កិច្ចសហប្រតិបត្តិការ និងឱកាស
កម្ពុជា-ចិន រួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលកម្រិតខ្ពស់ និងបច្ចេកវិទ្យាទំនើប
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានចិន-អាស៊ាន (CAIH) ចុះអនុស្សារណៈ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវិតនៅក្នុងតំបន់ តាមរយៈការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលកម្រិតខ្ពស់ និងបច្ចេកវិទ្យាទំនើប។ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនេះថា ការចុះហត្ថលេខាលើអនុស្សារណៈនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាឌីជីថល និងពង្រឹងប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា។ វាមានគោលបំណងបង្កើនការតភ្ជាប់ឌីជីថល និងការផ្លាស់ប្តូរជំនាញដែលនឹងផ្តល់អត្ថប្រយោជន៍សម្រាប់ទាំងប្រទេសកម្ពុជា និងតំបន់អាស៊ាន។ ដោយឡែក លោក គង់ ម៉ុងគឺ អគ្គនាយករងនៃក្រុមហ៊ុន CAIH បានសម្តែងការសាទរចំពោះសក្តានុពលនៃកិច្ចព្រមព្រៀងនេះ ដោយលើកឡើងថា ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការនេះ យើងស្នើផ្តល់អាទិភាពលើការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល ដែលជំហានបន្ទាប់នឹងផ្តោតលើការបង្កើតថ្នាលអភិបាលកិច្ចឆ្លាតវៃសម្រាប់កម្ពុជា។ លោកបានបន្ថែមថា យើងចង់ក្លាយជាក្រុមហ៊ុនតភ្ជាប់ដ៏អស្ចារ្យ (Super Connector) សម្រាប់ឧស្សាហកម្ម ធនធាន និងអតិថិជន ដោយដើរតួនាទីជាអ្នកផ្តល់លទ្ធភាពសម្រាប់បរិវត្តកម្មឌីជីថល និងជាក្រុមហ៊ុនឈានមុខនៃគំនិតផ្តួចផ្តើមវិថីសូត្រឌីជីថល។ តាមរយៈអនុស្សារណៈនេះ ក្រសួងអាចប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់របស់ក្រុមហ៊ុន CAIH សម្រាប់សេដ្ឋកិច្ចឌីជីថល ការតភ្ជាប់អន្តរកម្មឆ្លាតវៃ និងអន្តរប្រតិបត្តិការទិន្នន័យ […]
អានបន្ថែមគម្រោងកែលម្អបរិស្ថានសាលារៀននៅកម្ពុជា ក្រោមជំនួយចិនជាង $២០លាន សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ
គម្រោងកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនានានៅកម្ពុជា តម្លៃជាង ២២លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោយអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅវិទ្យាល័យ ហ៊ុនសែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ តុលា ២០២៤។ នាឱកាសនោះដែរ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា “យោងតាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលចិនបានផ្តល់ជំនួយតាមរយះលិខិតប្តូរសារ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីអនុវត្តគម្រោងកែលម្អ បរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា មានថវិកាសរុបជាង ២២លាន ៥សែនដុល្លារអាមេរិក ក្នុងនោះថវិកាជ ២០លាន ៤សែន ដុល្លារអាមេរិក ជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមានជាង ២លាន ១សែន ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងនេះចាប់ពី ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២”។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា ក្នុងគម្រោងនេះមានការសាងសង់អគារសិក្សា អគារធនធានផ្ទះសំណាក់គ្រូ បង្គន់អនាម័យ អណ្តូងទឹក តារាងបាល់ទាត់ […]
