កិច្ចសហប្រតិបត្តិការ និងឱកាស
ឆមាសទី១-២០២៣ កម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានថ្មីជាង ៧៨០លានដុល្លារ ជាមួយដៃគូអភិវឌ្ឍន៍
រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ៧៨៧,៥ លានដុល្លារ ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៣ មានកំណើនប្រមាណ ២៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីដើមខែកញ្ញា បង្ហាញថា ទំហំឥណទានសម្បទានថ្មីដែលបានចុះនេះ ស្មើនឹង ៣៥ភាគរយ នៃស្តង់ដារដែលច្បាប់បានអនុញ្ញាត (១៧០០លានអេសដេអ៊ែរ)។ កិច្ចព្រមព្រៀងឥណទានសម្បទានក្នុងក្របខ័ណ្ឌទ្វេភាគី មានប្រមាណ ៥១ភាគរយ និងក្របខ័ណ្ឌពហុភាគីមានប្រមាណ ៤៩ភាគរយ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្មផងដែរ។ បើតាមរបាយការណ៍ដដែល គិតត្រឹមបំណាច់ត្រីមាសទីពីរឆ្នាំ២០២៣ ដោយគិតទាំងបំណុលមរតកផង កម្ពុជានឹងមានសន្និធិបំណុលសាធារណៈសរុប ១០,៧២ប៊ីលានដុល្លារ។
អានបន្ថែមកូរ៉េចង់មកបង្កើតរោងចក្រកែច្នៃសំណល់ប្លាស្ទីកនៅខេត្តព្រះសីហនុ
ក្រុមហ៊ុន ដេហាន់ ខូភើរ៉េត មកពីប្រទេសកូរ៉ មានគម្រោងចង់មកបង្កើតរោងចក្រកែច្នៃសំណល់ប្លាស្ទីកឱ្យក្លាយជាគ្រឿងប្រើប្រាស់ប្រចាំថ្ងៃ នៅខេត្តព្រះសីហនុ។ នេះបើតាមការធ្វើបទបង្ហាញរបស់ក្រុមហ៊ុននៅសាលាខេត្តព្រះសីហនុ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។ លោក KIM SANG YOUNG អភិបាលក្រុមហ៊ុន បានឱ្យដឹងថា ក្រុមហ៊ុន បាននិងកំពុងដំណើរការកែច្នៃសំណល់ប្លាស្ទីកនៅកោះ ចេជូ ប្រទេសកូរ៉េ ហើយក្រុមហ៊ុនមានបំណងមកធ្វើការកែច្នៃសំណល់ប្លាស្ទីកនៅក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមកាត់បន្ថយថង់ប្លាស្ទីកនៅកម្ពុជា និងកែច្នៃសំណល់ប្លាស្ទីកឱ្យទៅជាគ្រឿងប្រើប្រាស់ប្រចាំថ្ងៃ។ លោកបានបន្ថែមថា កាលមុនជំងឺកូវីដ១៩ រាតត្បាត ក្រុមហ៊ុនរបស់លោក បានបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ ប្រមូលទិញសំណល់ប្លាស្ទីកក្នុងមួយគីឡូក្រាម តម្លៃ២៥០រៀល រហូតដល់ ៧០០រៀល ក៏ប៉ុន្តែដោយការប្រមូលទិញមិនមានបរិមាណគ្រប់គ្រាន់ក្នុងការផលិតគួបផ្សំនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ក្រុមហ៊ុនបានបិទរោងចក្រកែច្នៃ សំណល់ប្លាស្ទីករហូតមកដល់ថ្ងៃនេះ។ លោកបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនមានគោលបំណងចង់មកធ្វើការញែកសំរាមកែច្នៃ សំណល់ប្លាស្ទីកនៅខេត្តព្រះសីហនុ ដោយធ្វើការញែកនៅក្នុងទីលានចាក់សំរាម ដោយញែកយកតែសំណល់ប្លាស្ទីកមកផលិតជាសម្ភារប្រើប្រាស់ផ្សេងៗបម្រើ ឱ្យតម្រូវការប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងឱកាសនេះផងដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងនេះ និងផ្តល់ដីឱ្យក្រុមហ៊ុនសម្រាប់ធ្វើរោងចក្រនៅទីលានចាក់សំរាមថែមទៀតផង ក៏ប៉ុន្តែមិនប្រគល់ដីជាកម្មសិទ្ធិនោះទេ។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាល បានណែនាំឱ្យប្រតិភូក្រុមហ៊ុន ចុះសិក្សាផ្ទាល់នៅទីលានចាក់សំរាម ដោយសារសំរាមនៅកម្ពុជា គឺជាសំរាមចម្រុះ […]
