កិច្ចសហប្រតិបត្តិការ និងឱកាស
និយ័តករបរធនបាលកិច្ច និងសមាគមលំនៅឋាន រួមគ្នាលើកកម្ពស់វិស័យបរធនបាលកិច្ច ដើម្បី…
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា។ បើតាមពិធីចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ភាគីទាំងពីរ នឹងបង្កើតកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមអនុវត្តដល់សមាជិក-សមាជិការបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលជាស្ថាបនិក សហគ្រិន និងធុរជនមានសក្តានុពល។ ជាមួយគ្នានេះ អនុស្សារណៈនេះ នឹងជួយដល់សហគ្រិន និងធុរជនទាំងអស់ អាចយល់បានពីយន្តការប្រតិបត្តិការបរធនបាលកិច្ច ដើម្បីអាចចូលរួមអនុវត្ត និងទាញយកផលប្រយោជនពីប្រតិបត្តិការបរធនបាលកិច្ច ក្នុងដំណើរការធុរកិច្ចរបស់ខ្លួន ក៏ដូចជាចូលរួមជំរុញការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា តាមរយៈការលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយជាសាធារណៈ។ គួរបញ្ជាក់ថា វិស័យបរធនបាលកិច្ច ជាវិស័យមួយដែលកំពុងតែចាប់ផ្តើមនៅកម្ពុជា ដែលមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ខណៈរដ្ឋបានរំពឹងថា នឹងកើនឡើងខ្ពស់ដល់ជាង ១ពាន់លានដុល្លារ នាចុងឆ្នាំ២០២៣នេះ។ (អានបន្ថែម)
អានបន្ថែមកម្ពុជា-ប៉ូឡូញ សម្រេចលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត
ប្រទេសកម្ពុជា និងសាធារណរដ្ឋប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចេញដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ឧសភា ២០២៣។ ក្រៅពីនេះ ភាគីទាំងពីរបានចែករំលែកទស្សនៈរួមលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ សភាទាំងពីរ និងរវាងអង្គការតំបន់ទាំងពីរគឺអាស៊ាន និងសហភាព អឺរ៉ុប ព្រមទាំងវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម អប់រំ និងវប្បធម៌-ល-។ ភាគីទាំងពីរ ក៏បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធធ្វើការរួមគ្នា បង្កើតឯកសារគតិយុត្តិ និងរៀបចំវេទិកាវិនិយោគ និងធុរកិច្ចនៅក្នុងប្រទេសទាំងពីរ ដើម្បីជំរុញការចូលរួមកាន់តែសកម្មពីវិស័យឯកជនផងដែរ។ គួរបញ្ជាក់ថា កន្លងមកកម្ពុជា ធ្លាប់បានដាក់ឱ្យដំណើរការកម្មវីធិដើម្បីជំរុញវិនិយោគិនបរទេស ដែលចង់មកវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់នូវទិដ្ឋាការរស់នៅក្នុងប្រទេសរយៈពេលដល់ទៅ ១០ឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗ។ (អានបន្ថែម)
អានបន្ថែមកម្ពុជា-ស្វីស សហការគ្នាជំរុញភ្ជាប់ការហោះហើរត្រង់រវាងប្រទេសទាំងពីរ
កម្ពុជា និងស្វីស បានបង្កើតកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនតាមផ្លូវអាកាស ដោយរំពឹងថានឹងមានការភ្ជាប់ការហោះហើរត្រង់រវាងប្រទេសទាំងពីរនាពេលខាងមុខ នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ដាក់ដំណើរការនៅឆ្នាំ២០២៥។ អនុស្សារណយោគយល់នៃកិច្ចសហប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាសនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោកស្រី Francine Zimmermann អគ្គនាយកគោលនយោបាយនិងយុទ្ធសាស្ត្រ នៃរដ្ឋបាលអាកាសចរសហព័ន្ធស្វីស កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងស៊្សូរីជ (Zurich) ប្រទេសស្វីស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានអាកាសស៊ីវិល។ អនុស្សរណៈយោគយល់នេះ នឹងជួយដល់ក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរ មានលទ្ធភាពបើកជើងហោះហើរនិងប្រើប្រាស់សិទ្ធិទី៥ ដែលជាសិទ្ធិមួយអាចចុះចតនិងដាក់អ្នកដំណើរបន្ថែមនៅប្រទេសទី៣ មុននឹងមកដល់ប្រទេសកម្ពុជា ដោយសារតែសេចក្តីត្រូវការនៃអ្នកដំណើរតាមផ្លូវអាកាស លើការហោះហើរត្រង់រវាងប្រទេសទាំងពីរនៅមានកម្រិតនៅឡើយ។ បើតាមប្រភពដដែល កម្ពុជា ស្នើសុំស្វីស ជួយជម្រុញឱ្យមានការតភ្ជាប់ជើងហោះហើរ រវាងប្រទេសទាំងពីរ នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមដំណើរការ ដើមឆ្នាំ២០២៥។ ក្នុងឱកាសនេះដែរ លោក វ៉ាន់ ឆារស៏ (Vann Charles) តំណាងអាកាយានដ្ឋានអន្តរជាតិតេជោ បានធ្វើបទបង្ហាញជូនភាគីស្វីស ជាពិសេសដល់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិស្វីស (SWISS International Air Lines) […]
អានបន្ថែមកម្ពុជា-អង់គ្លេស សហការគ្នាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ខណៈឆ្នាំ២០២២ មានជិត ១ពាន់លានដុល្លារ
ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេស បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ខណៈទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរមានជិត ១ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២។ នេះបើយោងតាម ពិធីចុះហត្ថលេខា ដែលបានធ្វើឡើងរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេស នៅថ្ងៃទី២៦ ឧសភា ២០២៣។ គួរបញ្ជាក់ថា វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ជាពិសេសតាមរយៈការជំរុញការនាំចេញផលិតផលសក្ដានុពលរបស់កម្ពុជាទៅកាន់ទីផ្សារចក្រភពអង់គ្លេស ដែលក្នុងនោះរួមមានកសិផល និងផលិតផលឧស្សាហកម្ម និងបង្កើនការនាំចូលការវិនិយោគអង់គ្លេសមកកាន់កម្ពុជា។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងថា វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស ជាជំហានវិជ្ជមានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរប្រកបដោយនិរន្តរភាព ដើម្បីរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ច និងជំរុញពិពិធកម្មសេដ្ឋកិច្ចជាតិ។ គួររម្លឹកទៀតថា នេះជាវេទិកាលើកទី១ហើយ ដែលបានដាក់ចេញនូវរបៀបវារៈសំខាន់ៗដូចជា (១) បទបង្ហាញស្ដីពីបច្ចុប្បន្នភាពនៃគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលទាំងពីរ (២) កិច្ចពិភាក្សាគោលនយោបាយស្ដីពីប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍(DCTS) និងច្បាប់វិនិយោគថ្មីរបស់កម្ពុជាផ្សាភ្ជាប់ទៅនឹងទស្សនៈវិស័យកំណើនបៃតងប្រកបដោយភាពធន់។ លើសពីនេះ ក៏មានការរៀបចំនូវជំនួបពិភាក្សាអំពីគោលនយោបាយពាណិជ្ជកម្ម ដែលធ្វើឡើងរវាងតំណាងអន្តរក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងសភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា និងរវាងតំណាងរាជរដ្ឋាភិបាលអង់គ្លេស […]
អានបន្ថែមកម្ពុជា-វៀតណាម នឹងចុះកិច្ចព្រមព្រៀងរៀបចំអភិវឌ្ឍន៍វិស័យភ័ស្តុភារកម្មឆាប់ៗនេះ