អានបន្ថែមអាមេរិកប្រកាសផ្តល់ថវិកាជាង ៥៥លានដុល្លារ ជួយអភិវឌ្ឍវិស័យសំខាន់ៗនៅកម្ពុជា
សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID បានប្រកាសផ្តល់ហិរញ្ញប្បទានចំនួនជាង ៥៥លានដុល្លារ សម្រាប់ជួយអភិវឌ្ឍវិស័យសំខាន់ៗមួយចំនួននៅកម្ពុជា ដូចជា៖ ពង្រឹងសន្តិសុខស្បៀង ការអភិរក្សបរិស្ថាន សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ សុខុមាសភាព ការវិនិយោគ និងការបោសម្អាតមីន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២២ និង២៣ ខែតុលា ឆ្នាំ២០២៤ របស់ USAID។ ទាក់ទងនិងជំនួយខាងលើ អ្នកស្រី Samantha Power នាយិកានៃទីភ្នាក់ងារជំនួយអាមេរិក USAID សកល បានឱ្យដឹងថា ការវិនិយោគមួយចំនួនរបស់សហរដ្ឋអាមេរិក គឺសម្រាប់គាំទ្រដល់ប្រជាជនកម្ពុជាលើសន្តិសុខស្បៀង ការអភិរក្សបរិស្ថាន សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ ដូចខាងក្រោម៖ ទី១_តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ក្រសួងកសិកម្មសហរដ្ឋអាមេរិកបានផ្តល់ជំនួយជាង ២៩លានដុល្លារ សម្រាប់កម្មវិធី “ស្បៀងដើម្បីភាពជឿនលឿន” ដោយផ្តោតសំខាន់លើការងារពង្រឹងវិស័យសុខភាព និងការរីកចម្រើននៃវិស័យកសិកម្មរបស់កម្ពុជាតាមរយៈការលើកកម្ពស់ការអនុវត្តសុវត្ថិភាពចំណីអាហារ បច្ចេកវិទ្យាឆ្លាតវៃ ភាពធន់នឹងបម្រែបម្រួលអាកាសធាតុ និងការកែលម្អទំនាក់ទំនងទីផ្សារ។ ទី២_ជំនួយដល់សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ៖ ជាង 6 លានដុល្លារ នឹងត្រូវបញ្ជូនទៅក្នុងសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ការការពារជីវចម្រុះដ៏សម្បូរបែបនៃទន្លេមេគង្គក្រោម។ ទី៣_ជំនួយផ្នែកការងារ […]
អានបន្ថែមអូស្ត្រាលីកំពុងជំរុញការអនុវត្តកម្មវិធី CAPED ក្រោមហិរិញ្ញប្បទាន $៦៥លាន ដើម្បីពង្រឹងសេដ្ឋកិច្ចកម្ពុជា
រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨៧លានដុល្លារអូស្ត្រាលី (ស្មើនឹងប្រមាណ ៦៥លានដុល្លារអាម៉េរិក) បង្កើតកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាប្រកបដោយភាពធន់(CAPED)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។ តាមប្រភពខាងលើបានឱ្យដឹងថា បច្ចុប្បន្ននេះ រដ្ឋាភិបាលអូស្ត្រាលី និងភាគីពាក់ព័ន្ធ បាននិងកំពុងខិតខំប្រឹងប្រែងអនុវត្តកម្មវិធីនេះយ៉ាងសកម្ម ខណៈកិច្ចសហប្រតិបត្តិការទាំងនេះ បានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច នៅកម្ពុជា។ ក្នុងសេចក្តីប្រកាសដដែលបានរំលឹកទៀតថា