័ន្ធនឹងបញ្ហាបច្ចេកទេសគោលដៅនិងទីតាំងសម្រាប់ការសាងសង់ស្ពាន និងផ្លូវតភ្ជាប់។ ឯកឧត្តមបានបញ្ជាក់ថា «រដ្ឋាភិបាលប្រទេសទាំងពីរ មានគោលការណ៍ដំឡើងទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ។ ដូចគ្នាដែរ ចំពោះការងារបច្ចេកទេស គណៈកម្មការទំនាក់ទំនងព្រំដែន កំពុងជជែកក្នុងលទ្ធភាពបើកច្រកនេះ ហើយក្រសួងមហាផ្ទៃរបស់កម្ពុជា និងថៃ ក៏បានឯកភាពគ្នាជាគោលការណ៍បន្ដជំរុញបើកច្រកនេះផងដែរ ប៉ុន្តែការងារបច្ចេកទេសកំពុងតែបន្ដ»។ គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាការតភ្ជាប់ព្រំដែនអន្តរជាតិកម្ពុជា-ថៃនេះផងដែរ ស្ថានីយច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅច្រកស្ទឹងបត់-បានណងអៀនបានសម្រចការសាងសង់បាន ៨២ភាគរយ ហើយគ្រោងនឹងបញ្ជប់ក្នុងខែឧសភាឆ្នាំនេះ ដើម្បីឈានទៅបើកឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ៕ (អានបន្ថែម)
អានបន្ថែមគណៈប្រតិភូអូស្ត្រាលីជាច្រើននាក់បានមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា
គណៈប្រតិភូផ្នែកធុរកិច្ចអូស្ត្រាលីជាច្រើននាក់ បានមកសិក្សា និងស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Prince Real Estate Group និងមានកិច្ចសហជាមួយក្រុមហ៊ុនផ្សេងៗទៀតរួមមាន AusCham Cambodia, DCG, និងក្រុមហ៊ុនពាក់ព័ន្ធជាច្រើនថែមទៀតផងដែរ។ ដោយឡែក គណៈប្រតិភូធុរកិច្ចអូស្ត្រាលីរួមមាន ស្ថាបនិក និងមន្ត្រីប្រតិបត្តិកម្រិត C មកពី Compass Education, Flooring Xtra, Chen Foods, Explorers Early Learning និងAmtrade International។ នាឱកាសនោះដែរ ក្រុមហ៊ុន Prince Real Estate Group បានរៀបចំផ្តល់ការគាំទ្រក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យ ម្ហូបអាហារនិងភេសជ្ជៈ និងការលក់រាយ សម្រាប់ប្រតិភូផ្នែកធុរកិច្ចអូស្ត្រាលីដែលកំពុងស្វែងរកការពង្រីកអាជីវកម្មនៅកម្ពុជា។ លោក Tom O’Sullivan ជាពាណិជ្ជករអូស្ត្រាលីម្នាក់ បានចាត់ទុកវេទិកានេះ មានសារៈសំខាន់សម្រាប់ភាពជោគជ័យនៃអាជីវកម្មក្នុងតំបន់ ដើម្បីបង្កើតភាពជាដៃគូដ៏មានតម្លៃ និងឱកាសវិនិយោគថ្មីៗ តាមរយៈការចាប់ដៃគូជាមួយអាជីវកម្មដែលគួរឱ្យទុកចិត្តនៅក្នុងប្រទេសកម្ពុជា និងការប្រមូលផ្តុំអ្នកជំនាញដែលមានទស្សនៈដូចៗគ្នា។ ក្រៅពីនេះ ក្រុមហ៊ុន Prince Real Estate […]
អានបន្ថែមតើកម្ពុជាទទួលបានអត្ថប្រយោជន៍អ្វីខ្លះ ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង?