អគ្គនាយកដ្ឋានភ័ស្តុភារកម្មនៃក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងអគ្គនាយកដ្ឋានភ័ស្តុភារកម្ម និងវិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តដឹកជញ្ជូន(TDSI)វៀតណាម គ្រោងនឹងចុះអនុស្សារណៈនៃការយោគយល់គ្នា(MoU)ឆាប់ៗ ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍វិស័យភ័ស្តុភារកម្មរវាងប្រទេសទាំងពីរ ខណៈបច្ចុប្បន្នកំពុងបើកកិច្ចប្រជុំដើម្បីចែករំលែកនូវបទពិសោធន៍ជាក់ស្តែងលើកិច្ចការងារនេះ។ នេះបើតាមដំណើរទស្សនៈកិច្ច របស់គណៈប្រតិភូក្រសួងសាធារណការ ទៅបំពេញទស្សនៈកិច្ច នៅវិទ្យាស្ថាន និងសាកលវិទ្យាល័យចំនួន០២ ក្នុងប្រទេសវៀតណាម នៅថ្ងៃទី១៦-១៧ ឧសភា ២០២៣។ លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្ម ក្រសួងសាធារណការ បានឱ្យដឹងថា គណៈប្រតិភូកម្ពុជាបានចូលរួមជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងការរៀបចំអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយនឹងវិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តដឹកជញ្ជូន (Transport Development and Strategy Institute) និងសាកលវិទ្យាល័យ Vietnam Maritime University(VMU)។ ជាមួយគ្នានេះ លោកបន្តថា អគ្គនាយកដ្ឋានភ័ស្តុភារកម្មកម្ពុជា និងវិទ្យាស្ថាន (TDSI) ក៏បានរៀបចំកិច្ចប្រជុំទ្វេភាគី ដើម្បីពិភាក្សាពីឱកាសសហប្រតិបត្តិការរៀបចំគម្រោងអភិវឌ្ឍន៍វិស័យភ័ស្តុភារកម្ម និងជំរុញឱ្យមានកិច្ចសហការ ដើម្បីធ្វើសិក្សាស្រាវជ្រាវក្នុងអេកូឡូស៊ីឡូជីស្ទីក ខណៈភាគីទាំងពីរ នឹងមានការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងគ្នា នាពេលឆាប់ៗនេះ ផងដែរ។ គួរបញ្ជាក់ដែរថា តាមរយៈកិច្ចពិភាក្សាខាងលើ សាកលវិទ្យាល័យ VMU ក៏បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមផ្លាស់ប្តូរចំណេះដឹង […]
អានបន្ថែមវិមាន « រូបពីរ» រំលឹកដល់វិរៈបុរសក្នុងសង្គ្រាមលោកលើកទី១ សង់បាន៧៥%ហើយ
គម្រោងការស្ថាបនាឡើងវិញនូវវិមាន « រូបពីរ» រំលឹកដល់វិរៈបុរសក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ ១៩១៤ ដល់ឆ្នាំ ១៩១៨» មកទល់ពេលនេះ ស្ថាបនាបានប្រមាណ ៧៥ភាគរយ ហើយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តម លី រស្មី បានលើកឡើងថា ជារួមវិមាននេះសាងសង់បានប្រមាណ៧៥% ខណៈក្រុមការងារបច្ចេកទេសក្រសួង,សារមន្ទីរជាតិភ្នំពេញ ក្រុមជាងចម្លាក់និងជាងស្ពាន់ កំពុងខិតខំធ្វើកិច្ចការយ៉ាងផ្ចិតផ្ចង់ដោយសម្រិតសម្រាំងវិចិត្ររចនាតាមរូបដើមទាំងស្រុងដើម្បីអភិរក្សសំណង់បេតិកភណ្ឌប្រវត្តិសាស្ត្រនេះឱ្យបានល្អបំផុត។ ឯកឧត្តមបន្តថា វិមានរំឭកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ នេះ ត្រូវបានសាងសង់រួចរាល់នៅឆ្នាំ១៩២៥ និងត្រូវបានរបបកម្ពុជាប្រជាធិបតេយ្យបំផ្លាញចោលវិញនៅឆ្នាំ១៩៧៥។ សូមរម្លឹកដែរថា រាជរដ្ឋាភិបាលកម្ពុជា និងបារាំង បានរៀបចំសាងសង់ឡើងវិញវិមាន «រូបពីរ» រំលឹកដល់អ្នកដែលទទួល អនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ នៅមុខស្ថានទូតបារាំងនៅទីក្រុងភ្នំពេញ ដើម្បីជាការរំលឹកដល់ការពលីកម្មរបស់កម្ពុជាក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំង និងការរំលឹកដល់ជ័យជម្នះសង្គ្រាមលោកលើកទី១របស់បារាំង។ លើសពីនេះ វិមាននេះ ក៏ត្រូវសាងសង់ឡើងដើម្បីពង្រឹងចំណងមិត្តភាព មេត្រីភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជានិងបារាំងផងដែរ។ វិមាននេះ ត្រូវបានរៀបចំពិធីក្រុងពាលីនិងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ឡើងវិញ កាលថ្ងៃទី២៥ ខែមករា […]
