កិច្ចសហប្រតិបត្តិការ និងឱកាស
កម្ពុជា-ប៉ូឡូញ សម្រេចលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត
ប្រទេសកម្ពុជា និងសាធារណរដ្ឋប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចេញដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ឧសភា ២០២៣។ ក្រៅពីនេះ ភាគីទាំងពីរបានចែករំលែកទស្សនៈរួមលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ សភាទាំងពីរ និងរវាងអង្គការតំបន់ទាំងពីរគឺអាស៊ាន និងសហភាព អឺរ៉ុប ព្រមទាំងវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម អប់រំ និងវប្បធម៌-ល-។ ភាគីទាំងពីរ ក៏បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធធ្វើការរួមគ្នា បង្កើតឯកសារគតិយុត្តិ និងរៀបចំវេទិកាវិនិយោគ និងធុរកិច្ចនៅក្នុងប្រទេសទាំងពីរ ដើម្បីជំរុញការចូលរួមកាន់តែសកម្មពីវិស័យឯកជនផងដែរ។ គួរបញ្ជាក់ថា កន្លងមកកម្ពុជា ធ្លាប់បានដាក់ឱ្យដំណើរការកម្មវីធិដើម្បីជំរុញវិនិយោគិនបរទេស ដែលចង់មកវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់នូវទិដ្ឋាការរស់នៅក្នុងប្រទេសរយៈពេលដល់ទៅ ១០ឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗ។ (អានបន្ថែម)
អានបន្ថែមកម្ពុជា-ស្វីស សហការគ្នាជំរុញភ្ជាប់ការហោះហើរត្រង់រវាងប្រទេសទាំងពីរ
កម្ពុជា និងស្វីស បានបង្កើតកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនតាមផ្លូវអាកាស ដោយរំពឹងថានឹងមានការភ្ជាប់ការហោះហើរត្រង់រវាងប្រទេសទាំងពីរនាពេលខាងមុខ នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ដាក់ដំណើរការនៅឆ្នាំ២០២៥។ អនុស្សារណយោគយល់នៃកិច្ចសហប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាសនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោកស្រី Francine Zimmermann អគ្គនាយកគោលនយោបាយនិងយុទ្ធសាស្ត្រ នៃរដ្ឋបាលអាកាសចរសហព័ន្ធស្វីស កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងស៊្សូរីជ (Zurich) ប្រទេសស្វីស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានអាកាសស៊ីវិល។ អនុស្សរណៈយោគយល់នេះ នឹងជួយដល់ក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរ មានលទ្ធភាពបើកជើងហោះហើរនិងប្រើប្រាស់សិទ្ធិទី៥ ដែលជាសិទ្ធិមួយអាចចុះចតនិងដាក់អ្នកដំណើរបន្ថែមនៅប្រទេសទី៣ មុននឹងមកដល់ប្រទេសកម្ពុជា ដោយសារតែសេចក្តីត្រូវការនៃអ្នកដំណើរតាមផ្លូវអាកាស លើការហោះហើរត្រង់រវាងប្រទេសទាំងពីរនៅមានកម្រិតនៅឡើយ។ បើតាមប្រភពដដែល កម្ពុជា ស្នើសុំស្វីស ជួយជម្រុញឱ្យមានការតភ្ជាប់ជើងហោះហើរ រវាងប្រទេសទាំងពីរ នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមដំណើរការ ដើមឆ្នាំ២០២៥។ ក្នុងឱកាសនេះដែរ លោក វ៉ាន់ ឆារស៏ (Vann Charles) តំណាងអាកាយានដ្ឋានអន្តរជាតិតេជោ បានធ្វើបទបង្ហាញជូនភាគីស្វីស ជាពិសេសដល់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិស្វីស (SWISS International Air Lines) […]