ប្រទេសកម្ពុជាបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើគម្រោងចំនួន៨០ ដែលមានទឹកប្រាក់ ៣១លានដុល្លារ ក្នុងនោះរួមមានទាំងការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផងដែរ។ នេះបើតាមឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសអបអរសារទរ «ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣» ដែលចេញផ្សាយនៅថ្ងៃទី២១ ខែមីនា។ ឯកឧត្តមបានបញ្ជាក់ថា «លទ្ធផលជាវិជ្ជមាននៃការអនុវត្តគម្រោង ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានឆ្លើយតបចំពោះតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងរបស់ប្រជាជននៅក្នុងតំបន់មេគង្គ-ឡានឆាង។ សម្រាប់កម្ពុជា យើងបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីគម្រោងចំនួន៨០ ក្រោមមូលនិធិពិសេសនេះ ដែលមានទឹកប្រាក់ប្រមាណ ៣១លានដុល្លារ»។ ឯកឧត្តមបន្តថា ទំហំនៃទឹកប្រាក់វិនិយោគខាងលើបានគ្របដណ្តប់លើវិស័យអាទិភាពជាច្រើន រួមមាន វិស័យអភិវឌ្ឍន៍ជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម ការតភ្ជាប់ផ្លូវអាកាស សុខភាព ការអប់រំ ទេសចរណ៍ ការអភិរក្សបេតិកភណ្ឌវប្បធម៌ រហូតដល់ការពង្រឹងភាពអង់អាចដល់ស្ត្រី ក្នុងចំណោមវិស័យអាទិភាពដទៃទៀត។ ឯកឧត្តមបន្ថែមទៀតថា ជាមួយនឹងការចាប់ផ្តើមអនុវត្តផែនការសកម្មភាពកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣-២០២៧ សម្រាប់កម្ពុជានឹងផ្តោតសំខាន់លើការអភិវឌ្ឍវិស័យជាអាទិភាព ដោយបន្តកសាងលើសមិទ្ធិផលដ៏ធំធេងដែលសម្រេច បានពីផែនការសកម្មភាពកន្លងមក៕
អានបន្ថែមបច្ចុប្បន្នសៀមរាបភ្ជាប់ខ្លួនទៅខេត្តក្រុងចំនួន ៣០នៅចិន ដើម្បីពង្រីកវិសាលភាពវិនិយោគ និងពាណិជ្ជកម្ម
រហូតមកដល់ពេលនេះ កម្ពុជាបានបង្កើតសម្ព័ន្ធមេត្រីភាពខេត្តសៀមរាប ជាមួយខេត្តក្រុងមកពីប្រទេសចិនចំនួន ៣០ តាមរយៈការចុះកិច្ចព្រមព្រៀង អនុស្សរណៈនៃការយោគយល់គ្នា និងសេចក្តីផ្តួចផ្តើមនានា។ នេះបើតាមជំនួបរវាងលោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប និងប្រតិភូមកពីខេត្តYunnan ប្រទេសចិន។ លោក ឃឹម ហ្វីណង់ បានសរសេរលើទំព័រហ្វេកប៊ុករបស់លោកកាលពីថ្ងៃទី១៤ ខែមីនា ឱ្យដឹងថា តាមរយៈទំនាក់ទំនងសម្ព័ន្ធមេត្រីភាពនេះ ខេត្តYunnan មានលក្ខណៈពិសេស និងមានផ្លែផ្កាច្រើនជាងគេ ទាំងក្រោមរូបភាពជំនួយសង្គម និងការវិនិយោគដោយផ្ទាល់មកកាន់ខេត្តសៀមរាប។ លោកអភិបាលរង បានបញ្ជាក់បន្ថែមថា សម្ព័ន្ធមេត្រីភាពជាមួយខេត្ត Yunnan បានបង្កើតការងារ និងកាលានុវត្តភាពផ្សេងៗជាច្រើន ដែលក្នុងនោះរួមមានគម្រោងសាលមហោស្រពស្នាមញញឹមអង្គរ និងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីជាដើម ដែលសុទ្ធសឹងតែជាគម្រោងដែលមានទំហំធំ មានចរិតជាការវិនិយោគយូរអង្វែង និងបានចូលរួមបង្កើនចរន្តសេដ្ឋកិច្ចនៅក្នុងខេត្ត។ (អានបន្ថែម) មិនត្រឹមតែប៉ុណ្ណោះ តាមរយៈជំនួបនេះ ភាគីប្រតិភូខេត្តYunnan បានបង្ហាញចេតនាជំរុញការវិនិយោគ និងចំណងទំនាក់ទំនងរវាងខេត្តទាំង២ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត និងបានស្នើសុំរដ្ឋបាលខេត្តសៀមរាបឱ្យជួយជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីឱ្យក្រុងតាលីនៃខេត្តYunnan និងក្រុងសៀមរាប អាចក្លាយជាក្រុងសម្ព័ន្ធមេត្រីភាពបន្ថែមទៀត។ គួរបញ្ជាក់ថា កន្លងមក ប្រទេសចិន ក៏ធ្លាប់បានស្នើចងមេត្រីភាពរវាងខេត្តហ៊ូប៉េដែលជាខេត្តប៉ូលសេដ្ឋកិច្ចរបស់ខ្លួន ទៅនឹងខេត្តសៀមរាប ខេត្តកំពត និងក្រុងព្រះសីហនុ ឱ្យក្លាយជាខេត្តបងប្អូន ឬ […]
អានបន្ថែមតំណាងក្រុមហ៊ុនអាមេរិក សន្យាកៀរគរវិនិយោគិនអាមេរិកឱ្យមកដាក់ទុននៅកម្ពុជាឱ្យបានច្រើន