អានបន្ថែមឥណ្ឌូនេស៊ីប្តេជ្ញាជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (ចូកូវី) បានបញ្ជាក់នូវបំណងរបស់ខ្លួនក្នុងការដែលចង់ចូលរួមអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ឱ្យដូចជាការប្តេជ្ញាចិត្តក្នុងការពង្រឹងសហប្រតិបត្តិការសេដ្ឋកិច្ច ដែលប្រទេសទាំងពីធ្លាប់ធ្វើកន្លងមក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារពត៌មានឥណ្ឌូនេស៊ី ANTARA កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។ លោកស្រី រ៉េតណូ ម៉ាស៊ូឌី រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីបានឱ្យដឹងថា ការបញ្ជាក់របស់លោកប្រធានាធិបតីនេះ ធ្វើឡើងអំឡុងពេលកិច្ចពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។ លោកស្រីបានថ្លែងក្រោយពីបញ្ចប់កិច្ចពិភាក្សាទ្វេភាគីថា «ការប្តេជ្ញាចិត្តរបស់ឥណ្ឌូនេស៊ី ក្នុងការបន្តសហប្រតិបត្តិការសេដ្ឋកិច្ចត្រូវបានលើកមកពិភាក្សា ក្នុងនោះក៏មានបំណងរបស់ឥណ្ឌូនេស៊ី ក្នុងការចូលរួមអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ»។ ជាមួយគ្នានេះដែរ កន្លងមក ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំប្រទេសកម្ពុជា (២០១៨-២០២៣) លោក ស៊ូឌីម៉ាន់ ហាសេង ធ្លាប់បានផ្តល់ជំនួយឥណ្ឌូនេស៊ីមកកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើង។ នេះបើតាមជំនួបរវាងលោកឯកអគ្គរដ្ឋទូតជាមួយ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។ ដោយឡែក ក្នុងខែមករា ឆ្នាំ២០២២ កម្ពុជា និងឥណ្ឌូនេស៊ី ក៏បានពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមរយៈការចុះអនុស្សារណៈយោគយល់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ ដែលបានចុះរវាងលោក សានឌីកា អុនណូ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ […]
អានបន្ថែមមីយ៉ាន់ម៉ាកំពុងសម្លឹងរកឱកាសវិនិយោគវិស័យអចលនទ្រព្យ និងវិស័យសំខាន់៣ទៀតនៅកម្ពុជា
វិនិយោគិនមីយ៉ាន់ម៉ា បានស្វែងរកឱកាសវិនិយោគវិស័យអចលនទ្រព្យ និងវិស័យសំខាន់ផ្សេងៗទៀតនៅកម្ពុជា។ នេះបើតាមជំនួបរវាងសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងក្រុមហ៊ុន ID Capital PLC (IDC) ជាមួមួយនឹងអ្នកវិនិយោគិនមីយ៉ាន់ម៉ា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បានដឹកនាំកិច្ចប្រជុំបង្ហាញអំពីពាណិជ្ជកម្មរវាងវិនិយោគិនសេដ្ឋកិច្ចមីយ៉ាន់ម៉ា និងវិនិយោគិនកម្ពុជា តំណាងដោយ លោកស្រី Daw Yee Wyne Oo នាយកគ្រប់គ្រង ដើម្បីលើកបង្ហាញជូននូវស្ថានភាពសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា។ បន្ថែមពីនេះ ជំនួបនេះ បានលើកបង្ហាញជូននូវស្ថានភាពសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា ដោយបានស្វែងយល់ពីគំរូអាជីវកម្មរបស់គ្នាទៅវិញទៅមក ព្រមទាំងវិស័យពាណិជ្ជកម្ម ត្រូវបានយកមកណែនាំសម្រាប់ការវិនិយោគនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។ នាឱកាសនោះ លោកស្រី Daw Yee Wyne Oo បានបង្ហាញពីចំណាប់អារម្មណ៍ដោយសម្លឹងមើលឃើញនូវសក្តានុពលនៃបរិបទវិនិយោគផ្នែកចំណីអាហារ ភេសជ្ជៈ និងអចលនទ្រព្យ នៅកម្ពុជា ជាពិសេសការបើកការវិនិយោគដោយទូលាយពីបរទេស។ ទន្ទឹមនឹងនេះដែរ លោកស្រីក៏បានសន្យាទៀតថា នឹងយកព័ត៌មានដែលទទួលបានពីជំនួបនេះ ទៅបង្ហាញក្រុមវិនិយោគិនមីយ៉ាន់ម៉ា ដើម្បីចាប់យកឱកាសវិនិយោគនៅកម្ពុជា និងត្រៀមអញ្ជើញសមាជិក […]