អានបន្ថែមកម្ពុជា-អង់គ្លេស សហការគ្នាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ខណៈឆ្នាំ២០២២ មានជិត ១ពាន់លានដុល្លារ
ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេស បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ខណៈទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរមានជិត ១ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២។ នេះបើយោងតាម ពិធីចុះហត្ថលេខា ដែលបានធ្វើឡើងរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេស នៅថ្ងៃទី២៦ ឧសភា ២០២៣។ គួរបញ្ជាក់ថា វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ជាពិសេសតាមរយៈការជំរុញការនាំចេញផលិតផលសក្ដានុពលរបស់កម្ពុជាទៅកាន់ទីផ្សារចក្រភពអង់គ្លេស ដែលក្នុងនោះរួមមានកសិផល និងផលិតផលឧស្សាហកម្ម និងបង្កើនការនាំចូលការវិនិយោគអង់គ្លេសមកកាន់កម្ពុជា។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងថា វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស ជាជំហានវិជ្ជមានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរប្រកបដោយនិរន្តរភាព ដើម្បីរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ច និងជំរុញពិពិធកម្មសេដ្ឋកិច្ចជាតិ។ គួររម្លឹកទៀតថា នេះជាវេទិកាលើកទី១ហើយ ដែលបានដាក់ចេញនូវរបៀបវារៈសំខាន់ៗដូចជា (១) បទបង្ហាញស្ដីពីបច្ចុប្បន្នភាពនៃគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលទាំងពីរ (២) កិច្ចពិភាក្សាគោលនយោបាយស្ដីពីប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍(DCTS) និងច្បាប់វិនិយោគថ្មីរបស់កម្ពុជាផ្សាភ្ជាប់ទៅនឹងទស្សនៈវិស័យកំណើនបៃតងប្រកបដោយភាពធន់។ លើសពីនេះ ក៏មានការរៀបចំនូវជំនួបពិភាក្សាអំពីគោលនយោបាយពាណិជ្ជកម្ម ដែលធ្វើឡើងរវាងតំណាងអន្តរក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងសភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា និងរវាងតំណាងរាជរដ្ឋាភិបាលអង់គ្លេស […]
អានបន្ថែមកម្ពុជា-វៀតណាម នឹងចុះកិច្ចព្រមព្រៀងរៀបចំអភិវឌ្ឍន៍វិស័យភ័ស្តុភារកម្មឆាប់ៗនេះ
អគ្គនាយកដ្ឋានភ័ស្តុភារកម្មនៃក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងអគ្គនាយកដ្ឋានភ័ស្តុភារកម្ម និងវិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តដឹកជញ្ជូន(TDSI)វៀតណាម គ្រោងនឹងចុះអនុស្សារណៈនៃការយោគយល់គ្នា(MoU)ឆាប់ៗ ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍វិស័យភ័ស្តុភារកម្មរវាងប្រទេសទាំងពីរ ខណៈបច្ចុប្បន្នកំពុងបើកកិច្ចប្រជុំដើម្បីចែករំលែកនូវបទពិសោធន៍ជាក់ស្តែងលើកិច្ចការងារនេះ។ នេះបើតាមដំណើរទស្សនៈកិច្ច របស់គណៈប្រតិភូក្រសួងសាធារណការ ទៅបំពេញទស្សនៈកិច្ច