ពិព័រណ៍ស្ថាបត្យកម្មកម្ពុជានិងការតុបតែងលើកទី៣នឹងមកដល់ឆាប់ៗនេះ

ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែង នឹងមកអង្រួនវិស័យសំណង់នៃប្រទេសកម្ពុជាជាលើកទី ៣ ចាប់ពីថ្ងៃទី២៤ ដល់ ២៦ ខែ ឧសភា ឆ្នាំ២០១៨ខាងមុខនេះ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍ស្ថាបត្យកម្មនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុនថៃ ICVeX Co និងសមាគមស្ថាបត្យករកម្ពុជា (CSA) ដែលក្នុងឆ្នាំនេះផ្តោតសំខាន់ទៅលើប្រធានបទ “ការរចនាកន្លែងធ្វើការ និងការរស់នៅកាន់តែប្រសើរ”។ ពិព័រណ៍ដែលមានរយៈពេលបីថ្ងៃនេះនឹងប្រមូលផ្តុំនូវស្ថាបត្យករ អ្នករចនាផ្ទៃក្នុង អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងអ្នកជំនាញសាងសង់អគារឈានមុខគេជាង ១៥០ ប្រេនទំាងក្នុងស្រុក និងអន្តរជាតិដើម្បីមកដាក់បង្ហាញពីផលិតផល និងភាពច្នៃប្រឌិតថ្មីបំផុតរបស់ពួកគេ ក៏ដូចជាដើម្បីផ្លាស់ប្តូរនូវគំនិតច្នៃប្រឌិតនិងនិន្នាការថ្មីៗបំផុតនៅក្នុងវិស័យនេះផងដែរ។ បើតាមប្រសាសន៏លោក Chinakit Viphavakit ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ ICVeX បានអោយដឹងថា ៖ “យើងសង្កេតឃើញថាការរៀបចំពិព័រណ៏នៅក្នុងព្រះរាជាណាចក្រកម្ពុជា២ឆ្នាំកន្លងមកនេះមានភាពជោគជ័យ ដែលចំនួនក្រុមហ៊ុចូលរួមដាក់ពិព័រណ៏និងអ្នកចូលរួមទស្សនាបានកើនឡើងជាលំដាប់។ ក្នុងឆ្នាំ 2017 ការតាំងពិព័រណ៍នេះបានស្វាគមន៍ភ្ញៀវចំនួនជាង ៤៣០៩ នាក់ដែលតួលេខនេះមានការកើនឡើង ២៣ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៦”។ ក្រៅពីការដាក់បង្ហាញនូវផលិតផល ពិព័រណ៍ក្នុងឆ្នាំនេះក៏មានជាសិក្ខាសាលា ការធ្វើបទបង្ហាញ ការប្រកួតប្រជែងលើការរចនាសម្រាប់សិស្សានុសិស្ស និងសកម្មភាពផ្សេងៗទៀតក្នុង គោលបំណងផ្ដល់ចំណេះដឹងទាក់ទងនឹងវិស័យនេះដល់អ្នកចូលរួមផងដែរ។ ក្នុងសិក្ខាសាលាក៏នឹងមានវាគ្មិនសំខាន់ៗជាច្រើនចូលរួមដូចជា ឯកឧត្តម ទូស […]

អាន​បន្ថែម