អានបន្ថែមសម្តេចចង់ឱ្យទីម័របង្កើតរោងចក្រនៅកម្ពុជា ដើម្បីរក្សាសន្តិសុខស្បៀង
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថាចង់ឱ្យទីម័រខាងកើតមកវិនិយោគបង្កើតរោងចក្រកិនស្រូវនៅកម្ពុជា ដើម្បីរក្សារសន្តិសុខស្បៀងក្នុងប្រទេស ខណៈដែលកម្ពុជាក៏បានជួយជ្រោមជ្រែងទីម័រយ៉ាងខ្លាំងលើវិស័យកសិម្មផងដែរ។ កន្លងមកថ្មីៗនេះ សម្តេចតេជោ ធ្លាប់បានបញ្ជាក់ទៅកាន់ទីម័រខាងកើតម្តងរួចមកហើយ ថានឹងបញ្ជូនអ្នកជំនាញកសិកម្មទៅពិនិត្យមើលស្ថានភាពដី ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីម័រខាងកើត។ (អានបន្ថែម) ដោយឡែក ក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម ថូរ ម៉ាតាន់ រួក (Taur Matan Ruak) នាយករដ្ឋមន្រ្តីនៃប្រទេសទីម័រខាងកើត ក្នុងដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោក៏បានលើកឡើងពីគោលបំណងដែលចង់ឲ្យទីម័រមានសន្តិសុខស្បៀង។ ក្នុងន័យនេះ សម្តេចមានបំណងចង់ឲ្យអ្នកវិនិយោគរបស់ទីម័រខាងកើត មកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយបង្កើតរោងចក្រកិនស្រូវនាំអង្ករចេញទៅកាន់ទីម័រ រីឯកន្ទក់អាចរក្សារទុកសម្រាប់ផលិតជាចំណីសត្វបានផងដែរ។ នាឱកាសនោះ សម្តេចតេជោបានបញ្ជាក់ថា ប្រសិនបើប្រទេសទីម័រឯកភាពលើគោលបំណងខាងលើនេះ កម្ពុជានឹងបញ្ជូនអ្នកជំនាញផ្នែកកសិកម្មទៅសិក្សាដីនៅឯប្រទេសទីម័រខាងកើត ថាតើស្ថានភាពដីនៅទីនោះអាចដាំដុះទៅលើដំណាំអ្វីបានផលច្រើន។ ចំពោះលក្ខខណ្ឌនេះ ឯកឧត្ដមនាយករដ្ឋមន្រ្តីទីម៉រខាងកើត ក៏បានសាទរ និងទទួលយកនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ដើម្បីឲ្យមានការអភិវឌ្ឍវិស័យកសិកម្មដោយខ្លួនឯង និងមានសន្តិសុខស្បៀង។
អានបន្ថែមកម្ពុជាស្នើវៀតណាម ជួយសម្រួលការតភ្ជាប់ខ្សែបញ្ជូនអគ្គិសនីពីឡាវ ដើម្បីលក់ឱ្យសិង្ហបុរី
សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ ឯកឧត្តម ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឱ្យជួយសហការក្នុងការតភ្ជាប់ខ្សែបញ្ជូនអគ្គិសនីពីឡាវ ដើម្បីបន្តលក់ទៅឱ្យប្រទេសសិង្ហបុរី។ នេះបើតាមជំនួបទ្វេភាគីក្នុងឱកាសនៃការស្នាក់អាស្រ័យអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។ ក្នុងជំនួបខាងលើ សម្តេចតេជោ បានបង្ហាញពីគោលបំណងរបស់កម្ពុជាជូនទៅវៀតណាម អំពីការទិញអគ្គិសនីពីប្រទេសឡាវ ចេញមកកាន់កម្ពុជាហើយបន្តលក់ទៅកាន់ប្រទេសសិង្ហបុរី។ សម្តេចបានបន្ថែមថា ដើម្បីទទួលបានកិច្ចការងារនេះ ជោគជ័យក្នុងការអូសខ្សែបញ្ជូនក្រោមបាតសមុទ្រនោះ ក៏ត្រូវការភូមិសាស្ត្រទឹកដីរបស់វៀតណាមខាងត្បូងតំបន់កាម៉ៅ បន្តឆ្ពោះទៅប្រទេសម៉ាឡេស៊ី និងបន្តទៅកាន់ប្រទេសសិង្ហបុរី។ ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើសុំនាយករដ្ឋមន្ត្រីវៀតណាម ឱ្យជួយសម្របសម្រួលកិច្ចការនេះ ទទួលបានជោគជ័យ ខណៈដែលកម្ពុជាក៏បានរៀបចំឯកសារនានា ពាក់ព័ន្ធទៅកាន់ស្ថាប័នរបស់វៀតណាមរួចរាល់ហើយដែរ។ ជាការឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងថា ឯកឧត្តមបានទទួលនូវព័ត៌មាននេះហើយ ឯកឧត្តមនឹងបញ្ជូនទៅឲ្យក្រុមការងារជំនាញពិនិត្យទៅលើកិច្ចការនេះ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Royal Group Power Co.,Ltd របស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ និងនាំចេញថាមពលអគ្គិសនីកកើតឡើងវិញ […]
អានបន្ថែម