នៅវិទ្យាស្ថាន និងសាកលវិទ្យាល័យចំនួន០២ ក្នុងប្រទេសវៀតណាម នៅថ្ងៃទី១៦-១៧ ឧសភា ២០២៣។ លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្ម ក្រសួងសាធារណការ បានឱ្យដឹងថា គណៈប្រតិភូកម្ពុជាបានចូលរួមជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងការរៀបចំអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយនឹងវិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តដឹកជញ្ជូន (Transport Development and Strategy Institute) និងសាកលវិទ្យាល័យ Vietnam Maritime University(VMU)។ ជាមួយគ្នានេះ លោកបន្តថា អគ្គនាយកដ្ឋានភ័ស្តុភារកម្មកម្ពុជា និងវិទ្យាស្ថាន (TDSI) ក៏បានរៀបចំកិច្ចប្រជុំទ្វេភាគី ដើម្បីពិភាក្សាពីឱកាសសហប្រតិបត្តិការរៀបចំគម្រោងអភិវឌ្ឍន៍វិស័យភ័ស្តុភារកម្ម និងជំរុញឱ្យមានកិច្ចសហការ ដើម្បីធ្វើសិក្សាស្រាវជ្រាវក្នុងអេកូឡូស៊ីឡូជីស្ទីក ខណៈភាគីទាំងពីរ នឹងមានការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងគ្នា នាពេលឆាប់ៗនេះ ផងដែរ។ គួរបញ្ជាក់ដែរថា តាមរយៈកិច្ចពិភាក្សាខាងលើ សាកលវិទ្យាល័យ VMU ក៏បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមផ្លាស់ប្តូរចំណេះដឹង […]
អានបន្ថែមវិមាន « រូបពីរ» រំលឹកដល់វិរៈបុរសក្នុងសង្គ្រាមលោកលើកទី១ សង់បាន៧៥%ហើយ
គម្រោងការស្ថាបនាឡើងវិញនូវវិមាន « រូបពីរ» រំលឹកដល់វិរៈបុរសក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ ១៩១៤ ដល់ឆ្នាំ ១៩១៨» មកទល់ពេលនេះ ស្ថាបនាបានប្រមាណ ៧៥ភាគរយ ហើយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តម លី រស្មី បានលើកឡើងថា ជារួមវិមាននេះសាងសង់បានប្រមាណ៧៥% ខណៈក្រុមការងារបច្ចេកទេសក្រសួង,សារមន្ទីរជាតិភ្នំពេញ ក្រុមជាងចម្លាក់និងជាងស្ពាន់ កំពុងខិតខំធ្វើកិច្ចការយ៉ាងផ្ចិតផ្ចង់ដោយសម្រិតសម្រាំងវិចិត្ររចនាតាមរូបដើមទាំងស្រុងដើម្បីអភិរក្សសំណង់បេតិកភណ្ឌប្រវត្តិសាស្ត្រនេះឱ្យបានល្អបំផុត។ ឯកឧត្តមបន្តថា វិមានរំឭកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ នេះ ត្រូវបានសាងសង់រួចរាល់នៅឆ្នាំ១៩២៥ និងត្រូវបានរបបកម្ពុជាប្រជាធិបតេយ្យបំផ្លាញចោលវិញនៅឆ្នាំ១៩៧៥។ សូមរម្លឹកដែរថា រាជរដ្ឋាភិបាលកម្ពុជា និងបារាំង បានរៀបចំសាងសង់ឡើងវិញវិមាន «រូបពីរ» រំលឹកដល់អ្នកដែលទទួល អនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ នៅមុខស្ថានទូតបារាំងនៅទីក្រុងភ្នំពេញ ដើម្បីជាការរំលឹកដល់ការពលីកម្មរបស់កម្ពុជាក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំង និងការរំលឹកដល់ជ័យជម្នះសង្គ្រាមលោកលើកទី១របស់បារាំង។ លើសពីនេះ វិមាននេះ ក៏ត្រូវសាងសង់ឡើងដើម្បីពង្រឹងចំណងមិត្តភាព មេត្រីភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជានិងបារាំងផងដែរ។ វិមាននេះ ត្រូវបានរៀបចំពិធីក្រុងពាលីនិងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ឡើងវិញ កាលថ្ងៃទី២៥ ខែមករា […]
