កម្ពុជា-វៀតណាម ប្រែក្លាយច្រកទ្វារព្រំដែនម៉ឺនជ័យ-តឹនណាម ទៅជាច្រកទ្វារអន្តរជាតិ

ច្រកព្រំដែនម៉ឺនជ័យ-តាន់ណាំ ត្រូវបានដំឡើងកម្រិតជាច្រកទ្វារអន្តរជាតិ ដែលជានិមិត្តរូបនៃចំណងមិត្តភាព និងសេដ្ឋកិច្ច សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម បានសម្ពោធដាក់ឱ្យដំណើរការនូវច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឹនណាមជាផ្លូវការហើយ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ។ នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម បានចាត់ទុកថា ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម ជាច្រកទ្វារតភ្ជាប់ផ្លូវសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងជានិមិត្តរូបនៃមិត្តភាពជាប្រពៃណីដ៏មានតម្លៃ នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ ការរំពឹងទុកនៃការបើកច្រកទ្វារអន្តរជាតិនេះ គឺជាការចូលរួមលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី។ រដ្ឋាភិបាលទាំងពីរបានកំណត់ទិសដៅប្រកបទំនុកចិត្តដើម្បីបង្កើនទំហំពាណិជ្ជកម្មប្រចាំឆ្នាំពីប្រមាណ ១០ ប៊ីលានដុល្លារ ទៅ ២០ ប៊ីលានដុល្លារក្នុងពេលឆាប់ៗខាងមុខ។ ដើម្បីសម្រេចបាននូវគោលដៅនេះ នាយករដ្ឋមន្ត្រីទាំងពីរបានប្តេជ្ញាចិត្តពង្រឹងការតភ្ជាប់សេដ្ឋកិច្ច ដោយផ្តោតលើការដាក់ចេញនូវកិច្ចសហប្រតិបត្តិក្នុងវិស័យនានា ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ការសម្របសម្រួលស្ថាប័ន និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។ លើសពីនេះ ប្រទេសទាំងពីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើតផែនការជាក់ស្តែងដើម្បីសម្រួលដល់លំហូរទំនិញ និងសេវាកម្ម ជាពិសេសផ្តោតលើវិស័យដែលមានសក្តានុពលខ្ពស់ដូចជា កសិកម្ម និងកែច្នៃកសិផល។ ក្រៅពីលើកកម្ពស់សេដ្ឋកិច្ច ចក្ខុវិស័យនេះក៏គ្របដណ្តប់លើកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយផងដែរ។ […]

អាន​បន្ថែម