Cambodia-Thai Frontier
អាមេរិកផ្តល់ជំនួយមនុស្សធម៌ ៤៥លានដុល្លារ គាំទ្រដល់ការស្តារស្ថិរភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះ ស្របពេលកម្ពុជាបង្ហាញរបាយការណ៍ស្តីពីផលប៉ះពាល់ និងស្ថានភាពក្រោយបទឈប់បាញ់
ជំនួយជាយុទ្ធសាស្ត្រផ្តោតលើការដោះមីន និងការស្តារសហគមន៍ឡើងវិញ ខណៈដែលរាជធានីភ្នំពេញដាក់ចេញផែនការដ៏ទូលំទូលាយ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតឡើងវិញ និងបញ្ជូនគ្រួសារដែលត្រូវបានផ្លាស់ទីលំនៅត្រឡប់ទៅលំនៅឋានវិញ តាមរយៈឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Michael George DeSombre ក្នុងជំនួបជាមួយ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានប្រកាសផ្តល់ជំនួយមនុស្សធម៌សហរដ្ឋរបស់អាមេរិកសរុបចំនួន ៤៥លានដុល្លារ ដល់កម្ពុជាដើម្បីគាំទ្រដល់ការស្តារស្ថិរភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះ។ ដោយបញ្ជាក់បន្ថែមថា អាមេរិកប្តេជ្ញាចិត្តធ្វើការជាមួយប្រទេសកម្ពុជា-ថៃ ដើម្បីពង្រឹងសន្តិភាពយូរអង្វែងនៅតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌូ-ប៉ាស៊ីហ្វិក។ នៅក្នុងជំនួយរបស់សហរដ្ឋមេរិកដែលបានផ្តល់ នឹងត្រូវបែងចែកចំនួន ១៥លានដុល្លារ សម្រាប់ការគាំទ្រដល់ជនភៀសសឹកនៅព្រំដែនប្រទេសទាំងពីរ ចំនួន ១០លានដុល្លារ សម្រាប់ការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា និងចំនួន ២០លានដុល្លារ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងបទល្មើសជួញដូរគ្រឿងញៀន និងការឆបោកនៅក្នុងប្រទេសទាំងពីរ។ ទន្ទឹមនេះ តាមរយៈសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពក្រោយបទឈប់បាញ់ របស់ក្រសួងមហាផ្ទៃ កាលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានបង្ហាញថា ផ្ទះប្រជាពលរដ្ឋចំនួន ៣៣៦ខ្នង ហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងស៊ីវិល និងសាធារណៈជាច្រើនទៀត បានរងផលប៉ះពាល់ និងខូចខាត ដោយសារអំពើឈ្លានពានរបស់ភាគីថៃ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មក។ ក្រសួងមហាផ្ទៃ […]
អានបន្ថែមកម្ពុជាបង្កើតក្រុមការងារគ្រប់គ្រងការស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ
រដ្ឋាភិបាលបើកបេសកកម្មស្តារឡើងវិញយ៉ាងទូលំទូលាយ ដើម្បីជួសជុលសាលារៀន ផ្ទះសម្បែង និងកន្លែងសាធារណៈដែលរងការខូចខាតដោយសារភាពតានតឹងយោធាថ្មីៗនេះនៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា រាជរដ្ឋាភិបាល បានប្រកាសសម្រេចបង្កើតក្រុមការងារគ្រប់គ្រងការស្តារជីវភាពពលរដ្ឋ និងហេដ្ឋារចនាសម្ព័នដែលខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល ចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលផ្សាយចេញនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា ការសម្រេចបង្កើត និងតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ចនេះ គឺដើម្បីរៀបចំ និងគ្រប់គ្រងការស្តារជីវភាព លំនៅឋានពលរដ្ឋ សាលារៀន និងហេដ្ឋារចនាសម្ព័ននានាដែលរងការខូតខាតដោយការឈ្លានពានរបស់យោធាថៃនៅតាមព្រំដែនកម្ពុជា-ថៃ។ នៅក្នុងសេចក្តីសម្រេចនោះ រដ្ឋាភិបាលកម្ពុជា បានតែងតាំងសមាសភាពប្រធាន អនុប្រធាន និងសមាជិក មកក្រសួង-ស្ថាប័នចម្រុះ ដែលមានឯកឧត្តម ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាប្រធាន ដែលបានចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។ យោងតាមសេចក្តីសម្រេចដដែល សមាសភាពក្រុមការងារចំពោះកិច្ចនេះ មានតួនាទីសិក្សា ពិនិត្យ និងវាយតម្លៃលើជីវភាព និងស្ថានភាពជាក់ស្តែងនៃហេដ្ឋរចនាសម្ព័ន្ធដែលខូតខាត និងតម្រូវការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា, សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរខេត្តពាក់ព័ន្ធលើការងាររៀបចំអនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ការស្តារជីវភាព និងគម្រោង និង/ឬកម្មវិធីស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត រួមមានលំនៅឋានពលរដ្ឋ សាលារៀន […]
អានបន្ថែម
English