កិច្ចសហប្រតិបត្តិការ និងឱកាស
ខ្សែរថភ្លើងដំបូងបង្អស់ភ្ជាប់រវាងកម្ពុជា-ថៃ បើកដំណើរការជាផ្លូវការហើយ
កម្ពុជា និងថៃ បានបើកដាក់ឱ្យប្រើប្រាស់នូវផ្លូវរថភ្លើងដែលបានតភ្ជាប់រវាងប្រទេសទាំងពីរជាលើកដំបូងជាផ្លូវការហើយ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនឱ្យកាន់តែមានភាពងាយស្រួលជាងមុន។ នេះបើតាមពិធីសម្ពោធ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ។ តំណភ្ជាប់ផ្លូវរថភ្លើងនេះ បានភ្ជាប់ជាមួយនឹងស្ថានីយភ្លើងបានឃ្លុងលឹក ក្នុងស្រុកអារ៉ាត់នីយ៉ាប្រះផេត ខេត្តស្រះកែវ ទៅកាន់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ហើយដែលជាការតភ្ជាប់រវាងប្រទេសក្នុងតំបន់អាស៊ានជាមួយនឹងប្រទេសចិន ដែលនេះជាការជួយកាត់បន្ថយនូវថ្លៃដឹកជញ្ជូន ថ្លៃថាមពល ជួយថែរក្សាបរិស្ថាន ព្រមទាំងជំរុញនូវស្តង់ដារពាណិជ្ជកម្មរបស់សកលលោកផងដែរ។ បន្ថែមពីនេះ ខ្សែរថភ្លើងដែលទើបតែភ្ជាប់ថ្មីនេះ ត្រូវបានចាត់ទុកជាចំណុចចាប់ផ្តើមដ៏ល្អមួយ ក្នុងប្រព័ន្ធដឹកជញ្ជូនភស្តុភារកម្ម ដែលសម្រួលដល់ពាណិជ្ជករថៃ និងកម្ពុជា។ ខណៈដែលមានក្រុមហ៊ុនថៃជាច្រើនបានចូលរួមក្នុងប្រតិបត្តិការសេវាកម្មនេះ ដោយប្រើប្រាស់ផ្លូវដែកថៃជាស្នូល ក្នុងនោះរួមមាន ក្រុមហ៊ុន Global Multimodal Logistics Co., Ltd. or GMLL និងក្រុមហ៊ុន PTT Public Company Limited។ លោក Chansak Chumchuen នាយករងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងវិស្វកម្ម របស់ក្រុមហ៊ុន PTT បានលើកឡើងថា ការបើកឱ្យប្រើប្រាស់នូវផ្លូវរថភ្លើងនេះ នឹងផ្តល់ផលប្រយោជន៍ដល់កម្ពុជា និងថៃ ខណៈដែលយើងក៏មានផ្លូវរថភ្លើងភ្ជាប់ពីថៃ ទៅឡាវ […]
អានបន្ថែមអូស្ត្រាលីផ្តល់ជំនួយជាង ៥៦លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗនៅកម្ពុជា
ប្រទេសអូស្ត្រាលី នឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការចំនួន ៨៣,៦លានដុល្លារអូស្ត្រាលី ស្មើនឹងជាង ៥៦,៥លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗចាប់ពីឆ្នាំ២០២៣ ដល់២០២៤។ នេះបើលិខិតរបស់លោកជំទាវ ផេននី វង រដ្ឋមន្រ្តីការបរទេស និងឯកឧត្តម ផាត ខន់រ៉យ រដ្ឋមន្រ្តីអភិវឌ្ឍន៍អន្តរជាតិ និងប៉ាស៊ីហ្វិក និងជារដ្ឋមន្រ្តីឧស្សាហកម្មសម្រាប់វិស័យការពារជាតិរបស់អូស្រ្តាលី ផ្ញើជូនឯកឧត្តមរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងជាសហប្រតិបត្តិការអន្តជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ ជំនួយទាំងនេះ រួមមាន ៤៧,៩លានដុល្លារអូស្ត្រាលី ក្នុងក្របខ័ណ្ឌទ្វេភាគី ខណៈចំនួនទឹកប្រាក់ដែលនៅសល់ត្រូវផ្ដល់តាមរយៈកម្មវិធីសកល និងតំបន់។ ជំនួយអភិវឌ្ឍន៍របស់អូស្ត្រាលីនេះ ស្របនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ នឹងបន្តគាំទ្រដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា តាមរយៈការបង្កើនការទទួលបាន និងបទដ្ឋាននៃសេវាសាធារណៈ ការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការជួយសម្រួលដល់កំណែទម្រង់ និងវិនិយោគលើវិស័យថែទាំសុខភាព និងការរួមចំណែក បង្កើតប្រព័ន្ធគាំពារសង្គម ដែលផ្តោតសំខាន់ជាពិសេសលើស្ត្រី និងជនពិការ។ គួរបញ្ជាក់ថា ជំនួយអភិវឌ្ឍន៍នេះ បញ្ជាក់ឱ្យឃើញពីការកើនឡើងពីទឹកប្រាក់ចំនួន ៨០,៨ លានដុល្លារអូស្ត្រាលី ក្នុងឆ្នាំ២០២២-២០២៣។