ចាប់ពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ន មានរយៈពេលជាង ៣០ឆ្នាំហើយ ដែលរដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ជំនួយចំនួន ១,៣ប៊ីលានដុល្លារអូស្ត្រាលី ស្មើនឹង ១ប៊ីលានដុល្លារអាមេរិក មកកម្ពុជា ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗ ដូចជា វិស័យកសិកម្ម អប់រំ និងបណ្តុះបណ្តាល អភិបាលកិច្ច សុខាភិបាល បោសសម្អាតមីន ពាណិជ្ជកម្ម ទឹកស្អាត ថាមពលស្អាត ជាពិសេសជំនួយជាវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ជាដើម ។ ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានជួបសម្តែងការគួរសម […]
អានបន្ថែមក្រុមហ៊ុនចំនួន ០២ កំពុងចុះសិក្សាគម្រោងកន្ត្រកខ្សែកាបនៅភ្នំបូកគោ ខេត្តកំពត
ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមិនគ្រុប របស់អ្នកឧកញ៉ា សុខ គង់ បានអនុញ្ញាតឱ្យក្រុមហ៊ុន Doppelmayr និងក្រុមហ៊ុនConfluences ឱ្យធ្វើការសិក្សាអំពីគម្រោងកន្ត្រកខ្សែកាប (Cable Car) នៅលើភ្នំបូកគោ។ នេះបើតាមការចុះផ្សាយរបស់ទំព័រហ្វេកប៊ុកផេកផ្លូវការតាមក្រុមហ៊ុន Sokimex Investment Group នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។ ក្នុងនោះលោកឧកញ៉ា សាយ សុភ័ត្រា អនុប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមិនគ្រុប បានជួបពិភាក្សាជាមួយលោក Martin Ladner អ្នកគ្រប់គ្រងក្រុមហ៊ុន Doppelmayr អំពីការអភិវឌ្ឍប្រព័ន្ធកន្ត្រកខ្សែកាបនៅលើភ្នំបូកគោ ព្រមទាំងបានអញ្ជើញទៅពិនិត្យមើលទីតាំងផ្ទាល់ផងដែរ ដើម្បីសិក្សាលទ្ធភាពបច្ចេកទេស និងសេដ្ឋកិច្ចនៃការប្រតិបត្តិការគម្រោងកន្ត្រកខ្សែកាបនេះ។ បើតាមជំនួបខាងលើនេះ បានឱ្យដឹងថា គោលបំណងចម្បងនៃគម្រោងនេះ គឺដើម្បីបង្កើនភាពទាក់ទាញផ្នែកទេសចរណ៍នៅខេត្តកំពត ជាពិសេសឧទ្យានជាតិព្រះមុនីវង្សបូកគោ សម្រាប់ទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ក្រៅពីការទាក់ទាញផ្នែកទេសចរណ៍គម្រោងកន្ត្រកខ្សែកាបនេះនឹងបង្កើតឱកាសការងារថ្មីៗសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយនឹងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជារួមរបស់ប្រទេសកម្ពុជា។ យ៉ាងណាមិញ ក្រុមហ៊ុន Doppelmayr និងក្រុមហ៊ុនConfluences កន្លងទៅ ក៏ធ្លាប់បានឱ្យដឹងដែរថា ក្រុមហ៊ុនទាំងពីរកំពុងធ្វើការរួមគ្នាលើការសិក្សាស្រាវជ្រាវទៅលើលទ្ធភាពក្នុងការសាងសង់គម្រោងកន្ត្រកខ្សែកាបទី១ នៅខេត្តព្រះសីហនុ ដែលការសិក្សា នឹងត្រូវពិនិត្យមើលទៅលើចំនួនកន្ត្រកខ្សែកាប ដែលនឹងត្រូវដំឡើង ឱ្យស្របទៅតាមតម្រូវការ […]
អានបន្ថែមហុងគ្រី ប្តេជ្ញាជួយទាក់ទាញវិនិយោគិនពីប្រទេសខ្លួនឱ្យមកពង្រីកការវិនិយោគនៅកម្ពុជា