អានបន្ថែមកម្ពុជាស្នើជប៉ុនជួយអភិវឌ្ឍគម្រោងការពារទឹកជំនន់ និងស្តារប្រព័ន្ធធារាសាស្ត្រ
ក្រសួងធនធានទឹក និងឧតុនិយម បានស្នើដល់ជប៉ុនចំនួន ០៣ចំណុច ជួយអភិវឌ្ឍពាក់ព័ន្ធនឹងគម្រោងការពារទឹកជំនន់ និងស្តារប្រព័ន្ធធារាសាស្ត្រ។ នេះបើតាមជំនួបរវាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាមួយនឹងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន វិសាមញ្ញនិងពេញសមត្ថភាព និងលោក SANUI Kazumasa ប្រធាន JICA ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមក តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រទេសជប៉ុនបានជួយគាំទ្រលើការគ្រប់គ្រង និងការអភិវឌ្ឍវិស័យធនធានទឹកជាបន្តបន្ទាប់ តាមរយៈគម្រោងជំនួយឥតសំណង គម្រោងជំនួយ កិច្ចសហការបច្ចេកទេស ការផ្ដល់ជំនាញការបច្ចេកទេស ការបណ្តុះបណ្តាលក្នុង និងក្រៅប្រទេស និងគម្រោងហិរញ្ញប្បទានសម្បទានជាដើម។ បន្ថែមពីនេះ ក្រសួងធនធានទឹក និងឧតុនិយម បានសំណូមពរដល់ភាគីជប៉ុនដូចជា៖ ទី១៖ ជួយសិក្សានិងផ្តល់ហិរញ្ញប្បទានសម្បទានសម្រាប់គម្រោងស្នើសុំថ្មី “គម្រោងការពារទឹកជំនន់ កែលំអ និងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកនៅកម្ពុជា(Flood Control, Irrigation and Drainage […]
អានបន្ថែមកូរ៉េជួយកម្ពុជា រៀបចំផែនការមេសម្រាប់សញ្ញាជំនួយនាវាចរណ៍តាមដែនទឹក
ក្រុមអ្នកជំនាញការនៃវិទ្យាស្ថានសញ្ញាជំនួយនាវាចរណ៍កូរ៉េ កំពុងមកជួយកម្ពុជាក្នុងការរៀបចំផែនការមេសម្រាប់សញ្ញាជំនួយនាវាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមប្រជុំកាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យមើលសកម្មភាព លទ្ធផលការងារកន្លងមក និងលើកទិសដៅការងារបន្ត សម្រាប់ក្រុមការងារទាំងមូល។ ជាលទ្ធផលនៃកិច្ចប្រជុំខាងលើ ភាគីកូរ៉េ នឹងបន្តផ្តល់គម្រោងជំហានទី២ ដែលគ្រោងនឹងចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២៥ ខាងមុខនេះ។ បន្ថែមពីនេះ ចំពោះសេចក្តីព្រាងផែនការមេសម្រាប់សញ្ញាជំនួយនាវាចរណ៍នេះ ភាគីកូរ៉េ នឹងផ្តល់ឱ្យភាគីកម្ពុជា ដើម្បីធ្វើការត្រួតពិនិត្យផ្តល់ធាតុចូលបន្ថែម។ ក្រៅពីនេះ ភាគីកូរ៉េក៏នឹងបន្តផ្តល់នូវឧបករណ៍សម្ភារបច្ចេកទេសសម្រាប់ដំឡើងសញ្ញាជំនួយនាវាចរណ៍ ព្រមនឹងវគ្គបណ្តុះបណ្តាលជំនាញទាំងនៅក្នុងប្រទេសកម្ពុជា និងការសិក្សាយកបទពិសោធន៍នៅសាធារណរដ្ឋកូរ៉េ ជូនដល់មន្រ្តីបច្ចេកទេសកម្ពុជាផងដែរ៕
អានបន្ថែមក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌាចំនួន ១៥ ស្វែងរកដៃគូវិនិយោគនៅកម្ពុជា