អានបន្ថែមឥណ្ឌូនេស៊ីប្តេជ្ញាជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (ចូកូវី) បានបញ្ជាក់នូវបំណងរបស់ខ្លួនក្នុងការដែលចង់ចូលរួមអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ឱ្យដូចជាការប្តេជ្ញាចិត្តក្នុងការពង្រឹងសហប្រតិបត្តិការសេដ្ឋកិច្ច ដែលប្រទេសទាំងពីធ្លាប់ធ្វើកន្លងមក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារពត៌មានឥណ្ឌូនេស៊ី ANTARA កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។ លោកស្រី រ៉េតណូ ម៉ាស៊ូឌី រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីបានឱ្យដឹងថា ការបញ្ជាក់របស់លោកប្រធានាធិបតីនេះ ធ្វើឡើងអំឡុងពេលកិច្ចពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។ លោកស្រីបានថ្លែងក្រោយពីបញ្ចប់កិច្ចពិភាក្សាទ្វេភាគីថា «ការប្តេជ្ញាចិត្តរបស់ឥណ្ឌូនេស៊ី ក្នុងការបន្តសហប្រតិបត្តិការសេដ្ឋកិច្ចត្រូវបានលើកមកពិភាក្សា ក្នុងនោះក៏មានបំណងរបស់ឥណ្ឌូនេស៊ី ក្នុងការចូលរួមអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ»។ ជាមួយគ្នានេះដែរ កន្លងមក ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំប្រទេសកម្ពុជា (២០១៨-២០២៣) លោក ស៊ូឌីម៉ាន់ ហាសេង ធ្លាប់បានផ្តល់ជំនួយឥណ្ឌូនេស៊ីមកកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើង។ នេះបើតាមជំនួបរវាងលោកឯកអគ្គរដ្ឋទូតជាមួយ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។ ដោយឡែក ក្នុងខែមករា ឆ្នាំ២០២២ កម្ពុជា និងឥណ្ឌូនេស៊ី ក៏បានពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមរយៈការចុះអនុស្សារណៈយោគយល់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ ដែលបានចុះរវាងលោក សានឌីកា អុនណូ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ […]
អានបន្ថែមមីយ៉ាន់ម៉ាកំពុងសម្លឹងរកឱកាសវិនិយោគវិស័យអចលនទ្រព្យ និងវិស័យសំខាន់៣ទៀតនៅកម្ពុជា
វិនិយោគិនមីយ៉ាន់ម៉ា បានស្វែងរកឱកាសវិនិយោគវិស័យអចលនទ្រព្យ និងវិស័យសំខាន់ផ្សេងៗទៀតនៅកម្ពុជា។ នេះបើតាមជំនួបរវាងសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងក្រុមហ៊ុន ID Capital PLC (IDC) ជាមួមួយនឹងអ្នកវិនិយោគិនមីយ៉ាន់ម៉ា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បានដឹកនាំកិច្ចប្រជុំបង្ហាញអំពីពាណិជ្ជកម្មរវាងវិនិយោគិនសេដ្ឋកិច្ចមីយ៉ាន់ម៉ា និងវិនិយោគិនកម្ពុជា តំណាងដោយ លោកស្រី Daw Yee Wyne Oo នាយកគ្រប់គ្រង ដើម្បីលើកបង្ហាញជូននូវស្ថានភាពសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា។ បន្ថែមពីនេះ ជំនួបនេះ បានលើកបង្ហាញជូននូវស្ថានភាពសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា ដោយបានស្វែងយល់ពីគំរូអាជីវកម្មរបស់គ្នាទៅវិញទៅមក