ឯកអគ្គរដ្ឋទូតហុងគ្រីបានបង្ហាញនូវការប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងហុងគ្រី-កម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត ខណៈឯកឧត្តមក៏បានបង្ហាញឆន្ទៈក្នុងការលើកទឹកចិត្តឱ្យវិនិយោគិនរបស់ខ្លួនឱ្យមកសិក្សា និងពង្រីកឱកាសវិនិយោគនៅកម្ពុជាផងដែរ។ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតហុងគ្រី បានបង្ហាញឆន្ទៈក្នុងការលើកទឹកចិត្តឱ្យវិនិយោគិនហុងគ្រីសិក្សាស្វែងយល់ និងពង្រីកឱកាសវិនិយោគរបស់ខ្លួននៅកម្ពុជាឱ្យកាន់តែច្រើន ក្នុងគោលដៅបង្កើនទំហំពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ខណៈសម្តេចក៏បានលើកឡើងពីយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរ ដែលនឹងក្លាយជាយន្តការមួយជួយពង្រឹងនិងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែប្រសើរថែមទៀត។ សូមបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើនេះដែរ កម្ពុជា-ហុងគ្រី ក៏ប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យអាទិភាពមួយចំនួន រួមមាន៖ ពាណិជ្ជកម្មនិងវិនិយោគ សុខាភិបាល អប់រំ ទេសចរណ៍ វប្បធម៌ និងវិស័យធនធានទឹក និងធារាស្ត្រជាដើម៕
អានបន្ថែមថៃស្នើកម្ពុជា បង្កើតកម្មវិធី (៦ប្រទេស-គោលដៅ១) ដើម្បីលើកកម្ពស់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ក្នុងតំបន់អាស៊ាន
រដ្ឋមន្ត្រីការបរទេសថៃ បានបញ្ជូនទីប្រឹក្សារដ្ឋមន្រ្តីក្រសួងការបរទេសថៃ និងសហការី មកកម្ពុជា ដើម្បីពិភាក្សាលើគំនិតផ្តួចផ្តើមទេសចរណ៍ “៦ប្រទេស គោលដៅតែ១” ក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរនៅក្នុងតំបន់អាស៊ាន។ នេះបើយោងតាមជំនួបរវាង លោក Dusit Menapan និង Chayika Wongnapachant ទីប្រឹក្សារដ្ឋមន្ត្រីការបរទេសថៃ ដែលបានមកជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម ហួត ហាក់ នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៤។ ជំនួបខាងលើនេះបានផ្តោតសំខាន់ទៅលើ ការបង្កើតបទពិសោធន៍ថ្មីក្នុងការ ធ្វើដំណើរដ៏រីករាយក្នុងប្រទេសចំនួនប្រាំមួយក្នុងតំបន់អាស៊ាន។ គួរបញ្ជាក់ថា ប្រទេសទាំង៦ ដែលភាគីថៃបានបញ្ជូលទៅក្នុងគំនិតផ្ដួចផ្ដើម (៦ប្រទេស គោលដៅតែ១) នេះ រួមមាន៖ ប្រទេសប្រ៊ុយណេ កម្ពុជា ឡាវ ម៉ាឡេស៊ី វៀតណាម និងថៃ។ យ៉ាងណាក៏ដោយ ភាគីថៃបានបង្ហាញពីបំណងចង់សាកល្បងកម្មវិធីនេះដំបូងជាមួយកម្ពុជា មុននឹងពង្រីកវាទៅប្រទេសចំនួនប្រាំផ្សេងទៀត។ លើសពីនេះ តំណាងថៃបានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រផ្សេងៗក្នុងការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ ដូចជាការដាក់ចេញនូវការលើកលែងទិដ្ឋាការទៅវិញទៅមក និងជម្រើសសម្រាប់អ្នកដំណើរក្នុងការទទួលបានទិដ្ឋាការពេលមកដល់ប្រទេសទាំងពីរ។ វិធានការទាំងនេះមានគោលបំណង ដើម្បីសម្រួលដំណើរការអន្តោប្រវេសន៍ និងអភិវឌ្ឍអត្តសញ្ញាណទេសចរណ៍ដ៏ស្អិតរមួត។នេះបើយោងតាមការចុះផ្សាយរបស់ pattayamail នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។ ឆ្លើយតបទៅនិងសំណើខាងលើ […]