ក្រុមហ៊ុនធំៗចំនួន ០៦របស់សហរដ្ឋអាមេរិក សន្យានឹងជួយកៀងគរវិនិយោគិនអាមេរិកឱ្យមកដាក់ទុននៅកម្ពុជាឱ្យបានច្រើន។ នេះបើតាមជំនួបរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិច-អាស៊ាន (US-ASEAN Business Council – US-ABC)។ ក្រុមហ៊ុនទាំង ០៦ នេះរួមមាន ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុនFord (RMA Group) ក្រុមហ៊ុន Pfizer ក្រុមហ៊ុន Visa ក្រុមហ៊ុន Vriens & Partners។ ជំនួបនេះ បានរៀបចំឡើង ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ និងផ្គូផ្គងធុរកិច្ចរវាងប្រទេសជាសមាជិកអាស៊ាន និងសហរដ្ឋអាមេរិក ក្នុងគោលបំណងស្វែងយល់បន្ថែមនូវសក្តានុពល និងកាលានុវត្តភាពពាណិជ្ជកម្ម-វិនិយោគនៅក្នុងតំបន់អាស៊ាន ព្រមទាំងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មបន្ថែមទៀតនៅពេលខាងមុខ។ បន្ថែមពីនេះ ជំនួបនេះ ក៏បានបង្ហាញនូវការគាំទ្ររបស់សហគមន៍អ្នកជំនួញអាមេរិកសម្រាប់ការកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ក្នុងការចូលរួមចំណែកក្នុងការស្ថារសេដ្ឋកិច្ចឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍របស់កម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនធំៗទាំង០៦ របស់អាមេរិក បានសន្យាជំរុញឱ្យក្រុមហ៊ុន ក៏ដូចជាវិនិយោគិនរបស់អាមេរិក មកដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានច្រើនថែមទៀត […]
អានបន្ថែមកម្ពុជា-វៀតណាមសម្ពោធបើកច្រកទ្វារព្រំដែន ក្អមសំណ-វិញសឿង ជាផ្លូវការហើយ
កម្ពុជា-វៀតណាម រួមគ្នាបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ-វិញសឿង ដោយរួមបញ្ចូលតែមួយនូវច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក និងផ្លូវទឹកវិញសឿង ជាមួយនឹងច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ របស់កម្ពុជា។ នេះបើពិធីបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០៣។ ថ្លែងក្នុងពិធីបើក ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានថ្លែងអំណរគុណដល់វៀតណាមដែលខិតខំបង្កើតច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោកវិញសឿង ដើម្បីឱ្យស្របទៅនឹងច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ក្នុងស្រុកលើកដែក ខេត្តកណ្តាល ដែលកម្ពុជាបានបង្កើត និងដាក់ឱ្យដំណើរការជាផ្លូវការកាលពីឆ្នាំ២០០១ កន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលរង បានបន្តឱ្យដឹងថា ច្រកទ្វារព្រំដែនអន្តរជាតិនេះ គឺជាចំណុចតភ្ជាប់ដ៏មានសារៈសំខាន់រវាងប្រទេសទាំងពីរ ក៏ដូចជារវាងខេត្តកណ្តាល និងខេត្តអានយ៉ាង។ ឯកឧត្តមបានបន្ថែមថា ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ-វិញសឿង បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងពង្រីកនូវទំនាក់ទំនងសហប្រតិបត្តិការ អភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការផ្លាស់ប្តូរទំនិញធុនធ្ងន់ និងធុនស្រាល និងកសិផលរវាងប្រទេសទាំងពីរ សំដៅពង្រីកកំណើនសេដ្ឋកិច្ចដល់ប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។ បន្ថែមពីនេះ ឯកឧត្តមសង្ឃឹមថា ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ និងច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក និងផ្លូវទឹកវិញសឿង នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម ) ហើយជាពិសេស គឺខេត្តកណ្តាល និងខេត្តអានយ៉ាង។
អានបន្ថែម៨ឆ្នាំនេះ ចិនបានជួយកម្ពុជាសរុបជាង ២៣លានដុល្លារ សម្រាប់យុទ្ធនាការដោះមីន