ព្រមទាំងវិស័យពាណិជ្ជកម្ម ត្រូវបានយកមកណែនាំសម្រាប់ការវិនិយោគនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។ នាឱកាសនោះ លោកស្រី Daw Yee Wyne Oo បានបង្ហាញពីចំណាប់អារម្មណ៍ដោយសម្លឹងមើលឃើញនូវសក្តានុពលនៃបរិបទវិនិយោគផ្នែកចំណីអាហារ ភេសជ្ជៈ និងអចលនទ្រព្យ នៅកម្ពុជា ជាពិសេសការបើកការវិនិយោគដោយទូលាយពីបរទេស។ ទន្ទឹមនឹងនេះដែរ លោកស្រីក៏បានសន្យាទៀតថា នឹងយកព័ត៌មានដែលទទួលបានពីជំនួបនេះ ទៅបង្ហាញក្រុមវិនិយោគិនមីយ៉ាន់ម៉ា ដើម្បីចាប់យកឱកាសវិនិយោគនៅកម្ពុជា និងត្រៀមអញ្ជើញសមាជិក […]
អានបន្ថែមសម្តេចចង់ឱ្យទីម័របង្កើតរោងចក្រនៅកម្ពុជា ដើម្បីរក្សាសន្តិសុខស្បៀង
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថាចង់ឱ្យទីម័រខាងកើតមកវិនិយោគបង្កើតរោងចក្រកិនស្រូវនៅកម្ពុជា ដើម្បីរក្សារសន្តិសុខស្បៀងក្នុងប្រទេស ខណៈដែលកម្ពុជាក៏បានជួយជ្រោមជ្រែងទីម័រយ៉ាងខ្លាំងលើវិស័យកសិម្មផងដែរ។ កន្លងមកថ្មីៗនេះ សម្តេចតេជោ ធ្លាប់បានបញ្ជាក់ទៅកាន់ទីម័រខាងកើតម្តងរួចមកហើយ ថានឹងបញ្ជូនអ្នកជំនាញកសិកម្មទៅពិនិត្យមើលស្ថានភាពដី ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីម័រខាងកើត។ (អានបន្ថែម) ដោយឡែក ក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម ថូរ ម៉ាតាន់ រួក (Taur Matan Ruak) នាយករដ្ឋមន្រ្តីនៃប្រទេសទីម័រខាងកើត ក្នុងដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោក៏បានលើកឡើងពីគោលបំណងដែលចង់ឲ្យទីម័រមានសន្តិសុខស្បៀង។ ក្នុងន័យនេះ សម្តេចមានបំណងចង់ឲ្យអ្នកវិនិយោគរបស់ទីម័រខាងកើត មកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយបង្កើតរោងចក្រកិនស្រូវនាំអង្ករចេញទៅកាន់ទីម័រ រីឯកន្ទក់អាចរក្សារទុកសម្រាប់ផលិតជាចំណីសត្វបានផងដែរ។ នាឱកាសនោះ សម្តេចតេជោបានបញ្ជាក់ថា ប្រសិនបើប្រទេសទីម័រឯកភាពលើគោលបំណងខាងលើនេះ កម្ពុជានឹងបញ្ជូនអ្នកជំនាញផ្នែកកសិកម្មទៅសិក្សាដីនៅឯប្រទេសទីម័រខាងកើត ថាតើស្ថានភាពដីនៅទីនោះអាចដាំដុះទៅលើដំណាំអ្វីបានផលច្រើន។ ចំពោះលក្ខខណ្ឌនេះ ឯកឧត្ដមនាយករដ្ឋមន្រ្តីទីម៉រខាងកើត ក៏បានសាទរ និងទទួលយកនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ដើម្បីឲ្យមានការអភិវឌ្ឍវិស័យកសិកម្មដោយខ្លួនឯង និងមានសន្តិសុខស្បៀង។
អានបន្ថែមកម្ពុជាស្នើវៀតណាម ជួយសម្រួលការតភ្ជាប់ខ្សែបញ្ជូនអគ្គិសនីពីឡាវ ដើម្បីលក់ឱ្យសិង្ហបុរី
សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ ឯកឧត្តម ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឱ្យជួយសហការក្នុងការតភ្ជាប់ខ្សែបញ្ជូនអគ្គិសនីពីឡាវ ដើម្បីបន្តលក់ទៅឱ្យប្រទេសសិង្ហបុរី។ នេះបើតាមជំនួបទ្វេភាគីក្នុងឱកាសនៃការស្នាក់អាស្រ័យអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។ ក្នុងជំនួបខាងលើ សម្តេចតេជោ បានបង្ហាញពីគោលបំណងរបស់កម្ពុជាជូនទៅវៀតណាម