អានបន្ថែមវិស័យឯកជនជ្រើសរើសវិធានការសំខាន់ ៣ ដើម្បីចូលរួមអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា
វិស័យឯកជន បានសម្រេចជ្រើសរើសយកវិធានការអាទិភាពចំនួន ០៣សំខាន់ៗ ក្នុងចំណោមវិធានការ ២០ ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិចនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាយោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិចលើកទី២ ដែលដឹកនាំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល វិស័យឯកជន និងអ្នកពាក់ព័ន្ធចំនួន ១០០រូប ក្នុងគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖ ទី១-ជួបជុំសមាសភាពក្រុមប្រឹក្សាយោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិច ទី២-ពិភាក្សាលើការធ្វើអាទិភាវូបនីយកម្មលើវិធានការដែលមានចែងក្នុងផែនទីបង្ហាញផ្លូវ, ទី៣-ពិភាក្សា លើស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈមក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក និងការចូលរួមចំណែក របស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យទាំងពីរ និង ទី៤-កំណត់ទិសដៅការងារបន្ត។ ជាលទ្ធផលនៃកិច្ចប្រជុំខាងលើនេះ តាមរយៈការស្ទង់មតិ លើការធ្វើអាទិភាវូបនីយកម្មឡើងវិញលើវិធានការទាំង ២០ ដោយវិស័យឯកជន មានវិធានការចំនួន ៣ ត្រូវបានជ្រើសរើសជាវិធានការអាទិភាព៖ ១)-កម្មវិធីធ្វើឱ្យប្រសើរឡើងនូវជំនាញកម្លាំងពលកម្មដោយសហការ ជាមួយវិស័យឯកជន ២)-ធ្វើសាមញ្ញកម្មនីតិវិធីនាំចេញ-នាំចូល និង៣)-ពិនិត្យឡើងវិញគោលដៅអត្រាថ្លៃអគ្គិសនី និងស្ថិរភាពផ្គត់ផ្គង់។ ទន្ទឹមនេះ វិស័យឯកជន ក៏បានបង្ហាញការចាប់អារម្មណ៍ខ្លាំងក្នុងការធ្វើ កិច្ចសហប្រតិបត្តិការជាដៃគូជាមួយរាជរដ្ឋាភិបាល លើវិធានការពាក់ព័ន្ធនឹងការធ្វើសាមញ្ញកម្មនីតិវិធីនាំចេញ-នាំចូល ព្រមទាំងការរៀបចំផែនការទាក់ទាញកម្លាំងពលកម្មពីបរទេស ទេសន្តរប្រវេសន៍ និងអាណិកជន ខ្មែរដែលមានជំនាញ និងទេពកោសល្យខ្ពស់ក្នុងវិស័យទាំងពីរផងដែរ។ […]
អានបន្ថែមកម្ពុជា-កូរ៉េ រួមគ្នាពង្រឹងសមត្ថភាពប្រើប្រាស់ និងថែរក្សាបេតិកភណ្ឌវប្បធម៌
អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពប្រើប្រាស់បេតិកភណ្ឌវប្បធម៌ ដោយផ្តោតលើការងារអភិរក្ស ការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងការប្រើប្រាស់នូវបេតិកភណ្ឌវប្បធម៌។ នេះបើតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។ លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា វគ្គបណ្ដុះបណ្ដាលនេះ ជាផ្នែកមួយសំខាន់ក្នុងការអភិរក្សប្រាសាទ ក៏ដូចជាជួយអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងរមណីយដ្ឋានអង្គរ និងការងារជួសជុលរួតបាកានប្រាសាទអង្គរវត្តផងដែរ។ ដោយឡែក លោក គីម ហ្យ៉ន់សង់ (KIM Hyunsung) តំណាងនៃទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានពន្យល់ថា