អានបន្ថែមតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាចំណងភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-ចិន ក្នុងក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគម្រោងសហប្រតិបត្តិការដ៏ធំនិងសំខាន់បំផុត ដែលជាចំណងភ្ជាប់កម្ពុជា-ចិន ក្នុងក្របខណ្ឌ “ខ្សែក្រវាត់និងផ្លូវ” ដោយបានបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់។ លោកលាវ លានឈី (Liu Lianchi )អនុប្រធានគ្រប់គ្រងទៅ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានឱ្យដឹងថា គំនិតផ្ដួចផ្ដើម” ខ្សែក្រវាត់និងផ្លូវនិងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជា មានភាពបន្ស៊ាំគ្នាយ៉ាងខ្លាំង។ ក្នុងនាមជា គម្រោងកិច្ចសហប្រតិបត្តិការសំខាន់រវាងប្រទេសកម្ពុជា និងប្រទេសចិន តំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ប្តេជា្ញនឹងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីចូលរួមចំណែកក្នុងការកសាងសហគមន៍ ជោគវាសនាកម្ពុជា-ចិននៅក្នុងយុគសម័យថ្មីនេះ ។ បន្ថែមពីនេះ កញ្ញា ហ័ង ហ័នហ័រ (Huang Huanhua ) អនុប្រធានគ្រប់គ្រងទូទៅ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះ សីហនុម្នាក់ទៀតបានប្រាប់ឱ្យដឹងដែរថា ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសមានផ្ទៃដីសរុបប្រហែល ១.១១៣ហិកតា ខណៈបច្ចុប្បន្នអភិវឌ្ឍបានជិត ៦០០ហិកតាហើយ។ បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានរោងចក្រ សហគ្រាសចំនួន ១៧៥កំពុងដំណើរការ ក្នុងនោះ ៧០ភាគរយ ជាក្រុមហ៊ុនមកពីប្រទេសចិន និង៣០ភាគរយទៀតមកពីអាមេរិក បារាំង អង់គ្លេស កូរ៉េ ជប៉ុន ដែលផ្តល់ការងារជូនប្រជាពលរដ្ឋ កំពុងធ្វើការជិត៣ម៉ឺននាក់។ អំឡុងឆ្នាំ២០១៨ នាឱកាសវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ […]
អានបន្ថែមសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា ដាក់ចេញគម្រោង៥ ដើម្បីជួយអភិវឌ្ឍខេត្តសៀមរាប
សមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC) មានគម្រោងចំនួន៥ សម្រាប់ចូលរួមអភិវឌ្ឍខេត្ត និងផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។ នេះបើតាមជំនួបរវាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងអនុញ្ញាតឱ្យលោក Johnny Mo នាយកសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC) កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ លោក Johnny Mo នាយកសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC) បានថ្លែងឱ្យដឹងថា សមាគមមានគម្រោង ចំនួន៥ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍខេត្តសៀមរាបកាន់តែប្រសើរបន្ថែមទៀត ពិសេសជួយដល់ប្រជាពលរដ្ឋឱ្យមានការងារធ្វើផងដែរ។ គម្រោងទាំង ៥នោះរួមមាន៖ ១. គម្រោងសេវាកម្មដឹកជញ្ជូនអគ្គិសនី ២.គម្រោងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ៣. គម្រោងមជ្ឈមណ្ឌលផលិតកម្មភាពយន្ត និងតន្ត្រីរបស់កម្ពុជា ៤. គម្រោងគ្រប់គ្រងសណ្ឋាគារ និងអចលនទ្រព្យ ៥. គម្រោងផ្ទះចូលនិវត្តន៍។ ក្រោមកិច្ចសហប្រតិបត្តិការជាមួយសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC) គម្រោងទាំង ៥ ខាងលើនេះ នឹងជួយអភិវឌ្ឍខេត្តសៀមរាប ពិសេសគឺការផ្តល់ការងារជូនដល់ប្រជាពលរដ្ឋថែមទៀតផង។ រូបភាពដោយ KNN
