បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្មីដ៏ធំ ចំនួនពីរ ក្នុងពេលតែមួយ ស្របពេលនៃការប្រារព្ធខួប ២០ឆ្នាំនៃការអភិវឌ្ឍគម្រោងលំនៅឋានរបស់ខ្លួន នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ក្នុងខណ្ឌច្បារអំពៅ ដោយក្រុមហ៊ុនបានរៀបចំពិធីបុកគ្រឹះបញ្ចុះបឋមសិលាជាផ្លូវការ សម្រាប់គម្រោង “ភូមិនិម្មិត” និងគម្រោង “ភូមិព្រែកអម្រឹត”។ បើមើលភូមសាស្រ្តទីតាំងក្នុងតំបន់យុទ្ធសាស្ត្រពីរផ្សេងគ្នា គម្រោងថ្មីទាំងនេះបានឆ្លើយតបយ៉ាងសំខាន់ទៅនឹងការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ និងតំបន់ច្បារអំពៅ។ គម្រោង ភូមិនិម្មិត និងភូមិព្រែកអម្រឹត បានរក្សាវប្បធម៌ប្រពៃណីក្នុងការប្រើប្រាស់ឈ្មោះជាភាសាខ្មែរ ដែលបង្កប់នូវអត្ថន័យប្រកបដោយភាពចំរុងចម្រើន និងត្រជាក់ត្រជុំ ជាមួយទីតាំងប្រកបដោយសក្ដានុពល នៃផ្លូវ ៦០ ម៉ែត្រ ដែលជាសង្កាត់ពាណិជ្ជកម្មកម្រិតខ្ពស់ថ្មី និងតំបន់បឹងស្នោ ដែលមានហេដ្ឋារចនាតសម្ព័ន្ធតភ្ជាប់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ក្នុងរយៈពេល ២០ឆ្នាំមកនេះ បុរី ប៉េង ហួត បានកំណត់បទដ្ឋានថ្មីសម្រាប់សំណង់ដែលមានគុណភាពខ្ពស់ និងការរស់នៅក្នុងសហគមន៍ប្រកបដោយសុខសុវត្ថិភាពខ្ពស់ក្នុងប្រទេសកម្ពុជា។ ការបើកការដ្ឋានសាងសង់គម្រោងទាំងពីរដំណាលគ្នានេះ ក៏ជាសញ្ញាណដ៏រឹងមាំនៃទំនុកចិត្តលើការលូតលាស់នៃវិស័យអចលនទ្រព្យនៅកម្ពុជា។ តាមរយៈការប្រែក្លាយផ្ទៃដីដ៏ធំល្វឹងល្វើយឱ្យទៅជាសហគមន៍លំនៅឋានដែលមានផែនការមេត្រឹមត្រូវ បុរី ប៉េង ហួត មិនត្រឹមតែសាងសង់សហគមន៍លំនៅឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងអនាគតនៃអត្តសញ្ញាណទីក្រុងភ្នំពេញ។ ជាមួយនឹងការចាប់ផ្ដើមនៃគម្រោង ភូមិនិម្មិត និងភូមិព្រែកអម្រឹត នឹងធ្វើឱ្យតំបន់បឹងស្នោ ខណ្ឌច្បារអំពៅកាន់តែមានសក្តានុពលបន្ថែមទៀត ជាមួយល្បឿននៃការអភិវឌ្ឍឥតឈប់ឈរ […]

អាន​បន្ថែម