រដ្ឋាភិបាលចិន បានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ១៣,២លានដុល្លារ សម្រាប់គាំទ្រសកម្មភាពបោសសម្អាតមីនរយៈពេល៣ឆ្នាំ(២០២៣-២០២៥)របស់អង្គភាពស៊ីម៉ាក់ ខណៈកន្លងមកធ្លាប់ជួយ ១០លានដុល្លារ សម្រាប់ឆ្នាំ (២០១៨-២០២២) ម្តងរួចមកហើយ។ នេះបើតាមការប្រកាសឱ្យដឹងរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋភិបាលទទួលបន្ទុកជាអគ្គនាយក CMAC នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។ ជំនួយសម្រាប់ឆ្នាំ២០២៣នេះ ត្រូវបានផ្តល់ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសចិន ដែលបានចុះកិច្ចព្រៀមព្រៀងចំនួន១២ ដែលក្នុងនោះមានមានកិច្ចព្រមព្រៀងប្រគល់-ទទួលហិរញ្ញប្បទានឥតសំណង សំរាប់ “ជំនួយចិនសំរាប់លុបបំបាត់គ្រាប់មីននៅកម្ពុជា”។ គួររម្លឹកថា កន្លងមកចាប់ពីឆ្នាំ២០១៨ រដ្ឋាភិបាលចិនធ្លាប់បានផ្តល់ជំនួយ ចំនួន ២លើកមកហើយ។ ក្នុងនោះ ចិនផ្តល់ជំនួយលើកទី១ ចំនួន ២,៥លានដុល្លារ (២០១៨-២០១៩) និងលើកទី២ ចំនួន៧,៥លានដុល្លារ (ពីឆ្នាំ២០២០-២០២២) ចំពោះជំនួយថ្មីៗនេះ គឺចាប់ផ្តើមអនុវត្តលើគម្រោងលើកទី៣ ដែលមានហិរញ្ញប្បទានឥតសំណងសរុបចំនួន ១៣,២លានដុល្លារ សំរាប់រយ:ពេល៣ឆ្នាំ (២០២៣-២០២៥) ដែលក្នុងមួយឆ្នាំៗមានថវិកាចំនួន៤,៤លានដុល្លារ។
អានបន្ថែមរដ្ឋជ្រើសមហាវិថីរាមប្រវែង ៩គ.ម ដាក់ឈ្មោះជា «មហាវិថីមិត្តភាពកម្ពុជា-ម៉ាល់ឌីវ»
ប្រទេសកម្ពុជាបានសម្រេចជ្រើសរើសមហាវិថីលេខ៤៥ ប្រវែងជាង ៩គីឡូម៉ែត្រ នៅក្នុងខេត្តព្រះសីហនុ ដើម្បីដាក់ឈ្មោះថា «មហាវិថីមិត្តភាពកម្ពុជា-ម៉ាល់ឌីវ» ជានិមិត្តរូបនៃមិត្តភាពរវាងប្រទេសទាំងពីរ។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានឱ្យដឹងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៣នេះថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពរួចរាល់ហើយ ដោយបានជ្រើសរើសយកផ្លូវលេខ ៤៥ ពោលគឺ មហាវិថីរាម ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៤ នៅត្រង់ចំណុចរង្វង់មូលត្រីកោណនាគ រហូតទៅដល់រង្វង់មូលព្រះឧមា-មហេសូ។ លោកអភិបាលខេត្តបានបញ្ជាក់ថា ផ្លូវនេះ គឺជាមហាវិថី ដែលសាងសង់រួចរាល់ហើយ ហើយមានប្រវែងជាង ៩ គីឡូម៉ែត្រ និងទទឹង ២៧,៧៥ ម៉ែត្រ និងមានអ័ក្សកណ្តាល ២ ម៉ែត្រ។ កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ កន្លងមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការជ្រើសរើសផ្លូវមួយខ្សែ ដោយដាក់ឈ្មោះជា មហាវិថីមិត្តភាពកម្ពុជា-ម៉ាល់ឌីវនេះមានគោលបំណងបង្ហាញពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងចំណងមិត្តភាព […]
អានបន្ថែមកម្ពុជា និងកូវ៉ែត ប្តេជ្ញាបន្តជំរុញសហប្រតិបត្តិការរុករកប្រេង និងឧស្ម័ន
កម្ពុជា និងកូវ៉ែត បានជំរុញនូវកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតលើវិស័យការរុករកប្រេង និងឧស្ម័ន។ នេះបើតាមជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម មូហាម៉េដ សាអេដ សាហ្វី អាល់-ហាចរី ឯកអគ្គរាជទូតនៃប្រទេសកូវ៉ែតប្រចាំកម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។ បន្ថែមពីនេះ ភាគីទាំងបានប្តេជ្ញាផងដែរ ក្នុងការជំរុញបន្ថែមទៀតនូវវិស័យមួយចំនួនផ្សេងទៀត រួមមាន ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យប្រេង និងឧស្ម័ននេះ កន្លងមក កម្ពុជាក៏ធ្លាប់បានចរចាបញ្ហាផ្ទៃសមុទ្រត្រួតស៊ីគ្នាអំពីការរុករកប្រេង និងឧស្ម័នដ៏ធំសម្បើមក្នុងតំបន់អភិវឌ្ឍរួម (JDA) នៃឈូងសមុទ្រថៃ រវាងកម្ពុជា-ថៃផងដែរ។ មកទល់ពេលនេះ ការចរចារនេះ កំពុងឈានដល់កម្រិតមួយ កៀកនឹងចុះកិច្ចព្រមព្រៀងហើយ។ (អានបន្ថែម)
អានបន្ថែម