អានបន្ថែមកូរ៉េចុះហត្ថលេខាផ្តល់រថយន្តក្រុង ១០០០គ្រឿង ដល់កម្ពុជា
ក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរII ខូអិលធីឌី ជាបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន BOOYOUNG GROUP នៃសាធារណរដ្ឋកូរ៉េ បានផ្តល់រថយន្តក្រុងប្រភេទថ្មីទំនើបចំនួន ១.០០០ គ្រឿង ជាអំណោយដ៏ពិសេស ជូនរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ ក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរII ខូអិលធីឌី បានបញ្ជាទិញពីរោងចក្រ ផលិតរថយន្តដោយផ្ទាល់នូវរថយន្តក្រុង ប្រភេទថ្មី ដែលមានលេខម៉ូដែល MMC Co-star bus 6M (Model X66502VD) ចំនួន ១.០០០គ្រឿង ដោយផ្តល់ជូនជាអំណោយដល់រាជរដ្ឋាភិបាលកម្ពុជា ដែលការផ្តល់ជូននេះត្រូវបានបែងចែកជា ៣ដំណាក់កាលគឺ៖ ឆ្នាំ២០២៣នេះ នឹងត្រូវផ្តល់ជូននូវរថយន្តចំនួន ៤០០គ្រឿង, ឆ្នាំ២០២៤ ផ្តល់ថែមចំនួន ៣០០គ្រឿង និង៣០០គ្រឿងចុងក្រោយ នឹងត្រូវប្រគល់ជូនក្នុងឆ្នាំ២០២៥។ រថយន្តក្រុងទាំងអស់នេះ នឹងត្រូវបែងចែកបន្តទៅគ្រប់រដ្ឋបាលរាជធានី-ខេត្តទាំងអស់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅតាមរដ្ឋបាលរាជធានី-ខេត្ត។ កន្លងមក ក្រុមហ៊ុន ប៊ូយ៉ុង […]
អានបន្ថែមត្រីមាសទី១-២០២៣ កម្ពុជាមានឥណទានសម្បទានថ្មីជាង ៤៨៨លានដុល្លារ សម្រាប់អភិវឌ្ឍវិស័អាទិភាព
ក្នុងត្រីមាសទី១ កម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុប ៤៨៨លានដុល្លារ ធ្វើឱ្យសន្និធិបំណុលសាធារណៈរបស់រដ្ឋឡើងដល់ ១០,២៣ប៊ីលានដុល្លារ។ ព្រឹតិ្តបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលថ្ងៃទី៨ ខែមិថុនា បង្ហាញថា កិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ដែលបានចុះ ស្មើនឹងប្រមាណ២១,២៤ ភាគរយ នៃពិតានដែលច្បាប់អនុញ្ញាត ១.៧០០ អេសដេអ៊ែរ។ ក្នុងនោះ ក្របខ័ណ្ឌទេ្វភាគី មានប្រមាណ ៣៤ភាគរយ និងក្របខ័ណ្ឌពហុភាគី មានប្រមាណ ៦៦ភាគរយ។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីក្នុងត្រីមាសទី១ ឆ្នាំ២០២៣ នេះ មានកំណើនប្រមាណ៥៤ភាគរយ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៣៨ភាគរយ។ ក្រសួង លើកឡើងក្នុងរបាយការណ៍ថា៖ “គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលសំដៅដល់ការរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម”។ ទន្ទឹមនឹងនេះ នៅក្នុងត្រីមាសទី១ រដ្ឋបានបោះផ្សាយលក់មូលបត្ររដ្ឋសរុប ចំនួន ២៤,៦៧ លានដុល្លារ ឬស្នើនឹង ១២,៣ភាគរយនៃទំហំដែលច្បាប់អនុញ្ញាត ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈសំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។ បើតាមក្រសួងសេដ្ឋកិច្ច […]
អានបន្ថែមជប៉ុនបន្តជួយកម្ពុជាជំហានទី២ លើការគ្រប់គ្រងការបំពុលទឹក រយៈពេល៣ឆ្នាំកន្លះទៀត
ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា(JICA) បានបន្តជួយកម្ពុជាលើគម្រោងការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹកជំហានទី២ មានរយៈពេល៣ឆ្នាំ គ្រោងនឹងអនុវត្តចាប់ពីឆ្នាំ២០២៣ នេះតទៅ។ គម្រោងនេះ ត្រូវបានចុះហត្ថលេខារវាង JICA និងក្រសួងបរិស្ថាន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ដោយរំពឹងថា ការអនុវត្តគម្រោងនឹងទទួលបាន៖ ១_ការធ្វើឱ្យប្រសើរឡើងនូវសុក្រឹត្យភាព និងភាពអាចជឿជាក់បាននៃការវិភាគគុណភាពទឹក ដោយមន្ទីរពិសោធន៍នៃក្រសួងបរិស្ថាន។ ២_បង្កើតប្រព័ន្ធត្រួតពិនិត្យតាមដានគុណភាពទឹកលើដី និងសំណល់រាវនៅតាមតំបន់គោលដៅ។ ៣_ទទួលបានការពង្រឹងសមត្ថភាពក្នុងការរៀបចំបង្កើតផែនការគ្រប់គ្រងគុណភាពទឹក។ ៤_វិធានអនុវត្តត្រឹមត្រូវទាក់ទងទៅនឹងវិធីសាស្ត្រអនុវត្តអនុក្រឹត្យស្តីពី ការត្រួតពិនិត្យការបំពុលទឹក ត្រូវបានផ្សព្វផ្សា យទៅកាន់ភាគីពាក់ព័ន្ធរួមមាន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន។ គួរបញ្ជាក់ឱ្យដឹងថា រយៈពេលកន្លងមក អគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន បានអនុវត្តគម្រោងស្តីពីការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រួតពិនិត្យការបំពុលតាមរយៈការអភិវឌ្ឍសមត្ថភាពមន្ត្រីក្រសួងបរិស្ថានជំហានទី១ (រយៈពេល៣ឆ្នាំកន្លះ) ក្រោមជំនួយបច្ចេកទេសពីJICA។ គម្រោងជំហានទី១នេះ មានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានលើការត្រួតពិនិត្យ ទប់ស្កាត់ និងកាត់បន្ថយការបំពុលបរិស្ថានដោយផ្តោតលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) និងទឹក។ តាមរយៈនៃការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការនេះ គម្រោងនេះបានជួយពង្រឹងសមត្ថភាពជូនទៅដល់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សម្រាប់អនុវត្តការងារប្រចាំថ្ងៃពាក់ព័ន្ធនឹងការងារត្រួតពិនិត្យ ទប់ស្កាត់ និងកាត់បន្ថយការបំពុលបរិស្ថាន សំដៅការពារសុខភាពសាធារណៈ និងការអភិរក្សជីវៈចម្រុះ។
អានបន្ថែមចិនជួយកម្ពុជា ២លានដុល្លារ សម្រាប់អនុវត្តគម្រោង៩ តាមរយៈប្រតិបត្តិការមេគង្គ-ឡានឆាង
តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ចិនបានផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ២លានដុល្លារ សម្រាប់អនុវត្តគម្រោងចំនួន ០៩នៅកម្ពុជា។ ជំនួយនេះ ត្រូវបានផ្តល់តាមរយៈកិច្ចព្រមព្រៀងស្ដីពី មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ កាលពីថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២៣។ ជាមួយនឹងមូលនិធិពិសេសនេះ គម្រោងទាំង៩ នឹងផ្តល់ផលកាន់តែច្រើននៅតាមវិស័យផ្សេងៗ រួមមាន វិស័យដឹកជញ្ជូននិងឡូជីស្ទីក ប្រព័ន្ធព័ត៌មានវិទ្យា សន្តិសុខស្បៀង ការស្រាវជ្រាវ ការសាងសមត្ថភាព ក៏ដូចជាការអភិរក្សបេតិកភណ្ឌ។ ក្នុងរយៈពេល ០៦ ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង បានផ្តល់ជំនួយហិរញ្ញវត្ថុដល់គម្រោងប្រមាណ ៨០គម្រោងរួចមកហើយ នៅកម្ពុជា។ គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើគម្រោងចំនួន៨០ ដែលមានទឹកប្រាក់ ៣១លានដុល្លារ ក្នុងនោះរួមមានទាំងការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផងដែរ។ (អានបន្ថែម)