វគ្គបណ្ដុះបណ្ដាលនេះ ក៏ផ្តោតលើការអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៅមូលដ្ឋាន និងការប្រើប្រាស់នូវបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ធ្វើយ៉ាងណា កែច្នៃវត្ថុ ឬសម្ភារៈនានាឱ្យមានគុណតម្លៃបែបវប្បធម៌ និងទាក់ទាញភ្ញៀវទេសចរ។ ក្នុងនាមទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ លោក គីម ថានឹងបន្តកិច្ចសហប្រតិបត្តិការផ្សេងៗទៀតដើម្បីការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។ តាមរយៈវគ្គបណ្ដុះបណ្ដាលរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង និងបទពិសោធន៍ពីអ្នកជំនាញបេតិកភណ្ឌកូរ៉េ ដើម្បីយកទៅអនុវត្តន៍នៅកន្លែងធ្វើការរបស់ខ្លួន ពិសេសអភិវឌ្ឍន៍លើផ្នែកអភិវឌ្ឍន៍ទេសចរណ៍ និងការកែច្នៃវត្ថុអនុស្សាវរីយ៍ដែលផ្តោតលើបេតិកភណ្ឌ ធ្វើឱ្យសេដ្ឋកិច្ចនៅមូលដ្ឋាន កាន់តែរីកចម្រើនទៅមុខ។
អានបន្ថែមចិនចង់សិក្សារុករករ៉ែនៅបឹងទន្លេសាប ខណៈកំពុងផលិតស៊ីម៉ង់នៅខេត្តកំពត
ប្រតិភូខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ចង់មកសិក្សាពីការរុករករ៉ែធម្មជាតិនៅបឹងទន្លេសាបក្នុងខេត្តសៀមរាប ខណៈបច្ចុប្បន្នកំពុងមានកិច្ចសហការជាមួយខេត្តកំពតលើការវិនិយោគសង់រោងចក្រផលិតស៊ីម៉ងត៍។ នេះបើតាមជំនួបរវាង លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប និងប្រតិភូខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក ហ៊ូ ជីងលឹ សមាជិកគណៈកម្មាធិការបក្ស និងជាអនុប្រធានការិយាល័យភូមិសាស្ត្រ នៃរដ្ឋបាលប្រជាជនខេត្តហ៊ូប៉ី កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤។ តាមរយៈជំនួបពិភាក្សានេះ លោកប្រធានប្រតិភូ បានលើកឡើងថាខេត្តរបស់លោកមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាយូរមកហើយ តែដោយមានបញ្ហា និងវិបត្តិមួយចំនួនដូចជា COVID-19 ទើបធ្វើឱ្យកិច្ចសប្រតិបត្តិការរវាងភាគីទាំងពីរមានភាពលំបាកមួយចំនួន។ លោកបានបន្ថែមថា ខេត្តរបស់លោកមានកិច្ចសហប្រតិបត្តិការជាមួយខេត្តកំពត លើការវិនិយោគសង់រោងចក្រផលិតស៊ីម៉ងត៍។ ដោយឡែក ក្នុងខេត្តសៀមរាបវិញ លោកមានបំណងចង់សិក្សា និងរុករកធនធានរ៉ែធម្មជាតិក្នុងខេត្តមួយនេះ ដោយលោកបានឡើងថាបឹងទន្លេសាបជាបឹងដ៏ធំមួយរបស់ព្រះរាជាណាចក្រកម្ពុជា លោកប្រាកដក្នុងចិត្តថានឹងមានធនធានរ៉ែធម្មជាតិជាក់ជាមិនខាន។ ក្រៅពីនេះ ដោយសារខេត្តសៀមរាប មានសក្តានុពលលើវិស័យទេចរណ៍ លោកក៏មានបំណងសហការលើវិស័យមួយចំនួនបន្ថែមទៀតដែលស្របនឹងសក្កានុពលរបស់ខេត្តមួយនេះ ដូចជា៖ ការបណ្តុះបណ្តាលអ្នកជំនាញលើវិស័យទេចរណ៍ ដោយខេត្តរបស់លោកមាន សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចំនួន ២០សាលា ដែលបណ្តុះបណ្តលលើជំនាញចំនួន៣០ ក្នុងនោះក៏មានវិស័យទេចរណ៍ផងដែរ។ សហការលើវិស័យកសិកម្មដោយខេត្តរបស់លោកអាចជួយលើការសិក្សាពីគុណភាពដី ថាតើដីប្រភេទណាសមនឹងដាំដំណាំអ្វីខ្លះ។
អានបន្ថែម