ក្រុមហ៊ុនបច្ចេកវិទ្យានៅប្រទេសឥណ្ឌា ចំនួន ១៥ក្រុមហ៊ុន មកស្វែងដៃគូសហការវិនិយោគជាមួយភាគីក្រុមហ៊ុននៅកម្ពុជា។ ព្រឹត្តិការណ៍នេះ រៀបចំឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដែលសម្របសម្រួលដោយស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា។ ក្រុមហ៊ុនឥណ្ឌាទាំង ១៥នោះ រួមមានក្រុមហ៊ុនវិនិយោគលើវិស័យបញ្ញាសិប្បនិម្មិត ម៉ាស៊ីនសម្រាប់ការសិក្សា រ៉ូបូត Smart manufacturing, Big Data, Website និងកម្មវិធីទូរស័ព្ទ ថាមពលសូឡា ហ្វីនតិច បច្ចេកវិទ្យាលើវិស័យកសិកម្ម បច្ចេកវិទ្យាក្នុងវិស័យអប់រំ Blockchain ភាពយន្ត ហ្គេម AR VR LPO BPO Cloud IT Hardware ដ្រូន ឧបករណ៍លើវិស័យប្រព័ន្ធផ្សព្វផ្សាយ បច្ចេកវិទ្យាលើវិស័យសុខាភិបាល និងមានការផ្តោតលើវិស័យជាច្រើនផ្សេងទៀត។ លោកជំទាវ ឌីវ៉ាយានី គោប្រាកាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានឱ្យដឹងដែរថា ស្ថានទូតឥណ្ឌានឹងជួយសម្របសម្រួលភាគីទាំងសងខាងក្នុងការឈានទៅរកកិច្ចសហការរួមគ្នាផងដែរ។ បន្ថែមពីនេះ លោកជំទាវក៏បានផ្ដល់ជាទំនុកចិត្តដល់អ្នកវិនិយោគទាំងសងខាងថា រដ្ឋាភិបាលប្រទេសឥណ្ឌា និងរាជរដ្ឋាភិបាលប្រទេសកម្ពុជា គឺមានយុទ្ធសាស្រ្ត ក៏ដូចជាបរិយាកាសនយោបាយល្អ ផ្ដល់ជាប្រយោជន៍សម្រាប់កិច្ចសហការ រួមគ្នារវាងក្រុមហ៊ុននៃប្រទេសទាំងពីរ។ ដោយឡែក លោក កែវ […]
អានបន្ថែមអឺរ៉ុបបញ្ជាក់ជាថ្មីថានឹងផ្តល់ទឹកប្រាក់ ១,៥ពាន់លានដុល្លារ ដល់កម្ពុជាសម្រាប់អភិវឌ្ឍប្រទេស
សហភាពអឺរ៉ុប បានបញ្ជាក់សារជាថ្មីដោយបេ្តជ្ញាចិត្តផ្តល់ទឹកប្រាក់ប្រមាណ ១,៤៣ប៊ីលានអឺរ៉ូ ស្មើនឹងជាង ១,៥ពាន់លានដុល្លារ ដល់កម្ពុជាក្នុងការអភិវឌ្ឍវិស័យសំខាន់ៗ រយៈពេល៦ឆ្នាំ គិចចាប់ពីឆ្នាំ២០២១-២០២៧។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ ទឹកប្រាក់ដែលនឹងផ្តល់ជូននេះ ត្រូវបានលើកឡើងនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍អឺរ៉ុបរួម ឆ្នាំ២០២១-២០២៧ ខណៈដែលសហភាពអឺរ៉ុបបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេទី៥ នៅកម្ពុជា។ បន្ថែមពីនេះ គណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប នឹងចូលរួមកិច្ចប្រជុំលើកទី១២ ដែលប្រព្រឹត្តទៅនៅទីក្រុងព្រុចសែល ក្នុងឆ្នាំនេះ ដើម្បីដាក់ចេញនូវផែនការសកម្មភាពសំដៅពង្រឹងបន្ថែមទៀតនូវកិច្ចសហការពហុវិស័យ។ គួរបញ្ជាក់ថា រយៈពេល ៤ឆ្នាំកន្លងមកនេះ សហភាពអឺរ៉ុបបានផ្តល់ជំនួយ និងកម្ចីសរុបជាទឹកប្រាក់ ៤៩៩លានអឺរ៉ូ សម្រាប់កាត់បន្ថយផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ ១៩ ព្រមទាំងជួយដល់ការស្តារឡើងវិញនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ គួរកត់សម្គាល់បន្ថែមថា ភាពជាដៃគូរវាងកម្ពុជា-សហភាពអឺរ៉ុបនេះ បានជួយកម្ពុជាជាច្រើនដូចជា ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍនវិស័យកសិកម្ម ការគ្រប់គ្រងការផ្លាស់ទីលំនៅ ធនធានមនុស្ស និងការបោសសម្អាតគ្រប់មីនជាដើម។
អានបន្ថែមថៃនឹងចុះសិក្សាទីតាំងសំខាន់៣ នៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងដៃគូអាជីវកម្ម
គណៈប្រតិភូសភាពាណិជ្ជកម្មថៃ នឹងចុះទស្សនកិច្ចទៅកាន់តំបន់សេដ្ឋកិច្ចពិសេសក្នុងរាជធានី ខេត្តចំនួន ០៣ ដើម្បីសិក្សាស្វែងយល់ពីឱកាសធ្វើពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្ម ខណៈរយៈពេល ៦ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានទំហំទឹកប្រាក់ជិត ២ពាន់លានដុល្លារ។ នេះបើតាមជំនួបរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូសភាពាណិជ្ជកម្មថៃ ដែលដឹកនាំដោយ លោក Voratat Tantimongkolsuk កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ លោក Voratat Tantimongkolsuk បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ថាគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មថៃមកកាន់កម្ពុជានាពេលនេះ គឺដើម្បីសិក្សាស្វែងយល់បន្ថែមទៀតពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្មនៅកម្ពុជា។ លោកបានបន្តថា កាលពីឆ្នាំ២០២២ សភាពាណិជ្ជកម្មថៃបានដឹកនាំគណៈប្រតិភូមកកាន់កម្ពុជាម្តងរួចមកហើយ ដោយឡែកកាលពីដើមឆ្នាំ២០២៣ នេះ ឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជាទៅចូលរួមសិក្ខាសាលាស្តីពីឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា នៅទីក្រុងបាងកក ដែលមានវាគ្មិនមកពីក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។ លោក បានឱ្យដឹងបន្ថែមថា គណៈប្រតិភូនឹងមានដំណើរទស្សនកិច្ចទៅកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខេត្តកោះកុង និងខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែងយល់ពីឱកាសធ្វើពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្ម។ លើសពីនេះ […]
អានបន្ថែមក្រសួងសំខាន់៣ សហការនិងឯកជន ដើម្បីជំរុញការអនុវត្តប្រតិបត្តិការនៅកំពង់ផែទេសចរណ៍កំពត
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងទេសចរណ៍ គ្រោងនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយវិនិយោគិនលើ “ការអនុវត្តផ្នែកប្រតិបត្តិការ និងការថែទាំ (Operation and Maintenance-O&M) ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៨: ៣០ ព្រឹក នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ និងតាមរយៈប្រព័ន្ធវីដេអូ។ សិក្ខាសាលានេះ នឹងមានការអញ្ជើញចូលរួមពីវិស័យឯកជន ដូចជាប្រតិបត្តិករ កំពង់ផែទេសចរណ៍ក្នុងស្រុក តំបន់ និងអន្តរជាតិ ក៍ដូចជាក្រុមហ៊ុននាវាចរណ៍ និងក្រុមហ៊ុនវិនិយោគឯកជននានា ដើម្បីបង្កើតជាឱកាសក្នុងការពិភាក្សា និងផ្តល់មតិយោបល់លើគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ខេត្តកំពត សម្រាប់គោលដៅនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រក្នុងខេត្តកំពត ខេត្តកែប និងតភ្ជាប់គោលដៅទេសចរណ៍ ពីកម្ពុជាទៅកោះត្រល់ និងប្រជុំកោះនានាជុំវិញតំបន់ជាប់សមុទ្រ។ សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម ឱម ម៉ាក់ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដា្ឋនភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បន្ថែមពីនេះ សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងផ្តល់នូវព័ត៌មានពាក់ព័ន្ធគម្រោង, ព័ត៌មានទីផ្សារ, តម្រូវការផ្នែកបច្ចេកទេស និងប្រតិបត្តិការ, […]