អានបន្ថែមកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ
កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ជាផ្លូវការ ដែលនឹងចូលរួមចំណែកបង្កើតកិច្ចសហប្រតិបត្តិការ វិនិយោគ និងធុរកិច្ចរវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជកម្ម និងឯកឧត្តម Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម នារសៀលថ្ងៃទី៨ ខែមិថុនា ក្រោមអធិបតីយភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៨ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបើកទីផ្សាររបស់ផលិតផលកម្ពុជា ឱ្យកាន់តែធំជាងមុន ដើម្បីធ្វើឲ្យការនាំចេញរបស់កម្ពុជាកាន់តែកើនឡើងខ្លាំងផងដែរ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “អេមីរ៉ាតអារ៉ាប់រួម មានប្រជាជនតិចទេ ប៉ុន្តែគាត់ជា មជ្ឈមណ្ឌលចែកចាយ គាត់អាចមកវិនិយោគបង្កើតរោងចក្រ នៅកម្ពុជា ហើយចែកចាយបន្តទៅកាន់តប្រទេសដទៃ” ។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទី៣ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន […]
អានបន្ថែមកម្ពុជា-ជប៉ុន រួមគ្នាអភិវឌ្ឍប្រព័ន្ធភស្ដុភារកម្មជំហានទី២ និងគ្រោងបង្កើតច្រកព្រំដែនថ្មីនៅបាវិត
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) អនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្ដុភារកម្មកម្ពុជា ជំហានទី២ (CLIP2) និងគ្រោងបង្កើតច្រកព្រំដែនថ្មីមួយទៀតនៅបាវិត។ នេះបើតាមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការរួមសម្របសម្រួលលើការងារនេះ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ បានពិភាក្សាផ្ទៀងផ្ទាត់រួមលើដំណើរការ និងវឌ្ឍនភាពនៃការអនុវត្តគម្រោង សមិទ្ធិផលដែលទទួលបាន បញ្ហាគន្លឹះដែលនៅសេសសល់ ទិសដៅអនុវត្តជំហានខាងមុខ មុនពេលបញ្ចប់គម្រោង។ ទន្ទឹមនឹងនេះ ក្រុមការងារ បានពិភាក្សាលើរបាយការណ៍លទ្ធផលការងារ បញ្ហាប្រឈម និងដំណោះស្រាយចំពោះគម្រោង និងវឌ្ឍនភាពការងារថ្មីៗក្នុងការរៀបចំបង្កើតគោលនយោបាយ ផែនការសកម្មភាពនានាដែលក្រុមការងារកំពុងរៀបចំរួមមាន៖ គោលនយោបាយភស្ដុភារកម្មបៃតង (Green Logistics Policy) គោលនយោបាយរក្សាទុកទំនិញត្រជាក់ (Cold Chain Policy) និងគោលនយោបាយទំនើបកម្មរថយន្ដដឹកទំនិញ (Truck Modernization Policy) ការសិក្សារៀបចំមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់ ក៏ដូចជាការធ្វើបទបង្ហាញអំពីការត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើផែនការមេប្រព័ន្ធភស្តុភារកម្មកម្ពុជា ការងារកែលម្អច្រកព្រំដែនបាវិត ការពិនិត្យផ្ទៀងផ្ទាត់រួមក្នុងការពិភាក្សា វាយតម្លៃ និងបញ្ជាក់ពីសមិទ្ធផលនានា។ ចំពោះការងារកែលម្អច្រកព្រំដែនបាវិតឡើងវិញ ក្រុមការងារបានពិភាក្សាស្វែងរកដំណោះស្រាយលើកត្តាប្រឈមមួយចំនួន និងការកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែនបាវិត រវាងកម្ពុជា-វៀតណាម តាមរយៈការបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងារមន្រ្តី ម៉ោងពេលបំពេញការងារ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងស្ថានីយព្រំដែន។ល។ […]
អានបន្ថែម