Cambodia-China Tourism Forum
១០ខែ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជិត ៥លាននាក់ ខណៈភ្ញៀវទេសចរចិននៅតែនាំមុខ
ជាមួយនឹងភ្ញៀវទេសចរអន្តរជាតិចំនួន ៤,៨ លាននាក់ដែលត្រូវបានកត់ត្រាទុកក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំ ២០២៥ ព្រះរាជាណាចក្រនេះពឹងផ្អែកយ៉ាងខ្លាំងទៅលើយុទ្ធនាការ «ឆ្នាំទេសចរណ៍» ជាយុទ្ធសាស្ត្ររបស់ខ្លួនជាមួយប្រទេសចិន ដើម្បីពង្រឹងការស្តារឡើងវិញក្រោយជំងឺរាតត្បាត និងជំរុញកំណើនសេដ្ឋកិច្ច។ ១០ខែ គិតចាប់ពីខែមករា-ខែតុលា ឆ្នាំ២០២៥ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណជិត៥លាននាក់ ខណៈភ្ញៀវទេសចរមកពីប្រទេសចិននៅតែនាំមុខគេ។ នេះបើយោងតាមពិធីបើកវេទិកាទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៥ ក្រោមប្រធានបទ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន៖ ការចាប់យកកាលានុវត្តភាពទីផ្សារទេសចរណ៍ចិន ឆ្ពោះទៅការកសាងសហគមន៍ជោគវាសនារួម» កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ នៅក្នុងវេទិកានោះ បានឱ្យដឹងថា យោងតាមរយៈស្ថិតិទេសចរណ៍រយៈពេល១០ខែ ក្នុងឆ្នាំ២០២៥ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបបានប្រមាណ ៤,៨ លាននាក់ ដែលក្នុងនោះ ភ្ញៀវទេសចរមកពីមិត្តចិនមានចំនួនប្រមាណជិត ១លាននាក់ដែលនាំមុខគេ។ ដូចនេះ កម្ពុជាត្រូវតែត្រៀមលក្ខណសម្បត្តិឱ្យគ្រប់គ្រាន់ក្នុងការទទួលស្វាគមន៍ការត្រឡប់មកវិញនូវភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិនរបស់ចិននៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានចាត់ទុកថា ភ្ញៀវទេសចរ និងវិនិយោគិនចិននៅតែជាទីផ្សារនាំមុខរបស់ប្រទេសកម្ពុជា ដែលកម្ពុជាត្រៀមរួចជាស្រេចដើម្បីទទួលស្វាគមន៍ការអញ្ជើញមកទស្សនា និងការបណ្តាក់ទុនវិនិយោគ។ បន្ថែមលើនេះទៀត ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើគ្រប់ភាគីទាំងអស់ ត្រូវបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា កាលានុវត្តភាពវិនិយោគ ជាពិសេសប្រទេសកម្ពុជា […]
អានបន្ថែម

English