អំពីការទិញអគ្គិសនីពីប្រទេសឡាវ ចេញមកកាន់កម្ពុជាហើយបន្តលក់ទៅកាន់ប្រទេសសិង្ហបុរី។ សម្តេចបានបន្ថែមថា ដើម្បីទទួលបានកិច្ចការងារនេះ ជោគជ័យក្នុងការអូសខ្សែបញ្ជូនក្រោមបាតសមុទ្រនោះ ក៏ត្រូវការភូមិសាស្ត្រទឹកដីរបស់វៀតណាមខាងត្បូងតំបន់កាម៉ៅ បន្តឆ្ពោះទៅប្រទេសម៉ាឡេស៊ី និងបន្តទៅកាន់ប្រទេសសិង្ហបុរី។ ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើសុំនាយករដ្ឋមន្ត្រីវៀតណាម ឱ្យជួយសម្របសម្រួលកិច្ចការនេះ ទទួលបានជោគជ័យ ខណៈដែលកម្ពុជាក៏បានរៀបចំឯកសារនានា ពាក់ព័ន្ធទៅកាន់ស្ថាប័នរបស់វៀតណាមរួចរាល់ហើយដែរ។ ជាការឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងថា ឯកឧត្តមបានទទួលនូវព័ត៌មាននេះហើយ ឯកឧត្តមនឹងបញ្ជូនទៅឲ្យក្រុមការងារជំនាញពិនិត្យទៅលើកិច្ចការនេះ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Royal Group Power Co.,Ltd របស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ និងនាំចេញថាមពលអគ្គិសនីកកើតឡើងវិញ […]
អានបន្ថែមកម្ពុជា-វៀតណាម ឯកភាពសិក្សាភ្ជាប់កោះត្រល់នឹងតំបន់ទេសចរណ៍សំខាន់ៗ២ នៅកម្ពុជា
ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានឯកភាពគ្នាលើការសិក្សាលទ្ធភាព ដើម្បីតភ្ជាប់កោះភូគុក (Phu Quoc) ឬកោះត្រល់ មកតំបន់ទេសចរណ៍សំខាន់ៗចំនួន ០២ នៅកម្ពុជា។ នេះបើតាមកិច្ចចុះអនុស្សរណៈរវាងកម្ពុជា និងវៀតណាម ធ្វើឡើងនាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣។ អនុស្សារណៈនេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងឯកឧត្តម ង្វៀង វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ដើម្បីជំរុញទេសចរណ៍ឆ្ពោះការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់ឱ្យកាន់តែប្រសើរក្រោយវិបត្តកូវីដ១៩។ មួយវិញទៀត អនុស្សារណៈនេះ ជាការធ្វើបច្ចុប្បន្នភាពលើអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការទេសចរណ៍ ដែលត្រូវបានចុះហត្ថលេខារវាងកម្ពុជា-វៀតណាម កាលពីឆ្នាំ២០១៥កន្លងទៅ។ ស្របតាមស្មារតីនៃអនុស្សារណៈខាងលើ ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ បានឯកភាពគ្នាសិក្សាពីលទ្ធភាពក្នុងការភ្ជាប់ជើងហោះហើរត្រង់រវាងគោលដៅទេសចរណ៍កម្ពុជា-វៀតណាម ជាពិសេសភូគុក (Phu Quoc) ទៅកាន់ខេត្តសៀមរាបអង្គរ ព្រមទាំងការតភ្ជាប់កំពង់ផែទេសចរណ៍កំពតទៅកំពង់ផែទេសចរណ៍ហ្វូគុកវៀតណាម ក្នុងគោលដៅបង្កើនទេសចរណ៍រវាងប្រទេសទាំងពីរ ដែលកន្លងមកប្រទេសទាំងពីរធ្លាប់លើកយកមកពិភាក្សាផងដែរ។ (អានបន្ថែម) កន្លងមក កម្ពុជា និងវៀតណាម បានអនុម័តផែនការសកម្មភាព ៦ចំនុចរួចមកហើយ ដោយតភ្ជាប់គោលដៅទេសចរណ៍តាមរយៈផ្លូវសមុទ្រ និងកសាងកញ្ចប់ទេសចរណ៍នាវារួមគ្នា ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការច្រករបៀងទេសចរណ៍សមុទ្រខាងត្បូង ជាពិសេសផ្លូវសមុទ្រថ្មី គឺកំពង់ផែទេសចរណ៍កំពត […]
អានបន្ថែម