អានបន្ថែមសភាពាណិជ្ជកម្មចិនសន្យានឹងនាំវិនិយោគិនចិនជាង ៤០ក្រុមហ៊ុន មកកម្ពុជាក្នុងខែសីហានេះ
លោក Boris Xue ប្រធានសភាពាណិជ្ជកម្មក្រុងណឹងប៉ ប្រទេសចិន បានសន្យាថា នឹងដឹកនាំក្រុមហ៊ុនប្រមាណជា ៤០ក្រុមហ៊ុន មកកម្ពុជានៅពាក់កណ្តាលខែសីហានេះ។ នេះបើយោងតាមការលើកឡើងរបស់លោកក្នុងជំនួបជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (គ.ស.ព.) នៅថ្ងៃទី២ សីហា ២០២៣។ នាឱកាសនោះដែរ លោកប្រធានសភាពាណិជ្ជកម្មក្រុងណឹងប៉ បានប្តេជ្ញាចិត្តថា នឹងចូលរួមចំណែកក្នុងការដុសខាត់កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន តាមរយៈការវិនិយោគក្នុងវិស័យ (១) ឧស្សាហកម្ម (២) កម្មន្តសាល ជាពិសេស ការផលិតក្រណាត់ និងអំបោះ (៣) បច្ចេកវិទ្យា (៤) ពាណិជ្ជកម្ម និង (៥) អចលនទ្រព្យ។ គួរបញ្ជាក់ថា ក្នុងដំណើរទស្សនៈកិច្ចនេះ លោកប្រធានក៏បានដឹកនាំគណៈប្រតិភូវិនិយោគចំនួន ១៥ក្រុមហ៊ុន មកជាមួយ ដើម្បីស្វែងយល់អំពីបច្ចុប្បន្នភាពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ, កាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជាផងដែរ។ លើសពីនេះទៀតនោះ លោកក៏បន្តសន្យាទៀតថា នឹងនាំក្រុមហ៊ុនប្រមាណជា ៤០ទៀត មកមកស្វែងយល់ពីសក្តានុពលវិនិយោគជាក់ស្តែងនៅកម្ពុជានៅពាក់កណ្តាលខែសីហានេះ។ ដោយឡែក ឯកឧត្តម ជា […]
អានបន្ថែមកម្ពុជាស្នើអូស្រ្តាលីឱ្យបង្កើតការិយាល័យពាណិជ្ជកម្ម (AusTrade) នៅកម្ពុជា
ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានស្នើដល់រដ្ឋាភិបាលអូស្ត្រាលី បង្កើតការិយាល័យពាណិជ្ជកម្មអូស្ត្រាលី (AusTrade) នៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេរភាគីឲ្យកាន់តែស្អិតរមួត។ នេះបើតាមកម្មវិធីជួបជុំសំណេះសំណាលរវាងបេសកជនពិសេសរបស់អូស្ត្រាលីសម្រាប់តំបន់អាស៊ីអាគ្នេយ៍ គឺ លោក នីកូឡាស មូ (Nicolas Moore) ជាមួយនិងវិស័យឯកជនកម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ កម្មវិធីជំនួបនេះ អ្នកឧកញ៉ាប្រធាន បានសង្កត់ធ្ងន់ថា ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងអូស្ត្រាលី បន្តកើនឡើងជានិច្ច និងទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អុស្ត្រាលីណូវែលហ្សេឡង់ និង កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។ បន្ថែមពីនេះ សភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំទស្សនកិច្ចធុរកិច្ចទៅកាន់អូស្ត្រាលី និងស្វាគមន៍គណៈប្រតិភូធុរកិច្ចអូស្ត្រាលី បំពេញទស្សកិច្ចនៅកម្ពុជាផងដែរ។ ជាមួយគ្នានេះ អ្នកឧកញ៉ាប្រធាន គាំទ្រដល់ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ ទៅលើគ្រប់វិស័យ ជាពិសេស កសិកម្ម សុខាភិបាល ធនធាន និង វិស័យអប់រំ ខណៈមានក្រុមហ៊ុនអូស្ត្រាលីជាច្រើនកំពុងប្រកបអាជីវកម្មនៅកម្ពុជា។
អានបន្ថែម